ODC English Site
GMS នឹងឈានដល់ការបង្កើតយុទ្ធសាស្ត្រសុវត្ថិភាពចំណីអាហារ
សេចក្តីព្រាងយុទ្ធសាស្ត្រប្រាំឆ្នាំសម្រាប់ការលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្ម និងមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលនឹងជួយពង្រឹងដល់សុវត្ថិភាពចំណីអាហារក្នុងតំបន់ និងលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម គឺត្រូវបានរំពឹងថានឹង ...
សុខ ចាន់
http://www.khmertimeskh.com/news/40334/gms-gets-closer-to-a-food-safety-strategy/
រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន
មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...
ការកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងករណីទារុណកម្មលើកុមារនៅខេត្តមណ្ឌលគិរី
សាលាដំបូងខេត្តមណ្ឌលគិរី បានផ្តន្ទាទោសបុរសជនជាតិហូឡង់ Stefan Struik អាយុ ៥៣ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទជួយមិត្តប្រុសវៀតណាមរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) អាយុ ៣៤ឆ្នាំ ឲ្យរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា បន្ទាប់ពីវីដេអូរបស់ ...
ផាន់ ស៊ូមី
https://www.cambodiadaily.com/breakingnews/prison-sentences-handed-mondolkiri-child-torture-case-132490/
អង្គភាពប្រឆាំងអំពើពុករលួយ: សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តម្រូវឱ្យមេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីទាំងអស់ដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ដាក់លិខិតប្រកាសទ្រព្យសម្បត្តិទៅអង្គភាព ហើយរំលឹកដល់អ្នកដែលត្រូវបានជ្រើសរើសឡើងវិញត្រូវធ្វើសេចក្តីប្រកាសរបស់ខ្លួន។ ...
នៀម ឆេង
http://www.phnompenhpost.com/national/newly-elected-must-declare-assets-acu
រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...
ហ៊ គីមសាយ
http://bit.ly/2tKUE1I
នគរបាលព្រំដែនត្រូវបានគេសង្ស័យថា ឲ្យឈ្មួញនាំខ្សាច់ទៅវៀតណាម
មន្ត្រីតុលាការ និងមន្ទីរ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានកំពុងតែធ្វើការស្រាវជ្រាវលើការដឹកខ្សាច់ចេញទៅប្រទេសវៀតណាម បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ហើយឈានទៅរកការឃាត់ខ្លួនអ្នកដឹកខ្សាច់៤នាក់សួរនាំ នៅក្នុងស្រុកកែវសីមា កាលពីថ្ងៃពុធ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/suspected-sand-exports-vietnam-stopped-mondulkiri
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ
សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...
Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/
កញ្ចក់រថយន្តត្រូវបានជនអនាមិកគប់បែក បន្ទាប់ពីដាក់ក្រុមព្រះសង្ឃជាសកម្មជនចុះអស់
ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38164
ការធ្វើពហិការទទួលបានផ្លែផ្កាតិចតួចសម្រាប់គណបក្សប្រឆាំង
ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38157
សេចក្តីជូនដំណឹងស្តីពី កម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានជ្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំកម្មវិធីឲ្យមានការប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាប់ពីថ្ងៃទី ...
អង្គភាពប្រឆាំងអំពើពុករលួយ
អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា
ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...
មន្រ្តីរដ្ឋាភិបាលទទួលបានមុខតំណែងខ្ពស់នៅក្នុងICAPP
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលជាញឹកញាប់ត្រូវបានរិះគន់ចំពោះការអនុម័តបញ្ហាដ៏ចម្រូងចម្រាសលើការបោះឆ្នោតដោយមិនមានការពិចារណាដិតដល់ ខណៈមានការជាបន្តពីសំណាក់រដ្ឋាភិបាលទៅលើអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក។ ...
Andrew Nachemson
http://www.phnompenhpost.com/national/cpp-ties-controversial-election-monitor-deepen
គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង
ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...
Kali Kotoski
http://bit.ly/2tOXLEc
អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល
ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/
ចន្លោះខ្វះខាតនៅក្នុងច្បាប់ដើម្បីការពារកុមារ៖ អង្គការសហប្រជាជាតិ
សេចក្តីព្រាងរបាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ត្រូវបានចេញផ្សាយនៅក្នុងសិក្ខាសាលាមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ដើម្បីសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបការរំលោភបំពានផ្លូវភេទកុមារ ប៉ុន្តែក៏បានអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់រូបភាព ...
Martin de Bourmont និង គង់ មេតា
http://www.phnompenhpost.com/national/gaps-persist-laws-protecting-kids-un
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
កាលពីសប្តាហ៍មុន ក្រុមការងារអូឌីស៊ីបានរៀបចំសិក្ខាសាលាដ៏គួរឱ្យរំភើបមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ ...
កិច្ចសន្យាកសិកម្ម កំពុងតែត្រូវបានពង្រីកកាន់តែធំ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងធានាទិញស្រូវសរីរាង្គពីកសិករសរុប ៤ ០០០ គ្រួសារនៅខេត្តព្រះវិហារ ដោយគ្រោងចំណាយប្រាក់ប្រមាណ៧លានដុល្លារ ដើម្បីទិញស្រូវសរីរាង្គជាង២ម៉ឺនតោននៅរដូវប្រមូលផលឆ្នាំនេះ។ នេះបើតាមសេចក្តីជូន ...
ហ៊ គីមសាយ
http://bit.ly/2u6XpLP
មន្ត្រីអ៊ីរ៉ាក់ជិត ៣០ នាក់មកសិក្សាពីវិធីដោះមីននៅកម្ពុជា
មន្ត្រីឲ្យដឹងថាកម្ពុជាបានទទួលមន្ត្រីមកពីប្រទេសអ៊ីរ៉ាក់ជិត ៣០ រូបឲ្យសិក្សា និងអនុវត្តពីការបោសសម្អាតមីនរយៈពេលបីសប្តាហ៍ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA នៅកម្ពុជា ហើយវគ្គមណ្តុះបណ្តាលនេះបានចាប់ផ្តើមហើយ ...
ទូច សុខា
http://bit.ly/2uirRmE
មន្ត្រីជាន់ខ្ពស់ចំនួន១១រូបក្នុងខេត្តមណ្ឌលគិរីស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធការជួញដូរឈើខុសច្បាប់
ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ...
ប.ស.ស បង្ហាញរបាយការណ៍កម្មករដួលសន្លប់ ៦ ខែដើមឆ្នាំ ២០១៧
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីម្សិលមិញបានឲ្យដឹងថាកម្មកររោងចក្រដែលបានដួលសន្លប់នៅក្នុងរោងចក្រមានរហូត ៣៩ ភាគរយដែលមានកម្មករដួលសន្លប់ចំនួន ១១៧ នាក់ក្នុងរយៈពេល ៦ ខែដំបូង ...
នៀម ឆេង
http://bit.ly/2uiihQK
ប្រាក់ចំណេញរបស់កាស៊ីណូ NagaWorld កើន ២០ ភាគរយ
ប្រាក់ចំណេញរបស់ NAGACORP កើនឡើងជាង ២០ ភាគរយនៅឆមាសទី ១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកំណើនចរាចរណ៍ថ្នាក់ VIP និងការមកលេងល្បែងទូទៅ។ ...
Cam McGrath
http://bit.ly/2t3L2Ao
បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាពរួមនឹងជួយសម្រួលនៅក្នុងការឃ្លាំមើលបទល្មើសក្នុងរាជធានី
ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38145
អគារប៊ូឌីងនឹងត្រូវរុះរើនៅពេលឆាប់ៗ
ក្រសួងរៀបចំដែនដី កាលពីម្សិលមិញបានប្រកាសថា អគារប៊ូឌីងដែលមានសភាពចាស់ទ្រុឌទ្រមនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានរុះរើចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីអភិវឌ្ឍន៍អគារថ្មីដែល ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/white-building-demolition-soon-begin
