ការផ្តល់ជំនួយដោះមីនដោយសត្វកណ្តុរ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានទទួលជំនួយឥតសំណងជាង ១៧០,០០០ ដុល្លារពី អង្គការ APOPO ដែលជាអង្គការដោះមីនដោយសត្វកណ្តុរ ដើម្បីគាំទ្រដល់សកម្មភាពក្នុងការសម្អាតមីន HeroRat នៅក្នុងខេត្តសៀមរាប។ ដូចគ្នានេះផងដែរនៅក្នុងឆ្នាំ ២០១៨នេះ ស៊ីម៉ាក់នឹងទទួលបានថវិកា ១,២ លានដុល្លារពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សម្រាប់គម្រោងបោសសំអាតមីនរយៈពេលមួយឆ្នាំ ដែលមានឈ្មោះថា គម្រោងទូទាត់សម្រាប់លទ្ធផលនៅក្នុងខេត្តប៉ៃលិន, បាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយនឹងគម្រោងនេះ ស៊ីម៉ាក់គ្រោងនឹងដោះមីននៅក្នុងទំហំផ្ទៃដីសរុប ៧,៥០០,០០០ ម៉ែត្រក្រឡា។ …
ប៉ិច សុធារី
http://www.khmertimeskh.com/5099140/rat-demining-aid-granted/