ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អ្នកប្រតិបត្តិការសេវាទេសចរណ៍៖ ការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារពីខាងថៃនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ
រដ្ឋាភិបាលប្រហែលនឹងអនុញ្ញាតឱ្យបើកច្រកព្រំដែនខាងមុខនៃប្រាសាទព្រះវិហារឡើងវិញ ក្នុងគោលបំណងរឹងចំណងមិត្តភាពជាមួយប្រទេសថៃឡើងវិញ ខណៈដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះហាក់មានភាពប្រសើរឡើង ប៉ុន្តៃអ្នកប្រតិបត្តិការទេសចរណ៍ក្នុងតំបន់នានា ...
រដ្ឋាភិបាលបានអនុញ្ញាតិគម្រោងទីក្រុងកាស៊ីណូនៅខេត្តព្រះសីហនុ
ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតិគម្រោងរបស់ក្រុមហ៊ុនម៉ាឡេស៊ី SV International នៅដើមខែនេះដើម្បីចាប់ផ្តើមដំណាក់កាលដំបូងនៃគម្រោងមេក្នុងការផ្លាស់ប្តូរផ្នែកមួយចំនួននៃខេត្តព្រះសីហនុឱ្យក្លាយទៅជាទីក្រុងកាស៊ីណូ នេះបើយោងតាមការអះអាងរបស់មន្ត្រីមួយរូប។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/government-approves-sihanoukville-casino-city-plans-110478/
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រៀមខ្លួនក្នុងដំណាក់កាលចុងក្រោយសម្រាប់ទីផ្សារភាគហ៊ុន
កាលពីថ្ងៃពុធ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ)បានទាមទារឱ្យមានការរៀបចំចុងក្រោយសម្រាប់ ចូលខ្លួនក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយ ក្នុងគណៈកម្មាការមូលបត្រកម្ពុជា(SECC)។ ...
ខេង សុធា
https://www.cambodiadaily.com/news/ppsez-to-make-final-preparations-for-ipo-110499/
មន្ត្រីក្រសួងយុត្តិធម៌និងគណបក្សប្រឆាំងនិយាយអំពីការឃុំខ្លួនបណ្តោះអាសន្ន
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា បានជួបជាមួយគណកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាលើបញ្ហាទាក់ទងនឹងឯករាជ្យភាព ក្នុងប្រព័ន្ធនិងនីតិវិធីតុលាការ ដែលរួមមានកត្តាការជ្រៀតជ្រែងរបស់ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/justice-minister-opposition-talk-pretrial-detention-khaou-case-110444/
តម្លៃស្ករត្នោតកើនឡើងខណៈការផលិតធ្លាក់ចុះ
ផលិតផលស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានប្រមើលឃើញថា មានការធ្លាក់ចុះសន្សឹមៗនៅក្នុងឆ្នាំនេះ ដោយសារតែការចាប់ផ្តើមយឺតយ៉ាវ ការប្រែប្រួលអាកាសធាតុ កង្វះខាតទឹក និងកង្វះទុនបង្វិលសម្រាប់កសិករ ប៉ុន្តែតម្លៃរបស់វាត្រូវបានរំពឹងថានឹងកើនឡើង ដោយសារតែកំណើននៃប្រជាប្រិយភាព ...
សុខ ចាន់
http://www.khmertimeskh.com/news/23186/palm-sugar-production-down-but-prices-up/
អង្គការប្រឆាំងអំពើពុករលួយច្រានចោលពាក្យបណ្តឹងទៅលើអង្គការ ActionAid
កាលពីថ្ងៃព្រហស្បតិ៍ អង្គការប្រឆាំងអំពើពុករលួយ (ACU) បានច្រានចោលពាក្យបណ្តឹង មួយដែល ដាក់ស្នើរដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួួយទៅកាន់ក្រុមការងារសិទ្ធិមនុស្សអន្តរជាតិ ActionAid ដោយចោទប្រកាន់ពីការលួចបន្លំប្រាក់៣លានដុល្លារ នេះបើយោង ...
គុច ណារ៉េន
https://www.cambodiadaily.com/news/acu-tosses-complaint-against-actionaid-110404/
កម្ពុជាសង្ឃឹមថាប្រាក់បំណុលដែលរុស្សីផ្តល់ឱ្យនឹងប្តូរទៅជាការវិនិយោគវិញ
កាលពីថ្ងៃពុធនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាពីបំណុលដែលកម្ពុជាបានជំពាក់រុស្សី ជាមួយគ្នានេះដែរ លោកនាយកមន្ត្រីកំពុងជម្រុញឱ្យផ្លាស់ប្តូរបំណុលទាំងនោះទៅជាការវិនិយោគ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជាវិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/23197/cambodia-hopes-to-turn-russian-debt-into-investment/
តម្លៃសម្ភារៈសំណង់នៅដដែល ទោះបីជាការនាំចូលកើនឡើង
បើធៀបជាមួយនឹងឆ្នាំ២០១៤ ការនាំចូលសម្ភារៈសំណង់នៅឆ្នាំមុន បានកើនឡើងគួរឱ្យកត់សម្គាល់ នេះដោយសារតែមានតម្រូវការខ្ពស់ ស្របពេលនេះដែរតម្លៃនានានៃទំនិញដែលបាននាំចូលបានធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23189/imports-of-construction-materials-rise-but-costs-stable/
របាយការណ៍៖ រដ្ឋាភិបាលមិនបានទទួលព័ត៌មានអំពីមជ្ឈមណ្ឌលកុមារកំព្រាចំនួន១២៨កន្លែងនោះទេ
រដ្ឋាភិបាលមិនបានទទួលព័ត៌មានអំពីមជ្ឈមណ្ឌលដែលផ្តល់លំនៅដ្ឋានសម្រាប់ការគាំពារកុមារដែលបាននឹងកំពុងដំណើរការក្នុងខេត្តចំនួន៤និងរាជធានីភ្នំពេញមុនពេលការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍មួយដែល ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/110401-110401/
បំណុលចាស់នឹងជាប្រធានបទក្នុងរបៀបវារៈនៃទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសរុស្ស៊ី
លោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងព្យាយាមធ្វើការពិភាក្សាឡើងវិញទៅលើ ប្រាក់បំណុលចំនួន១.៥ពាន់លានដុល្លារដែលកម្ពុជាបានខ្ចីពីអតីត សហភាពសូវៀតក្នុងអំឡុងទសវត្សឆ្នាំ៨០ក្នុងទស្សនកិច្ចរបស់លោកជា ផ្លូវការនៅខែឧសភា នេះបើយោង ...
វង្ស សុខេង
http://www.phnompenhpost.com/national/old-debt-agenda-pms-russia-visit
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ ច្បាប់សម្រាប់ក្រុមLGBTមានសារៈសំខាន់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)បានអំពាវនាវឱ្យសាលារៀនមិនដាក់គោលនយោបាយកំហិត សម្រាប់ឯកសណ្ឋានសិស្ស ដើម្បីជាជំនួួយសម្រាប់សិស្សក្រុមLGBT ក៏ដូចជាអនុញ្ញាតិដល់រដ្ឋាភិបាល ក្នុងការបង្កើតច្បាប់មិនរើសអើងលើក្រោម(CCHR)។ គម្រោងនេះស្ថិតក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលមានតម្លៃ៣០០ ០០០ដុល្លារ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/new-lgbt-policies-necessary-cchr
ធនាគារជាតិបង្កើនចំនួនសាច់ប្រាក់តម្កល់
ធនាគារជាតិនៃកម្ពុជា (NBC) បានបន្ថែមចំនួនទឹកប្រាក់តម្កល់តិចបំផុតសម្រាប់ធនាគារពាណិជ្ជនិងបាន បង្កើនលក្ខខណ្ឌយ៉ាងគួរឱ្យកត់សម្គាល់សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីដែលអ្នកជំនាញនិយាយថានិងការពារនិងពង្រឹងវិស័យធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
ខេង សុធា
https://www.cambodiadaily.com/news/national-bank-ups-cash-reserve-requirements-110398/
សហគមន៍អាជីវកម្មបាននិយាយថាការរុះរើមន្ត្រីរដ្ឋាភិបាលជាការផ្លាស់ប្តូរជាវិជ្ជមាន
សហគមន៍អាជីវកម្មនៅក្នុងប្រទេសកម្ពុជាបានស្វាគមន៍ការរុះរើគណៈរដ្ឋមន្ត្រីថ្មី ដែលអាចនិយាយបានថា សកម្មភាពនេះនឹងធ្វើឱ្យការងាររដ្ឋាភិបាលប្រសើរឡើង ព្រមទាំងជួយឱ្យវិស័យសេដ្ឋកិច្ចរីកចម្រើនផងដែរ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23187/reshuffle-a-positive-move-says-business-community/
ការលក់នៃគម្រោងអភិវឌ្ឍន៍មួយក្នុងក្រុងតាខ្មៅកើនដល់ ៤០ភាគរយ
លោក ហួន ហេងអីរីយ៉ា ដែលជាប្រធានផ្នែកលក់នៃគម្រោងនៅកណ្តាលក្រុងតាខ្មៅ បានឱ្យដឹងថា ៤០ភាគរយនៃគម្រោង១០០លានដុល្លារអាមេរិករបស់ក្រុមហ៊ុន River Premium Development Company ដែលជាគម្រោងរួមគ្នារវាង ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23188/up-to-40--of-ta-khmao-development-sold/
ការចរចារលើកទី៣រវាងក្រុមកម្មករ និងក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ JC Penny ត្រូវបានបរាជ័យ
ការចរចារជុំទីបីរវាងក្រុមហ៊ុន Win Shingtex (កម្ពុជា) និងតំណាងកម្មករដែលស្ថិតនៅក្រោមការត្រួតពិនិត្យនៃមន្ត្រីក្រសួងការងារបានបរាជ័យជាថ្មីម្តងទៀតកាលពីម្សិលមិញ ជាមួយគ្នានេះដែរក្រុមកម្មករគ្រោងនឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ...
មុំ គន្ធា
http://www.khmertimeskh.com/news/23200/third-round-of-talks-fail-between-jc-penny-supplier--workers/
ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងធ្វើឲ្យក្រុងព្រះសីហនុទៅជាម៉ាកាវ
ក្រុមហ៊ុនមិនដែលឮឈ្មោះពីមុនមករបស់ម៉ាឡេស៊ីឲ្យដឹងថាខ្លួនបាន ទទួលការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសណ្ឋាគារ និងកាស៊ីណូនៅកម្ពុជាជាមួយនឹងឃ្លីបវីដេអូផ្សព្វផ្សាយតាមអនឡាញដោយ អះអាងថាក្រុមហ៊ុននឹងធ្វើឲ្យទីក្រុងឆ្នេរ ...
ស ច័ន្ទដារ៉ា
http://bit.ly/1UQ0Mwf
ការស្ទង់មតិ៖ ចំនួននៃមណ្ឌលកុមារកំព្រានៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនបានកើនដល់២៦៧ កើនឡើង ៩២ភាគរយ
ការអង្កេតថ្មីមួយដែលចេញផ្សាយដោយក្រសួងសង្គមកិច្ចរបស់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថាចំនួននៃស្ថាប័នមណ្ឌលថែទាំនៅក្នុងខេត្តចំនួនប្រាំរបស់ប្រទេសនេះកាលពីឆ្នាំមុនបានកើនឡើងដល់ ២៦៧ ពោលគឺកើនឡើង៩២ភាគរយ ...
Shanghai Team
http://www.shanghaidaily.com/article/article_xinhua.aspx?id=324810
កម្ពុជាពិចារណាពីការអនុញ្ញាតឱ្យចូលមកកាន់ប្រាសាទព្រះវិហារពីខាងប្រទេសថៃ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាកំពុងពិចារណាលើការអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសថៃចូលទស្សនាប្រាសាទព្រះវិហារដោយផ្ទាល់។ ...
Wassana Nanuam
http://www.bangkokpost.com/news/security/909368/cambodia-mulls-preah-vihear-access-from-thailand
ប្រជាជនបូរីកីឡាងាកទៅសុំជំនួយពីប្រេសិតអង្គការសហប្រជាជាតិ បន្ទាប់ពីសាលារាជធានីមិនអើរពើ
កាលពីថ្ងៃពុធ អតីតប្រជាជនដែលរស់នៅក្នុងសហគមន៍បូរីកីឡាបានដាក់ញ្ញត្តិ ទៅកាន់ប្រេសិតទទួល បន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមកកាន់ប្រទេសកម្ពុជា ដែលធ្វើសំណើរឱ្យលោកស្រី ជួយធ្វើអន្តរាគមក្នុងបញ្ហាជម្លោះរបស់ពួកគេជា ...
សេក ឧត្តម
https://www.cambodiadaily.com/news/after-city-hall-snub-borei-keila-evictees-ask-un-for-help-110354/
ការនាំចេញត្រីធ្លាក់ចុះ ប្រាក់ចំណូលកើនឡើង
ទោះបីជាមានការធ្លាក់ចុះនៃការនាំចេញកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណូលដែលបានមកពីវិស័យជលផលបានកើនឡើងជិត៣០ភាគរយបើធៀបនឹងឆ្នាំ២០១៤។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23124/fish-exports-down--income-rises/
ខេត្តសៀមរាបនៅតែជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅល្អបំផុតដទៃទៀត
ខេត្តសៀមរាប ជាទីបណ្តុំនៃប្រាសាទបុរាណជាច្រើនដែលស្ថិតនៅក្នុងបញ្ជីរបស់UNESCO ត្រូវបានគេបោះឆ្នោតឱ្យស្ថិតនៅលេខរៀងលំដាប់ទី៥ ក្នុងចំណោមគោលដៅទេសចរណ៍ល្បីៗចំនួន២៥ទូទាំងពិភពលោកកាលពីឆ្នាំ២០១៥ គួរបញ្ជាក់ដែរថា កាលពី ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/23123/siem-reap-still-one-of-world---s-best-destinations/
អ្នកស្រុកធ្វើអន្តរាគមការពារអ្នកតំណាងរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ក្នុងបញ្ហាទំនាស់ដីធ្លី
អ្នកស្រុកដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាទំនាស់ដីធ្លីមួយកន្លែងនៅខេត្តព្រះវិហារបានឱ្យដឹងថា នគរបាល បានព្យាយាមចាប់ខ្លួនអ្នកតំណាងមួួយរូបរបស់ពួកគេកាលពីថ្ងៃពុធ បន្ទាប់ពី២០០នាក់ក្នុងចំណោម អ្នកស្រុកទាំងនោះបានត្រលប់មកទាមទារដីរបស់ខ្លួន ...
ពន្ធនាគារថ្មីនឹងត្រូវសាងសង់នៅក្នុងខេត្តពោសាតិ៍ដោយសារចំនួនអ្នកទោសកើនឡើង
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានប្រកាសកាលពីម្សិលមិញថា ក្រសួងរបស់លោកមានគម្រោងសាងសង់ពន្ធនាគារដែលមានអាចផ្ទុកអ្នកទោស ៧,០០០នាក់នៅលើទំហំដី ៨០០ ហិកតានៅក្នុងខេត្តពោធិ៍សាត់។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/23144/new-prison-for-pursat-as-inmate-population-grows/
ស្ថាបនានឹងក្លាយជាធនាគារពាណិជ្ជ
ស្ថាបនាមីក្រូហិរញ្ញវត្ថុភីលិស៊ី ដែលជាស្ថាប័នដ៏ធំមួយនៅកម្ពុជា នឹងប្រែខ្លួនទៅជាធនាគារពាណិជ្ជមួយជាផ្លូវការនៅចុងខែក្រោម នេះជាការផ្លាស់ប្តូរមួយនៅក្នុងបន្ទាត់រួមជាមួយធនាគារដែលគ្រប់គ្រងដោយប្រទេសជប៉ុនម៉ារ៉ូហាន់ ដែល ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23125/sathapana-to-become-a-commercial-bank/