បាត់ដំបង

ការងារចាប់ផ្តើមនៅលើការសាងសង់ផ្ទះសម្រាប់ថែរក្សាអដ្ឋិធាតុរបស់យុទ្ធជនវៀតណាមនៅកម្ពុជា

ការ​សាងសង់​ផ្ទះ​សម្រាប់​រក្សា​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​ដែល​បាន​ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​នៅ​ខេត្ត​បាត់ដំបង ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ICAdsI

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងដាំដើមឈើឲ្យបានច្រើន។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NYxdrJ

នៅចុងសប្តាហ៍ដំបូងនៃខែកក្កដា មានភ្ញៀវទេសចរជិត៣០០,០០០ នាក់បានធ្វើដំណើរកម្សាន្ត

ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២៩៧,៤០២នាក់ បានមកទស្សនាប្រទេសកម្ពុជានៅចុងសប្តាហ៍ទី១នៃខែកក្កដា។ តួលេខនេះបានបង្ហាញពីការធ្លាក់ចុះជិត ៧ ភាគរយធៀបនឹងចុងសប្តាហ៍មុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3IgUWSs

គណៈ​កម្មការ​ខេត្ត​បាត់​ដំបង​រៀបចំ​ការ​បោះឆ្នោត​ បាន​បដិសេធ​​ ពាក្យបណ្តឹង​ចំនួន​ ១៩​ របស់​គណ​បក្ស​ភ្លើង​ទៀន

គណៈ​កម្មការ​ខេត្ត​បាត់​ដំបង​រៀបចំ​ការ​បោះឆ្នោត​ បាន​បដិសេធ​ ​ពាក្យបណ្តឹង​ចំនួន​ ១៩​ របស់​គណ​បក្ស​ភ្លើង​ទៀន ដែល​ពាក់​ព័ន្ធ​នឹង​ករណី បិទទ្វារ​មណ្ឌល​ការិយាល័យ​បោះ​ឆ្នោត​ មិន​អនុញ្ញាត​ឱ្យ​ប្រជាពល​រដ្ឋ​ ចូល​ទៅ​តាម​ដាន​មើល​ការ​រាប់​សន្លឹក​ឆ្នោត​ ដោយ​សារ​តែ​គណ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-12-1848-237622.html

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ២៧​ម៉ឺន​នាក់​កាល​ពី​ចុង​ខែ​ឧសភា

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុកសរុបចំនួន ២៧៤,០២៦ នាក់បានមកទស្សនាប្រទេសកម្ពុជានៅសប្តាហ៍ទី៤ នៃខែឧសភា ក្នុងនោះ ២៥៩,៣៩៣ នាក់ជាភ្ញៀវទេសចរជាតិ និង ១៤,៦៣៣ នាក់ជាភ្ញៀវទេសចរបរទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xbrp9c

កាល​ពី​ចុង​សប្តាហ៍​មុន មាន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ជាង ២៧ ​ម៉ឺន​នាក់ដើរកម្សាន្ត​នៅ​កម្ពុជា

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីស្ថានភាពភ្ញៀវទេសចរណ៍ក្នុងស្រុក នៅចុងសប្តាហ៍ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ជាសរុបមានភ្ញៀវទេសចរចំនួន ២៧៤.០២៦នាក់ ក្នុងនោះភ្ញៀវក្នុងស្រុកមាន ២៥៩.៣៩៣នាក់ និងបរទេស ១៤.៦៣៣នាក់ បានមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3M1ejPX

សិស្សនៅ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​បាត់ដំបង​ទទួលបាន​ផ្តល់​អាហារូបករណ៍

សិស្សមកពីមណ្ឌលកុមារកំព្រា St. Anne បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាដុនបូស្កូ  ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ដោយសារមានការជួយគាំទ្រពីមូលនិធិពីក្រុមបេសកកម្ម Salessian ដែលជាជំនួយអភិវឌ្ឍន៍សហរដ្ឋអាមេរិកជាផ្នែកមួយនៃ Salesians ដុន បូស្កូ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LEm9ic

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ ​(​ចាប់ពី​ថ្ងៃទី ​១ ​ខែ មេសា​ ឆ្នាំ​ ២០២២​ ដល់ ថ្ងៃទី ៣១ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-24-1806-236889.html

មន្ត្រី​បរិស្ថាន​ជំរុញ​ឱ្យ​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ខេត្តបាត់ដំបង​ចិញ្ចឹមសត្វ​បន្ថែម ដើម្បី​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បញ្ជាក់ថា លោក​កំពុង​ធ្វើការ​ជំរុញ​ប្រជាសហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​នៃ​ខេត្តបាត់ដំបង​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​បន្ថែម​លើ​ចម្ការ​ដំណាំ​ដែលមាន​ស្រាប់ ជាពិសេស​ការចិញ្ចឹម​សត្វព្រៃ​កម្រ​មួយចំនួន​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-16-1023-236457.html

ពលរដ្ឋងាយរងគ្រោះចំនួន៦១០គ្រួសារ ទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ពលរដ្ឋងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3yrvU0b

គម្រោង​ទឹក​ជំនួយ​របស់​ប្រទេស​ចិន​សម្រាប់​សាលា​ជនបទ​ក្នុង​ប្រទេស​កម្ពុជាត្រូវ​បាន​បញ្ចប់

គម្រោងទឹកសម្រាប់សាលាបឋមសិក្សាចំនួនបី ដែលជួយដោយសប្បុរសជនចិន នៅតំបន់ដាច់ស្រយាលនៃស្រុកបវេល ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបងប្រទេសកម្ពុជា ត្រូវបានបញ្ចប់កាលពីថ្ងៃច័ន្ទ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KhuDuZ

បេសកជន​អង់គ្លេស​ចូលរួម​កម្មវិធី​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ

​ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចូលរួម​ពិធី​អប​អរសាទរ​ខួប​លើក​ទី​ ​៧​០​ ​នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​មហាក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ដែល​ជា​ព្រះមហាក្សតី្រ​ដែល​កាន់អំណាច​យូរ​បំផុត​ក្នុង ...

ឈុ​ន​ ស៊ុន​លី​
https://bit.ly/3Mryk2z

អាជ្ញាធរ​ត្រូវតាមដានជនចំណាកស្រុក

អាជ្ញាធរ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បន្ត​រក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹង និង​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​ថៃ នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ព្រោះ​ចំនួន​ពលករ​ត្រឡប់​ពី​ប្រទេស​ជិត​ខាង​មាន​ការ​ថយ​ចុះ។ ...

ឡាយ សាមាន
https://www.phnompenhpost.com/national/forces-keep-eye-migrants

ត្រីមាស​ទី​ ១ មន្ត្រីជលផល​ខេត្ត​បង្ក្រាប​បទល្មើស​នេសាទ​បាន​ ៣៨ ​ករណី និង​បញ្ជូន​មនុស្ស​ ៥ ​នាក់ ទៅ​តុលាការ

​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ ​២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨ ​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៥​ នាក់​បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូស​​របាំង​សាច់​អួន និងរ​បាំងសាច់​ស្បៃមុង​សរុប​ប្រវែង ១៨ ៥៦០ ​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-18-1029-234973.html

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៨​ ករណី​

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បាន​អនុវត្ត​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​៣៨​ករណី ដោយបាន​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ និង​បាន​រឹបអូសរ​បាំងសាច់​អួន និង របាំង​សាច់​ស្បៃ​មុង សរុប ១៨៥៦០​ម៉ែត្រ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ទៀត​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-16-0900-234902.html

​ព្រលានយន្តហោះ​បាត់​ដំបង​នឹង​ត្រូវ​អភិវឌ្ឍន៍ឡើងមួយកម្រិត

រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​វាល​បែក​ចាន​ក្នុង​ក្រុង​បាត់​ដំបង​ទៅជា​ប្រភេទ​ថ្នាក់​៤​C​។​ លោក​ ​សយ​ ​សុខា​ន់ ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​និង​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​បាត់​ដំបង​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម ...

សុក​ សិទ្ឋ​ការ​
https://bit.ly/3Nv79Fp

កម្ពុជា និង សាធារណរដ្ឋឆេក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ TVET

កម្ពុជា និងសាធារណរដ្ឋឆេក បានពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LdVEjZ

រដ្ឋ​គ្រោង​ចុះបញ្ជី​ម្នាស់​បាត់ដំបង និង​ស្រូវ​ថ្មគោល​ជា​ម៉ាក​សមូហភាព

ខេត្តបាត់ដំបង​គ្រោង​សិក្សា​នូវ​ផលិតផល​កសិកម្ម​សំខាន់ៗ​ចំនួន ​២ មុខ​ទៀត​របស់​ខេត្ត​ ដើម្បី​ចុះបញ្ជី​ជា “​ម៉ាក​សមូហភាព​” ក្នុង​គោលបំណង​លើកកម្ពស់ និង​រក្សា​កេរដំណែល​របស់​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ខេត្ត និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-11-1414-233191.html

អគារ​មជ្ឈមណ្ឌល គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ត្រូវបាន​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ខេត្តបាត់ដំបង នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​សង្ឃឹមថា ចំនួន​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​នេះ​នឹង​បន្ត​កើនឡើង​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-22-1430-232118.html

លោក ស ខេង ជំរុញ​ឱ្យ​​អាជ្ញាធរ​បាត់ដំបង​ដោះស្រាយ​ទំនាស់​ដីធ្លី​ឱ្យមាន​​តម្លាភាព​ជូន​ប្រជាពលរដ្ឋ

លោក ស ខេង ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​បាត់ដំបង​គ្រប់លំដាប់​ថ្នាក់ ដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ព្រមទាំង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ និង​មេភូមិ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0940-232020.html

វិនិយោគិន​ជប៉ុន​ចាប់អារម្មណ៍​ការវិនិយោគ​ទៅលើ​ផលិតកម្ម​សូត្រ

ក្រុម​វិនិយោគិន​ជប៉ុន​បានបង្ហាញ​គម្រោង​ចង់​ចូលរួម​វិនិយោគ​លើ​ការចិញ្ចឹម​ដង្កូវនាង​យក​សូត្រ​នៅក្នុង​ខេត្ត​បាត់ដំបង សម្រាប់​កែច្នៃ​ទៅជា​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក និង​នាំទៅ​ទីផ្សារ​អន្តរជាតិ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-04-1129-231120.html

កំណាត់ផ្លូវជាតិរបស់កម្ពុជា ដែលត្រូវបានកែលម្អថ្មី និងជំរុញពាណិជ្ជកម្មជាមួយប្រទេសថៃ

យោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ ដែលទើបកែលម្អថ្មី ពីខាងជើងក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងកម្ពុជា និងថៃ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tl55Z9

លោកនាយក​រដ្ឋមន្ត្រី៖ ការដោះដូរ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នឹង​កើនឡើង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការដោះដូរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​រវាង​កម្ពុជា និង​ថៃ នឹង​កាន់​តែមាន​ភាពល្អ​ប្រសើរ​បន្ថែមទៀត​ បន្ទាប់ពី​ផ្លូវជាតិ​លេខ ​៥ កំណាត់​ទី​ ១ ភាគ​ខាងជើង បាត់ដំបង​-​សិរីសោភ័ណ ដែលមាន​ប្រវែង ៨៤,៧៤ ​គីឡូម៉ែត​បានបញ្ចប់​ការសាងសង់ ១០០ ​ភាគរយ និង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-11-1059-229827.html

រកឃើញ​ដីព្រៃ​លិច​ទឹក​​ជិត​ ៣ ​ម៉ឺន​ហិកតា​នៅ​តំបន់​បឹង​ទន្លេសាប ​ត្រូវ​​បាន​គេ​រំលោភបំពាន

រដ្ឋាភិបាល​បានសម្រេច​ដកហូត​ដីព្រៃ​លិចទឹក​ជាង​ ៧ ពាន់​ហិកតា​ទៀត ពី​ក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​នៃ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប ខណៈ​ការបិទបញ្ចប់​បេសកកម្ម​ចុះ​តាម​បណ្តា​ខេត្ត​ទាំង ៦ ​របស់​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រកឃើញ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​តំបន់​ ៣ ​ជុំវិញ​បឹង​ទន្លេសាប​មាន ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-08-1002-228012.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ew7gR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!