ជំនួយ និងការអភិវឌ្ឍ
ជំនួយអភិវឌ្ឍន៍ពហុភាគី
ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង តែអតិផរណាក៏កើនឡើងដូចគ្នា
ធនាគារពិភពលោកបានប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ច ឬផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជានឹងកើនដល់ ៤,៨ភាគរយនៅឆ្នាំនេះ ហើយនឹងបន្តកើនឡើងទៀតនៅពីរឆ្នាំបន្ទាប់ ប៉ុន្តែថាកំណើននេះនៅតែទាបជាងកាលពីមុនមានវិបត្តិកូវីដ-១៩។ ...
ស៊ន សារ៉ាត និង Matt Surrusco
https://khmer.cambojanews.com/cambodias-gdp-and-inflation-to-rise-this-year-world-bank-says/
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ នេះនឹងស្ថិតក្នុងរង្វង់ ៥ ភាគរយ
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំចំនួន ២ បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងស្ថិតក្នុងរង្វង់ ៥ ភាគរយក្នុងឆ្នាំ ២០២២ នេះ ដែលគាំទ្រដោយលទ្ធផលនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ ក៏ដូចជាការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រគោលនយោបាយដែលកំពុងបន្ត បើទោះបីត្រូវបានរារាំងដោយសម្ពាធពីខាងក្រៅ ដោយសារ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-22-1002-241364.html
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UNDP បន្តជួយគាំទ្រកម្ពុជាក្នុងសកម្មភាពមីន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UNDP បន្តជួយគាំទ្រកម្ពុជាក្នុងសកម្មភាពមីន ដើម្បីកម្ពុជាសម្រេចបានគោលដៅគ្មានមីននៅត្រឹមឆ្នាំ ២០២៥។ ...
រី សុចាន់
https://www.postkhmer.com/national/2022-09-23-1030-241422.html
៣០ ឆ្នាំ ADB ផ្ដល់ហិរញ្ញប្បទានប្រមាណ $៤,៣ ពាន់លានដល់កម្ពុជា
លោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង ៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-15-0946-241041.html
WFP និងក្រសួង អប់រំ បើកយុទ្ធនាការអំពីរបបអាហារកុមារក្នុងវ័យសិក្សា
កម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) កំពុងចាប់ផ្ដើមបើកយុទ្ធនាការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គមទាក់ទងនឹងរបបអាហាររបស់កុមារក្នុងវ័យសិក្សា ខណៈនៅកម្ពុជា សិស្សសាលាទទួលរងនូវបញ្ហាអាហារូបត្ថម្ភផ្សេងៗដូចជា កង្វះមីក្រូសារជាតិកម្រិតខ្ពស់ អត្រាលើសទម្ងន់ ធាត់ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-14-1056-240997.html
កម្ពុជាទទួលបានទឹកប្រាក់ ១៨,៤លានដុល្លារពីមូលនិធិធនាគារអភិវឌ្ឍន៍អាស៊ី Trust fund នៅឆ្នាំ២០២១
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានទឹកប្រាក់សរុបចំនួន 18.4 លានដុល្លារសម្រាប់គម្រោងចំនួន 23 ដែលជាផ្នែកនៃមូលនិធិTrust fund របស់ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិសកល និងហិរញ្ញប្បទានមូលនិធិពិសេសសម្រាប់គម្រោង និងជំនួយបច្ចេកទេស។ ...
Adur Pradeep
https://www.khmertimeskh.com/501145513/cambodia-received-18-4m-from-adb-trust-funds-in-2021/
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN រឿងជម្រះក្ដីនៅកម្ពុជា
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចំនួន ៣ រូបដែលថាការជំនុំជម្រះក្ដីនៅកម្ពុជានៅពេលថ្មីៗនេះ ធ្វើឡើងដោយហេតុផលនយោបាយ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-06-30-0929-238208.html
ADB នឹងផ្តល់ហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារដល់ប្រទេសកម្ពុជា
កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនប្រមាណជាង ៩៦៥ លានដុល្លារបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-05-31-1117-237182.html
កម្ពុជានឹងទទួលបានហិរញ្ញប្បទានបន្ថែម ៩៦៥ លានដុល្លារពី ADB
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ហិរញ្ញប្បទាន ៩៦៥ លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍន៍វិស័យអាទិភាពសំខាន់ៗ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501083754/cambodia-to-receive-additional-965-million-in-adb-financing/
លោក ហ៊ុន សែន និងប្រេសិតពិសេស UN ប្រាប់ពីការងារត្រូវធ្វើបន្ទាន់ គឺបញ្ឈប់ហិង្សានៅមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) បញ្ជាក់ពីសកម្មភាព ដែលភាគីទាំង ២ ត្រូវធ្វើជាបន្ទាន់នោះ គឺការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងនាំយកជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-04-0931-234348.html
កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជាត្រូវបានប្រារព្វឡើង
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) របស់កម្ពុជា បានប្រារព្ធពិធីប្រគល់កម្មវិធីផ្តល់អាហារតាមសាលារៀនបន្ថែមចំនួន ៨៥ ពី WFP ដល់រដ្ឋាភិបាលកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3COrrVD
កងរក្សាសន្តិភាពស្ត្រីកម្ពុជាទទួលមេដាយអង្គការសហប្រជាជាតិ
វរសេនីយ៍ឯក ជា ម៉ៃសារស់ ស្ត្រីកម្ពុជាក្នុងកងរក្សាសន្តិភាព បានទទួលមេដាយអង្គការសហប្រជាជាតិ សម្រាប់បំពេញបេសកកម្មដោះមីនរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់។ ...
ណាង វាសនា និង ឈុន ស៊ុនលី
https://bit.ly/3MTLQx5
ធនាគារពិភពលោកអនុម័តថវិកាប្រមាណ ១១៣ លានដុល្លារ ដើម្បីសេវាថែទាំសុខភាព
ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណ ១១៣ លានដុល្លារ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ខណៈថវិកាទាំងនោះសំដៅសំខាន់សម្រាប់ក្រុមដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានា ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-14-0859-233266.html
កម្ពុជាទទួលបានហិរញ្ញប្បទានថែទាំសុខភាពរបស់ធនាគារពិភពលោកចំនួន ១១៣ លានដុល្លារ
ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានថ្មីចំនួន ១១៣ លានដុល្លារដើម្បីកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501040822/cambodia-gets-113-million-world-bank-healthcare-financing/
ជប៉ុន ផ្តល់ជំនួយជាង ៨១ ម៉ឺនដុល្លារ ដល់អង្គការចំនួន ២ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន
ជប៉ុនចុះហត្ថលេខាផ្តល់ជំនួយជាង ៨១ ម៉ឺនដុល្លារអាមេរិកដល់អង្គការ Nature Center Risen និងអង្គការ Save the Children Japan ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-12-0955-233239.html
អាមេរិកផ្ដល់ជំនួយជាង ៦ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម
សហរដ្ឋអាមេរិកតាមរយៈអង្គការ Norwegian People’s Aids (NPA) នៅថ្ងៃទី ៩ មីនា បានចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦ ៣៥៥ ៧២០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីគាំទ្រដល់ការបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ ខែចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំនេះ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-10-0957-233079.html
ADB អនុម័តកម្ចី ៩៥ លានដុល្លារដល់កម្ពុជាសម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៣ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501025671/adb-approves-95-million-loan-to-cambodia-for-covid-19-vaccine-purchase/
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រុមទី១២ ទៅកាន់ប្រទេសលីបង់
កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពក្រុមទី១២ ក្នុងចំណោមកងរក្សាសន្តិភាពចំនួន១៨៤នាក់ ក្នុងនោះស្រី២៩នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់កាលពីថ្ងៃពុធ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GuNVva
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាចំនួន ៦,៨ លានដុល្លារដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន ៦,៨ លានដុល្លារអាមេរិក ដើម្បីជួយដល់ការស្តារឡើងវិញនៃប្រទេសកម្ពុជា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អង្ករក្នុងប្រទេស ដែលក៏ដូចជាវិស័យផ្សេងទៀតដែលរង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501016405/adb-provides-6-8-million-to-boost-tourism-sector-and-rice-production-in-cambodia/
ធនាគារពិភពលោកផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ការស្តារសេដ្ឋកិច្ចរបស់កម្ពុជា
ការប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជាដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្ថិតក្នុងចំណោមតំបន់អាស៊ីបូព៌ា ប៉ុន្តែកម្ពុជាអាចទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈការបង្កើនផលិតភាពក្នុងចំណោមក្រុមហ៊ុន និងកម្មករ ការធ្វើពិពិធកម្មការនាំចេញ និងការចាត់វិធានការជំរុញការវិនិយោគក្នុងស្រុក នេះបើយោងតាមឯកសារនៃសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3s9wV8k
ធនាគារពិភពលោក និងសមាគមអភិវឌ្ឍន៍អន្តរជាតិអនុម័តប្រាក់ ៦៩ លានដុល្លាដើម្បីជួយកម្ពុជាលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ
ធនាគារពិភពលោក និងសមាគមអភិវឌ្ឍន៍អន្តរជាតិកាលពីម្សិលមិញបានអនុម័តទឹកប្រាក់ចំនួន ៦៩.25 លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានប្រកបដោយសមធម៌ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំ។ ...
Ashok Patnaik
https://www.khmertimeskh.com/501010000/wb-ida-approve-69-25m-to-help-cambodia-improve-access-to-education/
ហិរញ្ញប្បទានរបស់ធនាគារពិភពលោកនឹងពង្រឹងការសិក្សា លទ្ធភាពទទួលបានការអប់រំនៅកម្ពុជា
ធនាគារពិភពលោកបានអនុម័តការផ្តល់ហិរញ្ញប្បទាន រួមជាមួយនឹងជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ នឹងផ្តល់ថវិកាថ្មីចំនួន 69.25 លានដុល្លារ ដើម្បីជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានប្រកបដោយសមធម៌ និង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501010317/world-bank-financing-will-strengthen-learning-access-to-education-in-cambodia/
អាមេរិកប្រកាសផ្តល់ជំនួយជាង $៨ ម៉ឺន សម្រាប់ជួសជុលជណ្តើរប្រាសាទព្រះវិហារ
រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ជំនួយបន្ថែមជាង ៨ ម៉ឺនដុល្លារ ដែលជាជំនួយលើកទី ៣ សម្រាប់ជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ ដើម្បីរួមចំណែកក្នុងការជួយអភិរក្សប្រាសាទរបស់កម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-09-1123-228071.html
លោក ចម ប្រសិទ្ធ ៖ ភូមិប្រមាណ ៥០ ភាគរយនៅកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយ
ភូមិចំនួនប្រមាណ ៥០ ភាគរយនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ។ នេះជាការលើកឡើងរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីចុងសប្តាហ៍មុន។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-07-1920-227995.html