ការដឹកជញ្ជូន និងបញ្ញើ

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត

ផ្លូវជាតិ​លេខ​ ២១ ​ត្រូវ​​សម្ពោធ​ជាមួយ​នឹង​ការប្រកាស​សង់ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ

ផ្លូវជាតិ​លេខ​ ២១ ប្រវែង​ជិត ៦៤ ​គីឡូម៉ែត្រ តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​រហូត​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃធំ​-​ឡុងប៊ិញ​) ក្នុង​ខេត្តកណ្តាល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយក្សត្រ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html

ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នឹង​ត្រូវ​សាងសង់​ពី​ផ្សារ​រាត្រី​ដល់​តំបន់​អរិយក្សត្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ដោយតភ្ជាប់ផ្សាររាត្រី (តំបន់ផ្សារចាស់) រាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក្នុងស្រុកល្វាអែម ខេត្តកណ្តាល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L6kl1C

​កម្ពុជា​-ជប៉ុន​​នឹងរួមគ្នាអភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះ​សី​ហ​នុ

សម្តេច​ ​ហ៊ុន​ ​សែន​ ​និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ K​i​s​h​i​d​a​ ​F​u​m​i​o ​បាន​ព្រមព្រៀងគ្នា​ធ្វើ​ឱ្យ​ក្រុង​ព្រះ​សី​ហ​នុ​ក្លាយ​ជា​កំពង់ផែ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​តំបន់​មេគង្គ​។ ...

សុខ សិទ្ធីកា
https://bit.ly/3JurEQj

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ត្រូវ​បានដាក់​ឱ្យប្រើ​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​ធ្វើដំណើរ​

រដ្ឋបាល​រាជធានី​​ភ្នំពេញ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ស្ពាន​អា​​កាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ចាប់ពី​ថ្ងៃទី​ ១៩​ មីនា​តទៅ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រីឯ​គម្រោង​សាង​​សង់ស្ពាន​អាកាស​នៅ​មហាវិថី​​សហព័ន្ធរុស្ស៊ី ប្រសព្វ​ជាមួយ​ផ្លូវ ​២០០៤ ​នឹង​បើក​ការដ្ឋាន​សាង​សង់​ឆាប់ៗ​ខាងមុខនេះ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-21-1344-233591.html

​ស្ពាន​អាកាស​ចោម​ចៅ​​គ្រោង​បើក​ដំណើរការឆាប់ៗ​នេះ​

លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​មានប្រសាសន៍ថា​ ​គម្រោង​សាង​សង់ស្ពាន​អាកាស​ចោម​ចៅ​ ​សម្រេច​បាន​ ​៩​៩​ ​ភាគរយ​ហើយ​ ​ហើយនឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងពេលឆាប់ៗ​នេះ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​ ...

ស​ សុ​ជាតិ​
https://bit.ly/3KLvlRH

ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក

 គ្រួសារដែលរងផលប៉ះពាល់ ដោយការកសាង​អាកាស​យាន​ដ្ឋាន​ភ្នំពេញដ៏ធំថ្មីមួយ បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​កាន់​ដីថ្មី​ដែលត្រូវបានបែងចែកឱ្យ​ពួកគេ ហើយ​កំពុង​ទាមទារ​សំណង​ជា​ប្រាក់​បន្ថែម​ទៀត​ចំពោះ​ការ​ដែល​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​។​ ...

ស៊ន សារ៉ាត និង ស៊ើង និមល
https://khmer.cambojanews.com/development-of-mega-airport-continues-despite-opposition-by-locals/

​ផ្លូវ​ជនបទ​ប្រវែង​ ៣៧០០​ គីឡូម៉ែត្រ​នឹង​ត្រូវ​បាន​ជួសជុល​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​ជាង​ ៣​ ពាន់​គីឡូម៉ែត្រ​ក្នុង​តំបន់​ជនបទ​ត្រូវ​បាន​ជួសជុល​ និង​ថែទាំ​នៅ​ឆ្នាំ​ ២០២១​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501041360/rural-roads-stretching-3700-km-repaired/

ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​

​បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​មួយ​ឆ្នាំ​ ទីបំផុត​រដ្ឋាភិបាល​បាន​កំណត់​ទីតាំង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ខាងត្បូង​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ការងារ​សាងសង់​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501036866/construction-of-cambodia-south-korea-friendship-bridge-to-start-next-year/

Thai Smile និង VietJet Air នឹង​បើក​ការហោះហើរ​មក​កម្ពុជា​ក្នុង​ខែ​នេះ

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ​របស់​ថៃ ដែលមាន​តម្លៃ​សមរម្យ​នឹង​ចាប់​បើក​ការហោះហើរ​មក​កម្ពុជា នៅក្នុង​ខែមីនា​នេះ​។ នេះ​បើតាម​ក្រសួងទេសចរណ៍ និង​សមាគម​ទេសចរណ៍​កម្ពុជា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-03-1016-232690.html

កំណាត់​ផ្លូវ​ភ្នំពេញ-កំពត ​ត្រូវបាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ

កំណាត់​ផ្លូវជាតិ​លេខ​ ៣ ​ប្រវែង​ជាង​ ១៣៤​ គីឡូម៉ែត្រ ចាប់ពី​រាជធានី​ភ្នំពេញ (​ចោមចៅ​) ​ដល់​ក្រុង​កំពត​ដែលជា​ជំនួយ​ឥតសំណង​របស់​ចិន​ជាង​ ២០០ ​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២ ​ខែមីនា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​ស្ថាបនា​អស់​ពេល ៣៤ ​ខែ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-0947-232668.html

​ផ្លូវ​ថ្នល់ដែល​ផ្តល់​មូលនិធិ​ដោយប្រទេស​ចិន​តភ្ជាប់​រាជធានី​កម្ពុជា​ទៅ​ខេត្ត​ជាប់​មាត់​សមុទ្រត្រូវបានដាក់អោយសម្ពោធ

​នៅ​ថ្ងៃ​ពុធ​នេះ កម្ពុជា​បាន​សម្ពោធ​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៣ ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​ខេត្ត​កំពត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tomTRA

គម្រោង​កែលម្អ​ផ្លូវជាតិ​ចំនួន​បី​ ត្រូវបានរំពឹង​ថា​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​នេះ​

គម្រោងកែលម្អផ្លូវជាតិលេខ ៣១, ៣៣, និង ៤១ ពី DBST ទៅ AC ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ក្រោមការគាំទ្រពីប្រទេសចិន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3syjwbs

​ជំនួយ​ទឹកប្រាក់​ ​១​១​០​ ​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ​ដើម្បី​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ ​ទៅ​ខេត្ត​ព្រះ​សី​ហ​នុ

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចាប់ផ្តើម​សាងសង់​ ​និង​កែ​លម្អ​ផ្លូវជាតិ​លេខ​៤​ (NR4) ​ក្រោម​ហិរញ្ញប្បទាន​ ​១​១​០​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ​ក្នុង​គោលបំណង​ឆ្លើយតប​កំណើន​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/35BUFdU

​ក្រុមហ៊ុន​ ​Thai​ ​Smile​ ​នឹង​ចាប់ផ្តើម​ផ្លូវ​ហោះហើរ​បាងកក​-​សៀមរាប​ឡើងវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​ក្រុមហ៊ុន​ ​Thai​ ​Smile​ ​បាន​ប្រកាស​បន្ត​ជើង​ហោះហើរ​ត្រង់​រវាង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ​មក​ខេត្ត​វប្បធម៌​សៀមរាប​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​៣​ ​ខែ​មីនា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tbb0hu

​អាកាសយានដ្ឋាន​នៅ​ខេត្តសៀមរាប​តម្លៃ​ ៨៨០​ លាន​ដុល្លារ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ការ​ជោគជ័យ​

​នៅ​តាម​ផ្លូវ​ដី​ហុយ​ក្នុង​ខេត្តសៀមរាប​ ក្រុម​អ្នក​សាងសង់​កំពុង​មមាញឹក​នឹង​ការងារ​ដើម្បី​ប្រែក្លាយ​វាលស្រែ​ទទេ​ ទៅ​ជា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ១០​ លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​។​ ​ ...

Danielle Keeton-Olsen
https://www.aljazeera.com/economy/2022/2/16/in-cambodias-siem-reap-990m-airport-faces-hurdles-to-success

ក្រសួង​ជំនាញ​ ២ ​ចេញប្រកាស​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវថ្នល់

ក្រសួង​ជំនាញ​ ២ បានចេញ​ប្រកាស​អន្តរក្រសួង​កំណត់​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ផ្លូវ​ថ្នាល់​លើ​បណ្ដាញ​ផ្លូវថ្នល់ ដើម្បី​តាមដាន ស្រាវជ្រាវ​ និង​ពិនិត្យ​នៅតាម​ទីតាំង បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ដើម្បី​ជំរុញ​ការគោរព​ច្បាប់ ធានា​សុវត្ថិភាព​ចរាចរណ៍ ​និង​ទប់ស្កាត់​បទល្មើស​ស្ដីពី​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1050-232291.html

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ​ដែលមាន​ប្រវែង​ជាង​ ៩៣​ គីឡូម៉ែត្រ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្ពោធ​ដាក់ឱ្យ​ប្រើ​​ជា​ផ្លូវការ បន្ទាប់ពី​បញ្ចប់​គម្រោង​លើក​​កម្ពស់​គុណភាព​ផ្លូវ​នេះ​កាលពី​ឆ្នាំ​ ២០១៨ ក្រោម​ជំនួយឥតសំណង​របស់​ចិន​ក្នុងតម្លៃ​ជាង ៣៣ ​លាន​ដុល្លារ​។   ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-08-1104-231291.html

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​សម្ពោធ​ផ្លូវជាតិ​លេខ​៩​ប្រវែង​៩៣​គីឡូម៉ែត្រ​តម្លៃ​៣៣​លាន​ដុល្លារ​អាមេរិកនៅ​ព្រឹក​នេះ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GqCvIN

យុទ្ធនាការ​របស់​កម្ពុជា​ដើម្បី​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ដែលរង​ផលប៉ះពាល់​ដោយ​ជំងឺរាតត្បាត​ឃើញ​មាន​ការ​កើនឡើង​នៃ​ជើងហោះហើរ

យុទ្ធនាការមួយដែលមានឈ្មោះថា “កម្ពុជា៖ គោលដៅទេសចរណ៍បៃតង និងសុវត្ថិភាព” បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងក្នុងគោលបំណងស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ កំពុងមើលឃើញលទ្ធផលដំបូង ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបង្កើនជើងហោះហើរកាន់តែច្រើនឡើងម្តងទៀត បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ANZKeG

AirAsia ចាប់ផ្តើមជើងហោះហើរលើកដំបូងទៅកាន់ទីក្រុងភ្នំពេញក្នុងរយៈពេលជិតពីរឆ្នាំ ខណៈ Bangkok Airways បង្កើនជើងហោះហើរ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបើកដំណើរការជើងហោះហើរឡើងវិញរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញ ពីទីក្រុងកូឡាឡាំពួរកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីបានផ្អាកអស់រយៈពេលជិតពីរឆ្នាំ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3gcplnO

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ផ្លូវ​ខូច ដើម្បី​ជួសជុល និង​ចៀស​វាង​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ធ្វើ​ការ​រាយការណ៍​តាម​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) បន្ត​ទៀត នៅ​ពេល​ឃើញ​ផ្លូវ​ខូច ដើម្បី​ធ្វើ​ការ​ជួសជុល​ឱ្យ​ទាន់​ពេល​វេលា សោភណ្ឌភាព​ផ្លូវ និង​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-01-21-1214-230438.html

កម្ពុជាទទួលស្គាល់លិខិតឆ្លងដែនធ្វើដំណើររបស់វៀតណាម ហើយវៀតណាមសម្រួលលក្ខខណ្ឌនៃការចូលក្នុងប្រទេស

កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម រួមជាមួយនឹងអូស្ត្រាលី បេឡារុស ឥណ្ឌា ជប៉ុន ម៉ាល់ឌីវ ប៉ាឡេស្ទីន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Inl5Or

វិទ្យាស្ថាន​តេជោសែន សាធារណការ ប្រកាស​ដាក់​ដំណើរការ​គម្រោង​កសាង​សមត្ថភាព​ថែទាំ​ផ្លូវថ្នល់

វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​ប្រកាស​ដាក់​ដំណើរការ​គម្រោង​កសាង​សមត្ថភាព​ស្តីពី​វិធីសាស្ត្រ​ថែទាំ​ផ្លូវថ្នល់​ដើម្បី​លើកកម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ដោយ​រំពឹងថា​គម្រោង​នេះ​នឹង​ផ្ដល់ឱកាស​ដល់​ប្រទេស​ទាំង​ ៣ រួមគ្នា​ចែករំលែក​បទពិសោធ ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការបណ្ដុះបណ្ដាល និង​ការអនុវត្ត​ការងារ​ទៅវិញទៅមក​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-01-19-0954-230259.html

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បង្កើនជើងហោះហើរមកកម្ពុជាដល់ ១០ ក្នុងមួយសប្តាហ៍

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបន្ថែមជើងហោះហើរចំនួន ៦ ទៀតក្នុងមួយសប្តាហ៍ ដើម្បីបន្ថែមលើជើងហោះហើរបច្ចុប្បន្នរបស់ខ្លួនដែលហោះ៤ ជើងក្នុងមួយសប្តាហ៍ អោយបាន ១០ជើង ។ ការហោះហើរលើកដំបូងរបស់អាកាសចរណ៍វៀតណាមមកកាន់រាជធានីភ្នំពេញគឺនៅថ្ងៃទី១ ខែមករាឆ្នាំនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Icg3Ew

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BbMsd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!