ODC English Site

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​២៩ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជាង​​៥សែន៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ​​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

មាគ៌ា​របស់​កម្ពុជា​ទៅ​កាន់ការ​ត​ភ្ជាប់​ជាស​កល​៖​ ការ​ចែករំលែក​ពី​អ្នកជំនាញ​

ជាមួយនឹង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​កម្ពុជា​ឆ្នាំ​ ២០២២-២០៣៥​ និង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​សង្គម​ឆ្នាំ​ ២០២១-២០៣៥​ កម្ពុជា​កំពុង​ដំណើរការ​យ៉ាង​សកម្ម​ឆ្ពោះទៅ​រក​សង្គម​ឌី​ជី​ថ​ល​ពេញលេញ​។​ ដូច្នេះ​ការ​សម្រេច​បាន​នូវ​កា​រត​ភ្ជាប់ ...

ក្រសួង​ពីរ​រួម​គ្នា​​ក្នុង​កិច្ចសហប្រតិបត្តិការ​លើកកម្ពស់ទេសចរណ៍សាសនា

ក្រសួង​ទេសចរណ៍​និង​ក្រសួង​ធម្មការ​និង​សាសនា ​រួម​គ្នា​លើក​កម្ពស់​ការ​ទាក់​ទាញ​​ទេសចរណ៍​តាម​រយៈ​ «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ដោយ​បាន​ចុះ​​អនុស្សរណៈយោគយល់គ្នា​មួយ​នៅ​ថ្ងៃទី២៧ ខែ​មករា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-28-1215-264545

គ្មាន​កុមា​រណា​ម្នាក់​ត្រូវបាន​បោះបង់៖ រដ្ឋាភិបាល​ពង្រីក​ការអប់រំ​​ភាសាកំណើត​ ​ការពារ​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​​

រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​ភាសា​ចា​រ៉ា​យ​ជា​ផ្លូវការ ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា ដោយ​ចាត់ទុកជា​ជំហាន​សំខាន់​មួយ​ក្នុង​ការធានា​សិទ្ធិ​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ និង​ការពារ​អត្តសញ្ញាណ​វប្បធម៌​របស់​កុមារ​ជនជាតិដើម​ភាគតិច​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-28-129-264544

អត្រាអ្នកស្លាប់ជំងឺមិនឆ្លង​កើនលើស​៥០ភាគរយ​ រដ្ឋមន្ត្រី​អំពាវនាវពង្រឹងការការពារ និងអប់រំសុខភាព

អត្រា​ជំងឺមិនឆ្លង (Non-communicable Diseases–NCDs) នៅ​កម្ពុជា កំពុង​កើនឡើង​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ ខណៈ​អត្រា​មរណភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​ប្រភេទ​នេះ បាន​លើសពី ៥០ ភាគរយ​ទៅហើយ ជា​សញ្ញា​ព្រមាន​សំខាន់​ចំពោះ​ប្រព័ន្ធ​សុខាភិបាល និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-28-1041-264543

អាជីវកម្មមូបខ្សាច់ត្រូវបានផ្អាក ដោយសារបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងដែនជម្រកសត្វអណ្តើកហ្លួង

ក្រសួងបរិស្ថានបានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងធ្វើការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែសកម្មភាពនេះអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ជាពិសេសតំបន់ដែនជម្រកសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុត។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-27-2255-264540

អង្គការNPAនៃប្រទេសន័រវេស្ស និងអាជ្ញាធរមីនចុះMoUបន្តសកម្មភាពមនុស្សធម៌ ដែលខ្លួនបានធ្វើអស់រយៈពេលជាង៣០ឆ្នាំមកហើយ

អាជ្ញាធរមីន (CMAA)បានចុះហត្ថលេខាលើMoUជាមួយនឹងអង្គការ NPAប្រចាំកម្ពុជារបស់ប្រទេសន័រវេស្ស ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ដែលជាការប្តេជ្ញាចិត្តរួមគ្នាថ្មីមួយទៀតជាមួយនឹងកម្ពុជាលើការងារ មនុស្សធម៌។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-27-214-264539

អាមេរិកទទួលស្គាល់​អធិបតេយ្យភាពកម្ពុជាលើមូលដ្ឋានរាម ​បង្កើន​កិច្ចសហប្រតិបត្ដិការផ្នែក​ការពារជាតិ

សហរដ្ឋអាមេរិក និង​កម្ពុជា​បានបង្ហាញ​សញ្ញា​នៃ​ការពង្រឹង​ចំណង​ទំនាក់ទំនង​ការពារជាតិ​នៅ​ថ្ងៃទី ២៦ ខែមករា ខណៈ​​ទីក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​ជា​សាធារណៈ​អំពី​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​លើ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម និង​បានប្រកាស​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​បន្ទាប់ពី​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-27-942-264533

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​២៨ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជាង​​៥សែន៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានា​ចំនួន​​១១២.១៦៤នាក់ទៀត​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

គម្លាត​ជំនាញ​ឌី​ជី​ថ​ល​៖​ របៀប​ដែល​បញ្ញា​សិប្បនិម្មិត​ (AI)​ កំពុង​កំណត់​អនាគត​នៃ​អាជីព​

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ឆ្ពោះទៅ​រក​អនាគត​ឌី​ជី​ថ​ល​ ជា​ពិសេស​ជាមួយនឹង​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ឆ្នាំ​២០២១-២០៣៥​ ក្នុង​គោលបំណង​កសាង​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រស់​រវើក​ កិច្ច​ពិភាក្សា ...

បរិបទ​វិវត្តន៍​នៃ​អភិបាលកិច្ច​អ៊ីនធឺណិត​៖​ ហេតុ​អ្វី​បានជា​ការ​សន្ទនា​ពហុភាគី​មាន​សារៈសំខាន់​?

ពិភព​ឌី​ជី​ថ​ល​កំពុង​ពង្រីក​ខ្លួន​ក្នុង​ល្បឿន​លឿន​ជាង​គោលនយោបាយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ គ្រប់គ្រង​វា​។​ ក្នុង​បរិបទ​នេះ​ លោក​ Edmond​ Chung​ អគ្គនាយក​ក្រុមហ៊ុន​ DotAsia​ បាន​បង្ហាញ​អំពី​ប្រវត្តិ​ ស្ថានភាព​បច្ចុប្បន្ន​ និង​ទិស​ដៅ​អនាគត​នៃ​អភិបាលកិច្ច​អ៊ីនធឺណិត​។ ...

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោស លោក កើត សារ៉ាយ ខណៈលោកបានជាប់ពន្ធនាគារអស់២០ខែហើយ

សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើសកម្មជន លោក កើត សារ៉ាយ នៅព្រឹក​ថ្ងៃទី២៦ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រហែល២០ខែមកហើយពីបទញុះញង់ ខណៈសាច់ញាតិរបស់លោក និងក្រុមការពារសិទ្ធិមនុស្សមានអារម្មណ៍​«សោកស្ដាយយ៉ាងខ្លាំង»ចំពោះសេចក្តីសម្រេចនេះ។ ...

គុជ ស៊ីកុល
https://khmer.cambojanews.com/after-serving-20-months-in-prison-koet-sarays-appeal-against-4-year-sentence-fails/

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​បាន​បន្ត​កើន​ឡើង​ជិត ២០% ក្នុងឆ្នាំ​២០២៥

ប្រទេសជប៉ុន​បាន​រក្សាឋានៈជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​៥ របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លងមក​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប​ជាង ២,៥ ពាន់​លាន​ដុល្លារ កើន​ជិត ១/៥ដង​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន គឺ​ជា​ផលិតផល​វាយនភណ្ឌ និង​កសិកម្ម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-26-1323-264526

ទុនបម្រុងអន្តរជាតិ​របស់​កម្ពុជា​ អាច​​ធានា​ការ​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិបាន​​ ៨ខែ

ទោះបី​ក្នុង​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​កម្ពុជា​ទទួល​​ផលប៉ះពាល់​​ពី​ភាព​យឺតយ៉ាវ​នៃ​កំណើន​​សេដ្ឋកិច្ចសកល និងជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ក៏​ចរន្ត​សេដ្ឋកិច្ច​កម្ពុជានៅ​តែ​អាច​រក្សា​បាននូវ​វឌ្ឍនភាព​​​​​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែងទុនបម្រុងអន្តរជាតិកម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-26-1459-264528

អ្នកវិភាគជំរុញឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ជំរុញ​ឲ្យ​ថៃ​គោរព​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​កម្ពុជា

មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​បេសកកម្ម​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិត​ក្នុង​គោលនយោបាយ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និងបើកចំហ។ អ្នកវិភាគ​ចង់​ឲ្យ​អាមេរិក​ធ្វើ​លើស​ពី​នេះ គឺ​ជំរុញ​ឲ្យ​ថៃ​គោរព​បទឈប់បាញ់ និង​កិច្ច​ព្រមព្រៀង​នានា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-26-168-264530

កម្ពុជា​នឹង​ចូលរួម​ «ក្រុមប្រឹក្សាសន្តិភាព» ​របស់​លោក ​ត្រាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី២៦ ខែមករានេះថា កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ឬ Board of Peace របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាគំនិតផ្តួចផ្តើម បង្កើតឡើងដើម្បីដោះស្រាយជម្លោះនៅ​តំបន់​ហ្គាហ្សា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-26-183-264531

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​២៧ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន ៥៩.១៥៩នាក់ និងកុមារ ៣៧.០៨៨នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន

នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន។ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាពនិងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ការ​ស្វែង​យល់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ និង​ផល​ប៉ះពាល់​បរិស្ថាន​របស់​អ៊ីនធឺណិត​ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​បញ្ហា​នេះ​៖​ តួនាទី​ដ៏​សំខាន់​របស់​យុវជន​ក្នុង​ការ​កសាង​សង្គម​អ៊ីនធឺណិត​ប្រកបដោយ​បរិ​យា​បន្ន​ និង​និរន្តរភាព​

វគ្គ​បទ​បង្ហាញ​​អំ​ពី​​ការ​ឈ្វេងយល់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ និង​ផល​ប៉ះពាល់​បរិស្ថាន​របស់​អ៊ីនធឺណិត​ បាន​ចាប់ផ្តើម​ជាមួយ​វី​ឌី​អូ​បទ​បង្ហាញ​របស់​ លោកស្រី​ Dhanyashri​ Kamalakannan,​ អ្នកដឹកនាំ​អភិបាលកិច្ច​ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​រចនា​ វិទ្យាស្ថាន​ Pranava​។​ ​ នៅ​ពេល​ដែល ...

ក្រសួងបរិស្ថាន​៖​ ទឹក​បឹង​យក្ខ​ឡោម​ប្រែ​ពណ៌​ខុស​ពី​ធម្មតា​មិនមែន​បណ្តាល​មក​ពី​ប្រភព​បំពុល​ណាមួយ​នោះ​ទេ​

ក្រុមការងារ​ក្រសួងបរិស្ថាន​បាន​បន្ត​ចាត់វិធានការ​យក​សំណាក​ទឹក​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ បឹង​យក្ខ​ឡោម​ ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​របស់​ក្រសួង​បន្ថែម​ទៀត​ បន្ទាប់​ពី​ស្ថានភាព​ទឹក​នៅ​ក្នុង​បឹង​នេះ​មាន​ពណ៌​កករ​ដី​ល្អក់​ខុស​ពី​ធម្មតា​ ក្នុង​រយៈពេល​២​ទៅ​៣ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-26-817-264520

ការ​លើកកម្ពស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​

​ក្រប​ខណ្ឌ​សមត្ថភាព​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ (DMIL)​ របស់​ប្រទេស​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​មាគ៌ា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បន្ទាន់​ក្នុង​ការ​អភិវឌ្ឍ​ «​ពលរដ្ឋ​ឌី​ជី​ថ​ល​»​ ដែល​ជា​ផ្នែក​សំខាន់​គាំទ្រ ...

កម្ចី​មាន​ការ​ធានា​ពី CGCC គិតត្រឹម​ចុង​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​ជាង ៥២០ លាន​ដុល្លារ​

កម្ចី​ដែល​មាន​ការ​ធានាពីសាជីវកម្មធានាឥណទានកម្ពុជា (​​​CGCC) គិតត្រឹមដំណាច់​ខែធ្នូ ឆ្នាំ២០២៥ មាន​ជាង ៩ ពាន់​គណនី(GAC)​ ស្មើ​នឹង​ទឹកប្រាក់កម្ចី(GLN) ប្រមាណ​ ៥២១,២៨ លានដុល្លារអាមេរិក។ កម្ចី​ទាំង​​នេះ​កំពុង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធានានិរន្តរភាពដំណើរ​ការ​អាជីវកម្ម​របស់​​សហគ្រាសធុន​តូច និងមធ្យម​(SMEs)នៅ​កម្ពុជា។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-23-1536-264512

កម្ពុជា​បណ្តេញ​ជនជាតិកូរ៉េ និង​មីយ៉ាន់ម៉ា​​ជាង ២០០ នាក់ពាក់ព័ន្ធ​​​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

កម្ពុជា​បាន​បង្កើន​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយបាន​បណ្តេញ​ជនបរទេស​ជាង ២០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ក្របខណ្ឌ​នៃ​ការសហការ​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-23-151-264511

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HFD4A
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!