ច្បាប់ និងប្រព័ន្ធតុលាការ
លោក សៅ សុខា ណែនាំដល់មន្ត្រីពាក់ព័ន្ធថែវត្ថុតាង ដែលរឹបអូសពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ឲ្យអភិបាលខេត្ត/ក្រុង ត្រូវថែរក្សាគុណភាព និងបរិមាណវត្ថុតាងដែលចាប់ពីបទល្មើសផល អនុផលព្រៃឈើ ដើម្បីទុកដាក់ដេញថ្លៃលក់ និងបង្វិលជាថវិកាជាតិ ដោយមន្ត្រីសន្យាគោរពតាមបទបញ្ជានេះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/36iEAoz
រដ្ឋាភិបាលឲ្យអាជ្ញាធរឃុំ-សង្កាត់ម្ចាស់ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន
ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់រដ្ឋាភិបាលបានតម្រូវឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរឃុំ-សង្កាត់ទាំងអស់ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពម្ចាស់ការរៀងៗខ្លួន ដើម្បីគ្រប់គ្រងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមណ្ឌលសុខភាពនីមួយៗនៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពព្យាបាល និងគ្រប់គ្រងអ្នកដែល ...
ម៉ិច ដារ៉ា
https://bit.ly/2RoGzDn
លោក ស៊ុន ចាន់ថុល ឲ្យមន្ត្រីបិទយានដ្ឋានកែច្នៃដំឡើងយានយន្តខុសច្បាប់ និងខុសបច្ចេកទេសឲ្យអស់ចុងឆ្នាំនេះ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យមន្ត្រីជំនាញចាត់វិធានការបិទយានដ្ឋានកែច្នៃដំឡើងយានយន្តខុសបច្ចេកទេស និងខុសច្បាប់នៅទូទាំងប្រទេសឲ្យអស់នៅចុងឆ្នាំង ២០១៩ នេះព្រោះយានយន្តទាំងនោះតែងតែបង្កគ្រោះថ្នាក់ និងបង្កឲ្យមានផលប៉ះពាល់សុវត្ថិភាពចរាចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ...
សុទ្ធ គឹមសឿន
https://bit.ly/2PcGn7z
បណ្តាញទូរស័ព្ទទាន់ហេតុផ្លូវការរបស់គណៈកម្មាធិការសិទ្ធិមនុស្សទទួលបានការកោតសរសើរ
ក្រុមសង្គមស៊ីវិលបានសាទរចំពោះបណ្តាញទូរស័ព្ទផ្លូវការថ្មីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ និងផ្តល់សិទ្ធិអំណាចដល់ជនងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ។ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/human-rights-committees-legal-hotline-receives-praise
"ការបកស្រាយទំនាស់" នៅឯការប្រជុំលើកទី ២ ស្តីពី LANGO
ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំលើកទី ២ របស់ខ្លួនជាមួយសង្គមស៊ីវិលកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ការប្រជុំរយៈពេល ៤ ម៉ោងត្រូវបានធ្វើឡើងនៅឯក្រសួងដើម្បីដោះស្រាយការធ្វើវិសោធនកម្មច្បាប់ទាំង ១៥ ...
ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/conflicting-interpretations-second-lango-meeting
តុលាការផ្តន្ទាទោស ២ នាក់ប្តីប្រពន្ធ ឲ្យជាប់គុកម្នាក់ៗ ៧ ឆ្នាំ ពីបទឆបោក
ជន ២ នាក់ប្តីប្រពន្ធត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៤ វិច្ឆិកាពីបទឆបោកពាក់ព័ន្ធនឹងការរកស៊ីទិញ-លក់ដី ដែលពុំមានដីពិតប្រាកដកាលពីឆ្នាំ ២០១៥ ដែលមានដើមបណ្តឹង ១២ នាក់។ ...
គឹម សារុំ
https://bit.ly/37YPxgj
កម្ពុជា និងកូរ៉េសហការបង្កើតច្បាប់សុវត្ថិភាព និងសុខភាពការងារ
កម្ពុជា និងសាធារណរដ្ឋកូរ៉េបានសហការគ្នាបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីលើកកម្ពស់បញ្ហាសុវត្ថិភាពដល់កម្មករនិយោជិតកម្ពុជានៅតាមរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរបន្ថែមទៀត ហើយការសិក្សានេះគ្រោងចំណាយទឹកប្រាក់ជាង ២៧ ម៉ឺនដុល្លារ ដោយរំពឹងថានឹងលេចរូបរាងនៅឆ្នាំ ២០២៣ ខាងមុខ។ ការប្រកាសពីគម្រោង ...
ឡុង គីមម៉ារីតា
https://bit.ly/33w7teZ
សេចក្តីព្រាងវិសោធនកម្មនៃ Lango ត្រូវបានលើកមកពិភាក្សា
ក្រសួងមហាផ្ទៃគ្រោងនឹងបើកកិច្ចប្រជុំជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកនាសប្តាហ៍ក្រោយ ក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50665345/draft-lango-amendments-on-the-table/
នាយកដ្ឋានពន្ធនាគារច្រានចោលរបាយការណ៍រំលោភសិទ្ធិមនុស្ស
អគ្គនាយកដ្ឋានពន្ធនាគារបានច្រានចោលរបាយការណ៍ដែលធ្វើឡើងដោយអង្គការលីកាដូដែលអះអាងថាមានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងពន្ធនាគារនៃព្រះរាជាណាចក្រកម្ពុជា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/
ក្រុមសហជីពមិនពេញចិត្តចំពោះកង្វះការពិគ្រោះយោបល់លើវិសោធនកម្មច្បាប់សហជីព
ក្រុមអ្នកការពារសិទ្ធិកម្មករនៅថ្ងៃអង្គារនេះ សម្តែងការខកចិត្តចំពោះរដ្ឋសភាដែលអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីព ដោយមិនបានបើកឲ្យមានការពិភាក្សាជាមុនជាមួយតំណាងក្រុមកម្មករពាក់ព័ន្ធនឹងតម្រូវការ និងបញ្ហាប្រឈមរបស់កម្មករ។ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/labor-unionists-decry-lack-of-consultation-on-union-law-amendments/5181632.html
រដ្ឋសភា អនុម័តលើសេចក្តីព្រាងវិសោធនកម្ម ១០ មាត្រានៃច្បាប់សហជីព ក្រោយពីមានសំណូមពរពីភាគីពាក់ព័ន្ធ
ក្នុងអង្គប្រជុំរដ្ឋសភាដែលមានវត្តមានសមាជិកចំនួន ១០៧ រូប ពីម្សិលមិញបានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងវិសោធនកម្ម ១០ មាត្រានៃច្បាប់ស្ដីពីសហជីពដែលមន្ត្រីរដ្ឋាភិបាលបានអះអាងថាច្បាប់នេះត្រូវបានធ្វើវិសោធនកម្មតាមសំណូមពររបស់ភាគីពាក់ព័ន្ធ និងមាន ...
ម៉ិច ដារ៉ា
https://bit.ly/2P0wxpp
អន្តរក្រសួងបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន
អន្តរក្រសួងបានបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានទាំងស្រុងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយគ្រោងបញ្ជូនច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច ដើម្បីដាក់ទៅរដ្ឋសភាអនុម័តជាផ្លូវការនៅដើមខែមករា ឆ្នាំ ២០២០ ខាងមុខ។ ...
វ៉ន ដារ៉ា
https://bit.ly/2R0IOMO
គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ខែកើនឡើងជិត៣០%
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បានណែនាំឲ្យមន្ត្រី និងប្រជាពលរដ្ឋ បង្កើនការចូលរួមទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត ខណៈរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ១០ខែឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នា ...
ប៉ិច សុធារី
https://bit.ly/2OjxWbj
ច្បាប់ថ្មី ផ្ដល់ប្រយោជន៍ដល់អ្នកធ្វើការនៅក្នុងវិស័យឯកជន
ច្បាប់ថ្មីដែលទើបប្រកាសឲ្យប្រើនឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតក្នុងវិស័យឯកជនឲ្យទទួលបានប្រាក់សោធនដូចកម្មករនិយោជិតក្នុងវិស័យសាធារណៈ ខណៈអត្ថប្រយោជន៍ផ្សេងៗទៀតក៏នឹងទទួលបានដូចគ្នា នៅពេលពួកគេបានបង់វិភាគទាន និងបំពេញតាមលក្ខខណ្ឌនៃច្បាប់។ អត្ថប្រយោជន៍ទាំងនេះ ត្រូវ ...
ឡុង គីមម៉ារីតា
https://bit.ly/348rXLM
អគារពន្ធនាគារព្រៃសថ្មីនឹងបើកដំណើរការ
កាលពីថ្ងៃសុក្រ អគារពន្ធនាគារព្រៃសថ្មីមួយ ដែលជាផ្នែកមួយនៃគម្រោងពន្ធនាគារលំដាប់ VIP ត្រូវបានបញ្ចប់និងប្រគល់ជូនអគ្គនាយកដ្ខានពន្ធនាគារនៃក្រសួងមហាផ្ទៃ ហើយអគារនេះនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុន។ ...
ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/new-prey-sar-block-set-open
អ្នកជំនាញមកពីអាស៊ានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីច្បាប់ប្រកួតប្រជែងនាពេលខាងមុខ
លោកប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រកួតប្រជែងដែលជាផ្នែកមួយនៃច្បាប់ដែលមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចឌីជីថលនឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយ។ ...
សុខ ចាន់
https://www.khmertimeskh.com/50659995/experts-from-asean-gather-to-discuss-upcoming-competition-law/
លោក ហ៊ុន សែន ស្នើឲ្យក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដោះលែងសកម្មជនអតីតបក្សប្រឆាំង ដើម្បីបង្រួបបង្រួមជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងសកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការទៅតាមរយៈការស្នើសុំរបស់សាមីខ្លួន មេធាវី ឬក្រុមគ្រួសារជាអ្វីដែលលោកហៅថា ជាកិច្ចការចាំបាច់ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និង ...
រី សុចាន់
https://bit.ly/2XkfIt1
ក្រសួងបរិស្ថានកំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល (Single use plastic) ដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិក ...
ប៉ិច សុធារី
https://bit.ly/2qNv0un
ច្បាប់ស្ដីពីសំណង់នឹងផ្ដន្ទាទោសរហូតដល់ ១៥ ឆ្នាំ ចំពោះសំណង់គ្មានច្បាប់និងបណ្ដាលឲ្យមានមនុស្សស្លាប់
ព្រះមហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ស្តីពីសំណង់ជាផ្លូវការ ខណៈច្បាប់នេះ នឹងដាក់ទោសទណ្ឌដល់ជនទាំងឡាយណា ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ រាប់ចាប់ពីអ្នករៀបចំប្លង់រហូតដល់ម្ចាស់សំណង់ រួមទាំងមន្ត្រី ដោយអាចប្រឈមមានទោសជាប់ពន្ធនាគារដល់ទៅ ១៥ ឆ្នាំ បើរកឃើញថា ការ ...
ឡុង គីមម៉ារីតា
https://bit.ly/2XekCb4
បទល្មើសធនធានធម្មជាតិ ២៧៨ ករណី បានបញ្ជូនទៅតុលាការរយៈពេល ១០ ខែ
ក្រសួងបរិស្ថានបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិដាក់ទៅតុលាការខេត្ត/ក្រុងចំនួន ២៧៨ ករណី ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ ខណៈមនុស្សចំនួន ៥០៧ នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតរណារ និងម៉ូតូសរុបចំនួន ៦៥៧ គ្រឿង និងអន្ទាក់សត្វព្រៃចំនួន ៤ ០៤៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2WOrED4
ក្រសួងចាត់វិធានការបង្ក្រាបគំនរសំរាម
កាលពីម្សិលមិញក្រសួងបរិស្ថានបានព្រមានថាខ្លួននឹងអនុវត្តច្បាប់ដើម្បីបញ្ឈប់ការចោលសំរាម រួមទាំងការផាកពិន័យជនដែលប្រព្រឹត្តល្មើសផងដែរ។ អ្នកនាំពាក្យក្រសួងលោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា ច្បាប់មួយចំនួនមានរួចហើយដើម្បីដោះស្រាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/
ការប្រជុំធ្វើឡើងដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់LANGO
ក្នុងអំឡុងពេលប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីអង្គកាមិនមែនរដ្ឋាភិបាលកាលពីម្សិលមិញ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួននឹងដោះស្រាយក្តីកង្វល់ដែលលើកឡើងដោយក្រុមសង្គមស៊ីវិល ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើមាត្រាប៉ុន្មាននឹងត្រូវបានកែលម្អ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50657108/meeting-held-to-discuss-lango-amendments/
អង្គការធ្វើការខាងសុវត្ថិភាពចរាចរណ៍ស្នើក្រសួងអប់រំ ជំរុញការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍
អង្គការជាតិ និងអន្តរជាតិដែលកំពុងបំពេញការងាររួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាបានស្នើទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ ពិនិត្យលទ្ធភាពជំរុញការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សានានានៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មីព្រមទាំងបញ្ចូលសំណួរអំពីសុវត្ថិភាពចរាចរណ៍ ...
វ៉ន ដារ៉ា
https://bit.ly/2Px4zU1
IFJ ស្វែងរកការធ្វើវិសោធនកម្មច្បាប់សារព័ត៌មាន
សហព័ន្ធអ្នកកាសែតអន្តរជាតិបានជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់សារព័ត៌មានឱ្យបានឆាប់រហ័ស និងធ្វើឱ្យសមស្របតាមស្តង់ដារសារព័ត៌មានពិភពលោកបច្ចុប្បន្ន ដើម្បីធានាការការពារអ្នកសារព័ត៌មាន។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានប្រកាសកាលពីស ...
ប៉ិច សុធារី
https://www.khmertimeskh.com/50656430/ifj-seeks-press-law-amendment/