ព័ត៌មាន​

លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែក​ជីក​ហ្វូណនតេជោ ដែលគ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ១,៧ ពាន់​លានដុល្លារ អាចផ្តល់​អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោក​ក៏​បាន​លើក​ឡើងផងដែរ​​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង ផ្ទុយ​ពីការយល់​ឃើញ​​​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល។ ...

ឃួន ណារីម​ និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/sun-chanthol-boasts-funan-techo-canal-benefits-to-us-investors-stresses-that-freedom-of-expression-has-improved/

លោក​ ស៊ុន​ ចាន់​ថុ​ល​ លើក​ឡើង​ថា​ ក្រុមការងារ​កំពុង​ចុះ​វាស់វែង​ដី​ប៉ះពាល់​ដោយ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​លើក​ឡើង​ថា​ ក្រុមការងារ​កំពុង​ចុះ​វាស់វែង​ដីធ្លី​ដែល​រង​ការ​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ដោយ​លោក​ជឿ​ថា​ ការ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​អាច​ត្រូវការ​ពេលវេលា​យ៉ាងតិច ...

តន​ វិបុល
https://tinyurl.mobi/3kcCM

លោក ស៊ុន ចាន់ថុល លើកឡើងថា ក្រុមការងារ​កំពុង​ចុះ​វាស់វែង​ដី​ប៉ះពាល់​ដោយ​ព្រែកជីក​ហ្វូណន​តេ​ជោ

ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​លើកឡើងថា ក្រុមការងារ​កំពុង​ចុះ​វាស់វែង​ដីធ្លី​ដែល​រង​ការប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ដោយ​លោក​ជឿថា ការដោះស្រាយ​ផល​ប៉ះពាល់​នេះ​អាច​ត្រូវការ​ពេលវេលា​យ៉ាងតិច​ចន្លោះ​ពី​ប្រាំ​មួយ​ខែ​ទៅមួយ​ឆ្នាំ។ ...

តន វិបុល
https://tinyurl.com/3rwssy3j

មួយខែក្រោយសម្ពោធបើក​ការដ្ឋាន សកម្មភាពព្រែកជីក​ហ្វូណនស្ងប់ស្ងាត់ ខណៈ​ក្រសួងពាក់ព័ន្ធ​ចាប់ផ្ដើមសម្ភាស​ប្រជាពលរដ្ឋ

មួយខែក្រោយពីពិធីសម្ពោធបើកការដ្ឋានគម្រោង​ព្រែកជីកហ្វូណនតេជោដែលមានតម្លៃជាទឹកប្រាក់១,៧​ពាន់​លានដុល្លារ​ ពុំទាន់ឃើញមាន​សកម្មភាពសាងសង់អ្វីនៅឡើយទេ បើទោះបីជា​ក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ ដែល​ទំនងជាពាក់ព័ន្ធនឹង​សំណង ប៉ុន្តែ គេនៅមិនទាន់មានព័ត៌មាន​ច្រើនជាងនេះ​នៅឡើយទេ រហូតមកទល់ពេលនេះ។ ...

ស៊ើង និមល់ និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/funan-canal-activity-silent-a-month-after-groundbreaking-ministries-start-interviewing-residents/

កម្ពុជា​​ចាប់ផ្តើម​ការ​សាងសង់​​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

កាលពី​ថ្ងៃ​ចន្ទ​នេះ​ កម្ពុជា​បាន​ចាប់ផ្តើម​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​តម្លៃ​ ១,៧​ ពាន់​លាន​ដុល្លារ​ ដោយ​ត​ភ្ជាប់​ព្រែក​តាកែវ​ ដែល​ជា​ដៃទន្លេ​នៃ​ទន្លេមេគង្គ​ ក្នុង​ខេត្តកណ្តាល​ភាគ​ខាងត្បូង​ទៅ​សមុទ្រ​នៅ​ភាគ​និរតី​ខេត្ត​កែប​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501536036/cambodia-starts-construction-funan-techo-canal/

​ព្រែកជីក​ហ្វូណន​តេជោ​នឹង​ជំរុញ​ពាណិជ្ជកម្ម​ ​និង​នាំមក​នូវ​ការ​វិនិយោគ​

កាលពី​ថ្ងៃចន្ទ​ ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដ៏​ធំ​មួយ​ដែល​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ប្រែក្លាយ​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/mu5kvbb6

កម្ពុជា​បើក​ការដ្ឋាន​​ស្ថាបនា​ព្រែក​ជីក ហ្វូណន តេជោ ដែល​ត្រូវ​ចំណាយ​ថវិកា​ ១​ពាន់ ៧​រយ​លាន​ដុល្លារ

កម្ពុជា​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ នូវ​ការដ្ឋានស្ថាបនាព្រែក​ជីក ហ្វូណន ​តេជោ ដែល​ត្រូវ​ចំណាយ​​ថវិកា ១​ពាន់ ៧​រយ​លាន​ដុល្លារសហរដ្ឋ​អាមេរិក មុន​កាល​កំណត់ នៅ​ទី៥ ខែ​សីហា ឆ្នាំ​២០២៤ ។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-opens-1-7-billion-construction-site-for-funan-techo-canal/

លោក ហ៊ុន ម៉ាណែត៖ ការ​បើក​ការដ្ឋាន​សាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី៥ ​​សីហា និង​មាន​វិនិយោគិន​ខ្មែរ​៥១​ភាគរយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ការ​បើក​ការដ្ឋាន​សាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹង​ចាប់ផ្ដើម​នៅថ្ងៃទី៥ ​ខែ​សីហា ក្នុង​ឆ្នាំ២០២៤ ​នេះ ហើយ​វិនិយោគិន​ខ្មែរ​ចំនួន​៥១​ភាគរយ​នឹង​​ចូលរួម​ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​ព្រែកជីក​នេះ។ ...

រី សុចាន់
https://www.postkhmer.com/national/2024-6-6-154-259730

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ នឹង​ជំរុញ​សកម្មភាព​ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដល់​៩០%

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ដែល​ជា​គម្រោង​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន​ដែល​នឹង​ត្រូវ​សាងសង់​នា​ពេល​ឆាប់ៗ​នេះ​ នឹង​ជំរុញ​សកម្មភាព​ដឹក​ជញ្ជូន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ រហូត​ដល់​ ៩០ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/bt6m954j

លោក​ ស៊ុន​ ចាន់​ថុ​ល​ ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​ដល់​អ្នក​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​វិនិយោគ​នៅ​កម្ពុជា​បាន​បង្ហើប​កាលពី​ថ្ងៃ​សុក្រ​ថា​ រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ដោះស្រាយ​សម្រាប់​ពលរដ្ឋ​ដែល​នឹង​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ តាម​របៀប​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ...

តាំង រីនិត្យ
https://tinyurl.com/y9hat788

កម្ពុជា​រំពឹង​ថា​នឹង​ចំណេញ​ថ្លៃ​ដឹក​ជញ្ជូន​ប្រមាណ​ ៨៨​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​

​កម្ពុជា​រំពឹង​ថា​នឹង​ចំណេញ​ថ្លៃ​ដឹក​ជញ្ជូន​បាន​ប្រមាណ​ ៨៨​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ដឹក​ជញ្ជូន​តាម​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នៅ​ឆ្នាំ​ ២០៥០​ និង​ឈាន​ដល់​ ៥៧០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​បន្ត​ទៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/57mujx62

លោក​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​វៀតណាម​គិតគូរ​ពី​ផលប្រយោជន៍​របស់​កម្ពុជា​ផង​ដែរ​ ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​

​លោក​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឡាយ​ហ្វូ​ណ​ន​-​តេ​ជោ​ លោក​មិន​បាន​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម​មក​លើ​ជនជាតិ​វៀតណាម​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​នោះ​ទេ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501478966/hun-sen-asks-viet-nam-to-also-consider-cambodias-interests-regarding-the-funan-techo-canal-project/

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

អ្នក​ស្រី ហៀង ណាំង​​អេង អាយុ ៦០ឆ្នាំ មានការព្រួយបារម្ភ នៅពេលអ្នក​​ស្រី​បាន​​ឮ​​ពាក្យចចាមអារ៉ាមលើក​ដំបូង​អំពីគម្រោងព្រែក​ជីក​ដែល​នឹងប៉ះពាល់​ដល់​ព្រែក​តាហ៊ីង​ដែលនៅជិតកន្លែង​អ្នក​ស្រី​រស់​នៅ។ ...

ស៊ើង និមល់ និង លី រូស្សឡាន
https://khmer.cambojanews.com/cambodias-ambitious-funan-techo-canal-project-sparks-concerns-near-and-far/

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​៖​ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២៤

​គម្រោង​ផ្លូវ​នាវាចរណ៍​ និង​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម​ទន្លេបាសាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា​ជា​គម្រោង​«​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​»​ គ្រោង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ ក្នុង​អំឡុង​ត្រីមាស​ទី​៤​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/429r8vk7

លោក​ ស៊ុន ចាន់ថុល​៖​ គម្រោង​សំខាន់ៗ​នៅតែ​ដំណើរការសម្រាប់​រាជរដ្ឋាភិបាល​ថ្មី​

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ និង​ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ​-​សៀមរាប​, ​សៀមរាប​-​ប៉ោយប៉ែត​ នៅតែ​បន្ត​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ព្រោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ​ទាំងមូល​មិន​បម្រើឱ្យ​បុគ្គល​នោះទេ​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-08-11-1023-253427.html

​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ដើម្បី​អនុវត្ត​គម្រោង​ «​ព្រែកជីក​ហ្វូណន​តេ​ជោ​»

រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ដំណើរការ​​អនុវត្ត​គម្រោង​ផ្លូវ​នាវាចរណ៍​ «​ព្រែកជីក​ហ្វូណន​តេ​ជោ​»​ ក្នុងការ​ពិនិត្យ​និង​ផ្តល់យោបល់​អំពី​នីតិវិធី ក្របខ័ណ្ឌ​គតិយុត្ត និង​វាយតម្លៃ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ឱ្យ ...

សុខ រក្សា
https://www.postkhmer.com/national/2023-06-12-0821-251153.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NnSdt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!