រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

កម្ពុជា-ចិន នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា

កម្ពុជា-ចិន បាន​សន្យា​នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា​តាម​រយៈ​ការ​ផ្សព្វផ្សាយពីសក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ព្រម​ទាំង​​ការ​ពង្រីក​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាងកម្ពុជា-ចិន​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​​រយៈ​ពេល ៤ខែ​ ដើម​ឆ្នាំ​២០២៥ ​ភ្ញៀវជនជាតិ​ចិនចូល​មក​កម្ពុជាមាន​ចំនួន​​ជាង ៣៨​ម៉ឺននាក់​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-27-1655-262188

​​ភ្ញៀវទេសចរចិន ១ ០០០នាក់​មក​ដល់​កម្ពុជា​ដើម្បី​ចូល​រួម​ពិធី​បើក​​​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»

ក្រុមភ្ញៀវទេសចរជនជាតិ​ចិនចំនួន ១ ០០០​នាក់​ដំបូង បាន​​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​កម្ពុជាហើយ ​​ដើម្បី​ចូល​រួម​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»(Cambodia-China Tourism Year 2025) ដែលប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣-២៥ ខែ​ឧសភា ឆ្នាំ​២០២៥ ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-23-1351-262149

មន្ដ្រី​​ឥណ្ឌូនេស៊ីមកកម្ពុជា​ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ​​ប្រយុទ្ធ​ប្រឆាំង​​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

កម្ពុជា និង​ឥណ្ឌូណេស៊ី​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​រវាង​គណៈ​ប្រតិភូ​អនុវត្ត​ច្បាប់​ឥណ្ឌូនេស៊ី និង​ស្ថាប័ន​សំខាន់ៗ​របស់​កម្ពុជា​កាលពី​ថ្ងៃ​ទី២០ ឧសភា​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-22-104-262130

កម្ពុជា និងថៃរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន

កម្ពុជា និងថៃបានពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានឯកភាពគ្នាធ្វើការអនុវត្តទៅលើការងារសំខាន់ៗចំនួន៥ចំនុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-15-811-262075

កម្ពុជានិងសហរដ្ឋអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះមានការផ្លាស់ប្តូរទិសដៅផ្តល់ជំនួយ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និង លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ទោះបីជាមានការផ្លាស់ប្តូរទិសដៅ នៃផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-14-1611-262073

កម្ពុជា​និង​ថៃ​នៅ​រក្សា​កង​ក​ម្លាំង​ម្ខាងៗ​៥នាក់​​ដដែលនៅ​ប្រាសាទ​តាមាន់

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា មិន​មាន​ការ​ដក​ទ័ព​ពី​ប្រាសាទ​តាមាន់ ដែល​ប្រទេស​ថៃ​និង​កម្ពុជា​ចាត់​ទុក​ជា​បេតិកភណ្ឌ​របស់​ខ្លួន​​រៀងៗ​ខ្លួន​នោះ​ទេ គឺ​បន្ត​ដាក់​កម្លាំង​ពី​ភាគី​ម្ខាងៗ​ចំនួន​៥​នាក់​ដដែល។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-9-1611-262042

ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ទីម័រ​ឡេស្តេ​ទទួល​បដិសណ្ឋារកិច្ច​លោក​ ហ៊ុន សែន យ៉ាង​អ៊ឹកធឹក?

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទីម័រឡេស្តេ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អ៊ឹកធឹក​ពី​សំណាក់​មេដឹកនាំ​ទីម័រឡេស្តេ​ ដោយ​មេដឹកនាំ​ប្រទេស​នេះ​បាន​បើកបរ​ឡាន​ទៅ​ទទួល​ផ្ទាល់ ​ហើយ​ក៏​នឹង​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​លោក​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-8-1333-262030

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រុស្ស៊ីខិតខំធ្វើយ៉ាងណា ឱ្យគ្រប់​ប្រទេ​សក្នុ​ង​ពិភ​ព​លោក បានរស់ក្នុងស្ថានភាពសន្តិភាព

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា រុស្ស៊ីប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យគ្រប់​ប្រទេ​សក្នុ​ង​ពិភ​ព​លោក បានរស់ក្នុងស្ថានភាពសន្តិភាព ហើយប្រកៀកស្មាគ្នាជាមួយបណ្តាប្រទេសផ្សេងៗ ដែល​ស្នេហា​សន្តិភាព ដើម្បី​នឹងធានាកុំឱ្យមានផលវិបាកណាមួយកើតឡើងម្តងទៀត ដូចនៅក្នុង​សង្រ្គាម​លោក​លើ​ក​ទី​២​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-7-1224-262018

កងទ័ព​កម្ពុជា-​ចិន​នឹង​ធ្វើ​សមយុទ្ធ​នាគមាស​ដែល​មាន​មនុស្ស​យន្ត​វះកាត់ ឆ្កែយន្ត ​នាវា​ចម្បាំង និង​សព្វាវុធ​ជា​ច្រើន​ប្រភេទ

កងយោធពល​ខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជនចិន សរុប​ជាង ២០០០​នាក់​នឹង​ចាប់​ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» ដោយ​​ប្រើ​ប្រាស់​​ទាំង​គ្រឿង​យន្ត​ទំនើបៗ ដូចជា​មនុស្ស​យន្ត​ និង​ឆ្កែ​យន្ត​ នាវា​ចម្បាំង ដ្រូន និងសព្វាវុធ​ជា​ច្រើន​ប្រភេទ​ទៀត។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-6-1645-262012

ក្រុមហ៊ុន​ឯកជន​ឥណ្ឌូណេស៊ី​ចង់​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នេសាទ​និង​ឋាមពល​ជាមួយ​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែង​ប្រាប់​ទៅ​​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ថា កម្ពុជា​មាន​សន្តិសុខ​ស្បៀង ប៉ុន្តែ នៅ​​ខ្វះ​សន្តិសុខ​ថាមពល។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-6-1416-262006

ឯកអគ្គរដ្ឋទូត​បារាំង​លើកឡើងពី​ផែនទីបង្ហាញផ្លូវរវាង​បារាំង​-កម្ពុជា​សម្រាប់អនាគត

ទំនាក់ទំនង​ការទូត​រវាងកម្ពុជា និង​​បារាំង បាន​បង្ហាញ​ជំហរ​យ៉ាង​រឹង​មាំ​តាម​រយៈ​​គម្រោង​សហប្រតិបត្តិ​ការជាច្រើន​ រួមទាំង​​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធីបតី​បារាំង​នៅ​ឆ្នាំ​ក្រោយ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-6-836-261999

កម្ពុជា-វៀតណាម សន្យា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ ២០ពាន់​លាន​ដុល្លារ

កម្ពុជា-វៀតណាម បាន​ឯកភាព​ក្នុង​ការ​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរួម​គ្នា​​សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី​​ឱ្យ​ឈានទៅសម្រេចបានគោលដៅ​ចំនួន ២០ ពាន់​លានដុល្លារ​នាពេល​ខាង​មុខ ខណៈក្នុង​ឆ្នាំ​២០២៤ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹក​ប្រាក់ជិត ៧,៨ ពាន់​លាន​ដុល្លារ​​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-29-1436-261955

កម្ពុជា​ ជប៉ុន​ ចាប់ផ្តើម​សហការ​ទូទាត់​ឆ្លង​ដែន​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ និង​សមាគម​ទូទាត់​ជប៉ុន​ (PJA)​ បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់​កូដ​ QR​ ឆ្លង​ព្រំដែន​រវាង​ KHQR​ របស់​កម្ពុជា​ និង​ JPQR​ របស់​ប្រទេស​ជប៉ុន​។​ ​ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501675369/cambodia-japan-launch-cross-border-payment-collaboration/

កម្ពុជា​រៀបចំសេចក្តី​ព្រាង​នីតិវិធី​ថ្មី​ដើម្បី​ចូល​ទីផ្សារ​អា​មេ​រិ​ក​

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ បានប្រកាសថា ខ្លួនកំពុងរៀបចំសេចក្តីព្រាងនីតិវិធីពិសេសថ្មីមួយ ដើម្បីត្រួតពិនិត្យការអនុវត្តតម្លាភាពពាណិជ្ជកម្ម ដោយអនុលោមតាមវិធាននៃប្រភពដើម ដើម្បីទទួលបានការបន្តចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ...

ញាន ចំរុង
https://bit.ly/4lQYdeP

នាវា​ចម្បាំង​រុស្ស៊ី​៣​គ្រឿង និង​នាវា​វៀតណាម​១​គ្រឿង​កំពុង​សំ​ចត​នៅ​កំពង់​ផែ​ក្នុង​ខេត្ត​ព្រះសីហនុ

នាវា​ចំបាំង​កងទ័ព​ជើង​ទឹក​សហព័ន្ធរុស្ស៊ី ​ចំនួន ៣​ គ្រឿង​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ខណៈ​ដែល​នាវា​កង​ទ័ព​វៀតណាម​មួយ​គ្រឿង​កំពុង​ចត​នៅ​កំពង់​ផែ​រាម​ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-28-1026-261940

កម្ពុជា​អាច​នាំ​​ចេញ​កូន​ក្រពើ ផ្លែទុរេន​ សំបុក​ត្រចៀកកាំ​ ទៅ​ប្រទេស​ចិន​ជា​ផ្លូវការ

កម្ពុជា​-ចិន សម្រេចបានកិច្ចព្រមព្រៀង​នាំចេញ​​កូនក្រពើ​ ផ្លែទុរេន ​និងសំបុក​ត្រចៀកកាំ ​ទៅ​កាន់​ទីផ្សារ​ចិន​ជាផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​តទៅ​។​ កិច្ចព្រមព្រៀងនេះ​សម្រេច​បាន​ក្នុង​អំឡុងពេល​ប្រធានាធិបតីចិន លោក ស៊ី ជីនពីន មកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​កាលពី​ថ្ងៃទី១៧-១៨​ ខែមេសា ឆ្នាំ​២០២៥។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-25-1516-261933

កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ដល់​យន្តការ «ប្រទេស​៦ គោលដៅ​តែ​១» និង​ជំរុញ​យន្តការ​ព្រះរាជាណាចក្រ​២ គោលដៅតែ១

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រទេស​ថៃ ឬ​ យន្តការ «ប្រទេស ប្រាំមួយ គោលដៅ​តែ​មួយ» ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ខណៈ​ប្រទេស​ថៃ​និង​កម្ពុជា​ជំរុញ​យន្តការ​ «ព្រះ​រាជាណាចក្រ​ពីរ គោល​ដៅ​តែ​មួយ»។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-24-1743-261923

នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន

នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាម​អនឡាញ និងការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមការធ្វើសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/prime-minister-of-both-countries-discuss-the-fight-against-online-fraud-and-transnational-crime/

កម្ពុជាបដិសេធថាមិនបានធ្វើជាស្ពានចម្លងសម្រាប់ចិនក្នុងការនាំចេញបន្ទះសូឡាទៅកាន់អាមេរិក

ប្រទេសកម្ពុជាបានរងការវាយប្រហារដោយពន្ធដ៏ច្រើនលើសលប់ជាង ៣៥០០ភាគរយ លើការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងខ្ពស់បំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីអ្នកផលិត និងរដ្ឋាភិបាលបរាជ័យក្នុងការសហការជាមួយនឹងការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេល១ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលកំពុងខិតជិតដល់ទីបញ្ចប់។ ...

ស៊ើង និមល់
https://khmer.cambojanews.com/u-s-solar-tariffs-soar-amid-trade-rift-cambodia-denies-china-proxy-role/

កម្ពុជា​ថៃ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​និង​កិច្ច​សហប្រតិបត្តិការ​យោធា

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក​ស្រី ផែថងថាន ស៊ីណាវ៉ាត់​បាន​ប្រកាស​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ និង​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ​ប្រើ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើ​សកម្មភាព​ណា​មួយ​នោះ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-23-1325-261906

លោក ត្រាំ បន្ដ​កៀប​សង្កត់​ពន្ធ​​​អាករ​នាំ​ចូលពី​បន្ទះ​សូឡា​ពីកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី​

ថ្មី​ទៀត​ពី​លោក ដូណាល់​ ត្រាំ ដោយ​ចាប់​ពីខែ​មិថុនា​ខាងមុខ​ សហរដ្ឋអាមេរិក​នឹងដាក់​ពន្ធអាករ​​ថ្មី​លើ​ការ​នាំចូល​បន្ទះសូឡា​​ពី​អាស៊ីអាគ្នេយ៍ ​​រហូត​ដល់​ជាង ៣៥០០​ភាគរយ លើ​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង​វៀតណាម​ ​ជា​វិធានការ​មួយ​ក្នុង​គោលបំណង​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​របស់​ចិន។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-4-22-1348-261897

កម្ពុជាបង្ហាញអព្យាក្រឹតភាពក្រោយទស្សនកិច្ចប្រធានាធិបតីចិន ខណៈ​អាមេរិក​បញ្ជាក់​ថា​មិន​បង្ខំ​ឱ្យកម្ពុជា​​ជ្រើសរើស​

បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន៣៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាមិនលម្អៀងទៅរកមហាអំណាចណាមួយទេរវាងអាមេរិក និង​​ចិន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-upholds-neutrality-amid-chinese-deals-u-s-affirms-its-not-forcing-a-choice/

កម្ពុជា​ និង​ចិន​ចុះ​កិច្ចព្រមព្រៀង​ប្រមាណ​ ១.១​ពាន់​លាន​ដុល្លារ​លើ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ជាមួយនឹង​កម្មសិទ្ធិ​ ៥១​ ទល់​នឹង​ ៤៩​ភាគរយ​

កាលពីថ្ងៃសុក្រ រាជរដ្ឋាភិបាល បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានតម្លៃ ១.១៥៦ ពាន់លានដុល្លារ រវាងក្រុមហ៊ុនកម្ពុជា និងចិនសម្រាប់ការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងក្រោមកម្មសិទ្ធិ៥១ ទល់នឹង៤៩ ភាគរយ។ ...

ញៀន ចំរុង
https://bit.ly/4jkt6GN

កម្ពុជា​-​ចិន​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​ជំរុញ​ការ​ច្នៃប្រឌិត​ បញ្ញា​សិប្បនិមិត្ត​ និង​កិច្ច​សហប្រតិបត្តិការ​ថាមពល​

កម្ពុជា និងចិនបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេឱ្យកាន់តែស៊ីជម្រៅតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនបីដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) និងឧស្សាហកម្ម photovoltaic (PV) ។ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501672062/cambodia-china-ink-mous-to-boost-innovation-ai-and-energy-cooperation/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NuLCn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!