ចំងាយទៅកាន់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ការអង្កេតជាមូលដ្ឋានស្តីពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ERW (២០០៩-២០១៤)
ទិន្នន័យការអង្កេតជាមូលដ្ឋាននេះបង្ហាញពីព័ត៌មានអំពីទីតាំងតំបន់រងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់មីន ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤។ ទិន្នន័យនេះក៏បានរួមបញ្ជូលពីកម្រិតភាពភ័យខ្លាច ចម្ងាយប្រហាក់ប្រហែលទៅកាន់តំបន់ទាំងនោះ និងការចាត់ចំណាត់ថ្នាក់តំបន់ដែលមានមីនស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីនទាំងនោះ។ ប្រភពនៃទិន្នន័យ គឺបានមកពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និងត្រូវបានចូលរួមផ្តល់ដោយ ការិយាល័យសម្របសម្រួលការងារមនុស្សធម៌ (OCHA) មករក្សាទុកនៅក្នុងប្រព័ន្ធ Humanitarian Data Exchange (HDX)។ ក្រុមការងារទិន្នន័យ និងផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្រមូលទិន្នន័យនេះជាទម្រង់ Shapefile ពីគេហទំព័រ HDX និងបោះផ្សាយទិន្នន័យនេះឡើងវិញនៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍសម្រាប់គោលបំណងមិនមែនពាណិជ្ជកម្មតែប៉ុណ្ណោះ។
License: cc-by