រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម បញ្ចប់ដំណើរបំពេញការងារនៅកម្ពុជាដោយជោគជ័យ
នាយករដ្ឋមន្ត្រី Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញហើយ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tx5Fla
ឥណ្ឌូណេស៊ី ទទួលធ្វើជាប្រធានអាស៊ានពីកម្ពុជា
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានទទួលកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃអាទិត្យ ហើយបានប្រកាសថា មូលបទក្នុងឆ្នាំ២០២៣គឺ “កិច្ចការអាស៊ាន៖ ចំណុចកណ្តាលនៃកំណើន”។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3g42C0M
នាយករដ្ឋមន្ត្រីចិន លោក Li បាននិយាយនៅកម្ពុជាថា កំណែទម្រង់ ការបើកចំហរ គឺជាមាគ៌ារបស់ប្រទេសចិន ឆ្ពោះទៅរកទំនើបកម្ម
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បាននិយាយថា ប្រទេសចិនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត ហើយកំណែទម្រង់ និងការបើកចំហរ គឺជាមាគ៌ាឆ្ពោះទៅរកទំនើបកម្ម នៅពេលជួបជាមួយប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva នៅរាជធានីភ្នំពេញ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3g1htsS
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សាអំពីការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅក្នុងកិច្ចសន្ទនាអាស៊ានសកល
កិច្ចសន្ទនាអាស៊ានសាកលលើកទី២បានចាប់ផ្ដើមនៅរដ្ឋធានីនៃប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ដោយផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩ប្រកបដោយចីរភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3hGrLz2
ឥណ្ឌា-កម្ពុជា នឹងចាប់ផ្តើមអោយមានជើងហោះហើរត្រង់ ដើម្បីជំរុញវិស័យទេសចរណ៍
ប្រទេសឥណ្ឌា និងកម្ពុជា បានសម្រេចចាប់ផ្តើមអោយមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានធ្វើអោយប៉ះពាល់លើវិស័យនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3hDRh8m
សហរដ្ឋអាមេរិក និងអាស៊ានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំអាស៊ានកាលពីម្សិលមិញបានប្រកាសពីការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3hutEyM
AIPA ចែករំលែកបញ្ហាគោលនយោបាយចំនួនប្រាំជាមួយមេដឹកនាំអាស៊ាន
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA) បានចែករំលែកបញ្ហាគោលនយោបាយចំនួន៥ សម្រាប់មេដឹកនាំអាស៊ាន ដើម្បីពិចារណាក្នុងកិច្ចសន្ទនារបស់មេដឹកនាំអាស៊ានជាមួយតំណាង AIPA ដែលត្រូវបានធ្វើឡើងនៅ ...
បុគ្គលិក ខ្មែរថាមស៍
http://bit.ly/3fQk7Ss
កម្មវិធីសិក្សាមធ្យមសិក្សាត្រៀមដាក់បញ្ចូលភាសាចិន
កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍន៍កម្មវិធីសិក្សាភាសាចិនរួមគ្នានៅសាលាមធ្យមសិក្សាសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិទ្យាល័យចំនួន ២០ ត្រូវបានជ្រើសរើសសម្រាប់ដំណាក់កាលសាកល្បងនៃកម្មវិធីនេះ។ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/chinese-language-set-secondary-school-curricula
លោក ហ៊ុន សែន៖ វៀតណាម គឺជាអ្នកជិតខាងល្អជាមួយកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វៀតណាមគឺជាអ្នកជិតខាងល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ កាន់តែរីកចម្រើនជាបន្តបន្ទាប់។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-10-0943-243257.html
ចិនប្រកាសផ្តល់ជំនួយជាង ២០០លានយ័ន្ត សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន Li Keqiang លោកបានប្រកាសផ្តល់ជំនួយជាង២០០លានយ័ន្ត ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍របស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3hu2RTo
ឯកសារកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនចំនួន១៨ ត្រូវបានចុះហត្ថលេខា
ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ នៅរសៀលថ្ងៃនេះ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3WMIoJz
កម្ពុជា ចូលកាន់តំណែងជាប្រធានក្រុមការងារ ម៉ាឌ្រីដ ស្ដីពីការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
កម្ពុជាបានទទួលការគាំទ្រពីសមាជិកទាំងមូលដើម្បីដឹកនាំកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ៧-១១ ខែវិច្ឆិកា។ ...
រី សុចាន់
https://www.postkhmer.com/business/2022-11-08-1036-243217.html
កម្ពុជា និង វៀតណាមចុះហត្ថលេខា លើឯកសារចំនួន ១១
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ នាថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីជំនួបទ្វេភាគី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-08-1449-243226.html
ការយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ចិនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា
ទំហំនាំចេញរបស់កម្ពុជាទៅប្រទេសចិនបានធ្លាក់ចុះតាំងពីខែឧសភាមក ប៉ុន្តែអ្នកសេដ្ឋកិច្ចយល់ថា វាប្រហែលជាមិនអាចបង្អាក់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាច្រើននោះទេ។ ...
Sangeetha Amarthalingam
https://kiripost.com/stories/chinas-slow-economy-puts-a-strain-on-cambodian-exports
រដ្ឋមន្ត្រីកសិកម្ម និងទូតអូស្ត្រាលី ពិភាក្សាពីកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់
រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា និង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី ៤ ខែវិច្ឆិកា បានពិភាក្សាគ្នាអំពីកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពធន់ (CAP-RED)។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-05-1625-243165.html
លោក ស ខេង បញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្ស ខណៈទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួល ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍។ ...
រី សុចាន់
https://www.postkhmer.com/national/2022-11-05-1602-243164.html
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងជំរុញពាណិជ្ជកម្មប្រមាណ ៤០ ពាន់លានដុល្លារ
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងជំរុញទំហំពាណិជ្ជកម្មប្រមាណ ៤០ ពាន់លានដុល្លារ និងបង្កើនប្រាក់ចំណូលរហូតដល់ ២,៥ ភាគរយ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-hun-sen-rcep-to-boost-trade
កម្ពុជា-បារាំងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្ដិការក្នុងវិស័យសន្ដិសុខ
ប្រទេសកម្ពុជា និងសាធារណរដ្ឋបារាំងកំពុងពិភាក្សាអំពីគំនិតផ្តួចផ្តើមជាផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំង ២ និងបានកំណត់គោលដៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សជាការងារអាទិភាពមួយក្នុងចំណោមការងារផ្សេងទៀត ខណៈកម្ពុជាកំពុងជួបប្រទះលើបញ្ហានេះ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-11-03-0926-243065.html
នាយករដ្ឋមន្ត្រីកម្ពុជា៖ យន្តការគន្លឹះ RCEP ដើម្បីការពារពាណិជ្ជកម្មសេរី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីថ្ងៃពុធថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាយន្តការដ៏សំខាន់មួយដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលមានមូលដ្ឋានលើច្បាប់ប្រឆាំងនឹងនិន្នាការនៃការប្រឆាំងនឹងសកលភាវូបនីយកម្ម និង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501179199/rcep-key-mechanism-to-safeguard-free-trade-cambodian-pm/
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅខែធ្នូ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកម្សិលមិញបានប្រកាសថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងនឹងចូលជាធរមាននៅខែធ្នូឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501179178/cambodia-korea-free-trade-agreement-to-enter-into-force-in-december/
កម្ពុជាកំណត់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ថែមទៀត
រដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ថែមទៀតជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងគោលបំណងដើម្បីទទួលបានទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលរបស់ប្រទេស។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501178750/cambodia-set-for-more-bilateral-ftas/
លោកនាយករដ្ឋមន្ត្រីបាននិយាយថា RCEP ពង្រឹងខ្សែសង្វាក់តម្លៃសកល
ដោយថ្លែងសុន្ទរកថាអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា វាបានពង្រឹងខ្សែសង្វាក់តម្លៃសកល និងការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។ ...
ជា វណ្ណយុទ្ធ
https://opendevelopmentcambodia.net/km/?post_type=news-article&p=167124&preview=true
កម្ពុជា និងអង្គការសហប្រជាជាតិពេញចិត្តនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងអង្គការសហប្រជាជាតិ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ និងផ្លាស់ប្តូរយោបល់លើការពង្រឹងបន្ថែមទៀត នេះបើយោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC)។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501179156/cambodia-un-satisfied-with-bilateral-cooperation/
កម្ពុជា និង អារ៉ាប់រួម ពិភាក្សាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់កម្ពុជា និងអារ៉ាប់រួម កាលពីថ្ងៃព្រហស្បត្តិ៍បានយល់ព្រមរៀបចំកិច្ចចរចាជាលើកទី២សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អារ៉ាប់រួមក្នុងខែធ្នូឆ្នាំនេះ។ ...
កង សុធា
https://bit.ly/3U0jnZC