អាមេរិក​ប្តេជ្ញា​ដោះមីន​ដើម្បី​សុវត្ថិភាព ​ហើយ​កម្ពុជា​ទទួល​ជំនួយ​ធំ​ទី​៤​លើ​ពិភពលោក

សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​៤១៥​លាន​ដុល្លារ ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ក្នុង​នោះ​ប្រទេស​កម្ពុជា​ទទួល​បាន​ចំនួន​ជាង​១២៤​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៦។ ជារៀងរាល់​ឆ្នាំ​ មាន​ពលរដ្ឋ​កម្ពុជា​ជិត​១០០​នាក់ ​បាន​ស្លាប់​និង​រងរបួស​ដោយសារតែ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដែល​បាន​បន្សល់​ពីជម្លោះ​ប្រដាប់​អាវុធ​ជិត​បី​ទសវត្សរ៍​នៅ​កម្ពុជា​ ហើយ​ធ្វើ​ឱ្យ​សហគមន៍​ក្រីក្រ​កាន់តែ​ក្រីក្រ ​ដោយ​សារតែ​មិន​អាច​ប្រើ​ប្រាស់​ដីធ្លី​បាន​គ្រប់​គ្រាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅក្នុង​របាយការណ៍។ …

ម៉ែន គឹមសេង
https://khmer.voanews.com/a/us-committed-to-demining-while-Cambodia-ranks-fourth-in-aid-recipient/4163600.html