វិស័យឧស្សាហកម្ម

ក្រសួង​៖ រោងចក្រ​ដែល​ផ្ទុះ​ឡចំហាយ​កម្ដៅ​ទឹក​​​ ដំណើរ​ការ​ខុស​ច្បាប់​​

រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សពីរនាក់បាត់បង់ជីវិតបន្ទាប់ពីឡចំហាយកម្ដៅទឹកមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នោះ មិនបានបណ្ដុះបណ្ដាលបុគ្គលិកពីរបៀបដំណើរការឡម៉ាស៊ីននេះឲ្យបានត្រឹមត្រូវទេ ហើយក៏មិនបានចុះបញ្ជីរោងចក្រនេះដែរ ពីព្រោះអាជីវកម្មនេះជា “គម្រោងសាកល្បង” នេះបើយោងតាមសាច់ញាតិម្នាក់របស់ម្ចាស់រោងចក្របាននិយាយកាលពីម្សិលមិញ។ ...

ប៊ុត គឹមសាយ និង Hannah Hawkins
http://www.cambodiadailykhmer.com/37133

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​​អ្នក​ទន្ទឹង​រង់ចាំ​មើល​ការ​សាងសង់​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​ដោយ​លោក​បាន​លើក​ឡើង​ពី​អនាគត​ក្រុង​ភ្នំពេញ​នឹង​មាន​អគារ​ចំនួន ១២៥ ​ជាន់ និង​មាន​កម្ពស់​​ ៥២០ ​ម៉ែត្រ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ...

ស៊ីវ ម៉េង
http://bit.ly/2ocFqQB

ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​បើ​ទោះជា​តម្លៃ​សំបុត្រ​ឡើង​

​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​ បាន​កើន​ដល់​ ៣០.៨៥​ លាន​ដុល្លារ​ កើន​បាន​ ៥១​ ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ...

សុខ ចាន់
http://www.khmertimeskh.com/news/37269/tourists-increasing-despite-price/

ការ​លេង​ល្បែង​ថ្នាក់ VIP នៅ Naga កើន ៣៤%

ក្រុមហ៊ុន NagaCorp Ltd ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ និង​សណ្ឋាគារ NagaWorld នៅ​កម្ពុជា បាន​បង្ហាញ​កំណើន​នៃ​ការ​លេង​ល្បែង​តុ VIP ៣៤ ​ភាគរយ​រហូត​ដល់​ ៣,៧៣ ​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ទីផ្សារ​តុ​ល្បែង​ទូទៅ និង​ម៉ាស៊ីន​ហេ្គម​អេឡិចត្រូនិក (EGM) រក្សាបាន​កំណើនថេរ​។ នេះ​បើតាម​របាយការណ៍​ដែល​បានដាក់​ទៅ ...

Kali Kotoski
http://bit.ly/2nRrjhs

ប្រទេស​ជប៉ុន​សន្យា​នឹង​ជម្រុញ​ឧស្សាហកម្ម​សូត្រ​

​ក្រុមហ៊ុន​ផលិតផល​សម្រស់​មួយ​របស់​ជប៉ុន​ នឹង​វិនិយោគ​នៅ​ក្នុង​ផលិតកម្ម​សូត្រ​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ក្នុងស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ី​ និង​សហរដ្ឋអាមេរិក​។​ Il​ Brille​ ដែល​បាន​បើក​ដំណើរការ​កន្លែង​ថែរក្សា​សម្រស់​ចំនួន​ពីរ​កន្លែង​ និង​ហាង​មួយ​នៅ ...

សុខ ចាន់
http://www.khmertimeskh.com/news/37173/japan-pledges-to-boost-silk-industry/

ចំណូល​របស់​ ហ្គ្រេន​ធ្វីន ​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​ ២០១៦

ចំណូល​សរុប​របស់​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ ហ្គ្រេន​ធ្វីន ដែល​ចុះ​បញ្ចី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៦ បាន​កើន​ឡើង​ជាង​ ៤៤​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ដោយ​សារ​ការ​បញ្ជា​ទិញ​កើន​ឡើង​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ កាលពី ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍​
http://bit.ly/2ovYFpf

ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​ត្រី​មាស​ទី​១​មាន​២០​លានដុល្លារ

បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​កាល​ពី​ខែ​កុម្ភៈ​មក​ប្រាក់​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ត្រីមាស​ទី​១​ឆ្នាំនេះ​មាន​ជាង​២០​លាន​ដុល្លារ កើនឡើង​១,៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី ...

ចេង សុខហ័ង
http://bit.ly/2nMFvIw

ទេសចរ​តាម​នាវា​កើន​ ​តែ​ការ​ស្នាក់​នៅ​រយៈពេល​ខ្លី

អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​សម្រាប់​ការចូល​ចត​របស់​នាវា​ទេសចរណ៍​ធុន​ធំ​នៅ​កំពង់ផែ​ ខេត្ត​ព្រះសីហនុ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​សា្នក់​នៅ​បានយូរ​នៅ​តំបន់​ឆ្នេរ​ដ៏​សំខាន់​របស់​កម្ពុ​ជាមួយ​នេះ​។ នេះ​បើតាម​អ្នក​នៅក្នុង​ឧស្សាហ​កម្ម​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2oeNuhk

រដ្ឋា​ភិ​បាល​​កម្ពុជាចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ជាមួយខេត្តសានស៊ី

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ ស្តី​ពី​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ទេសចរណ៍​ ជាមួយ​ខេត្ត​សាន​ស៊ី​នៃ​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​ ​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-signs-deal-chinese-province

រដ្ឋាភិបាល​ជំរុញ​ក្នុង​ការ​កាត់​បន្ថយ​ ការ​ពឹង​លើ​គីមី

ក្រសួង​កសិកម្ម​កម្ពុជា​បាន​ខិត​កាន់តែ​ជិត​ក្នុងការ​ធ្វើ​បទ​ប្បញ្ញតិ្ត​លើ​ការ​ប្រើប្រាស់​សារធាតុ​គ្រប់គ្រង​ជីវសាស្ដ្រ (BCA) សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា ជា​វិធានការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ និង​ជី​គ្មាន​សារធាតុ​គីមី​ជា​ផ្លូវការ ហើយ​វា​ក៏​ជាការ​បង្កើត​ទីផ្សារ​ពិសេស ...

Kali Kotoski
http://bit.ly/2nfPwfv

ខេត្ត​ព្រះសីហនុ​ បង្កើត​ចំណូល​បាន​ជាង​ $៩០ ​លាន​ពី​ទេសចរណ៍

ភ្ញៀវ​ទេសចរ​សរុប​ដែល​បាន​ទៅ​កាន់​តំបន់​ឆ្នេរ​ដ៏​សំខាន់​របស់​កម្ពុជា​ កាល​ពី​ឆ្នាំ​ ២០១៦ មាន​ជាង ​២​ លាន​នាក់ ដែល​ផ្តល់​ចំណូល​បាន​ជាង​ ៩៦​ លាន​ដុល្លារ​ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​មន្ត្រី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។ ...

ចេង សុខហ័ង
http://bit.ly/2ncAh7K

កាស៊ីណូមួយនៅប៉ោយប៉ែតបានបិទ​ដោយគ្មានមូលហេតុ

កាលពី​ចុង​ស​ប្តា​ហ៍​មុន​ កន្លែង​បំរើសេវា​កម្ម​ល្បែង​អន​ឡាញ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ជា​សា​ខា​របស់​​កាស៊ីណូ​ Crown​ ដែល​នៅ​ក្បែរ​នោះ​  ត្រូវ​បាន​អាជ្ញាធរ​បិទ​ដោយ​គ្មាន​មូលហេតុ​ នេះ​បើ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្រុមហ៊ុន​សន្តិសុខ ...

គុត​ សុ​ភក្ត្រ​ចរិយា
http://www.phnompenhpost.com/national/casino-poipet-shut-reasons-unknown

បុណ្យ​ទន្លេ​នៅ​ស្ទឹងត្រែង បង្ហាញ​ពី​សក្ដានុពល​សម្រាប់​ឱកាស​វិនិយោគ

ពិធីបុណ្យ​ទន្លេ​លើក​ទី​បី​នៅ​ខេត្ត​ស្ទឹងត្រែងទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ១៤០០០០​នាក់​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ ៣​ថ្ងៃ​នេះ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។​ ...

ស៊ុំ ម៉ាណេត
http://bit.ly/2o09rDH

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ

ក្រសួង​ទេសចរណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ហួសហេតុ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់ ...

សុខ ចាន់
http://bit.ly/2o03bMp

កំណើន​ភ្ញៀវ​ទេសចរ​​គំរាមកំហែង​ដល់​និរន្តរភាពនៃតំបន់អង្គរ

​យោង​តាមទិន្នានុប្បវត្តិនៃបេតិកភណ្ឌវប្បធម៌​ ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​ បាន​បង្ហាញ​ថា ​ការ​ទទួលស្គាល់​ប្រាសាទអង្គរវត្ត ​និង​ប្រាសាទ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​អង្គការ​យូ​ណេ​ស្កូ ​បាន​ធ្វើ​អោយ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ខ្លាំង​ដែល​បាន​គំរាមកំហែង​ដល់ ...

Matt Surrusco
https://www.cambodiadaily.com/news/world-heritage-status-tourists-threaten-angkor-preservation-127067/

​Vinamilk នឹងទិញភាគហ៊ុនទាំងស្រុងពី ​​Angkormilk

ក្រុមហ៊ុន​Vinamilk​ដែល​ជា​ក្រុមហ៊ុនផលិត​ទឹកដោះគោ​ធំ​របស់​រដ្ឋ​វៀតណាម​ ​មាន​បំណងនឹង​​ចំណាយទឹកប្រាក់​ជិត​ ​១១​លាន​​ដុល្លារ ​ដើម្បី​ទិញ​ភាគហ៊ុន​ទាំង​ស្រុង​​របស់​ក្រុមហ៊ុន​Angkormilk​ Dairy Products Co Ltd​ ដែលត្រូវ​បានស្គាល់ជាទូ​ទៅ​ថា ​​ក្រុម​ហ៊ុន​​ Angkormilk​ នេះ​បើ​យោង​តាម​ប្រព័ន្ធ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/vinamilk-take-full-stake-angkormilk

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ

ដោយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ-​កម្មការិនី​ក្នុង​រដូវ​ក្តៅជាពិសេស​ការ​បង្ក​ឲ្យ​មាន​ការ​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ ក្រសួង​ការងារ​ បាន​ធ្វើ​ការ​ណែនាំ​ដល់​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​កម្មករ​របស់​ខ្លួន។ ...

មុំ គន្ធា
http://bit.ly/2om5h5M

SLN ច្រាន​ចោល​ថា ​ក្រុមហ៊ុន​ប្រឈម​ការ​បិទ​ទ្វារ

SLN Meat Supplies ដែល​ជា​ក្រុមហ៊ុន​សត្ដឃាត​គោ​អូស្ត្រាលី​ដំបូង​នៅ​កម្ពុជា ច្រាន​ចោល​សេចក្ដី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក ដែល​ថា​ទី​សត្ដឃាត​នេះ​ប្រឈម​នឹង​ការ​បិទ​ទ្វារ ដោយ​អះអាង​ថា សុន្ទរកថា​ថែ្ល​ង​ដោយ​រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​ដក​ស្រង់​អត្ថន័យ​ខុស​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2n7EIA4

​​Hyatt Regency​ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាល​ពី​ម្សិលមិញ និង​រំពឹង​ថា​ បញ្ចប់​នៅ​ឆ្នាំ​២០២០​ ខាង​មុខ។ ...

សុខ ចាន់
http://bit.ly/2nExFmO

Confirel នឹង​សម្ពោធ​​​​រោងចក្រ កែច្នៃ​​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ និង​ម្រេច​កំពត

​ក្រុមហ៊ុន Confirel នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រោងចក្រ កែច្នៃ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​ ដែល​មាន​តម្លៃ ៧​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន។​ ​ ...

សុខ ចាន់
http://bit.ly/2nER4UM

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ស្រាបៀរ​មាន​កំណើន​លឿន

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​រ​នៅ​កម្ពុជា​មាន​កំណើន​លឿន​បំផុត​ក្នុង​ចំណោម​ឧស្សាហកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អ្នក​ស្រាវជ្រាវ​អាជីវកម្ម និង​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ​ឲ្យ​ដឹងថា ថវិកា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុនស្រា​បៀរ​នានា​បាន​កើនឡើង​ពីរ​ខ្ទង់​ប្រចាំ​ឆ្នាំ​។ ...

ហ៊ គឹមសាយ
http://bit.ly/2mjlHz9

អ្នក​តម្បាញ​សូត្រ​ជួប​ការ​លំបាក​

​សព្វ​ថ្ងៃនេះ​ ដើម​មន​មិនសូវ​សំបូរ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ទើរតែ​ទាំងអស់​នៃ​ដើម​រុក្ខជាតិ​នេះ​ត្រូវ​បាន​បំផ្លាញ​ក្នុងអំឡុងពេល​នៃ​របប​ខ្មែរក្រហម​ ហើយ​អ្នក​តម្បាញ​នៅ​រាជធានី​ភ្នំពេញ​ដ៏​សំខាន់​គឺ​ ស្ថិត​នៅ​តំបន់​កោះដាច់​ ដែល​ជា​កោះ​មួយ​នៃ​ដង​ទន្លេមេគង្គ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/36568/silk-weavers-find-it-tough/

ANZ​ មជ្ឈមណ្ឌល​ផ្តល់​កម្ចី​ទិញ​ផ្ទះ​

​ប្រជាជន​កម្ពុជា​បាន​ទទួលយក​កម្ចី​ទិញ​ផ្ទះកាលពីឆ្នាំមុន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​ជា​ច្រើន​ដូច​ជា​ ធនាគារ​ ANZ​ Royal​ ក៏​នឹង​សេវា​ឯកទេស​សម្រាប់​ការ​កើនឡើង​នៃ​វិស័យ​នេះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/36508/anz-royal-home-loan-center/

ឧស្សាហកម្ម​ផលិត​ចំណី​សត្វ​កម្ពុជា​ កំពុង​ទាក់ទាញ​វិនិយោគ

ឧស្សាហកម្ម​ផលិត​ចំណី​សត្វ​នៅ ក្នុង​ប្រទេស​កម្ពុជា ​កំពុង​ត្រូវបាន​ពង្រីក ដើម្បី​បំពេញ​គម្លាត​តម្រូវការ​ក្នុង​ស្រុក ជាមួយ​នឹង​ការ​វិនិយោគ​ថ្មី​ ៦០​ លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឧស្សាហ​កម្ម​នេះ ខណៈ​ទីផ្សារ​នេះ​ភាគច្រើន​ពឹង​ផ្អែក​លើ​ការនាំ​ចូល​។លោក សេន សុវណ្ណ អគ្គនាយក នៃ​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​បសុព្យាបាល ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ការ ...

ចេង សុខហ័ង
http://bit.ly/2mM0LiV

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YBVPp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!