វិស័យឧស្សាហកម្ម
សំណង់
លោក ទៀ បាញ់ សុំថវិការដ្ឋថែម សម្រាប់ដំណើរការសង់វិមានឈ្នះៗ
ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ដែលមានផ្ទាំងសិលាចារឹក ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការវិវឌ្ឍថ្មីៗរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមសាងសង់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយនោះកំពុងប្រឈមនឹងកង្វះខាតថវិកាដែល ...
ម៉ិច ដារ៉ា
http://bit.ly/2imEbOo
កម្មករស្វែងរកផលប្រយោជន៍
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានធ្វើការអំពាវនាវជាថ្មីម្តងទៀត ឱ្យមានជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះសមាជិករបស់ខ្លួនត្រូវការរដ្ឋាភិបាលដើម្បីថែរក្សាពួកគេ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5089296/labourers-seek-benefits/
ស្ពានអាកាសថ្មើរជើងថ្មី នឹងសាងសង់នៅចុងសប្ដាហ៍នេះ
ស្ពានអាកាសសម្រាប់ថ្មើរជើងថ្មីមួយនៅប្លុកនាងគង្ហីងក្នុងខណ្ឌ ៧ មករានឹងត្រូវសាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន OCIC សាងសង់នៅចុងសប្ដាហ៍នេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធានាបានសុវត្ថិភាពដល់អ្នកឆ្លងកាត់តំបន់នោះ។ នេះបើតាម ...
ឃុត សុភចរិយា
http://bit.ly/2ycJVPO
ផ្សារសម្រាប់សម្ភារៈសំណង់បានបើកនៅរាជធានីភ្នំពេញ
យោងតាមរបាយការណ៍មួយបានចុះផ្សាយនៅលើអ៊ីនធឺណែតអំពីព័ត៌មានពាណិជ្ជកម្មរបស់ចិនបានឱ្យដឹងថា ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានបើកផ្សារទំហំ ២ ហិកតាសម្រាប់ការសាងសង់ និងសម្ភារសំណង់ក្បែរស្ពានព្រះមុនីវង្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/market-construction-materials-opened-phnom-penh
ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញកម្ពុជា លោកតាវណ្ណ មូលីវណ្ណ បានទទួលមរណៈហើយ
លោកតា វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញកម្ពុជាកាលពីជំនាន់សម័យសង្គមរាស្រ្តនិយម និងបានបន្សល់ទុកស្នាដៃរបស់លោកមកដល់បច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីព្រឹកម៉ោង ៩ និង ៤៥នាទី ថ្ងៃព្រហស្បតិ៍នេះក្នុងវ័យ ៩០ឆ្នាំ នៅគេហដ្ឋានរបស់លោក នៅខេត្តសៀមរាប។ នេះបើ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xNMisN
កម្មករសំណង់មិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល
ការស្ទង់មតិនៅក្នុងវិស័យឧស្សាហកម្មសំណង់ បានបង្ហាញឲ្យដឹងថា កម្មករសំណង់ជាង៩០%នៅក្នុងរដ្ឋធានីភ្នំពេញ មិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5074185/construction-workers-denied-paid-leave/
រដ្ឋាភិបាលវៀតណាមសន្យាផ្តល់ថវិកា២៥លានដុល្លារដល់កម្ពុជាដើម្បីសាងសង់អាគាររដ្ឋបាលរដ្ឋសភា
មន្ត្រីរដ្ឋសភាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលវៀតណាមបានសន្យាផ្តល់ថវិកា ២៥ លានដុល្លារដល់កម្ពុជាដើម្បីសាងសង់អគារលេខាធិការដ្ឋានរដ្ឋសភាថ្មីមួយនៅទីក្រុងភ្នំពេញ ខណៈដែលសន្យាទៀតថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនលើបញ្ហាជាច្រើនរវាងប្រទេសទាំងពីរ។ ...
អាជ្ញាធរអប្សរាអនុញ្ញាតដល់ការសាងសង់ផ្ទះ
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា អាជ្ញាធរអប្សរាបានផ្តល់សិទ្ធិឲ្យប្រជាជនធ្វើគម្រោងតូចៗជាង ៣២០គម្រោង ដើម្បីសាងសង់ ឬជួសជុលផ្ទះនៅសួនឧទ្យានប្រាង្គប្រាសាទបុរាណអង្គរនៅពាក់កណ្តាលដើមឆ្នាំ២០១៧នេះ ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074028/apsara-authority-grants-home-building-permits/
សហគមន៍ផ្លូវដែកស្វែងរកការពិភាក្សា
កាលពីម្សិលមិញ ប្រជាពលរដ្ឋជាង ១០០នាក់ ដែលរស់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានដុតកង់ឡាន ខណៈកំពុងតវ៉ាប្រឆាំងនឹងការសាងសង់ផ្លូវដែកទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដោយអះអាងថាមិនមានការជូនដំណឹងអំពីការសាងសង់នេះជា ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5073738/railway-protesters-seek-talks/
ផ្សារលក់សម្ភារៈសំណង់នឹងផ្គត់ផ្គង់ដល់កំណើនតម្រូវការ
វិនិយោគិនចិននានាបានវិនិយោគទឹកប្រាក់ប្រមាណ ៥ លានដុល្លារ ដើម្បីសាងសង់ផ្សារលក់សម្ភារៈសំណង់ស្តង់ដារអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ឈ្មោះថា Difa International Decoration and Building Materials Market ជាមួយនឹងម៉ាកផលិតផលល្បីៗជាច្រើនមកពីជុំវិញពិភពលោក។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39723/building-materials-market-to-cater-to-growing-needs/
ពលរដ្ឋជាង ២០០ នាក់តវ៉ាទាមទារឲ្យបញ្ឈប់បូមខ្សាច់
ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាកាលពីព្រឹកម្សិលមិញដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំង និងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុក ...
ផាក់ ស៊ាងលី
http://bit.ly/2r9AoTN
គម្រោងអាម៉ាហ្សូនរីសត កំពុងដំណើរការ និងលក់ដី
ទីតាំងគម្រោងអាម៉ាហ្សូន រីសត មានចម្ងាយ១៨គីឡូម៉ែត្រ ពីវត្តភ្នំ គឺស្ថិតនៅខាងលិចនៃរង្វង់មូលកួរស្រូវ នាផ្លូវជាតិលេខ២ គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់កងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នវាបានចាប់ផ្តើមលក់អស់ជាង៩០ភាគរយហើយ។ ...
មួង វណ្ណឌី
http://bit.ly/2rNH62M
ទុនវិនិយោគក្នុងវិស័យសំណង់ មានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ
ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់ជាង ៤០០០ លានដុល្លារអាមេរិក គឺកើនឡើង ៤៣,៣៧ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ នេះជាតួលេខមួយគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យអ្នកជំនាញក្នុងវិស័យនេះបានចោទសួរពីទឹកប្រាក់ពិតប្រាកដហូរចូលមកកម្ពុជា ក្នុងកម្រិតណា និងតាមរយៈណាពិតប្រាកដ។ ...
ស៊ីវ ម៉េង
http://bit.ly/2r4noTl
KOWLOON BAY គម្រោងអចលនទ្រព្យដ៏ធំថ្មីមួយទៀត សម្រាប់ទីក្រុងភ្នំពេញ
លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land បុរសពោរពេញដោយមហិច្ឆតានេះបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថាលោកបានដាក់ពាក្យស្នើសុំសាងសង់គម្រោងនេះទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អគារកម្ពស់ ៦៣ ជាន់ ប៉ុន្តែក្រសួងបានអនុញ្ញាតឲ្យសាងសង់កម្ពស់ ៥៩ ជាន់ប៉ុណ្ណោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2rSXjTW
ក្រុងព្រះសីហនុ ក្លាយជាគោលដៅវិនិយោគរបស់ជនជាតិចិន យ៉ាងគំហុក អាចនាំមកនូវផលអវិជ្ជមានដល់អ្នកស្រុក
ទន្ទឹមនឹងកំណើនតម្រូវការអចលនទ្រព្យកើនឡើងជាបន្តបន្ទាប់នាំមុខដោយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ជាពិសេសកំណើនតួលេខខ្ពស់នៃជនជាតិចិន កាលៈទេសៈនេះក៏ផ្តល់ដល់ពលរដ្ឋមួយចំនួនក្នុងខេត្តនេះ បានមើលឃើញឱកាសសម្រាប់ការអភិវឌ្ឍសំណង់អគារដែលកំពុងមានតម្រូវការខ្ពស់បំផុតដោយ ឈរនៅ ...
មួង វណ្ណឌី
http://bit.ly/2qYzMkC
សណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃ ៧៧ លានដុល្លារបញ្ចប់គ្រោងអគាររបស់ខ្លួន
សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental2 ដែលគ្រោងនឹងបោះទុនវិនិយោគតម្លៃ ៧៧ លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនហើយ និងគ្រោងបើកដំណើរការនៅអំឡុងរយៈពេលបីឆ្នាំខាងមុខទៀត។ នៅពេលបញ្ចប់ការស្ថាបនាសណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៤៧៦ បន្ទប់ និងមានអាងហែលទឹកធំ ...
ស៊ីវ ម៉េង
http://bit.ly/2q8ZaDi
ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះ ២២ ភាគរយ
ជាការពិតទីបំផុតទុនវិនិយោគនៅក្នុងវិស័យសំណង់បានបង្ហាញពីភាពថមថយល្បឿនរបស់ខ្លួនដោយគិតត្រឹមដំណាច់ត្រីមាសទី ១ ឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានធ្លាក់ចុះ ២២,១០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2pF9565
គម្រោងសំណង់រីកដុះដាល ជំរុញការអភិវឌ្ឍផ្នែកអចលនទ្រព្យ នៅ បន្ទាយមានជ័យ
រំឭកពីអតីតកាលគឺបន្ទាប់ពីអវត្តមាននៃពាណិជ្ជកម្មនាំចេញនាំចូលនៅតាមច្រកព្រំដែនមួយរយៈពេលដែលតារាសម្តែងថៃម្នាក់អះអាងថាអង្គរវត្តជាកម្មសិទ្ធិរបស់ថៃកាលពីក្នុងឆ្នាំ ២០០៣ និងបន្តដោយជម្លោះព្រំដែនកម្ពុជា និងថៃដែលបានអូសបន្លាយពេលវេលាមិន ...
មួង វណ្ណឌី
http://bit.ly/2ncfFgG
គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យនឹងចាប់ផ្តើមបើកលក់
គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យនឹងចាប់ផ្តើមបើកលក់គម្រោងនៅក្នុងពីរសបា្តហ៍បន្ទាប់ ក្រោយពីពិធីបើកការដ្ឋានសាងសង់កាលពីចុងសបា្តហ៍មុននេះដែលជំហានដំបូងគម្រោងនេះនឹងផ្តល់អាទិភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ។ នេះ ...
សុខ ចាន់
http://bit.ly/2ib0EI1
ក្រុមហ៊ុនចិននឹងវិនិយោគមជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់នៅភ្នំពេញ
ក្រុមហ៊ុនរបស់ប្រទេសចិនដែលមានឈ្មោះថាYunnanSengmaoInvestmentបានវិនិយោគទឹកប្រាក់ចំនួនប្រហែលជា៦០លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលផ្គត់ផ្គង់សំភារៈសំណង់ដែលមានទីតាំងស្ថិតនៅជាយរាជធានីភ្នំពេញបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជួលដីពីកំពង់ផែស្វយ័តភ្នំពេញ (PPAP) កាល ...
ម៉ៃ គុណមករា
http://bit.ly/2hNT71L
ស្របពេលការសាងសង់រីកចម្រើន សុវត្ថិភាពការងារនៅតែជាបញ្ហា
លោក ស្រឿន អាយុ៤៣ឆ្នាំ អតីតកសិករមកពីខេត្តកណ្ដាល បាននិយាយថា លោកជឿជាក់ថា មិនដែលមានគ្រោះថ្នាក់ណាមួយទេនៅការដ្ឋានសំណង់របស់លោក។ ដោយមិនប្រាប់ឈ្មោះពេញ ខណៈដែលមេការម្នាក់ឈរក្បែរអំឡុងពេលសម្រាកពីការងារនៅមុខសំណង់កំពុងធ្វើខាងក្រៅពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ លោកបាននិយាយថា “មានបញ្ហាតូចតាចបានកើតឡើង។ មានការដាច់រលាត់លើដៃរបស់យើង”។ ...
Aisha Down
http://www.cambodiadailykhmer.com/35772
លំនៅឋានលក់សម្រាប់មន្ត្រីមានចំណូលទាប នឹងសាងសង់ខែមករា
គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការដែលមានជីវភាពមធ្យមកម្រិតទាបនិងអ្នកមានប្រាក់ចំណូលទាប នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងទៅកាន់និស្សិតយោធាគ្រប់ជំនាន់ យោធា ...
សុខ ចាន់
http://bit.ly/2gquxn1
ទីក្រុងមិត្តភាពកម្ពុជា-ចិន គ្រោងនឹងសាងសង់នៅរាជធានីភ្នំពេញ
ទីក្រុងមិត្តភាពកម្ពុជា-ចិន ដែលមានចំណាយទុនសាងសង់ចំនួន ១,៥ពាន់លានដុល្លារអាមេរិក គ្រោងសាងសង់នៅក្នុងទីក្រុងរណបលីយ៉ុងផាត់នៅភាគខាងជើងជាយភ្នំពេញ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត់ គ្រុប និងក្រុមហ៊ុនចិន CIMG (Zhong Ming Tou)។ នេះបើយោងតាមទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/2fUZ283
សិក្ខាសាលាពិភាក្សាពីសុវត្ថិភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំបើកសិក្ខាសាលានៅសប្តាហ៍ក្រោយស្តីពីសំណង់ ដែលនឹងពិភាក្សាលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញលិខិតអនុញ្ញាតសាងសង់ និង ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងការគ្រប់គ្រងការដ្ឋានសាងសង់ផងដែរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31661/seminar-to-discuss-safety/