​ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​

លក្ខ​ណៈ​វិនិច្ឆ័យ​​​សម្រាប់​ការ​​បញ្ចូល​​ទិន្នន័យ

​លក្ខ​ខ័​ណ្ឌ​នានា​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ ត្រូវ​បាន​​រៀប​ចំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​សំណើរ​សម្រាប់​ការ​​ចូល​រួម​​​ចែករំលែក​ទិន្នន័យ​​៖

ប្រធានបទ

សំណុំ​ទិន្នន័យ​ត្រូវ​តែ​៖

  • ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​
  • មាន​ទំនាក់ទំនង​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​ទាំង​ ១៧​។​
លក្ខ​ណៈ​សម្បត្តិ 
  • អ្នកចូលរួម​ចែករំលែក​ទិន្នន័យ​ត្រូវ​តែ​ទទួល​បានការ​អនុញ្ញាត​ ដើម្បី​​​បញ្ចូល​ និង​ចែករំលែក​សំណុំ​ទិន្នន័យ​នៅ​ក្នុង​ទម្រង់​គេហទំព័រ​បើក​ទូលាយ​។​ រាល់​ការ​អនុញ្ញាត​ និង​ការ​ចូល​ទៅ​ប្រើប្រាស់​ គួរតែ​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​ជា​ចាំបាច់​មុន​ពេល​​​បញ្ចូល​។​
  • ​សំណុំ​ទិន្នន័យ​នីមួយៗ​ត្រូវ​តែ​ធានា​ថា​ ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ​ និង​​​ព្រមព្រៀង​ដោយ​​បាន​ជូនដំណឹង​ពី​រាល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកចូលរួម​ និង​មិន​បំពាន​ទៅ​នឹង​សិទ្ធិ​ណាមួយ​ ឬ​ប្រឈម​ទៅ​នឹង​សន្តិសុខ​របស់​អ្នក​ពាក់​ព័ន្ធ​នោះ​ទេ​។​
  • ​សំណុំ​ទិន្នន័យ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​ព័ត៌មាន​ទិន្នន័យ​មេ​ត្រឹមត្រូវ​ និង​ផ្តល់​នូវ​ចំណុច​សំខាន់ៗ​ ប្រភព​ធនធាន​ ដំណើរការ​ ភាព​ចប់​សព្វគ្រប់​ និង​ភាព​ទៀងទាត់​នៃ​ទិន្នន័យ​ឱ្យ​បាន​ច្បាស់លាស់​។​ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ស្តង់ដារ​ទិន្នន័យ​មេ​ សូម​ចូល​ទៅ​កាន់​ Wiki
ការ​​រំពឹង​ទុក​
  • ​ទិន្នន័យ​គួរតែ​រៀបចំ​ឱ្យ​បាន​ស្អាត​ និង​ត្រូវ​បាន​ប្រមែប្រមូល​នៅ​កម្រិត​មួយ​ដែល​សមរម្យ​ ដើម្បី​ធានា​គោលការណ៍​នៃ​ការ​ទទួលខុសត្រូវ​ទិន្នន័យ​ និង​ធ្វើ​ឱ្យ​ទិន្នន័យ​អាច​ស្វែង​រកបាន​នៅ​លើ​​បណ្តុំ​ទិន្នន័យ​ ​CKAN ។
  • ​រាល់​រឿងរ៉ាវ​អំពី​​ទិន្នន័យ​ ទិន្នន័យ​ជា​រូបភាព​មើលឃើញ​ និង​ឧបករណ៍​​ដទៃ​ទៀត​ដែល​បាន​​ចេញ​ផ្សាយ​​​ ត្រូវ​តែ​​បង្កើត​​ក្នុង​​គោលបំណង​ដើម្បី​ចេញផ្សាយ​នៅ​ក្នុង​ទម្រង់​អន​ឡាញ​តែ​ប៉ុណ្ណោះ​។​
តើនរ​ណាខ្លះ​អាច​ចូលរួម​បាន​?

យើង​លើកទឹកចិត្ត​អ្នក​គ្រប់​គ្នា​ ចូលរួម​ដាក់​ពាក្យទាំងអស់គ្នា ​រូ​ម​បញ្ចូល​ទាំង​ពលរដ្ឋ​ សិស្ស​និស្សិត​ បុគ្គលិក​ស្ថាប័ន​នានា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​នានា​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​ធ្វើការ​ទាក់ទង​ទូលំទូលាយ​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​។​

លក្ខ​ន្តិកៈ

កិច្ច​ផ្តួចផ្តើម​នេះ​ មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ប្រើប្រាស់​មធ្យោបាយ​ដែល​ផ្តល់​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ គេហទំព័រ​ប្រឹងប្រែង​ដើម្បី​បង្កើត​កិច្ច​ពិភាក្សា​នៅ​ក្នុង​សហគមន៍​អំពី​ការ​ចេញផ្សាយ​​ទាក់​ទង​នឹង​បញ្ហា​នៃ​ការ​អភិវឌ្ឍ​នានា​ ដែល​កំពុង​ប៉ះពាល់​នៅ​ក្នុង​តំបន់​ តែ​ទោះជា​យ៉ាងណា​ យើង​មាន​បំណង​ចង់​ចែកចាយ​នូវ​សារ​ទាំងនេះ​ដោយ​អព្យាក្រឹត​ និង​ដោយ​មិន​ធ្វើការ​លើក​ស្ទួយ​ ឬ​ផ្សព្វផ្សាយ​ទស្សនៈ​ របៀបវារៈ​ ឬ​ការ​លម្អៀង​ណាមួយ​ឡើយ​។​ រាល់​ទិន្នន័យ​ និង​ផលិតផល​ទិន្នន័យ​ទាំងអស់​ គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ទាំង​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​​​​។​

សេចក្តី​ណែនាំ​សម្រាប់​ការ​បញ្ជូល​ទិន្នន័យ​​

នៅ​ពេល​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​រួច​រាល់​​ ក្រុម​ការងារ​អូ​ឌី​ស៊ី​ នឹង​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​អ្នក​សម្រាប់​ការ​បង្កើត​គណនេយ្យ​ប្រើ​ប្រាស់​របស់​អ្នក​នៅ​លើ​មជ្ឈ​មណ្ឌល​ទិន្នន័យ​​។ អ្នក​គ្រប់​គ្រង​ផ្នែក​នេះ​របស់​អូ​ឌី​ស៊ី​ នឹង​ជូន​ដំណឹង​​អ្នក​អំពី​ការ​ចូល​រួម​ជា​សមា​ជិក​ នៅ​ពេល​ដែល​មាន​ការ​​អនុ​ម័ត​ណា​មួយ​។​ ​សម្រាប់​ចម្ងល់​នានា​ ​សូម​ទាក់​ទង​មក​កាន់​៖ contact@opendevcam.net​

ហេតុ​អ្វី​​គួរ​តែ​​ចែករំលែក​ទិន្នន័យ​?

​ការ​ចែករំលែក​ទិន្នន័យ​ គឺជា​ការ​ចូលរួម​​​តាម​រយៈ​ការ​លើកទឹកចិត្ត​ ដើម្បី​ជម្រុញ​ការ​ផ្សារ​ភ្ជាប់​ និង​កិច្ចសហការ​រវាង​អ្នក​ប្រើប្រាស់​ទិន្នន័យ​ ដែល​វា​នឹង​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​ការ​ស្វែងរក​ថ្មី​ តាម​រយៈ​ការ​ចែករំលែកប្រ​ភព​​​ទិន្នន័យ​​ ការ​ជម្រុញ​ការ​ចាប់អារម្មណ៍​ បង្កើន​ចលនា​នៃ​ទិន្នន័យ​ ការ​លើកកម្ពស់​តម្លាភាព​ និង​ដើម្បី​ជា​ផ្តល់​ព័ត៌មាន​កាន់តែ​ប្រសើរ​ដល់​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​។​​ ​ការ​ចែករំលែក​ទិន្នន័យ​ក៏​មាន​សារៈសំខាន់​ដើម្បី​ជួយ​សម្រេច​ និង​ជម្រុញ​ដំណើរការ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​របស់​អង្គការសហប្រជាជាតិ​តាម​រយៈ​៖

  • ​ការ​បង្កើន​ឥទ្ធិពល​ និង​ភាព​មើលឃើញ​​កាន់​តែ​ច្បាស់​នៃ​សកម្មភាព​របស់​គម្រោង​ ឬ​ការ​ស្រាវជ្រាវនានា​​ ខណៈ​ពេល​ដែល​​ទិន្នន័យ​អាច​ស្វែង​បាន​
  • ​ការ​បង្កើត​កិច្ចសហការ​ថ្មី​រវាង​ អ្នក​ប្រើប្រាស់​ទិន្នន័យ​ និង​អ្នក​​ផលិត​​ទិន្នន័យ​​ ជា​បណ្តាញ​មួយ​ដ៏​ធំ​
  • ​ការ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ និង​អ្នក​​រៀប​រៀង​​គោលនយោបាយ​ ដើម្បី​ឱ្យ​មានការ​សម្រេចចិត្ត​​ដោយ​គិត​គូរ​ដល់​​ផែនការ​ និង​គោលនយោបាយ​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ បាន​ល្អ​ប្រសើរ​ជាង​មុន​
  • ​ការ​បង្កើន​តម្លាភាព​ គណនេយ្យ​ភាព​ និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ជា​អតិបរិមា​
  • ​ការ​ពង្រីក​បន្ថែម​នូវ​ធនធាន​ដ៏​ប្រសើរ​សម្រាប់​សហគមន៍​ស្រាវជ្រាវ​ អប់រំ​ និង​បណ្តុះបណ្តាល​

*អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ចេញផ្សាយ​តែ​សំណុំ​ទិន្នន័យ​ណា​ដែល​គោរព​ទៅ​តាម​ស្តង់ដារ​នៃ​ គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​អំពី​ការ​អភិវឌ្ឍ​​តែ​ប៉ុណ្ណោះ​។ រាល់​សំណុំ​ទិន្នន័យ​ដែល​បាន​​បញ្ចូល​​​​សម​ស្រប​ទៅ​តាម​លក្ខ​ខ័​ណ្ឌ​ នឹង​ត្រូវ​បាន​ចេញផ្សាយ​​លើ​គេហទំព័រ​។

សូមចុចទីនេះដើម្បីចុះឈ្មោះ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dKSGP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!