ដីធ្លី

គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន

គ្រាប់បែក​យន្តហោះ​អា​មេ​រិ​ក​ដែល​គេ​សង្ស័យ​បាន​រក​ឃើញ​ក្នុង​ខេត្តតាកែវ​

​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​យន្តហោះ​ M​ 117​ ទម្ងន់​ ៣៥០​ គីឡូក្រាម​មួយ​ ដែល​គេ​ជឿ​ថា​ត្រូវ​បាន​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​មានការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​ក​កំរាលព្រំ​កម្ពុជា​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​កាលពី ...

Jovina Chua
http://www.phnompenhpost.com/national/suspected-us-aircraft-bomb-found-takeo

រកឃើញ Rocket ១៨០០ គ្រាប់

​គ្រាប់​ប្រភេទ​បាញ់​បុក (Rocket Launchers) ចំនួន ១៨០០ គ្រាប់ ត្រូវ បាន​ក្រុម​ជំនាញ​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ (CMAC) រកឃើញ​នៅក្នុង​រណ្ដៅ​ដី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកឫស្សី ក្រុង​តាខ្មៅ​ដែល​គ្រាប់​ទាំង​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ត្រូវ​បាន​គេ​លាក់ទុក​សម្រាប់​បម្រើ​ដល់​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរឈាម​នៅ​កណ្តាល ...

សុទ្ធ គឹមសឿន
http://bit.ly/2rOQWFa

បុរស​ម្នាក់​ជាន់​មីន​ដាច់​ជើង និង​ម្នាក់​របួស​ ខណៈ​ឆ្លងដែន​ទៅ​ថៃ​លួច​កាប់​ឈើ​គ្រញូង

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា​យ៉ាង​ហោច​ណាស់​បុរស ២ ក្នុង​ចំណោម​គ្នា ៦ នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ផ្ទុះ​គ្រាប់​មីន​គ្រា​ដែល​ពួកគេ​កំពុង​លួច​ឆ្លងដែន​ចូល​ទៅ​ក្នុង​ព្រៃ​ក្នុង​គោលបំណង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។ ...

ឃុត សុភចរិយា
http://bit.ly/2p2YLUn

សហរដ្ឋ​អាមេរិក​យក​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព

ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ លោក William A. Heidt ​បាន​ថ្លែង​ថា ​អាមេរិក​បាន​ដាក់​បញ្ហា​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព​ចម្បង បើ​ទោះ​ជា​គម្រោង​ថវិកា​ជួយ​ដោះ​មីន​នៅ​កម្ពុជា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ខណៈ​ប្រទេស​មហា​អំណាច​មួយ​នេះ​ទើប​តែ​មាន​ការ ...

ស៊ុន ណារិន
http://khmer.voanews.com/a/acknowledging-historical-role-us-ambassador-prioritized-cambodian-landmine-removal/3790970.html

ដើរ​ដាក់​អន្ទាក់​ឃើញ​គ្រាប់ B-40 រើស​ដំ​លេង ផ្ទុះ​ស្លាប់ និង​របួស​ក្មេង ២ នាក់

ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ក្មេងប្រុស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​ពួកគេ​បាន​ដើរ​ដាក់​អន្ទាក់​កណ្ដុរ​ហើយ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​រួច​យក​ទៅ​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ។ ...

ឃុត សុភចរិយា
http://bit.ly/2oYAQmc

កម្ពុជា​ បញ្ជូន​អ្នក​ជំនាញ​​ទៅ​ដោះ​មីន​នៅ ​អ៊ីស្រាអែល

មជ្ឈមណ្ឌល​​កំចាត់​មីន​កម្ពុជា​នឹង​បញ្ជូន​​មន្ត្រី​ជំនាញ​ដោះមីន​របស់​ខ្លួន​ជាង​​ ២០ ​នាក់ និង​ឆ្កែ​ជាង​ ១០ ​ក្បាល​ដើម្បី​ទៅ​​បំពេញ​បេសកកម្ម​ដោះមីន​នៅ​ប្រ​ទេស​អ៊ីស្រាអែល​​រយៈពេល​បួន​ខែ​​​​ក្នុង​ក្របខ័ណ្ឌ​អង្គការ​កំចាត់​មីន​​អន្តរជាតិ ...

ទូច សុខា
http://bit.ly/2nRqLIA

នាំ​គ្នា​ចូល​ព្រៃ​កាប់​គ្រញូង ​ជាន់​គ្រាប់មីន​ផ្ទុះ​ដាច់​ជើង

មន្ត្រី​នគរបាល​មួយ​​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មាន​បុរស​ម្នាក់​បាន​រងរបួស​ដាច់​ប្រអប់​ជើង​ម្ខាង បន្ទាប់ពី​គាត់​ និង​អ្នក​ជិត​ខាង​ ៥ ​នាក់​​ទៀត​បាន​លួច​ឆ្លង​ទៅ​កាប់​ព្រៃ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្បែរ​តំបន់​ភូមិសាស្ត្រ​ជួរ ...

ឃុត សុភចរិយា
http://bit.ly/2nz3lXk

គ្រាប់​បែក​អាមេ​រិក​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្រះ​ទឹក​

អ្នក​មុជ​ទឹក​មក​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC​)​ បាន​រកឃើញ​ គ្រាប់​បែក​មួយ​ទំងន់​ ៥០០ ផោន​ ដែល​បានទម្លាក់​​ដោយ​យន្ត​ហោះ​អាមេរិក​មក​លើ​ខេត្ត​កណ្តាល​ ក្នុង​ស្រុក​កណ្តាល​ស្ទឹង​។ ​ ...

រស់​ ចាន់​វាសនា​
http://www.khmertimeskh.com/news/36792/large-us-bomb-found-in-pond/

គ្រាប់​បែក​ចាស់ៗ​ ធ្វើ​ឱ្យ​ជម្លោះ​បំណុល​សម័យ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ

ប្រធានប្រតិបត្តិករដោះមីនធំបំផុតនៅកម្ពុជា បានលើកឡើងពីការកម្ទេចចោលកាលពីម្សិលមិញ នូវគ្រាប់បែកអាមេរិក ពីរគ្រាប់ដែលមានអាយុកាលច្រើនទសវត្សរ៍ នៅក្នុងកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យអាមេរិក អាម៉ាស់មុខព្រមលុបចោលបំណុលសម័យសង្គ្រាមកើនឡើងខ្ពស់ ដែលពេលនេះមានចំនួនរហូតដល់ទៅប្រមាណ៥០០លានដុល្លារ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/36830

CMAC ដោះ​គ្រាប់ M117 និង​ដុត​កម្ទេច​គ្រាប់​បែក​ចង្កោម

ក្រុម​បោស​សម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ (CMAC) កាលពី​​ថ្ងៃ​ចន្ទ​បាន​ដោះ​គ្រាប់បែក​ប្រភេទ​ M117 មួយ​គ្រាប់​ទម្ងន់​​ ៣៥០ ​គីឡូ​នៅ​ខេត្ត​កំពង់ស្ពឺ និង​បាន​​ដុត​បំផ្លាញ​ចោល​គ្រាប់បែក​ចង្កោម​ប្រភេទ Bombe ៤ ​គ្រាប់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​​រក ...

ឃុត សុភចរិយា
http://bit.ly/2m1PMye

រក​ឃើញ​គ្រាប់បែក​ជំនាន់​សង្គ្រាម​ធំៗ​ចំនួន​បី​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ខេត្តកណ្តាល​

​មន្ត្រី​ប៉ូ​លី​ស​ខេត្តកណ្តាល​ និង​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​រក​ឃើញ​គ្រាប់បែក​ចំនួន​បី​ស្ថិត​នៅ​ក្រោម​ដីស្រែ​មួយ​របស់​ពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36071/three-big-us-wartime--bombs-found-in-kandal/

កសិករ​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​

​កសិករ​ម្នាក់​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​បន្ទាយ​មាន​ជ័យ​​ ត្រូវ​បាន​រង​របួស​កាល​ពិ​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​អេ​ស្កា​វ៉ា​ទ័​រ​របស់​គាត់​បាន​ជីក​ប៉ះ​នឹង​មីន​ប្រឆាំង​រថក្រោះ​។​ ប្រធាន​ប៉ូ​លី​ស​ស្រុក​លោក​ ហុំ​ ភា ...

Ros Chanveasna
http://www.khmertimeskh.com/news/35076/farmer-injured-in-mine-explosion/

គ្រួសារ​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​បន្ទាប់​ពី​រក​ឃើញ​គ្រាប់បែក​អា​មេ​រិ​ក​ធំ​មួយ​

​ប្រជាជន​ប្រមាណ​ ១០០​ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​របស់​ពួក​គេ​នៅ​ក្នុង​ខេត្តព្រៃវែង​ ខណៈ​ដែល​អាជ្ញាធរ​ធ្វើការ​យក​ចេញ​គ្រាប់បែក​ដ៏​ធំ​មួយ​ដែល​បាន​ទម្លាក់​ដោយ​ទ័ពអាកាស​អា​មេ​រិ​ក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/35020/families-alerted-as-large-us-bomb-found/

គ្រាប់​បែក​ធំ ១ គ្រាប់​ទៀត​ត្រូវ​ប្រទះ​ឃើញ​នៅ​ស្វាយរៀង​ដដែល

គ្រាប់បែក​​ប្រភេទ​ធំ​មួយ​គ្រាប់​ផ្សេង​ទៀត​ត្រូវ​បាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) គាស់​យក​ទៅ​បំផ្លាញ​ចោល​កាលពី​ម្សិលមិញ​ក្រោយពី​អ្នក​ជីក​ស្រះ​ប្រទះ​ឃើញ​ក្នុង​វត្ត​មួយ​នៅ​ភូមិ​អូរសំដី ឃុំ​ពោធិ៍រាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ខណៈ​គ្រាប់បែក​គីមី​ដែល​រកឃើញ​កាលពី​សប្តាហ៍​មុន​នៅ​កំពុង ...

នៀម ឆេង
http://bit.ly/2kJ5vCM

គ្រាប់​បែក​គីមី​​ ២​គ្រាប់ ​រក​ឃើញ​នៅ​​ស្វាយរៀង

មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​រក​ឃើញ​គ្រាប់បែក​មាន​ផ្ទុក​សារធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់​ចំនួន ២​គ្រាប់ ដែល​បន្សល់​ទុក​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក នៅ​ក្នុង​សាលា​បឋម​សិក្សា​គគីរ និង​វត្ត​គគីរ ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​អាជ្ញាធរ​កំពុង​សិក្សា​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ដោះ ...

ប៉ិច សុធារី
http://bit.ly/2kqRRTY

អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​ថយ​ចុះ​​ ២៥​ភាគរយ​

មន្ត្រី​អាជ្ញាធរ​មីន​ បាន​ឲ្យ​ដឹង​ថា អត្រា​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម​បាន​ធ្លាក់​ចុះ​នៅ​ក្រោម ​១០០​នាក់​ក្នុង​ឆ្នាំ​២០១៦ដែល​តួលេខ​នេះ​មាន​ការ​ថយ​ចុះ​ចំនួន​ ២៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ...

មុំ គន្ធា
http://bit.ly/2jvFeaY

ស្ថិតិ​ជនរងគ្រោះ​ ដោយសារ​មីន​​ នៅ​កម្ពុជា​បាន​ថយ​ចុះ​ច្រើន

កម្ពុជា​បង្ហាញ​ពី​មោទនភាព​​របស់​ខ្លួន​ក្នុង​ការងារ​បោស​សម្អាត​មីន​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ដោយ​ថា​កម្ពុជា​ធ្លាប់​តែ​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់មីន​​ប្រហែល​ ៤ ​ពាន់​នាក់​​ក្នុង​មួយ​ឆ្នាំ​ហើយ​ធ្លាក់​​មក​ត្រឹម​តែ ...

ទូច សុខា
http://bit.ly/2iBxXUJ

ជា​លើក​​​ដំបូងដែល​​​អាវុធ​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​បន្សល់​​​ពី​​​សម័យ​​​​​​សង្គ្រាម​​​ផ្តាច់​​​ជីវិត​​​​ជន​​រង​គ្រោះ​​​តិច​​​ជាង​​​​១០០​​​នាក់

តាមការប៉ាន់ប្រមាណថា ចំនួនជនរងគ្រោះដែលបាត់បង់ជីវិត ឬរងរបួសដោយសារមីនកប់ក្នុងដី ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ផ្សេងទៀតដែលបន្សល់ពីសង្គ្រាមរាប់ទសវត្សរ៍នៅកម្ពុជា បានធ្លាក់ចុះក្រោម១០០នាក់ក្នុងឆ្នាំ២០១៦ជាលើកដំបូងចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩មក។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36065

ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ

ករណី​របួស​ និង​ស្លាប់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ក្រោយ​សង្គ្រាម​ (ERW)​ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​ឆ្នាំ​ ២០១៦​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/

ជំនួយអាមេរិក ១.៩ លានដុល្លារដល់ CMAC

កាលពី​ថ្ងៃ​សុក្រ​ លោក​ ហេង​ រតនា​ អគ្គនាយក​ទូទៅ​នៃ​មជ្ឈមណ្ឌលសកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC)​ បាន​បង្ហាញ​ពី​ការ​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក​ សម្រាប់​ការ​សន្យា​ផ្តល់​ជំនួយ​ ១.៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​មជ្ឈមណ្ឌល​ ខណៈ​ដែល​ការ​លើក​ឡើង​ថា​កម្ពុជា​ណោ​មិន​ទាន់ ...

Andrew Nachemson និង នៀម ឆេង
http://www.phnompenhpost.com/national/amid-19m-gift-cmac-boss-tempers-us-aid-comments

ជប៉ុន​ឲ្យ​លុយ​បោស​សម្អាត​គ្រាប់មីន និង UXO ក្នុង​ខេត្ត​បាត់ដំបង

ប្រទេស​ជប៉ុន​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ​ដែល​មាន​ទឹកប្រាក់​សរុប​ ៣​ ២០៦​ លាន​យ៉េន​ (​ប្រមាណ​ជា​ ៣១,៩៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​ ​ពិធី​ចុះហត្ថលេខា​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ ...

វង្ស សុខេង
http://bit.ly/2cJOQNj

ជប៉ុន​ផ្តល់​លុយ​សម្រាប់ការបោស​សម្អាត​មីន

កាលពី​ម្សិលមិញ​ ប្រទេស​ជប៉ុន​បាន​យល់ព្រម​ផ្ដល់​ទឹកប្រាក់​ ៨៣០,០០០​ ដុល្លារ​ ដល់​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS)​ ដើម្បី​ជួយ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា​ (CMAC)​ ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​ភាគ​ខាងជើង​ឈាង​ខាងលិច​នៃ​ខេត្តបាត់ដំបង​។​ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ គូ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33886

ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​

បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tNGVW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!