ព័ត៌មានអំពីទីក្រុង

ការដឹកជញ្ជូន និងការត្រួតពិនិត្យចរាចរណ៍

នាវា​ពាណិជ្ជកម្ម ដែល​ចូលមក​ដែនទឹក​កម្ពុជា ត្រូវបាន​សម្រេច​ឱ្យ​ស្នើ​សុំ​ធ្វើ​បែប​បទ​នាវា​តាម​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិច​ត្រូនិក​កំពង់ផែ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី២៣កុម្ភៈ​បាន​សម្រេច​ឱ្យ​គ្រប់​នាវា​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ចូលមក​ដែនទឹក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​ស្នើ​សុំ​ធ្វើ​បែប​បទ​នាវា​ចូល-ចេញ​តាមរយៈ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិច​ត្រូនិក​កំពង់ផែ (Port EDI)។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-24-0854-247358.html

កិច្ចព្រមព្រៀង​ស្តីពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​សៀមរាប​ អាច​សម្រេចបាន​នៅ​ត្រីមាស​ទី៣

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​សិក្សា​លទ្ធភាព​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​សៀមរាប ជួយ​ព​ន្លឿ​ន​ការងារ​ឱ្យបាន​លឿន ដើម្បី​ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​យ៉ាងយូរ​នៅ​ចុង​ត្រីមាស​ទី​៣ ខាងមុខ ខណៈ​អ្នក​ក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក និង​ទេសចរណ៍ និយាយថា ផ្លូវ​ល្បឿន​លឿន​នឹង​ដើរតួនាទី ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-17-0959-247064.html

រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជាង​ ៧០០ ​គ្រឿង​ បាន​ចុះបញ្ជី​ចាប់ពី​ឆ្នាំ​ ២០២២​ មក​

លោក ​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​ជាង ៧០០​ ​គ្រឿង​ បាន​ចុះបញ្ជី​ហើយ​ចាប់ពី​ឆ្នាំ​ ២០២២ រហូតដល់​បច្ចុប្បន្ន ហើយ​នៅ​ឆ្នាំ​ ២០២៣ នេះ កំពុង​ជំរុញឱ្យមាន​ការប្រើប្រាស់​បន្ថែមទៀត​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​កាន់តែ​ល្អប្រសើរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-02-16-1017-247029.html

​ក្រុមហ៊ុន​ជប៉ុន​សិក្សា​ផ្លូវ​រថភ្លើង​តាម​ទីក្រុង​ និង​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT)​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ NIPPON​ KOEI​ ធ្វើការ​សិក្សា​លើ​ប្រព័ន្ធ​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បង្ហាញ​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​ភាគ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501217375/japanese-firm-to-study-urban-provincial-railways-in-cambodia/

អាជ្ញាធរ​ខេត្តកណ្តាល ​ព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង មិន​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​

រដ្ឋបាល​ខេត្តកណ្តាល ព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែល​មិនបាន​អនុវត្ត​ពេញលេញ​តាម​លក្ខណៈ​បច្ចេកទេស​ទូក​ចម្លង ដែល​តម្រូវឱ្យ មានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ [​ទូក​ឈើ​ ២ ​ផ្គួប​គ្នា​] ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-05-0916-245583.html

គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

កម្ពុជា​ប្រមូល​ចំណូល​ពន្ធគយ​បាន​ជិត ២០ ​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ (ដំណាក់​កាលទី​២) របស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​​ក្នុង​ប្រទេស​ ខណៈ​ជាង​ ៩០ ​ភាគរយ​នៃ​រថយន្ត​ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ ដែល​មាន​ឆ្នាំ​ផលិត​លើស​ពី ១០ ​ឆ្នាំ​ឡើង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-06-1047-241871.html

រថយន្ត​ធុន​ធំ ត្រូវបាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​នៅ​ខេត្ត​សៀមរាប ខណៈ​អ្នកជំនាញ​ចុះ​ពិនិត្យ​ប្រាសាទ​អង្គរវត្ត ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ចេញ​សេចក្តី​ជូន​ដំណឹង ស្ដីពី​ការ​ផ្អាក​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ខណៈ​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី និង​រចនាសម្ព័ន្ធ​នៅ​ប្រាសាទ​អង្គរវត្ត​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-09-23-1201-241430.html

ផែនការសកម្មភាពផ្លូវត្រូវបានគ្រោងសម្រាប់មួយទស្សវត្សរ៍ចាប់ឆ្នាំ ២០២១-២០៣០

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (NRSC)​ សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ និង​អន្តរជាតិ​កំពុង​រៀបចំ​ផែនការ​ជាតិ​សម្រាប់​មួយ​ទសវត្សរ៍​នៃ​សកម្មភាព​សម្រាប់​សុវត្ថិភាព​ផ្លូវថ្នល់​ឆ្នាំ​ ២០២១-២០៣០​ ដែល​ជា​ការ​សម្រប​តាម​គំនិត​ផ្តួចផ្តើម​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០៣០​។ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/decade-road-action-planned-2021-2030

កំពង់ផែ​ថ្មីនៅ​​ខេត្តកោះកុង នឹង​ចូល​រួម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន

កំពង់ផែ​ដងទង់​ ក្នុង​ខេត្តកោះកុង នឹង​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល ប្រទេសជិតខាង ខណៈ​កំពង់ផែ​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​​ចុងឆ្នាំ ២០២២ នេះហើយ។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-06-26-1537-238103.html

ចំនួន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​ប្រើប្រាស់​នៅ​កម្ពុជា​កើនឡើង​ជាង ៨០០%

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​អះអាងថា​កំណើន​នៃ​ការចុះបញ្ជី​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ចំនួន ៨៤ ​គ្រឿង ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​មាន​ចំនួន ៩ ​គ្រឿង ដែល​នេះ​បង្ហាញ​ពី​ការកើនឡើង​ជាង​ ៨០០ ​ភាគរយ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-05-30-1059-237119.html

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ចំនួន ៦៣ ប្រទេស​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជាសមាជិក​ទី​៦៤ នៃ ITF នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1627-236747.html

កម្ពុជា​ដាក់ឱ្យអនុវត្ត​​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ GTAS​ ជា​ផ្លូវការ​

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System – GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html

លោក​ ស៊ុន ចាន់ថុល ឱ្យ​ម្ចាស់​រថយន្ដ​កន្លះ​លាន​​គ្រឿង​ទៅធ្វើ​ឆៀក

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ប្រមាណ​កន្លះ​លាន​គ្រឿង ប្រញាប់​ទៅ​ឆៀក​ឱ្យ​ទាន់​ពេលវេលា ខណៈ​ទីតាំង​ផ្ដល់​សេវាកម្ម​នេះ​កំពុងតែ​នៅ​ជិត​ពលរដ្ឋ ដែលជា​ការបង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-29-1027-234050.html

ជាង​ ៥ ​ឆ្នាំ កម្ពុជា​រកចំណូល​បាន​ជាង​ $៧០​ លាន​ ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​លេខ​ផ្ទាល់ខ្លួន

​ក្នុង​រយៈ​ជាង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​រក​ចំណូល​​បាន​ពី​ការចុះបញ្ជី​លេខ​រថយន្ត​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន បាន​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក​ ខណៈ​អន្តរក្រសួង​កំពុង​បន្ត​ខិតខំ​ធ្វើជា​មួយក្រុម​ហ៊ុន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​លេខ​ពិសេស​នេះ​បន្ថែមទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html

សាលា​រាជធានី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​រថយន្តក្រុង​ឡើងវិញ​ ដើម្បី​បន្ថយ​ចំណាយ​ និង​មាន​សុវត្ថិភាព

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ឡើងវិញ​ដើម្បី​កាត់​​បន្ថយថ្លៃ​ចំណាយ ស្របពេល​តម្លៃ​សាំង​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​តាម​មធ្យោបាយ​មួយ​នេះ​ក៏​ផ្តល់​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-16-1039-233391.html

ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

ស្របនិន្នាការ​ពេញ​និយម​ទូទាំង​សកល​លោក​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន​រៀប​ចំ​សិក្ខាសាលា​អន្តរ​ក្រសួង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-03-12-1009-233240.html

ក្រុមការងារ គសចក បញ្ចប់​ការរៀបចំ​ច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក​ថ្មី​ និង​គ្រោង​ដាក់​ឱ្យប្រើ​នៅ​ឆ្នាំនេះ

ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) បាន​បញ្ចប់​ការរៀបចំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​គ្រោង​បញ្ចប់​ឱ្យបាន​សព្វគ្រប់​ដាក់ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ដែល​ការរៀបចំ​ច្បាប់​នេះ​ជាថ្មី​ឡើងវិញ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​អនុវត្ដ​ច្បាប់ និង​អ្នកប្រើប្រាស់​ផ្លូវ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-11-1058-231547.html

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង ២៨%

ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ មាន​បរិមាណ ៥៥ ​ពាន់​តោន​កើនឡើង ២៨ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-10-1135-231470.html

បណ្ដុះបណ្ដាល​មន្ត្រី​​នគរបាល​ ៥៧ ​រូប​ លើ​​ការគ្រប់គ្រង​ទិន្នន័យ​​បទល្មើស​ចរាចរណ៍

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បើក​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៥៧​ រូប​ស្ដីពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ដើម្បី​បង្កើន​សមត្ថភាព​លើ​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ករណី ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html

មន្ត្រី៖ រថយន្ត​ ២១៧ ​គ្រឿង ​ត្រូវបាន​ម្ចាស់​យក​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​ឃាត់​ករណី​ដឹក​លើស​ទម្ងន់

មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា​រថយន្ត​ធុន​ធ្ងន់​ដែល​សមត្ថកិច្ច​ឃាត់ ករណី​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ ២១៧ ​គ្រឿង ​ត្រូវ​បាន​ម្ចាស់​មក​ទទួលយក​វិញ​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត ខណៈ​រថយន្ត​ល្មើស​ ១២ ​គ្រឿង​ទៀត ម្ចាស់​កំពុង​បំពេញបែបបទ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-11-1052-224832.html

តំណាង​ពលរដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ភូមិ​ ១៦ និង​ ១៧ ស្នើសុំ​សាលាក្រុង​អភិវឌ្ឍ​នៅនឹងកន្លែង

ពលរដ្ឋ​រង​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​ភូមិ​ ១៦ និង​ ១៧ ស្ថិតក្នុង​ខណ្ឌទួលគោក ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​គោលការណ៍​អភិវឌ្ឍន៍​នៅនឹង​កន្លែង បន្ទាប់ពី​ពួកគេ​បង្ហាញ​ជំហរ​បដិសេធ​ក្នុង​ការទទួល​យក​ដំណោះស្រាយ​ដែល​ត្រូវ​ប្តូរ​ទីតាំង​ឆ្ងាយ​ពី​ទីលំនៅ​បច្ចុប្បន្ន​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-28-0955-224308.html

ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​ និង​អ្នក​នាំចូល​យានយន្ដ​ថ្មី​សុំ​អាជ្ញាប័ណ្ណ​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និង​អ្នក​នាំចូល​យានយន្ត​ថ្មី​មក​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​ផលិតផល​យានយន្ត​របស់ខ្លួន​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-22-0911-224007.html

ភ្នំពេញ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជំនាញ​គ្រប់គ្រង​ចរាចរណ៍​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ និង​សាលាក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍​។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50939298/pp-improves-traffic-management-skills/

ក្រសួង​ហាម​បំពាក់​ស្លាក​លេខ ខ.ម លើ​រថយន្ត​ឯកជន​ និង​ជំរុញ​​ឱ្យ​ម្ចាស់​ទៅ​បង់ពន្ធ

ក្រសួង​ការពារជាតិ​ចេញ​បទបញ្ជា​ហាម​រថយន្ត​ឯកជន​បំពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ (​ខ.ម) ​និង​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ដែល​កំពុង​ជ្រកក្រោម​ស្លាក​លេខ​ពិសេស​នេះ​រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​គយ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-22-0933-224009.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zt8rr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!