ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​៖​ ឆ្នាំ​២០១៩​ ជា​ឆ្នាំ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​

“​ឆ្នាំ​ ២០១៩”​ គឺជា​ឆ្នាំ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​មាន​ចំនួន​ ៤១៤១​ ករណី​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២១៥១​ នាក់​ របួសធ្ងន់​ ៤០៩៧​ នាក់​ និង​របួសស្រាល​ ៧២៧១​ នាក់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/597pkbjw

Vietjet នឹង​ចាប់ផ្តើម​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ហាណូយ និង​ខេត្តសៀមរាប​

Vietjet ដែលជា​ក្រុម​ហ៊ុន​អាកាសចរណ៍​មានតម្លៃ​ទាប​របស់​វៀតណាម​នឹង​ចាប់​ផ្តើម​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ហាណូយ ​(​វៀតណាម​)​ ទៅកាន់​ខេត្តសៀមរាប ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៥ ខែធ្នូ ជា​ផែនការ​មួយ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​លំហូរ​ភ្ញៀវទេសចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​ ឡើងវិញ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-11-07-0913-255813.html

​ពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ក្នុង​១០​សង្កាត់​ នៃ​ខណ្ឌដង្កោ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​

​ប្រជាពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ស្ថិត​នៅ​ផ្នែក​ខ្លះ​ក្នុង​សង្កាត់​ចំនួន​១០​ នៃ​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​ ដែល​ប្រភព​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/3yjztwwc

ក្រសួងបរិស្ថាន និង​ធនាគារពិភពលោក នឹង​អនុវត្ត​គម្រោង​គ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ចំនួន ​៥

​ក្រសួងបរិស្ថាន និង​ធនាគារពិភពលោក (World Bank) គ្រោង​នឹង​ដំណើរការ​គម្រោង​គ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ចំនួន​ ៥ នាពេលខាងមុខ ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង​ ២ កំពុង​ពិភាក្សាគ្នា ដើម្បី​ឈានទៅ​ព​ន្លឿ​ន​គម្រោង​នេះ​ឱ្យបាន​ឆាប់​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-10-04-1400-254991.html

អាជ្ញា​ធរ​ខេត្ដ​កំព​ង់ឆ្នាំង​ និង JICA សហការ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​ ៥

អាជ្ញា​ធរ​ខេត្ដ​កំពង់​ឆ្នាំង​ សហ​ការ​ជា​មួយ​អង្គ​ការ JICA បាន​រៀបចំ​ផែន​ការ​ផ្សព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរាចរណ៍ ​លើផ្លូវ​ជាតិ​លេខ ៥​ ដែល​ត​ភ្ជាប់​ពី​ព្រំដែន​ថៃ ​ទៅ​ព្រំដែន​វៀត​ណាម ​តាម​ផ្លូវ​ជាតិ​លេខ ​១ ដោយ​ឆ្លងកាត់ជាទី​ស្ពាន ​Tsubasa ឬ​ស្ពាន​អ្នក​លឿង​ដែល​ទទួល ...

ហុង រស្មី
https://www.postkhmer.com/national/2023-10-04-1755-255000.html

​រដ្ឋបាល​រាជធានី​គ្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​ពី​ព្រែក​ប្រា​ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២​ និង​ផ្លូវ​៦០​ម៉ែត្រ​

​រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បន្ថែម​ ២​កន្លែង​ ដោយ​ឆ្លង​ពី​ព្រែក​ប្រា​ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២​ និង​ឆ្ពោះទៅ​ផ្លូវ​៦០​ម៉ែត្រ​ តំបន់​អភិវឌ្ឍន៍​ជើងឯក​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/mwdxmwrx

​ផ្នែក​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឱ្យ​គោរព​វិធានការ​៩​ចំណុច​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ក្នុង​ពេល​ភ្ជុំបិណ្ឌ​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ឱ្យ​អ្នកបើកបរ​ទាំងអស់​គោរព​វិធា​ការ​៩​ចំណុច​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/e8y8jypd

មនុស្ស​ជិត​ ៣​ ពាន់​នាក់​ស្លាប់ និង​របួស​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ៨ ​ខែ ឆ្នាំ ​២០២៣

ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស ​១​ ពាន់​នាក់ បាន​ស្លាប់ និង​ជាង ២ ៧០០​ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៨ ​ខែ ដើមឆ្នាំ​ ២០២៣ ​នេះ ដែល​អត្រា​នេះ​ថយចុះ ​៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-1030-254524.html

រដ្ឋបាល និង​ស្នងការដ្ឋាន​នៃ​រាជធានី​ភ្នំពេញ ប្រកាស​កែសម្រួល​ឯកសណ្ឋាន​ថ្មី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជាប់កិច្ចសន្យា និង​អនុវត្ត​ឆាប់ៗ​ខាងមុខនេះ​

លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរ​បា​រាជធានី​ភ្នំពេញ​ធ្វើការ​កែសម្រួល​ចំពោះ​ឯកសណ្ឋាន​ថ្មី​របស់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​នឹងត្រូវ​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-17-1729-254522.html

​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ណែនាំ​ឲ្យ​បន្ត​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ដើម្បី​លុប​បំបាត់​គ្រោះថ្នាក់ចរាចរណ៍​

​ក្នុង​រយៈពេល​៩​ខែ​ក្នុងឆ្នាំនេះ​ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដោយសារ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ បាន​បន្ត​កាត់​បន្ថយ​គ្រោះថ្នាក់​ និង​បង្កើន​សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​ពេល​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ប្រទេស​ នេះ​ជា​ការ​អះអាង​របស់​អគ្គស្នងការ​នគរបាល​ជាតិ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501360492/sar-thet-advises-continuing-to-tighten-traffic-law-enforcement-to-eliminate-accidents/

​រថយន្ត​អគ្គិសនី​របស់​ចិន​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​កម្ពុជា​

​លោក​ គី​ម​ ឃាង​ អាយុ​ ២៥​ ឆ្នាំ​ ជា​អាជីវករ​បាន​សម្រេចចិត្ត​ប្តូរ​ទៅ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ចិន​ ដើម្បី​សន្សំ​ថ្លៃ​សាំង​ និង​ជួយ​រក្សា​ខ្យល់អាកាស​អោយ​បរិសុទ្ធ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/jpe5kjar

​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន​ ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា​

ឯកអគ្គរដ្ឋទូត​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន​ មានបំណង​ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​ឱ្យ​កាន់តែច្រើន​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/business/2023-08-16-0853-253581.html

គម្រោង​ប្រែក្លាយ​កាក​សំណល់​ប្លា​ស្ទិ​ក​ទៅ​ជា​គ្រឿង​សង្ហា​រឹម​ ទទួល​បានការ​សរសើរ​

គម្រោង​ឯកជន​ថ្មី​ដែល​ប្រែក្លាយ​កាក​សំណល់​ប្លា​ស្ទិ​ក​ទៅ​ជា​គ្រឿងសង្ហារិម​ បាន​ទទួល​ការ​សរសើរ​ពី​មន្ត្រីជាន់ខ្ពស់​ខេត្ត​ចំពោះ​ការ​រួមចំណែក​ក្នុង​ សេដ្ឋកិច្ច​រាង​ជា​រង្វង់​ ដែល​ព្រះរាជាណាចក្រ​បាន​និង​កំពុង​ដឹកនាំ​។​ ...

ញាន ចំរុង
https://www.khmertimeskh.com/501342636/project-turning-plastic-waste-into-furniture-wins-praise/

យុទ្ធនាការ​ «​ហ៊ាន​និយាយ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ សម្រាប់​កម្មករនិយោជិត​កម្ពុជា​»​បាន​និង​កំពុង​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៧

មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ យុទ្ធនាការ​ហ៊ាន​និយាយ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិត​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២២​ កន្លង​មក​ បាន​និង​កំពុង​អនុវត្ត​នៅ​រោងចក្រ​គោលដៅ​ចំនួន​ ៤៣​ ក្នុង​ខេត្ត​ចំនួន​៧​។ ...

ជា​​​​ សុខនី
https://rb.gy/cuaxw

អាជ្ញាធរ​ភ្នំពេញ​ប្រាប់​ពេលវេ​លា ​និង​ទីតាំង​រថយន្ត​ក្រុង​ ៤៣០ គ្រឿង​ ដែល​ដឹក​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​

រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​រថ​យន្ត​ក្រុង​ដឹកជ​ញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​ចំនួន​ ៤៣០ ​គ្រឿង​ និង​បាន​ប្រាប់​ពី​ចំណត​ត្រៀម​ចេញ​ដំណើរ​ចាប់ពី​​ម៉ោង ៥​និង ៣០​ នាទី​ព្រឹក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្ម​ករ​និយោ​ជិត ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-20-1553-252527.html

៦​ខែ​ដើមឆ្នាំ​នេះ​ អាជ្ញាធរ​កម្ពុជា​រឹបអូស​គ្រឿងញៀន​៨៣៨​គីឡូ​ និង​ឃាត់​ជនសង្ស័យ​ជាង​ ៧​ ៤០០​នាក់​

​គិត​ត្រឹម​ខែមករា​ ដល់​ពាក់កណ្ដាល​ខែមិថុនា​ ឆ្នាំ​២០២៣​ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា​ បាន​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​គ្រឿងញៀន​បាន​ជាង​ចំនួន​ ៣​ ១៤៣​ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​ ៧​ ៤៨០​នាក់​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/9tefo

ស្ថាប័នពាក់ព័ន្ធកំពុងជំរុញការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ក្រសួងស្ថាប័នពាក់ព័ន្ធ បានលើកឡើងថា ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-06-04-1844-250833.html

លោ​ក ស ខេង បន្ត​ជំរុញ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ បើទោះបី​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដើមឆ្នាំ​ ២០២៣​ ថយចុះ ​១៣% ​ក្តី​

លោ​ក ស ខេង រដ្ឋ​​មន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បន្ត​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គោរព​ច្បាប់​ចរាចរណ៍ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​បើទោះបី​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៤ ​ខែ នៅ​ដើមឆ្នាំ​ ២០២៣ ត្រូវបាន​កាត់បន្ថយ​ ១៥៤ លើក ឬ​ស្មើ​ ១៣% ​ក្តី​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-05-26-0852-250450.html

វិទ្យាស្ថាន​កំណើន​បៃតង​សកល បន្ត​គាំទ្រ​កម្ពុជា ក្នុង​ចលនា​ឆ្ពោះទៅរក​កំណើន​សេដ្ឋកិច្ច​ដែលគិតគូរ​ដល់​បរិស្ថាន

វិទ្យាស្ថាន​កំណើន​បៃតង​សកល នៅតែ​បន្ត​ការគាំទ្រ​រាជ​រដ្ឋាភិបាល ក្នុង​ចលនា​ឆ្ពោះទៅរក​កំណើន​សេដ្ឋកិច្ច​ដែលគិតគូរ​ដល់​បរិស្ថាន ប្រកបដោយ​បរិយាប័ន្ន និង​និរន្តរភាព​ដែល​វិទ្យាស្ថាន​កំពុង​អនុវត្ត និង​គម្រោង​សិក្សា​ទាក់ទង​នឹងការដឹក​ជញ្ជូន​បៃតង និង​ការគ្រប់គ្រង​កាកសំណល់​ដែលគ្រោង​នឹង​អនុវត្ត។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-05-05-0821-249746.html

យុទ្ធនាការ ​AIP​ ក្នុង​ការដឹក​កម្មករ​នៅតាម​រោងចក្រ​គោលដៅ​ទទួលជោគជ័យ

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP) ​សហ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ គ្រោង​នឹង​ចុះ​ទស្សនកិច្ច​សិក្សា នៅតាម​រោងចក្រ​មួយចំនួន​នៅក្នុង​ខេត្ត​ចំនួន​ ៣ ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​រថយន្ត​ដឹក​កម្មករនិយោជិត ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​មុន​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-04-25-0950-249358.html

នាវា​កង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជប៉ុន ​២​ គ្រឿង​ នឹង​មក​កម្ពុជា​នៅ​ចុង​ខែ​នេះ​

នាវា​កង​ស្វ័យ​ការពា​រ​ជើង​ទឹក​ជប៉ុន ​(JMSDF) ២​ គ្រឿង​ ឈ្មោះ​ URAGA ​និង AWAJI ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ដោយ​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសី​ហនុ​រយៈ​ពេល​ ៣ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ២៤​ ដល់​ថ្ងៃទី ​២៦ ​ខែ​មេសា​។ នេះ​បើ​យោង ...

រី សុចាន់
https://www.postkhmer.com/national/2023-04-17-1736-249093.html

មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ខាង​មុខ

ក្រសួង​សុខាភិ​បាល និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​រួច​ជា​ស្ថាពរ​ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០២៣ ខាង​មុខ ដែល​មន្ទីរ​ពេទ្យ​នេះ​នឹង ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-04-12-1539-249055.html

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ គ្រឹះស្ថាន​សុខាភិបាល​ក្នុង​គ្រឹះស្ថាន​អប់រំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ និង​គ្រូបង្រៀន​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ មាន​ប្រសាសន៍​ថា​ មណ្ឌល​សុខភាព​ក្នុង​គ្រឹះស្ថាន​អប់រំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ ក្នុង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​បឋម​ និង​ផ្តល់​ការ​ប្រឹក្សា​សុខភាព​ផ្លូវ​កាយ​ ផ្លូវចិត្ត​ បន្ត​ពូជ​ និង​ផ្លូវភេទ​។ ...

សុ ជាតា
https://www.khmertimeskh.com/501266230/education-minister-health-facilities-in-educational-institutions-are-very-important-for-students-and-teachers/

អន្តរ​ក្រសួង បើក​កិច្ចប្រជុំ​ដើម្បី​តាក់តែង​គោលនយោបាយ​ជំរុញ​ការអភិវឌ្ឍ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

គណៈ​កម្មាធិការ​បច្ចេកទេស​អន្តរ​ក្រសួង បានបើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន ដើម្បី​តាក់តែងលិខិត​បទដ្ឋាន​គតិយុត្ត គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិ​សម្រាប់​គ្រប់គ្រង និងអភិវឌ្ឍ ​យានយន្ត​អគ្គិសនី (គ.ល.គ.យ.អ) និង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពីផែនទី​បង្ហាញផ្លូវ​សម្រាប់​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា។ ...

សុខ រក្សា
https://www.postkhmer.com/business/2023-03-25-0642-248400.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EGnFX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!