ការដឹកជញ្ជូន និងបញ្ញើ

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត

រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន

លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...

ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/

ប្រតិបត្តិ​ករ​រដ្ឋ​នៅ​កំពង់​ផែ​ព្រះ​សីហ​នុ​នៅ​ត្រៀមខ្លួន​នៅឡើយ​សម្រាប់​ការ​បោះផ្សាយ​មូលប័ត្រ​សាធារណ​លើក​ដំបូង​

ប្រតិបត្តិកររដ្ឋតែមួយគត់ទៅលើកំពង់ផែទឹកសមុទ្រនៅក្នុងសភាពជាភាគហ៊ុនអណ្តែតនៅឡើយក្នុងទីផ្សារភាគហ៊ុន និងកំពុងស្វែងរកវីធីដើម្បីចុះឈ្មោះសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង។   ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/sihanoukville-port-operator-still-course-ipo

កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់

អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/

ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ឯកភាព​រថយន្ត​ ៥០០ គ្រឿង​ឆ្លង​កាត់​តំបន់

បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...

Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise

ក្រុមហ៊ុន Super Drilling បញ្ចប់ភាពស្មុគស្មាញនៃគម្រោងប្រាសាទតាព្រហ្ម

ក្រុមហ៊ុន Super Drilling Private Limited សប្បាយរីករាយនឹងប្រកាសជាផ្លូវការថា គម្រោងកែលម្អ និងស្តារឡើងវិញរបស់ខ្លួន លើប្រព័ន្ធដោះទឹក ដើម្បីការពារប្រាសាទតាព្រហ្ម ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជាបានរួចរាល់ហើយ។ ...

Ani
http://www.business-standard.com/article/news-ani/super-drilling-completes-intricate-ta-prohm-project-116071800435_1.html

អ្នក​ដំណើរ​តាម​ព្រលាន​យន្តហោះ​កម្ពុជា​កើន​តិចតួច

ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...

ហ៊ គឹមសាយ
http://bit.ly/2ackvrN

ចិន នឹងភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​ហៃណាន មក​ភ្នំពេញ និង​សៀមរាប

នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/29UIKLn

ផ្លូវ​ជាតិ​លេខ​ ១ ក្នុង​ក្រុង​នឹង​ចប់ ២០១៧

ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...

ប៉ិច សុធារី
http://bit.ly/29COTYy

គម្រោងស្ថាបនាផ្លូវថ្មីភ្ជាប់ពីប៉ៃលិនទៅកោះកុង

ផ្លូវថ្មីដែលនឹងភ្ជាប់ខេត្តប៉ៃលិន ទៅកាន់ខេត្តកោះកុងត្រូវបានគ្រោងទុក នេះបើយោងតាមក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ដែលការស្ថាបនាផ្លូវនេះមានគោលបំណងដើម្បីជួយដល់ការដឹកជញ្ជូនផលិតផលកសិកម្មពីខេត្តនានានៅភាគខាងជើងទៅកាន់កំពង់ផែសមុទ្រឱ្យបានរហ័សជាងមុន។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27093/new-pailin-koh-kong-road-planned/

កម្ពុជា ប្ដេជ្ញា​ភ្ជាប់​ផ្លូវ​រថភ្លើង​ជា​មួយ​ថៃ តាម​ការ​គ្រោង​ទុក

ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...

ជា វណ្ណៈ
http://bit.ly/29uknOZ

សាឡង់​វៀតណាម បុក​ជាមួយ​​នឹង​ទូក​នេសាទ​កម្ពុជា រង​ការ​ខូចខាត​កន្ទុយ​ទូក

សាឡង់ធំរបស់ប្រទេសវៀតណាមបានបុកជាមួយទូកនេសាទកម្ពុជានៅជិតកោះអាចម៍សេះកាលពីយប់ថ្ងៃសៅរ៍បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយនៃទូកហើយបានរត់គេចប៉ុន្តែពុំមានអ្នកណារបួសឬស្លាប់ទេ សាឡង់នោះបានធ្វើដំណើរពីកោះត្រល់ ទៅកាន់ហាទៀង ដឹកសម្ភារៈធ្ងន់រួមទាំងរថយន្តផងដែរ នេះបើតាមសម្ដីរបស់នគរបាលសមុទ្រ និងនគរបាលខេត្ត។ ...

ប៉ាវ ស៊ុយ

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ទៅ​តាម​បណ្តា​ខេត្ត

សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...

ជា វណ្ណៈ
http://bit.ly/29QchBM

ធនាគាពិភពលោកជួយស្វែងរកការដឹកជញ្ជូន

កម្ពុជាបានស្នើរធនាគារពិភពលោកដើម្បីជួយក្នុងការអភិវឌ្ឍនៃលក្ខខណ្ឌនៃសេចក្តីយោងសម្រាប់គណៈកម្មាធិការជាតិរៀបចំការដឹកជញ្ជូនដែលជាការគ្រោងទុករបស់ខ្លួន ដែលត្រូវបានសង្ឃឹមថានឹងជម្រុញវិស័យដឹកជញ្ជូន និងកាត់បន្ថយការចំនាយសម្រាប់អ្នកនាំចេញ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26944/wb-help-sought-for-logistics/

ជើងហោះហើរ​ដឹក​ទំនិញ​រុ​ស្ស៊ី​នឹង​ធ្វើការ​ហោះហើរ​រាល់​ស​ប្តា​ហ៍​ទៅ​កាន់​ប្រទេស​កម្ពុជា​

ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight

ក្រុមហ៊ុន​ KMile ចាប់​ផ្តើម​សេវា​ដឹក​ទំនិញ​តាម​អាកាស​មក​ប្រទេស​កម្ពុជា

ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...

ចេង សុខហ័ង
http://bit.ly/29myklm

ថៃ នឹង​តភ្ជាប់​ផែ​អន្តរជាតិ​ជា​មួយ​កម្ពុជា មីយ៉ាន់ម៉ា និង​វៀតណាម

រដ្ឋាភិបាលថៃបានអនុម័តឲ្យសាងសង់ច្រករបៀងសមុទ្រសេដ្ឋកិច្ចខាងកើត(EEC)ដែលភ្ជាប់កំពង់ផែទឹកជ្រៅDaweiរបស់ប្រទេសមីយ៉ាន់ម៉ាទៅនឹងកំពង់ផែខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជានិងកំពង់ផែ Vung Tau របស់ប្រទេសវៀតណាម។ នេះបើយោងតាម របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍។ ...

ស៊ុំ ម៉ាណេត
http://bit.ly/299xC9x

កម្ពុជា​ផ្តល់​សិទ្ធិ​ទី ៥ ដល់​ក្រុមហ៊ុន​អាកាសចរណ៍

រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/29aSQng

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​តភ្ជាប់​ពី​ផែ​ទៅ​ផ្លូវ​ដែក

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...

Kali Kotoski
http://bit.ly/293YNnG

ក្រុមហ៊ុន​កំពុង​ចែចូវ​គម្រោង​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​សៀមរាប

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...

ហ៊ គឹមសាយ
http://bit.ly/28RwLsG

ការ​ដឹក​ជញ្ជូន​របស់​ Hyundai ពី​កម្ពុជា​បង្ហាញ​ពី​កំណើន

តំណាងក្រុមហ៊ុនក្នុងស្រុកបានឲ្យដឹងកាលពីម្សិលមិញថាទំហំនៃកាដឹកជញ្ជូនទំនិញបានកើនឡើងជាប្រចាំនៅក្នុងរយៈពេល ៣ ខែចាប់តាំងពីក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់កូរ៉េខាងត្បូង Hyundai Merchant Marine បានចាប់ផ្ដើមចូលចតនៅកំពង់ផែក្រុងព្រះសីហនុខណៈទំហំទំនិញត្រូវបានរំពឹងថានឹងកើនឡើងពីរដងនៅក្នុងរយៈពេលមួយខែខាងមុខ។ ...

ហ៊ គឹមសាយ
http://bit.ly/28RILiB

រដ្ឋាភិបាល​មាន​​គម្រោង​សង់​ព្រលាន​យន្តហោះ​​ថ្មី​នៅ​ក្បែរ​ភ្នំពេញ

រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...

ប៉ិច សុធារី
http://bit.ly/28USOR6

ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​មិន​ទាន់​មាន​ប្រសិទ្ធភាព

រយៈពេលពីរខែបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីការកាត់បន្ថយតម្លៃដឹកជញ្ជូនអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាការអនុវត្តនៅតែមិនទាន់ពេញលេញ និងមានប្រសិទ្ធភាពនៅឡើយទេ។ ...

ចេង សុខហ័ង
http://bit.ly/28SyMFA

ក្រុមហ៊ុន​ ម៉ុងឫទ្ធី​ កំពុង​សិក្សា​លើ​​ការ​ពង្រីក​កំពង់ផែ​នៅ​កោះកុង

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបគ្រោងពង្រីកកំពង់ផែឯកជនរបស់ខ្លួននៅឆ្នាំនេះដើម្បីទទួលកុងតឺន័រកាន់តែច្រើនខណៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅក្នុងប្រទេសនេះបន្តកើនឡើង។ នេះបើយោងតាមលោក ម៉ុង ឫទ្ធី។ ...

ចេង សុខហ័ង
http://bit.ly/28LR5dY

ជើងហោះហើរផ្ទាល់អន្តរជាតិពីក្រុងព្រះសីហនុ

អាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានសម្ភោធជាផ្លូវការកាលពីថ្ងៃសុក្រនូវកាលវិភាគសេវាហោះហើររបស់ខ្លួនដែលភ្ជាប់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់រមនីយដ្ឋានតំបន់ឆ្នេរក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបោះជំហានថ្មីមួយទៀតដើម្បីជម្រុញការអញ្ជើញមកដល់របស់ភ្ញៀវទេសចរណ៍។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26274/direct-international-flights-from-sihanoukville/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JpFR4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!