រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

​កម្ពុជា​បន្ត​ដាក់​ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ថា​ ខ្លួន​នឹង​បន្ត​ដាក់​ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​២​ (​នីមួយៗ​មាន​តម្លៃ​ ១០​លាន​ដុល្លារ​)​ នៅ​ថ្ងៃ​ទី​២០​ និង​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ដើម្បី​ធានា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3h9fjex8

​ក្រសួង​ព័ត៌មាន​បង្កើត​ក្រមសីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន​

​ក្រសួង​ព័ត៌មាន​នឹង​បង្កើត​ក្រមសីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស​ ដើម្បី​បង្កើន​តម្លៃ​ និង​គុណភាព​សារព័ត៌​មាននៅ​កម្ពុជា​ និង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​គុណភាព​ធនធានមនុស្ស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដែល​មាន​ខ្លឹមសារ​ល្អ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501362339/information-ministry-to-establish-a-code-of-conduct-for-journalists/

​រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើ​ឱ្យ​ JICA​ បន្ត​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដល់​ ៧%

​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ ប្រចាំ​កម្ពុជា​ បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​បង្កើន​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ដល់​៧%​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501361304/labour-minister-asks-jica-to-continue-vocational-technical-training-to-boost-cambodias-economic-growth-to-7/

​នាយកដ្ឋាន​ពន្ធដារ​ដាស់តឿន​ឱ្យ​ម្ចាស់​យានយន្ត​ទៅ​បង់ពន្ធ​យានជំនិះ​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានជំនិះ​ទាំងអស់​ ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ ត្រូវ​មក​បង់ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣​ រួម​ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​យានយន្ត​ និង​ប័ណ្ណ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ​ និង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yn7vrjkx

​កម្ពុជា​ អូស្ត្រាលី​ ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​គ្រប់​កម្រិត​

កម្ពុជា​ អូស្ត្រាលី​ បន្ដ​រួម​គ្នា​ពង្រីក​ និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់​ ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ ដើម្បី​រក្សា​ទំនាក់​ ទំនង​លើ​វិស័យ​ចម្បងៗ​ នានា​ នៅ​គ្រប់​កម្រិត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2p9faryy

​ក្រសួងបរិស្ថាន​ជំរុញ​ស្ថាប័ន​សារព័ត៌មាន​ផ្សព្វផ្សាយ​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​ទៅ​កាន់​ក្រុម​គោលដៅ​

ក្រសួងបរិស្ថាន​បាន​ជំរុញ​ស្ថាប័ន​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ប្រជាពលរដ្ឋ​គោលដៅ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​តប​នឹង​បញ្ហា​អាកាសធាតុ​ដែល​អាច​កើត​មាន​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/3k3r2m47

រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ត្រូវបាន​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះ​កេរ ស្ថិតនៅក្នុង​ឃុំ​ស្រយង់ ស្រុក​គូ​​លែ​ន ខេត្តព្រះវិហារ ដែល​កម្ពុជា​ស្នើសុំ​ចុះបញ្ជី​ទៅ​អង្គការ​យូ​ណេ​​ស្កូ​កាលពី​ឆ្នាំ​ ២០២១ ត្រូវបាន​ស្ថាប័ន​នេះ ព្រម​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។ ...

សុខ រក្សា និង នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-0837-254534.html

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រាយការណ៍​ពី​ទិន្នន័យ​នាំចេញ​អង្ករ​ដែល​នឹង​ឈាន​ដល់​១​លាន​តោន​នៅ​ឆ្នាំ​២​០​២​៥​

​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការនាំចេញ​អង្ករ​ចំនួន​១​លាន​តោន​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​២​០​២​៥​ដូចដែល​បាន​បង្ហាញ​ក្នុង​របាយការណ៍​នាំចេញ​អង្ករ​កម្ពុជា​ ​ដែល​បាន​ឈាន​ដល់​ជាង​៤​០ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/36xy7pak

​ក្រសួង​ធនធានទឹក​ប្រកាស​ឱ្យ​កសិករ​សន្សំ​ទឹក​ទុក​ប្រើប្រាស់​ ពីព្រោះ​រដូវវស្សា​ឆ្នាំ​នេះ​លឿន​ជាង​ឆ្នាំ​មុន​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រកាស​ឱ្យ​ប្រជា​កសិករ​នៅ​តាម​តំបន់​ជនបទ​ និង​តំបន់​ដែល​ដាច់​ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ត្រូវ​សន្សំ​សំចៃ​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់​ ដោយសារ​ឆ្នាំ​នេះ​ រដូវរ​ស្សា​មាន​រយៈពេល​លឿន​ជាង​ឆ្នាំ​មុន​ ដែល ...

ជា សុខនី
https://www.postkhmer.com/national/2023-09-15-1035-254478.html

កម្ពុជា​-​បារាំង​ ប្ដេជ្ញា​បន្ដ​កិច្ច​សហប្រតិបត្ដិកា​រលើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​

​តាម​រយៈ​ជំនួប​ត្រីភាគី​រវាង​តំណាង​ទូត​បារាំង​ប្រចាំ​កម្ពុជា​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD)​ ភាគី​បារាំង​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ​ ពិសេស​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិស័យ​របប​សន្តិសុខ​សង្គម​។ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-09-15-0911-254483.html

AMRO៖​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើបឡើង​វិញ​ក្នុង​សន្ទុះ​ខ្លាំង​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ ការ​ស្រាវជ្រាវ​ដំបូង​របស់​អង្គការ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​បង្ហាញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​ដោយ​មាន​អត្រាកំណើន​ខ្ពស់​ ដែល​គាំទ្រ​ដោយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែ​សកម្ម​ និង​កំណើន​ក្នុង​វិស័យ ...

​កង​ ​សុធា​
https://tinyurl.com/44vvu8e9

កម្ពុជា​ប្រារព្ធ​ទិវា​មនុស្ស​គ​ថ្លង់​ឆ្នាំ​២០២៣​ ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ពួក​គេ​

កម្ពុជា​បាន​ប្រារព្ធ​ទិវា​មនុស្ស​គ​ថ្លង់​កម្ពុជា​លើក​ទី​១១​ និង​អន្តរជាតិ​លើក​ទី​៦៦​ នៅ​ទីស្ដីការក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ កាលពី​ម្សិលមិញ​ ដើម្បី​លើកទឹកចិត្ត​និង​បំពេញ​តាម​តម្រូវការ​របស់​មនុស្ស​គ​ថ្លង់​ ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់ ...

ត​ន​ ​វិបុល​
http://rb.gy/f6vdu

ក្រសួងសុខាភិបាល​ព្រមាន​ជា​ថ្មី​ពី​ការ​កើនឡើង​ជំងឺគ្រុនឈាម​

​ក្រសួងសុខាភិបាល​បាន​ព្រមាន​ជា​ថ្មី​ពី​ការ​កើនឡើង​ជំងឺ​គ្រុន​ឈាន​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ដោយ​បង្ការ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​ឈាម​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​។​ ...

ត​ន​ ​វិបុល​
http://rb.gy/chbxm

​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ចិន​កើន​ដល់​ ៨​ពាន់​លាន​ដុល្លារ​

​ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ក្នុង​អំឡុង​ខែមករា​ដល់​ខែសីហា​ឆ្នាំ​នេះ​ ហើយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ដល់​ ៨.០៩​ ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មុន​ ដែល​បង្ហាញ​ពី​ការ​កើនឡើង​ ១.១​ ភាគរយ​បើ​ធៀប ...

Manoj Mathew
https://www.khmertimeskh.com/501359586/cambodias-trade-with-china-crosses-8-billion/

​ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​ទឹក​សន្សំ​សំចៃ​ ខណៈ​រដូវវស្សា​បញ្ចប់​លឿន​ជាង​ឆ្នាំ​មុន​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អំពាវនាវ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ ព្រោះ​រដូវវស្សា​ឆ្នាំ​នេះ​បញ្ចប់​លឿន​ជាង​ឆ្នាំ​មុន​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/24pamwzy

ក្រសួង​អនុវត្ត​គោលនយោបាយ​បី​ចំណុច​ដើម្បី​ជួយ​ដល់​ពលករ​ចំណាកស្រុក​

​គោលនយោបាយ​ចំនួន​បី​ ក្នុង​ការ​ផ្តល់​សេវា​ និង​ការពារ​ពលករ​ចំណាកស្រុក​កម្ពុជា​ជាង​ ១.២​ លាន​នាក់​ដែល​កំពុងធ្វើការ​នៅ​បរទេស​ត្រូវ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ...

ស៊ុន មិនា
https://www.khmertimeskh.com/501360580/ministry-adopts-three-policy-approach-to-aid-migrant-workers/

​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ណែនាំ​ឲ្យ​បន្ត​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ដើម្បី​លុប​បំបាត់​គ្រោះថ្នាក់ចរាចរណ៍​

​ក្នុង​រយៈពេល​៩​ខែ​ក្នុងឆ្នាំនេះ​ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដោយសារ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ បាន​បន្ត​កាត់​បន្ថយ​គ្រោះថ្នាក់​ និង​បង្កើន​សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​ពេល​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ប្រទេស​ នេះ​ជា​ការ​អះអាង​របស់​អគ្គស្នងការ​នគរបាល​ជាតិ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501360492/sar-thet-advises-continuing-to-tighten-traffic-law-enforcement-to-eliminate-accidents/

​រដ្ឋមន្ត្រី​បរិស្ថាន​៖​ ការ​អនុវត្ត​អេកូ​ទេសចរណ៍​ គឺជា​ទិស​ដៅ​ចម្បង​ដែល​ក្រសួង​បាន​ និង​ កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​អេកូ​ទេសចរណ៍​គឺជា​ទិស​ដៅ​ចម្បង​ ដែល​ក្រសួងបរិស្ថាន​ បាន​ និង​កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ ខណៈ​អ្នកជំនាញ​បាន​បង្ហាញ​ការ​គាំទ្រ​ ដែល​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។ ...

បូរ ពេជ្យហ្សាលីន 
https://www.postkhmer.com/national/2023-09-13-1735-254430.html

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ នេត្រ​ ភក្ត្រា​ ទទួល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដឹកនាំ​ដោយ​អគ្គ​នាយិកា​ យ៉ែ​ម​ ស​នី​តា​ និង​លោក​ សំ​ រិ​ទ្ធ​ ប្រធាន​គ្រប់គ្រង​ការី​និពន្ធ​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​ ២០២៣ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.postkhmer.com/national/2023-09-14-0830-254449.html

​កម្ពុជា​-​គុយ​បា​ ពិភាក្សា​អំពី​ការ​ពង្រឹង​ចំណងមិត្តភាព​

កម្ពុជា​ និង​គុយ​បា​បាន​លើក​ឡើង​ដោយ​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ ហើយ​បាន​ពិភាក្សា​អំពី​លទ្ធភាព​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/43btejna

​កម្ពុជា​-​កូរ៉េ​ បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឌី​ជី​ថ​ល​ និង​ការ​វិនិយោគ​

ប្រទេស​កម្ពុជា​ និង​សាធារណៈរដ្ឋ​កូរ៉េ​ តាម​រយៈ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Korea​ International​ Trade​ Association-KITA)​ បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mtpkkeuf

ផែនការ​ '​យុទ្ធសាស្ត្រ​ ១០០​ ថ្ងៃ​'​ របស់​ក្រសួងទេសចរណ៍​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ៥​ លាន​នាក់​

​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ‘BUILD​ plus​ 3Ds’​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ និង​ធានា​ឱ្យ​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ថ្មី​ ដើម្បី​សម្រេច​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងតិច​ប្រាំ​លាន​នាក់​ចូល ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://www.khmertimeskh.com/501358563/mots-100-day-strategy-plans-to-attract-5-million-intl-tourists/

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ស្នើ​ឲ្យ​ចិន​ជួយ​បង្រៀន​ជំនាញ​ឌី​ជី​ថ​ល​ដល់​មន្ត្រី​ក្រសួង​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល​ដល់​មន្ត្រី​ក្រសួងមហាផ្ទៃ​ ពិសេស​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ និង​អប់រំ​ឌី​ជី​ថ​ល​ ដែល​ទើបតែ​បង្កើត​ឡើង​ក្នុង​អាណត្តិ​ទី​៧​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501359147/senior-interior-ministry-official-asks-china-to-help-teach-digital-skills-to-ministry-officials/

​ថ្នាក់ដឹកនាំ​កម្ពុជា​-​ចិន​ និង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​នា​ពេល​អនាគត​

​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​ជួប​ពិភាក្សា​ទូលំទូលាយ​ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក​ទៅ​កាន់ ...

​កង​ ​សុធា​
https://tinyurl.com/yfnr4ehc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HaRM8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!