ព័ត៌មាន
ប្រាក់ឧបត្ថម្ភចុងក្រោយសម្រាប់បុគ្គលិកវិស័យទេសចរណ៍ខេត្តសៀមរាប
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ឧបត្ថម្ភចុងក្រោយជូនបុគ្គលិកទេសចរណ៍ចំនួន ១២៩នាក់ នៅខេត្តសៀមរាប ដែលកិច្ចសន្យាការងារត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩។ ...
ជា សុខនី
https://www.phnompenhpost.com/national/final-cash-support-siem-reap-tourism-workers
ខេត្តព្រះសីហនុ ប្រកាសជាផ្លូវការថាជាខេត្តដែលគ្មានមីន
ខេត្តព្រះសីហនុ ត្រូវបានប្រកាសថា គ្មានគ្រាប់មីន ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឲ្យខេត្តនេះជាខេត្តទី៦ ដែលត្រូវបានប្រកាសគ្មានគ្រាប់មីន។ អាជ្ញាធរប្ដេជ្ញាលុបបំបាត់មីន១២ខេត្តបន្ថែមទៀតនៅចុងឆ្នាំនេះ។ ...
រី សុខចាន់
https://www.phnompenhpost.com/national/preah-sihanouk-province-officially-declared-landmine-free
កម្ពុជា-ចិន ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យអប់រំ ខណៈដែលប្រទេសទាំងពីរប្រារព្ធ “ឆ្នាំមិត្តភាពចិន-កម្ពុជា” នៅឆ្នាំ២០២៣។ ...
រី សុខចាន់
https://www.phnompenhpost.com/national/cambodia-china-expand-cooperation-education-sector
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្វែងរកការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្រិតសហគមន៍
គម្រោងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋានត្រូវបានដាក់ឱ្យដំណើរការដើម្បីលើកកម្ពស់ចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជន ក៏ដូចជាការបង្កើនលទ្ធភាពរបស់អតិថិជនទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការនៅក្នុងសហគមន៍។ ...
អ៊ូ សុខមាន
https://cambodianess.com/article/mfis-seek-boosting-financial-literacy-at-communal-level
ហានិភ័យជំងឺគ្រុនផ្តាសាយបក្សីចំពោះមនុស្សនៅកម្ពុជានៅតែមានកម្រិតទាប៖ អង្គការសុខភាពពិភពលោក
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ហានិភ័យចំពោះសាធារណជនទូទៅពីជំងឺគ្រុនផ្តាសាយបក្សី A (H5N1) នៅកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាករណីឆ្លងរបស់មនុស្សពីរនាក់ត្រូវបានរកឃើញនាពេលថ្មីៗនេះក៏ដោយ។ ...
បុគ្គលិក ថ្មីថ្មី
https://cambodianess.com/article/bird-flu-risk-to-humans-in-cambodia-remains-low-who
កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ FATF
ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការឃ្លាំមើលការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មសកល ដោយបានធ្វើការដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានរីកសាយនៅក្នុងប្រទេស។ ...
តន ចាន់រិទ្ធារ៉ា
https://cambodianess.com/article/cambodia-removed-from-the-fatfs-grey-list
ធនាគារជាតិចុះហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់ការទូទាត់ថ្មី
ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃព្រហស្បត្តិ៍បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី។ ...
កង សុធា
https://bit.ly/3kBtmrV
កម្ពុជានាំចេញទៅកាន់កូរ៉េមានការកើនឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ការនាំចេញទៅកាន់កូរ៉េខាងត្បូងបានកើនឡើងគួរឲ្យកត់សម្គាល់ និងបានអគុណដល់កិច្ចព្រមព្រៀងសេរី ដែលបានចូលជាធរមានកាលពីខែធ្នូកន្លងទៅ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3xU5YZM
កម្ពុជាដាក់ចេញគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន
ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ចេញរួមគ្នានូវគម្រោង “ហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពក្នុងសហគមន៍” ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងការការពារអ្នកប្រើប្រាស់នៅក្នុងសហគមន៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IZpiuP
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់ជំរុញវិស័យទេសចរណ៍
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជំរុញវិស័យទេសចរណ៍របស់ប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3YeWeUM
ជប៉ុនផ្តល់ថវិការ ៨៤៣.៩៤៦ ដុល្លារដើម្បីគាំទ្រគម្រោងចំនួន ៣ នៅកម្ពុជា
រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិការសរុបចំនួន ៨៤៣.៩៤៦ ដុល្លារសម្រាប់អង្គការចំនួនបី ក្រោមក្របខណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការសិក្សា និងអភិវឌ្ឍសាកលវិទ្យាល័យប្រកបដោយគុណភាពសម្រាប់ការអប់រំកាយ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41qZgrP
កម្ពុជានឹងសាងសងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ខេត្តកណ្តាលទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
រាជរដ្ឋាភិបាលសម្រេចសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មី ដើម្បីតភ្ជាប់ខេត្តកណ្តាល ទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kBT7Z5
ក្រសួងការបរទេសនឹងរៀបចំសន្និបាតប្រចាំឆ្នាំនៅដើមខែមីនា ដើម្បីវាយតម្លៃសមិទ្ធផលការងារ និងរៀបចំផែនការថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងរៀបចំសន្និបាតប្រចាំឆ្នាំនៅដើមខែមីនាខាងមុខ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មីដើម្បីពិនិត្យភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-27-1655-247425.html
រដ្ឋបាលខេត្តព្រះសីហនុកំណត់យកថ្ងៃទី៣ ខែមីនា ដើម្បីធ្វើការសម្របសម្រួលវិវាទក្រុមហ៊ុនបុរីវីអាយភីបន្តទៀត
រដ្ឋបាលខេត្តព្រះសីហនុ កំណត់យកថ្ងៃទី ៣ ខែមីនាខាងមុខ ដើម្បីធ្វើការសម្របសម្រួលវិវាទរបស់ពលរដ្ឋ និងម្ចាស់បំណុល ជាមួយក្រុមហ៊ុនបុរីវីអាយភីបន្តទៀត បន្ទាប់ពីការជជែកពិភាក្សាដោះស្រាយកាលពីថ្ងៃទី ២៣ កុម្ភៈ មិនទាន់មានការសម្រេចណាមួយច្បាស់លាស់នៅឡើយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-02-26-1916-247405.html
រដ្ឋមន្ត្រីកសិកម្មត្រៀមជួយពលរដ្ឋឱ្យទទួលបានផលពីកសិដ្ឋានទឹកដោះគោគិរីសួគ៌
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើជាអ្នកសម្របសម្រួលក្នុងការបង្កើតទំនុកចិត្ដឱ្យប្រជាកសិករក្នុងកិច្ចសហការវិនិយោគជាមួយ ម្ចាស់កសិដ្ឋាន គិរីសួគ៌ នៅក្បែរឧទ្យានជាតិភ្នំតាម៉ៅ។ ...
ហុង រស្មី
https://www.postkhmer.com/business/2023-02-27-0947-247414.html
មីក្រូហិរញ្ញវត្ថុចូលរូមក្នុងវិស័យទឹកស្អាត និងអនាម័យ
ភាពជាដៃគូរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង Water.org មានគោលបំណងបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យទូទាំងប្រទេស ដោយផ្តល់ការលើកទឹកចិត្តដល់វិស័យហិរញ្ញវត្ថុ។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-microfinance-to-tap-into-wash-sector
ប្រទេសថៃជំរុញឲ្យមានការឃ្លាំមើលជំងឺផ្ដាសាយបក្សី ក្រោយមានករណីស្លាប់កុមារីខ្មែរ
កុមារីអាយុ១១ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលជំរុញឱ្យមានការអំពាវនាវឱ្យបង្កើនការឃ្លាំមើលជំងឺនេះ ដោយភ្នាក់ងារសុខាភិបាលរបស់រដ្ឋាភិបាល។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41sPl4Q
វៀតណាមខាងត្បូងដាក់ការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយបក្សី បន្ទាប់មានករណីឆ្លងនៅកម្ពុជា
វិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ បានប្រកាសអាសន្នជំងឺគ្រុនផ្តាសាយបក្សីទៅកាន់តំបន់ភាគខាងត្បូង បន្ទាប់ពីមានករណីឆ្លងលើមនុស្សជាង១០នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា រួមទាំងមនុស្សពីរនាក់បានស្លាប់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IwRbcg
នាវាពាណិជ្ជកម្ម ដែលចូលមកដែនទឹកកម្ពុជា ត្រូវបានសម្រេចឱ្យស្នើសុំធ្វើបែបបទនាវាតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣កុម្ភៈបានសម្រេចឱ្យគ្រប់នាវាពាណិជ្ជកម្មទាំងអស់ដែលចូលមកដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំធ្វើបែបបទនាវាចូល-ចេញតាមរយៈប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ ...
បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-24-0854-247358.html
មកទល់ពេលនេះ រាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង ៩៦០ លានដុល្លារ ជួយជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩
គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៩៦០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់បានទទួលពីការឧបត្ថម្ភនេះ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-02-25-1515-247372.html
ទិវាសត្វក្រៀលលើកទី៦ ត្រូវបានប្រារព្ធឡើង ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានចូលរួមអភិរក្ស
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាសហការជាមួយក្រសួងបរិស្ថានបានរៀបចំប្រារព្ធទិវាសត្វក្រៀលលើកទី៦ ដើម្បីផ្សព្វផ្សាយដល់សាធារណជន និងជំរុញឱ្យសហគមន៍មូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធឱ្យចូលរួមអភិរក្សសត្វ ...
ជា សុខនី
https://www.postkhmer.com/national/2023-02-26-1629-247390.html
ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានកំណើន១០,៦ភាគរយក្នុងឆ្នាំ២០២២
របាយការណ៍របស់និយតករធានារ៉ាប់រងកម្ពុជា (IRC) បានបង្ហាញកាលពីថ្ងៃសុក្រថា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាបានកត់ត្រាបុព្វលាភសរុបចំនួន ៣៣១,៨ លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ១០,៦ ភាគរយពី ២៩៩,៨ លានដុល្លារកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41nokzT
ជំរុញការអភិវឌ្ឍន៍កសិកម្មដែលធន់នឹងអាកាសធាតុ
កសិករប្រមាណ ៤០០ នាក់ និងអ្នកពាក់ព័ន្ធវិស័យកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅខេត្តសៀមរាបកាលពីថ្ងៃសុក្រសម្រាប់កិច្ចប្រជុំស្តីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពលើកទី ៣ ដែលពួកគេបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីជំរុញការអភិវឌ្ឍន៍កសិកម្ម ...
Marissa Carruthers
https://kiripost.com/stories/cambodia-push-to-develop-climate-resilient-agriculture
កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយកោះសូឡូម៉ុន និងហ្វីជី ស្តីពីនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់
កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ជាមួយកោះសូឡូម៉ុន និងហ្វីជី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកនានានៃនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xSU02D