វិស័យឧស្សាហកម្ម
ក្រុមហ៊ុន Unilever កម្ពុជា រកក្រុមហ៊ុនស្ករត្នោតក្នុងស្រុក ផ្គត់ផ្គង់ទៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...
សុខ ចាន់
http://bit.ly/2c8BbNn
ក្រសួងការងារ រៀបចំឲ្យមានបទប្បញ្ញត្តិពេលថៅកែបិទទ្វារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2bWRYFe
ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...
សុខ ចាន់
http://bit.ly/2cEUKBN
ក្រសួងរៀបចំសេចក្តីព្រាងច្បាប់ អេកូទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2c8zuSE
តំបន់ទេសចរណ៍កោះក្របី នឹងបើកជាសាធារណៈពាក់កណ្តាលឆ្នាំ២០១៧
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...
សុខ ចាន់
http://bit.ly/2bTwEAC
ប្រាក់ចំណេញក្រុមហ៊ុន Jimei ធ្លាក់ចុះជិត ៥០ ភាគរយនៅឆមាសទី ១
Jimei International Entertainment Group ដែលជាវិនិយោគិនដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនចុះបញ្ជីនៅទីក្រុងហុងកុងដែលបានផ្សព្វផ្សាយពីការលេងល្បែងយ៉ាងហោចណាស់ ៧ តុនៅក្នុងកាស៊ីណូ NagaWorld នៅទីក្រុងភ្នំពេញរាយការណ៍ការធ្លាក់ចុះប្រាក់ចំណូលខ្លាំងនៅឆមាសទី ១ ឆ្នាំ ២០១៦។ ...
Cam McGrath
http://bit.ly/2bYclzd
ទីផ្សារអចលនទ្រព្យពុំទាន់មានសង្ឃឹម ក្រោយការផ្អាកគម្រោង The Bay
ការផ្អាកគម្រោងនានាចាប់ផ្តើមកើតមានឡើងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងភ្នំពេញ បើយោងតាមព័ត៌មានក្នុងសប្តាហ៍នេះដែលថា ក្រុមហ៊ុនសំណង់ TEHO International បានផ្អាកគម្រោងដែលតម្លៃដល់ទៅ ៥០០ លានដុល្លារ។ ដោយលើកឡើងអំពី «ស្ថាន-ភាពម៉ាក្រូសេដ្ឋកិច្ចមិនអំណោយផល» ក្នុងវិស័យ ខុនដូ នៅក្រុង ភ្នំពេញ ក្រុមហ៊ុនសិង្ហបុរី បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការផ្អាកគម្រោង The Bay ខណៈទីផ្សារមិនអំណោយផល។ ...
Lauren Barrett
http://bit.ly/2bK0AMK
គម្រោង The Bay ត្រូវបានផ្អាកទាំងស្រុង
ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY
ការចាប់ពលករខុសច្បាប់ មិនប៉ះពាល់ដល់ការសាងសង់នោះទេ
ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...
ស៊ីវ ម៉េង
http://bit.ly/2bnDLTo
ផ្សារ AEON លែងជាកន្លែងសម្រាប់ផ្សព្វផ្សាយកម្មវិធីអចលនទ្រព្យទៀតហើយ
បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...
Catherine Harry
http://bit.ly/2bl6ERh
អ្នកវិនិយោគបុរីនានាដាក់ចេញយុទ្ធសាស្រ្តថ្មី ខណៈការលក់លំនៅឋានធ្លាក់ចុះ
មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2bFyYgm
ក្រុមហ៊ុន Shukaku និង Don Bosco ចុះហត្ថលេខាលើ MoU សហការគ្នា
ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...
Post Staff
http://bit.ly/2btNWmv
ក្រសួង ជំរុញមន្ទីរទេសចរណ៍សហការអង្គភាពពាក់ព័ន្ធរៀបចំសន្តិសុខ តាមឆ្នេរ
ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2bCZ8AA
៨ខែដើមឆ្នាំរោងចក្រកាត់ដេរ៧០បិទទ្វារដោយសារស្ថានភាពនយោបាយ
រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2bL3O4v
តម្រូវការគ្រឿងម៉ាស៊ីនក្នុងឧស្សាហកម្មកាត់ដេរកើន
ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLLIiF
កូដកម្មនៅរោងចក្រស្រាបៀរអង្គរធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ
អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/33804
អាជ្ញាធរអប្សរាឲ្យអ្នកលេង Pokémon Go មានការប្រុងប្រយ័ត្ន
អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលលេងល្បែងកំពុងពេញនិយមឈ្មោះPokémonGoឲ្យមានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះនៅក្នុងតំបន់អង្គរដោយគោរពនូវស្លាកសញ្ញានានានៅក្នុងប្រាសាទផងដែរ។ ដោយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើងចំពោះអ្នកលេងល្បែង Pokémon Go នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ភ្ញៀវទេសចរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នពេលដែលលេងល្បែងនេះក្នុងបរិវេណអង្គរ និងមិនអនុញ្ញាតឲ្យចូលក្នុងតំបន់ហាមឃាត់ទេ។ ...
មុំ គន្ធា
http://bit.ly/2buHNqN
សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស
ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...
សុខ ចាន់
http://bit.ly/2boumcM
អាកាសចរណ៍ VietJet នឹងចាប់ផ្តើមសេវាឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2bi7Thu
ផ្សារក្រោមដីរបស់កាស៊ីណូ ណាហ្គា បានបើកដំណើរការ
ផ្លូវក្រោមដីរបស់ណាហ្គា (NagaCity Walk) ដែលវិនិយោគ ៩៤ លានដុល្លារលើមជ្ឈមណ្ឌលហាងក្រោមដីសម្រាប់ផ្ដល់ជូនអតិថិជនកាស៊ីណូមានប្រាក់ច្រើនបានបើកសាកល្បងកាលពីម្សិលមិញដែលមានទំនិញរួចពន្ធប្រណីតៗរាប់ចាប់ពីស្រានាំចូលរហូតដល់នាឡិកាដៃ Calvin Klein និងគ្រឿងអលង្ការ Swarovski ជាដើម។ ...
Kali Kotoski
http://bit.ly/2bzhzST
កម្ពុជា កំណត់គោលដៅចំនួនភ្ញៀវទេសចរជប៉ុន ឲ្យបាន៣០ម៉ឺននាក់ត្រឹមឆ្នាំ ២០២០
កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...
ជា វណ្ណៈ
http://bit.ly/2b0KwLE
នំស្រួយនឹងនាំចេញទៅប្រទេសចិន
សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/
ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តក្រៅប្រទេសកើនឡើងក្នុងឆមាសទី១
កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...
ជា វណ្ណៈ
http://bit.ly/2bwcuir
តម្រូវការសម្រាប់អចលនទ្រព្យសម្រាប់ពាណិជ្ជកម្មនៅតែខ្ពស់
ខណៈដែលនៅភ្នំពេញនៅតែបន្តតម្រូវការអាគារពាណិជ្ជកម្ម ទោះជាយ៉ាងណាអត្រាស្នាក់នៅបានចុះបន្តិចម្តងៗសម្រាប់វិស័យលំនៅដ្ឋាន នេះបើយោងតាមក្រុមប្រឹក្សាអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន Knight Frank។ . ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28403/demand-for-commercial-property-still-high/