រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
បាតុកម្មទាក់ទងនឹងការបូមខ្សាច់ក្នុងខេត្តកោះកុងមានសភាពពុះកញ្ជ្រោលឡើង
កាលពីសប្តាហ៍មុនប្រជាជនក្នុងខេត្តកោះកុងបានចូលរួមជាមួយបាតុករនៃអង្គការមាតាធម្មជាតិ ក្នុងបាតុកម្មដ៏គួរឱ្យកត់សម្គាល់មួយក្នុងសង្កាត់អណ្តូងទឹក។ ...
Jack Laurenson and Pav Suy
http://www.khmertimeskh.com/news/13808//
កម្ពុជា នឹងចូលរួមការតាំងពិពណ៌ពាណិជ្ជកម្មនៅទីក្រុងម៉ាកាវ
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅឆ្នាំនេះ គណៈប្រតិភូពាណិជករនៃប្រទេសកម្ពុជាមួយក្រុម នឹងចូលរួមការតាំងពិពណ៌ពាណិជ្ជកម្ម នៅទីក្រុងម៉ាកាវ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-to-attend-trade-exhibition-in-macau-8759
ក្រុមសកម្មជនក្នុងខេត្តកោះកុង ឡើងលើសាឡង់បូមខ្សាច់ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់
ក្រុមសកម្មជន និងក្រុមមន្ត្រីបានឲ្យដឹងថា អ្នកភូមិ និងសកម្មជនប្រហែល៨០នាក់ក្នុងខេត្តកោះកុង កាលពីម្សិលមិញ បានឡើងលើ សាឡង់ ហើយបានព្យាយាមសណ្ដោងសាឡង់បូមខ្សាច់ ប្រាំគ្រឿងទៀតចេញ ...
គម្រោងទេសចររបស់កម្ពុជាក្នុងឆ្នាំនេះអាចនឹងមិនទទួលផលដូចការព្រៀងទុក
គម្រោងទេសចររបស់កម្ពុជាក្នុងឆ្នាំនេះអាចនឹងមិនទទួលផលដូចការព្រៀងទុក ចំពោះការប៉ានប្រមាណទាញយកភ្ញៀវទេសចរ៥លាននាក់ យោងតាមការថយចុះនៃ សេដ្ឋកិច្ចពិភពលោក ។ ...
Muny Sithyna
http://www.khmertimeskh.com/news/13765//
ព្រះបរមរាជវាំងឱ្យដឹងថា ព្រះមហាក្សត្រមិនមានគម្រោងជួបមេដឹកនាំនយោបាយទេ
ព្រះមហាក្សត្រនៃប្រទេសកម្ពុជា នរោត្តម សីហមុនី មិនមានគម្រោងកោះហៅមេដឹកនាំនយោបាយណា ចូលគាល់ពិភាក្សាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-វៀតណាម ទេ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/royal-palace-says-his-majesty-no-plan-to-summon-political-leaders-8757
សម្រាប់បុគ្គលមួយចំនួន គ្រឿងស្រវឹងបានក្លាយជាមធ្យោបាយសម្រាប់ទំនាក់ទំនង
ការទទួលទានគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា គឺមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលធ្វើឱ្យអាជ្ញាធរកំពុងតែព្រៀងច្បាប់ សម្រាប់អាយុអាចទទួលទានគ្រឿងស្រវឹងបាន។ ប៉ុន្តែ ខណៈពេលដែលប្រទេស និងសេដ្ឋកិច្ចប្រទេសនេះអភិវឌ្ឍ ប្រជាជនកម្ពុជាមួយចំនួន និយាយថា ...
ផង់ ចំណាន
http://www.voacambodia.com/content/for-many-alcholol-has-become-a-communication-tool/2880192.html
រដ្ឋាភិបាលកំណត់នឹងបញ្ចប់ផ្លូវដែកធ្វើដំណើរទៅកាន់ភាគខាងជើងក្នុងឆ្នាំ២០១៦
រដ្ឋាភិបាលបានបែងចែកទឹកប្រាក់ចំនួន ៣៣ លានដុល្លារដើម្បីបញ្ចប់ការកសាងឡើងវិញនូវផ្លូវដែកទៅភាគខាងជើងនៃប្រទេសនៅចុងឆ្នាំក្រោយនេះ។ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា នេះជាកិច្ចដំណើរការឡើងវិញ នូវគម្រោងអូសបន្លាយនិងលើសថវិកាមួយដែលជាគម្រោងអាទិភាពមួយក្នុងចំណោមគម្រោងអាទិភាព របស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ប្រទេសកម្ពុជា។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/govt-to-finish-northern-rail-line-in-2016-89463/
ក្រៅតែពីការដាក់ពន្ធនាគារលើសកម្មជនគណបក្សប្រឆាំង កិច្ចសហការខាងនយោបាយនៅតែបន្ត
មន្ត្រីនៃប្រទេសកម្ពុជា មកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានឱ្យដឹងថា ពួកគេនឹងនៅតែបន្តធ្វើការជាមួយគ្នានៅក្នុងកិច្ចសន្ទនាខាង នយោបាយ បើទោះបីជាតុលាការសម្រេចដាក់ពន្ធនាគារសកម្មជនគណបក្ស ប្រឆាំង១១នាក់ ក៏ដោយ។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/despite-jail-for-opposition-activists-political-cooperation-remains/2875693.html
វិស័យសំណង់នៅកម្ពុជាបានទាក់ទាញវិនិយោគទុនចំនួន ៨០៨ លានដុល្លារអាមេរិកក្នុង៦ខែដំបូងនៃឆ្នាំនេះ
មន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ៩១៥ ស្មើនឹងទឹកប្រាក់វិនិយោគទុនចំនួន៨០៨ លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០១៥ ។ ...
Xinhua team
http://www.khmertimeskh.com/news/13599/cambodia-s-construction-sector-attracts-808-mln-usd-investment-in-h1/
ក្រសួងបានផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ជាច្រើនតាមរយៈការលក់ដេញថ្លៃដល់ក្រុមហ៊ុនចំនួន៣
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរ៉ែនិងថាមពលបានប្រកាសជ័យលាភីជ័យជំនះលើការដេញថ្លៃ ជាសាធារណៈ ចំពោះអាជ្ញាប័ណ្ណបូមខ្សាច់ដែលនឹងមានអាជ្ញាប័ណ្ណចំនួនបួនត្រូវផ្តល់ជូនទៅម្ចាស់ជ័យលាភីសម្រាប់ប្រតិបត្តិការ នៅតាមបណ្តោយដងទន្លេមេគង្គ ដែលក្នុងនោះមានការចាក់ដីមួយកន្លែង។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/ministry-awards-sand
មន្រ្តីក្រសួងយុត្តិធម៌នឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន
អ្នកនាំពាក្យក្រសួងលោកស្រី Chin Malin បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ជាមួយបណ្តាញសង្គមច្បាប់ប្រទេសចិននឹងផ្តល់ឱកាសដល់មន្រ្តីក្រសួងយុត្តិធម៌ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយរដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្តល់មូលនិធិសម្រាប់ការសាងសង់អាគារមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជា។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/judicial-officials-to-access-chinese-schools-89317/
បញ្ហាបញ្ឈប់អ្នកបើកបរប្រាំនាក់របស់ក្រុមហ៊ុនកាពីតូលនៅមានការជាប់គាំងនៅឡើយ
បន្ទាប់ពីកិច្ចប្រជុំនៅនាយកដ្ឋានដោះស្រាយជម្លោះរបស់ក្រសួងការងារកាលពីថ្ងៃព្រហស្បតិ៍ បញ្ហាបញ្ឈប់ការងាររវាងក្រុមហ៊ុនទេសចរណ៏កាពីតូលនិងអ្នកបើកបរ ទាំងប្រាំរូបដែលអះអាងថាខ្លួនត្រូវបានបញ្ឈប់ដោយសារចង់បង្កើតសហជីពនោះ មិនទាន់បានដោះស្រាយនៅឡើយទេ។ ...
ការព្រមានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខុសច្បាប់
ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានរិះគន់ខ្លាំងៗលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង អ្នកផ្តល់កម្ចីមិនមានអាជ្ញាប័ណ្ណ ដែលលោកអះអាងថា គឺជាមូលហេតុនៃអត្រាការប្រាក់ខ្ពស់ក្នុងវិស័យនេះ បើទោះបីជាអត្រាការប្រាក់កំពុងតែធ្លាក់ចុះក្នុងចំណោម ...
ម៉ៃ គុណមករា
http://www.phnompenhpost.com/business/warning-illegal-mfis
សិស្សបាត់បង់ម៉ោងសិក្សា ២៧% ក្នុង ១ ឆ្នាំ
២៧ ភាគរយស្មើនឹង ៥០ ថ្ងៃកន្លះនៃម៉ោងសិក្សាក្នុងមួយឆ្នាំត្រូវបានបាត់បង់ក្នុង កម្រិតបឋមសិក្សាដោយសារថ្ងៃឈប់សម្រាកជាផ្លូវការបន្ថែមអវត្តមាន គ្រូបង្រៀន និងការបង្រៀនមិនគ្រប់តាមពេលកំណត់ក្នុង ១ ថ្ងៃ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវស្តីពីការអនុវត្តម៉ោងបង្រៀននៅ ...
តាំង វីដា
http://bit.ly/1fqT6zC
នាយករដ្ឋមន្រ្តីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខ្នាតធំរបស់កងកម្លាំងប្រដាប់អាវុធ
កាលពីថ្ងៃព្រហស្បតិ៍ អង្គរក្សចំនួន ៥000 នាក់ត្រូវបានកោះហៅទៅកាន់ទីស្នាក់ការកណ្តាលនៃអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល។លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់សិក្ខាកម្មទាំងអស់ថា ពួកគេមានកាតព្វកិច្ចការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា នេះបើយោងតាមសម្រង់ពាក្យសម្តីរបស់មន្រ្តីមួយចំនួនដែលចូលរួម។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/pm-hosts-mass-meeting-of-armed-forces-89310/
ឱកាសនិងការអាណិតអាសូរតិចតួច សម្រាប់ជនពិការ
ជាង៣០ឆ្នាំមកនេះ ស្វាយ សុីម៉ន ជាបុគ្គលិកសង្គមកិច្ចម្នាក់នៅរាជធានីភ្នំពេញ បានកំពុងថែរក្សាកូនស្រី និងចៅរបស់លោកស្រី ដែលពួកគេទាំងពីរនាក់ សុទ្ធតែជាជនពិការខាងបញ្ញាស្មារតី។ កន្លងមកនេះ លោកស្រីបានជួបប្រទះនឹងការរើសអើង ...
អ៊ុំ សូនីតា
http://www.voacambodia.com/content/for-disabled-few-opportunities-and-little-sympathy/2873543.html
យើងមិនអាចធ្វើជាអ្នកមានក្នុងចំណោមប្រជាជនក្រីក្ររាប់លាននាក់បានទេ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានព្រមានសិស្សនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃអង្គារថា: “យើងមិនអាចរស់នៅលើកោះដ៏សម្បូរបែបនៅកណ្តាលមហាសមុទ្រក្រីក្រមួយបានទេ»។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/13548/---we-can---t-be-rich-among-millions-of-poor---/
រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព
នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/
អ្នកនេសាទជនជាតិវៀតណាមនៅខេត្តកោះកុងត្រូូវបានចាប់ខ្លួននិងនារទេសខ្លួនចេញពីកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការនេសាទខុសច្បាប់លើដែនទឹកកម្ពុជា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ឃាត់ខ្លួនកម្មករទូកនេសាទជនជាតិវៀតណាម ចំនួន១១នាក់នៅលើដែនទឹកប្រទេសកម្ពុជាក្នុងខេត្តកោះកុង និងបានបញ្ជាឱ្យ សមាជិកថ្មីចំនួន៣៩នាក់របស់ពួកគេនារទេសខ្លួនអ្នកនេសាទទាំងនេះចាកចេញពីក្នុងប្រទេស។ ...
Khmer Times team
http://www.khmertimeskh.com/news/13462/vn-fishermen-arrested-in-koh-kong--deported/
ប្រទេសកម្ពុជាចេញប័ណ្ណការងារឱ្យជនបរទេស ២៥,០០០ នាក់ក្នុងរយៈពេល៦ខែដំបូង
សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា បានចេញប័ណ្ណអនុញ្ញាតការងារប្រហែលចំនួន ២៥,០០០ ប័ណ្ណ ឱ្យជនបរទេស ដែលជាចំនួនច្រើនជាងប្រហែល៥,០០០ប័ណ្ណ នៃចំនួនប័ណ្ណអនុញ្ញាតសរុបកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months
អភិបាលក្រុងធ្វើកិច្ចពិភាក្សាស្តីអំពីការជួយសង្គ្រោះជនដែលគ្មានទីលំនៅ
មុនពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃសុក្រ កាលពីថ្ងៃពុធអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលទទួលយកមនុស្សដែលគ្មានទីលំនៅតាមដងវិថីទៅរស់នៅក្នុងទីកន្លែងមានសុវត្ថិភាព ដែលអាចជួយពួកគេស្តួចស្តារឆាកជីវិតឡើងវិញ នេះបើយោងតាមព័ត៌មានមួយចុះផ្សាយ នៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/governor-holds-meeting-on-helping-homeless-88711/
រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ក្រុមអូឡាំពិកពិសេស
រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០,០០០ដុល្លារអាមេរិច ដល់ក្រុមជម្រើសជាតិអូឡាំពិកពិសេស សម្រាប់ការធ្វើដំណើរ និងការប្រកួតប្រជែងកីឡាឆ្នាំនេះ នៅទីក្រុងឡូសអានជេលែស ក្នុងចុងខែនេះ។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/govt-grants-funding-for-special-olympic-team/2865153.html
កម្ពុជានៅតែបន្តតាមដានលើការធ្វើពាណិជ្ជកម្ម
យោងទៅតាមព័ត៌មាន នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ ក្រសួង ស្តីពីការចុះបញ្ជីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងការធ្វើដំណើរ ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានផ្តល់ចំណាត់ថ្នាក់ផ្កាយទៅដល់សណ្ឋាគារ ចំនួន ២៦។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/cambodia-keeps-tabs-on-trade/
ពន្ធដារលើកន្លែងលេងល្បែងកំសាន្តកើនឡើង២០%ក្នុង៦ខែដំបូង
មន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងកាលពីថ្ងៃពុធថា ពន្ធដារលើកន្លែងលេងល្បែងកំសាន្ត កើនឡើងដល់១២លានដុល្លារក្នុង៦ខែដំបូងនៃដើមឆ្នាំ ជាកំណើន២០%ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៤ ។នេះជាលទ្ធផលនៃកំណើនជនជាតិថៃ ដែលបានឆ្លងកាត់់តាមច្រកព្រំដែនមកលេងល្បែងនៅប្រទេសកម្ពុជា។ ...
Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/business/gaming-tax-revenue-up-20-in-first-6-months-88562/