ពលកម្ម
គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
កម្មករយល់ព្រមទទួលយកសំណងបន្ទាប់ពីភ្លើងឆេះរោងចក្រ
បន្ទាប់ពីកើតមានឧប្បត្តិហេតុអាគីភ័យនៅរោងចក្រកាត់ដេរហាយស៊ីងហ្វុងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីយប់ថ្ងៃចន្ សហជីពបួនរូប ដែលតំណាងឱ្យកម្មករជាង ៤០០ នាក់បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារដើម្បីផ្តល់ឱ្យរោងចក្រនេះនូវរយៈពេលពីរខែក្នុងការស្តារ និងជួសជុលឡើងវិញ ក៏ដូចជាយល់ព្រមទទួលយកប្រាក់ ៣០ ដុល្លារក្នុងមួយនាក់នៅពេលនេះ។ ...
Buth Kimsay
https://www.cambodiadaily.com/news/after-factory-fire-workers-agree-to-deal-92551/
កម្មករនៅបាវិតព្រមចូលធ្វើការក្រោយតវ៉ាដោយហិង្សា
កម្មកររោងចក្រ Beautiful Window ជាង ៤០០ នាក់ក្នុងក្រុងបាវិតខេត្តស្វាយរៀងបានចូលធ្វើការវិញពីម្សិលមិញ បន្ទាប់ពីតវ៉ាប្រហែល ២ សប្តាហ៍ដោយកម្មករមួយខ្លះបានប្រើហិង្សាគប់ដុំថ្មលើរោងចក្ររបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/1hY6vkc
ស្ត្រីខ្មែរ ២ នាក់ទៀតត្រូវបានសង្គ្រោះពីម៉ាឡេស៊ី
ស្រ្តីខ្មែរពីររូបទៀតត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីហើយបានមកដល់ស្រុកកំណើតវិញកាលពីម្សិលមិញក្រោយពីចាញ់បោកមេខ្យល់ទៅធ្វើការនៅទីនោះ។ ...
សែន ដាវីត
http://bit.ly/1fADkSq
កម្មករវៀតណាមគ្មានឯកសារត្រូវបានចាប់ខ្លួននៅអាគារអេសីលីដា
កាលពីថ្ងៃសុក្រ កម្មករវៀតណាមគ្មានឯកសារចំនួន២០រូបត្រូវបានឃាត់ខ្លួននិងរង់ចាំការនារទេសន៍ខ្លួនទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់នៅលើការដ្ឋានសំណង់មួយកន្លែងសម្រាប់សាខាធនាគារអេស៊ីលីដាថ្មីនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីអន្តោប្រវេសន៍មួយរូប។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/vietnamese-migrants-nabbed-at-acleda-building-92327/
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្ម និងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយបើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្មនិងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/
វិស័យកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ៖ ឱកាសនិងហានិភ័យ
មួយទសវត្សរ៍ចុងក្រោយនេះ គឺជាពេលវេលាមាស សម្រាប់វិស័យកសិកម្មនៃប្រទេសកម្ពុជា។ ការរីកលូតលាស់របស់វិស័យកសិកម្មប្រចាំឆ្នាំ នៅ ៥ ភាគរយ រវាងឆ្នាំ២០០៤ និងឆ្នាំ២០១២ គឺជាស្ថិតនៅក្នុងចំណោមអត្រាខ្ពស់បំផុតរបស់ពិភពលោក នេះបើយោងទៅ ...
បុគ្គលិកសារព័ត៌មាន World Bank
http://www.worldbank.org/en/news/feature/2015/08/19/cambodian-agriculture-in-transition-opportunities-and-risks
ប្រធានសហជីព៖ ច្បាប់គ្រប់គ្រងសហជីពអាចប៉ះពាល់ដល់លិទ្ធផលបោះឆ្នោតអាណាត្តិក្រោយរបស់គណបក្សប្រជាជនកម្ពុជា
សេចក្តីព្រាងច្បាប់គ្រប់គ្រងសហជីព នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលូតលាស់យ៉ាងលំបាករបស់សហជីព ក៏ដូចជារំលោភសិទ្ធិមូលដ្ឋាន ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ, ច្បាប់ការងារនិងអនុសញ្ញាអង្គការសហប្រជាជាតិ នេះបើយោងតាមពាក្យសម្តីរបស់ប្រធានសហជីពមួយរូប កាលពីម្សិលមិញ។ ...
Chea Takihiro
http://www.khmertimeskh.com/news/14396/union-law-could-cost-cpp-the-next-election--labor-leader-warns/
កម្មករកម្ពុជាស្ថិតក្នុងភាពស្ទាក់ស្ទើរខណៈកាតាមានសញ្ញាណគ្រោះថ្នាក់ខ្ពស់ផ្នែកស្តង់ដារសុវត្ថិភាព
រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាតា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងចំណោមកម្មករចំណាកស្រុក ទៅកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រកួត World Cup ឆ្នាំ ២O២២ ខាងមុខ។ ជាវិធានសុវត្ថិភាព រដ្ឋាភិបាលកម្ពុជាបានស្នើសុំឱ្យប្រទេសកាតា ធានាសុវត្ថិភាពសម្រាប់ពលករ នៅតំបន់ការដ្ឋាននានា។ ...
Jonathan Cox
http://www.khmertimeskh.com/news/14391/cambodian-workers-in-limbo-as-qatar-drags-heels-on-safety-standards/
ក្មេងស្រី៨នាក់ដែលដើរសុំទាននិងលក់ផ្កានៅប្រទេសថៃ ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ
យោងតាមក្រសួងសង្គមកិច្ចបានឲ្យដឹងថា ក្មេងស្រីប្រាំបីនាក់ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការថែទាំរបស់ក្រសួងសង្គមកិច្ចកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរថៃបានឃើញពួកគេដើរសុំទាន និងដើរលក់ផ្កានៅក្នុងប្រទេសថៃ ហើយបានបញ្ជូន ...
សហជីពក្នុងប្រទេសកម្ពុជាព្រមានពីកូដកម្ម ខណៈពេលដែលរោងចក្រថាមិនមានការដំឡើងប្រាក់ឈ្នួល
រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ពួកគេនឹងបដិសេធសំណើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ក្រោយ ដែលកំពុងធ្វើឱ្យសហជីពខឹង និង ដែលនឹងរុញច្រានវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនេះ ទៅរកចលាចលរាប់ឆ្នាំ ដោយសារការតវ៉ា ...
ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/08/12/cambodia-garment-idUSL3N10N1W620150812
អ្នកបើកបរក្រុមហ៊ុនLimousineយល់ព្រមទទួលប្រាក់សំណើរក្នុងកិច្ចចរចារជាមួយក្រុមហ៊ុន
អ្នកបើកបរមួយក្រុមចំនួន ៥៥នាក់ ដែលបានធ្វើកូដកម្មក្នុងរយៈពេលខ្លីកាលពីខែមុន បានដោះស្រាយជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន Royal Cambodian Limousine Service លើបញ្ហាប្រាក់ឈ្នួលបន្ថែមម៉ោងគ្មានប្រាក់ខែកាលពីថ្ងៃចន្ទ និងយល់ព្រមទទួលយកទឹកប្រាក់ចន្លោះពី ៦០០ដុល្លារ និង ៧០០ ដុល្លារ នេះបើយោងតាមពាក្យសម្តីរបស់លោក ឆាយ ប៊ុនថាដែលអ្នកតំណាងក្រុមកូដករនេះ។ លោកបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេល ការប្រជុំលើកទីបួននៃកិច្ចចរចាតាំងពីកូដកម្មកើតមានឡើង។ ...
ខេង សុធា
https://www.cambodiadaily.com/business/limousine-drivers-strike-deal-with-company-91462/
រោងចក្រកាត់ដេរបោះឆ្នោតគាំទ្រការផ្អាកដំឡើងប្រាក់ខែគោល
សមាជិកភាគច្រើននៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26979/
ក្រុមគ្រួសារជាប់ឃុំនៅថៃស្វែងរកលុយ ២០០ ដុល្លារជាថ្នូរដោះលែងកូន
ក្រុមគ្រួសារពលករខ្មែរចំនួន ៦ នាក់ដែលត្រូវតម្រួតថៃចាប់រឿងឆ្លងដែនខុសច្បាប់ដែលកំពុងជាប់ឃុំនៅប្រទេសថៃកំពុងស្វែងរកការអន្តរាគមន៍ដោយសារតម្រួតថៃទាមទារឲ្យបង់ប្រាក់ ៨០០០ បាតជាថ្នូរនៃការដោះលែង។ ...
សែន ដាវីត
http://bit.ly/1EkJxsf
ការស្រាវជ្រាវរកឃើញថាអ្នករកស៊ីផ្លូវភេទប្រឈមមុខខ្ពស់នឹងការរំលូតកូននៅតាមផ្ទះ
ភាពភ័យខ្លាចនៃគំនាបវប្បធម៌ប្រពៃណីសង្គម អាចជាមូលហេតុដែលបណ្តាលឱ្យអ្នករកស៊ីផ្លូវភេទនៅរាជធានីភ្នំពេញស្វែងរក ការរំលូតកូនជាលក្ខណៈឯកជន នៅតាមគ្លីនិក មិនចុះបញ្ជីឬនៅតាមផ្ទះ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14218/sex-workers-risk-their-lives-with-home-abortions--study-finds/
និយោជកមិនព្រួយបារម្ភចំពោះយុទ្ធនាការបង្ក្រាបប័ណ្ណការងារឡើយ
ជនចំណាកស្រុកសញ្ជាតិវៀតណាមដែលពុំឯកសារត្រឹមត្រូវចំនួនដប់ប្រាំមួយនាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងខេត្តព្រះវិហារ ដែលជាការចាប់ខ្លួនលើកចុងក្រោយបង្អស់ចំពោះករណីកម្មករពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។ ការចាប់ខ្លួន ការពិន័យ និងការនិរទេសខ្លួននៃពលករបរទេស មានកំណើនគួរឱ្យកត់សម្គាល់នៅរដូវក្តៅនេះ។ មន្ត្រីនគរបាលបានឱ្យដឹងថា ការផាកពិន័យ ទៅកាន់ពលករបស្ចិមប្រទេសនឹងធ្វើឡើងនៅខែក្រោយ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14130/employers-unfazed-by-work-permit-crackdown/
នារីលក់ស្រាបៀរធ្វើបាតុកម្ម ខណៈពេលដែលមន្ត្រីការងារត្រូវបានហាមឃាត់មិនឱ្យចូលក្រុមហ៊ុន
កាលពីថ្ងៃពុធនេះ បុគ្គលិកក្រុមហ៊ុនស្រាបៀរអានកូប្រាឌឺ ដែលជារបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានហាមឃាត់មិនឱ្យមន្ត្រីខាងការងារចូលក្រុមហ៊ុន ខណៈពេលដែលកម្មករបានធ្វើបាតុកម្ម នៅខាងក្រៅ។ ...
សមាគមកាត់ដេរ GMAC មិនគាំទ្រច្បាប់ស្តីពីសហជីព
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បាននិយាយថា ខ្លួននឹងជម្រុញឱ្យមានកំណែប្រែទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កាលពីសប្តាហ៍មុន។ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែកក្កដានេះ ក្រសួងការងារបានឱ្យដឹងថា ខ្លួនបានកែសម្រួលបទ ...
Charles Rollet
http://www.phnompenhpost.com/national/gmac-no-fan-union-law
ស្ត្រីលក់ស្រាបៀរធ្វើការតវ៉ាលើការបណ្តេញចេញដោយមិនមានបង់ប្រាក់
នៅថ្ងៃពុធនេះ ស្ត្រីលក់ស្រាបៀរមួយក្រុម គ្រោងនឹងធ្វើបាតុកម្ម ដើម្បីទាមទារការទូទាត់បង់ប្រាក់ ឱ្យបុគ្គលិកជាស្ត្រី៨នាក់ ដែលត្រូវបានបញ្ឈប់ពីការងារដោយក្រុមហ៊ុនស្រាបៀរជារបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សកាន់ អំណាច។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/beer-promoters-to-demonstrate-over-upaid-firing/2900558.html
អ្នកបើកបររថយន្ដក្រុងកាពីតូលបដិសេធទទួលយកលិខិតចូលធ្វើការថ្មី
អ្នកបើកបររថយន្តក្រុមហ៊ុនទេសចរណ៏កាពីតូលជាង ៤០នាក់ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញបញ្ជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យបញ្ចប់ការធ្វើកូដកម្មរយៈពេលជិតពីរសប្តាហ៍ របស់ពួកគេ ត្រូវបានបដិសេធមិនចុះហត្ថលេខាលើលិខិតការងារដែលតម្រូវឱ្យពួកគេ យល់ព្រមតាមលក្ខខណ្ឌការងារថ្មីរបស់ក្រុមហ៊ុន។ ...
Huot Chanpav
https://www.cambodiadaily.com/business/capitol-bus-drivers-reject-employment-letters-90610/
រោងចក្រកាត់ដេរនិយាយថាផលិតភាពខ្សោយគួរបន្ថយការដំឡើងប្រាក់ខែ
កាលពីថ្ងៃច័ន្ទ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យសហជីពនានាបង្អន់ការទាមទាររបស់ពួកគេក្នុងការចរចា ថ្មីៗអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរ ដោយហេតុថាផលិតភាពទាប ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26825/
រដ្ឋាភិបាលស្នើរសុំការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងអ្នកទោសជាប់ឃុំឃាំងនៅប្រទេសម៉ាឡេសុី
ក្រសួងការបរទេសបានស្នើសុំឱ្យឯកអគ្គរដ្ឋទូតខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី ចុះស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍ ដែលថ្លែងថាមនុស្សរាប់រយនាក់ដែលជាកម្មករចំណាកស្រុកកម្ពុជាត្រូវបានគេជាប់ឃុំឃាំងនៅរដ្ឋ Selangor របស់ប្រទេសនេះ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/govt-requests-probe-into-prisoners-in-malaysia-90388/
ការចុះឆែកឆេរប័ណ្ណការងារនឹងធ្វើឡើងលើក្រុុមហ៊ុនបរទេសក្នុងពេលឆាប់ៗ
ចាប់ពីខែសីហានេះតទៅក្រសួងការងារមានគម្រោងផ្តោតលើយុទ្ធនាការចុះឆែកឆេរប័ណ្ណការងារនៅតាមបណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសកម្ពុជា។ ...
Emmanuel Scheffer
http://www.khmertimeskh.com/news/13889/work-permit-crackdown--westerners-next/
កម្មករមកពីប្រទេសភូមា ឡាវ និងកម្ពុជា ត្រូវបានអនុញ្ញតឱ្យធ្វើជាអ្នកបច្ចេកទេសនាវា
ក្រសួង ការងារនៃប្រទេសថៃ នឹងអនុញ្ញាតកម្មករកប៉ាល់បរទេស ឱ្យដាក់ពាក្យជាអ្នកបច្ចេកទេសនាវា ដែលជាការសម្រេចចិត្តមួយក្នុងការដោះស្រាយកង្វះខាតកម្លាំងពលកម្ម នៅក្នុងឧស្សាហកម្មនេសាទ។ ...
បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/CenterWeb/NewsEN/NewsDetail?NT01_NewsID=WNECO5807300010004