ព័ត៌មាន​

រដ្ឋាភិបាល ​គ្រោង​នឹង​សង់​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែមទៀត

រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែម ដែលមាន​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​តាមរយៈ​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​តម្លៃ​។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ...

ធូ វិរៈ
https://bit.ly/2HQ64Yd

JICA ​រក​ការគាំទ្រ​ការអភិវឌ្ឍ​ក្រុង​វៃឆ្លាត​នៅ​សៀមរាប

តំណាង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ស្វែងរក​ការគាំទ្រ​ពី​អាជ្ញាធរ​អប្សរា​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ដែល​នឹង​នាំមក​នូវ​មុខមាត់​ថ្មី​ផ្សេងទៀត​សម្រាប់​ខេត្ត​បុរាណ​មួយ​នេះ​។ ការអំពាវនាវ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន បាន​ជ្រើសរើស​ទីក្រុង​ ៣ គឺ​ទីក្រុង​ភ្នំពេញ ទីក្រុង​បាត់ដំបង និង​សៀមរាប​ដាក់ ...

ម៉ៃ គុណមករា
https://bit.ly/3ack4Zx

​សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​សុំ​ឱ្យ​ជប៉ុន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ សាលាក្រុង​កំពុង​ស្នើ​សុំ​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បន្ថែម​នៅ​រាជធានី​ភ្នំពេញ​។​ លោក​ នួន​ ផា​រ័​ត្ន​ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ...

មុំ គន្ធា
https://www.khmertimeskh.com/50545739/city-hall-asks-japan-for-water-treatment-plant/

​​សាលា​រាជធានី​ទទួល​បាន​រថយន្តក្រុង​ជា​លើក​ដំបូង​

​កាលពី​ម្សិលមិញ​សាលា​រាជធានី​បាន​ប្រកាស​ថា​ រថយន្ដក្រុង​ចំនួន​ ២០​ គ្រឿង​ដែល​បាន​បរិច្ចាគ​ដោយ​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ត្រូវ​បាន​ទទួល​ ខណៈ​ពេល​ដែល​ចំនួន​ ៦០​ គ្រឿង​ដែល​នៅ​សល់​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50505755/city-hall-receives-first-batch-of-buses/

ចំណត​ផែ​ពហុ​បំណង​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (PAS)​ ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ចំណត​ផែ​ពហុ​បំណង​ថ្មី​របស់​ខ្លួន​ កាលពី​ម្សិលមិញ​ ដើម្បី​ទទួល​នាវា​ធំៗ​ផ្ទុកទំនិញ​ធ្ងន់ៗ​។​ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/sihanoukville-port-kicks-use-new-terminal

គម្រោង​ជំនួយ​ជប៉ុន​សម្រាប់​តំឡើង​ភ្លើងស្តុប​

​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ ១៦​ លាន​ដុល្លារ​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​។​ យ៉ាងណាមិញ​ លោក​ ឈូ​ គឹ​មទ្រី​ អភិបាលរង​សាលាក្រុង​ ផ្នែក​មធ្យោបាយ​ដឹក​ជញ្ជូន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ភ្ល់ង​ស្តុ​ប​នឹង​មិន​ទាន់ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37732/japanese-aid-scheme-stalls-at-the-lights/

គម្រោង​ជួស​ជុល​ ស្ពាន​ជ្រោយ​ចង្វា ​ត្រូវ​បាន​ពន្យារពេល

ការ​ជួស​ជុល​ស្ពាន​មិត្តភាព ​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វា) ដែល​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា នឹង​ចាប់​ផ្តើម​ឡើង​ក្នុង​ខែ​មករា​នេះ ​ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ដល់​ខែ​ឧសភា​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ស្ថាប័ន​តំណាង​​ប្រទេស​ ជប៉ុន ដែល​នឹង ...

ទូច សុខា
http://bit.ly/2k2cNR0

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

ជប៉ុន​គ្រង​នឹង​បរិច្ចាគ​រថយន្តក្រុង​១៤០​គ្រឿងក្នុង​តម្លៃ​១០​លាន​ដុល្លារ​

កាលពីថ្ងៃព្រហស្បតិ៍ សាលាក្រុងភ្នំពេញបានឱ្យដឹងថា សេវាដឹកជញ្ចូនសាធារណៈនៅរាជធានីភ្នំពេញទទួលបានការីកចម្រើនកាន់តែខ្លាំងខណៈដែលប្រទេសជប៉ុនបានយល់ព្រមក្នុងការបរិច្ចាគរថយន្តក្រុងថ្មីចំនួន១៤០គ្រឿងមកកាន់ទីក្រុងនេះរយៈពេល៤ឆ្នាំបន្ទាប់។ ...

ឃួន ណារឹម
https://www.cambodiadaily.com/news/japan-to-donate-140-new-buses-in-10-million-deal-115756/

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ទៅ​តាម​បណ្តា​ខេត្ត

សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...

ជា វណ្ណៈ
http://bit.ly/29QchBM

កម្ពុជា​កែ​ល​ម្អសុវត្ថិភាព​ហោះហើរ​

ប្រទេស​កម្ពុជា​ បាន​ទិញ​កម្មវិធី​គ្រប់គ្រង​អាកាសចរណ៍​ថ្មី​តាម​កុំព្យូទ័រ​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ គ្រប់គ្រង​ប្រតិបត្តិការ​ជើងហោះហើរ​កាន់​តែ​ប្រសើរ​ឡើង ទាំង​ក្នុង​និង​ក្រៅ​ព្រ​លាន​យន្តហោះ​។​​ព្រ​លាន​យន្តហោះ​នៅ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នក​ធ្វើ​ដំណើរ​ជាង​ ៥.៧​ លាន​នាក់ ...

បុគ្គលិកសារព័ត៌មាន TTR Weekly
http://www.ttrweekly.com/site/2015/12/cambodia-upgrades-air-safety/

កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

កម្ពុជា​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​​មួយ​ខែ្ស​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់ ២៥០០ លាន​ដុល្លារ​ដែល​ជា​ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​ចាំបាច់​របស់​វិស័យ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ...

ឃុត សុភចរិយា
http://bit.ly/1Q66VUx

លោក ​ហ៊ុន សែន ​ថា​ការ​សង់​ស្ពាន​អ្នកលឿង​គ្មាន​អំពើ​ពុករលួយ​ទេ

ក្នុង​អំឡុង​ពេល​ថ្លែង​ការពារ​ពី​កេរដំណែល​រយៈពេល ៣០ ឆ្នាំ​របស់​ខ្លួន កាលពី​ថ្ងៃ​ពុធ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​អ្នកលឿង​ដែល​វែង​បំផុត ថ្មី​បំផុត និង​ចំណាយ​ច្រើន​បំផុត ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទេ។ ...

Laignee Barron និង វង្ស សុខេង
http://bit.ly/1IQ16SC

ថ្ងៃ​​​ទី​​​២នៃ​​​កា​​​រ​​​សាកល្បង​​​សេវា​​​រថយន្ត​​​ក្រុង​​​សាធារណៈ​​​ សាធារណជន​​​ចាប់​​​អារម្មណ៍​​​កាន់តែ​​​ច្រើន​​​

នៅ​ថ្ងៃ​ទី​២​ នៃ​ដំណើរការ​សាកល្បង​សេវា​រថយន្តក្រុង​សាធារណៈ​រយៈពេល​មួយ​ខែ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ មាន​ចំនួន​អ្នក​ធ្វើ​ដំណើរ​កើនឡើង​កាលពី​ម្សិលមិញ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​មួយ​តាម​ប​ ណ្ដោ​យ​មហាវិថី​ព្រះ​មុនី​វង្ស​។​ ​អ្នកដំណើរ​ប្រមាណ​ជាង ...

ហ៊ល់ រស្មី និង Simon Henderson
http://www.cambodiadailykhmer.com/news/10395/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BRU8B
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!