ភាពងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (២០១០)
ភាពងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (២០១០)
សំណុំទិន្នន័យនេះ បង្ហាញពីតម្លៃសន្ទស្សន៍នៃភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ សម្រាប់ខេត្តនីមួយៗ នៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ដោយ កម្មវិធីសេដ្ឋកិច្ច និងបរិស្ថានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្មវិធីមួយគ្រប់គ្រងដោយអង្គការ WorldFish។ សន្ទស្សន៍ដែលមានតម្លៃក្បៀស (ចន្លោះពី [០,០ ទៅ ១,០]) បង្ហាញពីកម្រិតនៃការប៉ះពាល់ពី ការផ្លាស់ប្តូរ និងប្រែប្រួលអាកាសធាតុ ភាពងាយប៉ះទង្គិចទៅនឹងអាកាសធាតុដែលធ្វើឱ្យតក់ស្លុតនិងធុញថប់ និងសមត្ថភាពបន្សាំចំពោះការប្រែប្រួលអាកាសធាតុ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ទទួលបានទិន្នន័យនេះក្នុងទម្រង់ជាវ៉ិចទ័រ ពីក្រុមការងារអាត់ត្លាស របស់អង្គការសង្រ្គោះសត្វព្រៃកម្ពុជា។
License: CC-BY-4.0