ការអភិវឌ្ឍសង្គម
កម្ពុជាត្រូវតែទទួលស្គាល់ភាពបន្ទាន់នៃការអភិវឌ្ឍកម្លាំងពលកម្មជំនាញ
បញ្ហាសេដ្ឋកិច្ចរចនាសម្ព័ន្ធដែលកំពុងប្រឈមនៅព្រះរាជាណាចក្រកម្ពុជានឹងតម្រូវឱ្យមានការសហការរវាងស្ថាប័ននានាបន្ថែមទៀត នេះបើយោងតាមប្រសាសន៍របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលលោកបានមើលឃើញពីកង្វះនៃការធ្វើពិពិធកម្ម ...
Gerald Flynn
https://www.khmertimeskh.com/50658956/cambodia-must-recognise-urgency-of-developing-skilled-workforce/
គណៈកម្មាធិការ UN កត់សំគាល់បញ្ហាក្នុងការជំរុញសមភាពយេនឌ័រ
គណៈកម្មាធិការសិទ្ធិស្ត្រីរបស់អង្គការសហប្រជាជាតិបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី ប៉ុន្តែគណៈកម្មាធិការក៏បានកត់សម្គាល់ពីការព្រួយបារម្ភរបស់ខ្លួនថា មិនមានបទប្បញ្ញត្តិណាមួយនៅក្នុងរដ្ឋធម្មនុញ្ញដែល ...
តាំង វីដា
https://www.khmertimeskh.com/50658848/un-panel-notes-problems-in-bid-to-foster-gender-equality/
អ្នកស្រី ស្ម៊ីត បង្ហាញក្ដីបារម្ភចំពោះការកើនឡើងនៃភាពតានតឹង និង វិធានការបង្ក្រាប ប៉ុន្តែមន្ត្រីថា ជាវិធានការដើម្បីរក្សាសន្តិភាព
អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃសុក្រនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបខាងនយោបាយដែលមានលក្ខណៈកាន់តែខ្លាំងឡើងៗនៅទូទាំងប្រទេស ហើយធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលគោរពនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និង ការជួបប្រជុំ។ ...
ឡុង គីមម៉ារីតា
https://bit.ly/33Npx58
ក្រសួងសុខាភិបាលហាមឃាត់ការចាក់វ៉ាក់សាំងការពារជំងឺឆ្កួតជ្រូកគ្មានការអនុញ្ញាត
រដ្ឋាភិបាលបានហាមឃាត់ការចែកចាយនិងលក់វ៉ាក់សាំងការពារជំងឺឆ្កួតជ្រូក Abhayrab និង Indirab ដែលមិនបានចុះបញ្ជីជាមួយក្រសួងសុខាភិបាល។ ...
ខន សាវិ
https://www.phnompenhpost.com/national/ministry-health-prohibits-unlicensed-rabies-vaccines
សមាជិកភាពអាស៊ានបានជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោក យ៉ាង ពៅ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទខួបលើកទី ៥២ នៃការបង្កើតអាស៊ាននិងខួបលើកទី ២០ នៃសមាជិកភាពរបស់ព្រះរាជាណាចក្រកម្ពុជាថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសមាជិកភាពរបស់សមាគមប្រជាជាតិអាស៊ី ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/asean-membership-has-helped-reduce-development-gaps
នាយករដ្ឋមន្ត្រីក្រើនរំលឹកពីការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះ
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះនៃចំនួនម្តាយដែលបំបៅកូនដោយទឹកដោះ ហើយលោកបានអំពាវនាវរកជំនួយដើម្បីផ្លាស់ប្តូរនិន្នាការនេះ។ ក្រសួងផែនការបាននិយាយថា ចំនួនម្តាយបំបៅដោះកូនបានធ្លាក់ចុះពី ៧៣,៥ ភាគរយ ក្នុង ...
មុំ គន្ធា
https://www.khmertimeskh.com/50657718/pm-warns-of-decline-in-breastfeeding/
ការប្រជុំធ្វើឡើងដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់LANGO
ក្នុងអំឡុងពេលប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីអង្គកាមិនមែនរដ្ឋាភិបាលកាលពីម្សិលមិញ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួននឹងដោះស្រាយក្តីកង្វល់ដែលលើកឡើងដោយក្រុមសង្គមស៊ីវិល ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើមាត្រាប៉ុន្មាននឹងត្រូវបានកែលម្អ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50657108/meeting-held-to-discuss-lango-amendments/
ក្រសួងកិច្ចការនារីប្រកាសបង្កើតបណ្តាញសហគ្រិនស្ត្រី ដើម្បីជួយសហគ្រិនស្ត្រី
ក្រសួងកិច្ចការនារីបានអំពាវនាវដល់សហព័ន្ធ សមាគម សហគមន៍ និងសមាគមសហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជាឲ្យចូលរួមក្នុងបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗនេះក្នុងគោលបំណងប្រមូលផ្តុំសំឡេងស្ត្រីតែមួយតំណាងឲ្យកម្ពុជាក្នុងវិស័យធុរកិច្ច។ នេះ ...
ធូ វិរៈ
https://bit.ly/33u0Ien
ក្រុមការងារធ្វើការវាយតម្លៃសេរីភាពសារព័ត៌មានត្រូវបានបង្កើតឡើង
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្កើតក្រុមការងារមួយដែលមានភារកិច្ចលើកកម្ពស់សេរីភាពសារព័ត៌មាន និងវាយតម្លៃមាតិកា ដើម្បីជំរុញវិស័យសារព័ត៌មានប្រកបដោយគុណភាពនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបាន ...
តាំង វីដា
https://www.khmertimeskh.com/50655949/working-group-to-assess-media-freedom-through-local-lenses/
តំណាងអង្គការមិនមែនរដ្ឋាភិបាលជួបជាមួយក្រសួងមហាផ្ទៃជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃនឹងជួបជាមួយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនៅសប្តាហ៍ក្រោយដើម្បីស្តាប់សំណើរបស់ពួកគេសុំឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រសួង ...
តាំង វីដា
https://www.khmertimeskh.com/50655528/ngo-reps-to-meet-with-interior-ministry-over-lango-amendments/
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យក្រសួងពន្លឿនកំណែទម្រង់ការអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងអប់រំបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនគុណភាពអប់រំសម្រាប់សិស្សនិស្សិតទាំងអស់នៅក្នុងព្រះរាជាណាចក្រ ដូច្នេះពួកគេអាចរកបានការងារល្អនៅពេលក្រោយ។ លោក ហ៊ុន សែន បានធ្វើការណែនាំនៅ ...
តាំង វីដា
https://www.khmertimeskh.com/50655496/pm-calls-on-ministry-to-speed-up-education-reforms/
មន្ត្រី និងសង្គមស៊ីវិលបង្ហាញក្ដីបារម្ភ ការកើនឡើងខ្ពស់ជនពិការភ្នែក និងជនខ្សោយគំហើញ
មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលដែលបានចូលរួមក្នុងសិក្ខាសាលាកាលពីម្សិលមិញបានបង្ហាញក្ដីបារម្ភជុំវិញការកើនឡើងនូវជនមានពិការភ្នែក និងជនខ្សោយគំហើញ ដោយហេតុជនខ្សោយគំហើញបាននិងកំពុងមានភាគរយខ្ពស់ជាងគេគឺប្រមាណ ៣៥ ភាគរយក្នុងចំណោមចំនួនជនមានពិការភាពសរុបនៅកម្ពុជា ដោយសារកត្កាវ័យចាស់ជរា ជំងឺស្ត្រូក និង ...
សុទ្ធ គឹមសឿន
https://bit.ly/2MW4MOI
រដ្ឋមន្ត្រី៖ រដ្ឋាភិបាលកំពុងបង្ការហិង្សា និងការបៀតបៀនស្ដ្រីនៅកន្លែងធ្វើការ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានអះអាងថា រដ្ឋាភិបាលបាននិងកំពុងប្ដេជ្ញាចិត្តក្នុងការបង្ការ និងលុបបំបាត់អំពើហិង្សាលើស្ត្រីចេញពីពិភពការងារជាអ្វីដែលសង្គមស៊ីវិលខ្លះនៅបារម្ភ ខណៈខ្លះគាំទ្រចំណាត់ការនេះ ប៉ុន្ដែចង់ឲ្យរដ្ឋាភិបាលដាក់ចេញយន្តការជាក់លាក់ដើម្បីជួយស្ត្រីរងគ្រោះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2BvQG05
ក្រសួងកិច្ចការនារី ប្តេជ្ញាក្នុងការកាត់បន្ថយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ លុបបំបាត់ការរើសអើងរាល់ទម្រង់ប្រឆាំងនឹងស្រ្តីនិងក្មេងស្រី និងការផ្តល់សេវាសុខភាពបន្តពូជជាសកលប្រកប ...
ប៉ិច សុធារី
https://bit.ly/31ijbc9
ក្រសួងសង្គមកិច្ច និងអង្គការចំនួន ១៣ រួមគ្នាធ្វើការលើវិស័យសុខុមាលភាពកុមារ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន ១៣ មានថវិកាសរុបជាង ១៤ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ នេះតទៅដោយផ្ដោតសំខាន់លើវិស័យសុខុមាលភាពកុមារ និងកុមារអនាថានៅកម្ពុជា។ ...
វ៉ន ដារ៉ា
https://bit.ly/2BdUC5g
UJFC អំពាវនាវឱ្យមានការវាយតម្លៃរួមគ្នានៃសេរីភាពសារព័ត៌មាន
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (UJFC) បានជំរុញឱ្យសហជីពក្នុងស្រុក និងសមាគមសារព័ត៌មានចូលរួមសហការ និងធ្វើការវាយតំលៃរួមគ្នាលើសេរីភាពសារព័ត៌មានរបស់ព្រះរាជាណាចក្រ។ លោក ហ៊ុយ វណ្ណៈ ប្រធាន UJFC ដែលត្រូវបានជ្រើសតាំងជាថ្មីក្នុងសមាជរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ...
តាំង វីដា
https://www.khmertimeskh.com/50650537/ujfc-calls-for-joint-evaluation-of-press-freedom/
ជនជាតិភាគតិចមកពី ១៥ ខេត្ត ស្នើរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាព
តំណាងជនជាតិដើមភាគតិចចំនួន ២៤ ក្រុមមកពី ១៥ ខេត្ត កាលពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លី និងពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍ ដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកភូមិមានសិទ្ធិប្រើប្រាស់ដីបង្កបង្កើនផលចិញ្ចឹមជីវិតក្រោយពីមានក្រុមហ៊ុនមួយចំនួនបានហ៊ុមព័ទ្ធយកដីធ្លីរបស់ពួកគេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OCaFSz
គណៈកម្មាធិការសិទ្ធិមនុស្ស និង UN ផ្សព្វផ្សាយអនុសាសន៍ ១៧៣
គណៈកម្មាធិការសិទ្ធិមនុស្ស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ ដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលទទួលបានពីប្រទេសសមាជិកអង្គការសហប្រជាជាតិតាមរយៈការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)។ ...
នៀម ឆេង
https://bit.ly/35isVWN
លោក ខៀវ កាញារីទ្ធ ថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានតាក់តែងឡើងស្របតាមស្តង់ដាអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានតាក់តែងឡើងស្របតាមស្តង់់ដាអន្តរជាតិ ដោយរាជរដ្ឋាភិបាល បានបង្រួមព័ត៌មានសម្ងាត់របស់ជាតិឲ្យនៅតិចបំផុត ដើម្បីធានាឲ្យការទទួលបានព័ត៌មាន ...
ប៉ិច សុធារី
https://bit.ly/2AW9BAS
ADB បន្តគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចី ៤០ លានដុល្លារ ដើម្បីគាំទ្រអ្នកក្រីក្រ និងគ្រួសារនៅជនបទនៅកម្ពុជា ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្ដាហ៍មុន។ ...
ធូ វិរៈ
https://bit.ly/2Iw3W8Q
លោក ស ខេង៖ រដ្ឋាភិបាលគិតគូរជីវភាពគ្រូបង្រៀន ដោយផ្តល់ប្រាក់បំណាច់ផ្សេងៗ
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងថាកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ស្ថានភាពរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀនដោយដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗទៀតជាបន្តបន្ទាប់។ ការថ្លែងបែបនេះរបស់លោក ស ខេង ធ្វើឡើងក្នុងទិវាគ្រូបង្រៀនក្នុងខួបលើកទី ២២ នៅ ...
រី សុចាន់
https://bit.ly/2MhhW7q
បញ្ហាប្រឈមធំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅក្នុងខែសីហា អង្គការក្នុងស្រុកចំនួនពីរគឺ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជារបាយការណ៍អំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃ ...
David Hutt
https://thediplomat.com/2019/10/the-macro-challenges-in-cambodias-microfinance-sector/
រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ការសម្រាលបុត្រចំនួន ៥ លានដុល្លារ
រដ្ឋាភិបាលបានចំណាយថវិកាជាង ៥ លានដុល្លារ ដើម្បីជួយដល់កម្មករកម្មការិនីកាត់ដេរដែលបានសម្រាលបុត្រក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ។ បេឡាជាតិរបបសន្តិសុខសង្គមកាលពីម្សិលមិញបាននិយាយថា ចាប់ពីខែមករាដល់ខែកញ្ញា កម្មករចំនួន ...
មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/
ហាមផ្សារទំនើបគ្រប់ទីតាំងលក់ឱសថគ្រប់ប្រភេទ បើរឹងទទឹងនឹងប្រឈមមុខច្បាប់
ក្រសួងសុខាភិបាលប្រកាសហាមម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត នៅទូទាំងប្រទេសដាក់លក់ផលិតផលឱសថគ្រប់ប្រភេទនៅតាមផ្សារទំនើបទាំងឡាយដោយគ្មានច្បាប់អនុញ្ញាត ហើយបើក្នុងករណីមិនគោរពតាមបម្រាម ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ដែលអាចនឹងរងពិន័យជាប្រាក់ដល់ទៅ ...
ឡុង គីមម៉ារីតា
https://bit.ly/2o07Srm