ព័ត៌មាន
លោក ហ៊ុន សែន ប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ក្រោយប្រឈមនឹងសោកនាដកម្មរយៈពេលជាង ១០ ខែដែលកើតឡើងដោយសារព្រឹត្តិការណ៍សហគមន៍ ២០ ខែកុម្ភៈ។ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ចប់ជាផ្លូវការនូវគ្រោះមហន្តរាយនេះ។ ...
យឹម ស្រីលីន
https://bit.ly/32pt12b
ស្ទឹងត្រែងចាត់វិធានការអ្នកកាប់ទន្ទ្រានយកដីព្រៃសហគមន៍
មន្ត្រីរដ្ឋបាលព្រៃឈើ កំពុងចាត់វិធានការលើអ្នកកាប់ ទន្ទ្រានយកដីព្រៃសហគមន៍ ឈើទាល ព្រឺស ធ្វើជាកម្មសិទ្ធិ នៅចំណុចឃុំ ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Jdxcif
ប្រទេសជប៉ុននឹងផ្តល់រថយន្តប្រមូលសំរាមមកកម្ពុជា
រដ្ឋាភិបាលជប៉ុននឹងផ្តល់រថយន្តប្រមូលសំរាមចំនួន ១០ គ្រឿង ដែលមានតម្លៃសរុប ២៤៥,២១៥ ដុល្លារ ដល់ខេត្តចំនួន ១០ នៃប្រទេសកម្ពុជា ក្រោមក្របខណ្ឌ ជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/32pX2yG
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េរយៈពេល ១១ ខែ កើនឡើងជិត ៩%
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ សម្រេចបានក្នុងទឹកប្រាក់សរុបជិត ៨៧០ លានដុល្លារ កើន ៨,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជា កើនជិត ៦ ភាគរយ និងនាំចូលកើនជាង ១០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-21-1303-228635.html
កម្ពុជា-ចិនសម្រេចបង្កើតក្រុមការងារដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម
កម្ពុជា-ចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាពង្រឹងការវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-21-1057-228639.html
មន្ទីរបរិស្ថានចាត់ទុកការទាមទារយកដីរដ្ឋរបស់បុគ្គលម្នាក់ថា ជារឿងខុសច្បាប់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់ទុកបុគ្គលម្នាក់ឈ្មោះ ឱក ពុទ្ធី មានស្វាមីជាជនជាតិអូស្ត្រាលីមានលំនៅ នៅរាជធានីភ្នំពេញ ដែលបានទាមទារកាន់កាប់ដីព្រៃរបស់រដ្ឋទំហំ ៥០ ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីយកធ្វើជាកម្មសិទ្ធិគឺរឿងខុសច្បាប់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-21-0927-228620.html
ចាប់ពីផ្ទុះកូវីដ ១៩ មានពលករជាង ២៦ ម៉ឺននាក់បានវិលត្រឡប់មកស្រុកវិញ
ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រហូត ដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសចូលស្រុកវិញជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-21-0903-228613.html
រដ្ឋមន្ត្រីអប់រំកំណត់ឱ្យបើកដំណើរការសាលាមត្តេយ្យនៅថ្ងៃទី ១០ មករា ឆ្នាំ ២០២២
រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំ រាជធានី-ខេត្តគ្រឹះស្ថានមត្តេយ្យសិក្សាព្រមទាំងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ត្រូវចាប់ផ្តើមបើកដំណើរការ គ្រឹះស្ថានមត្ដេយ្យសិក្សា និងសេវាអប់រំកុមារតូចចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ជាផ្លូវការនៅទូទាំងប្រទេស និងបញ្ចប់វិញនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-21-1044-228631.html
កម្ពុជាស្វាគមន៍ការហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ខែ
ទីបំផុត អាកាសយានដ្ឋានអន្តរជាតិសៀមរាបរបស់កម្ពុជាបានស្វាគមន៍ជើងហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ ខែ។ ជើងហោះហើរដំបូងបានហោះហើរចេញពីប្រទេសសិង្ហបុរី ហើយបានចុះចតនៅអាកាសយានដ្ឋានសៀមរាបនៅម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃសុក្រ។ សៀមរាបជាអាកាសយានដ្ឋានអន្តរជាតិមួយក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបីដែលដំណើរការក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3mm1J3T
កម្ពុជា និងឥណ្ឌូណេស៊ី ចែករំលែកជំនាញចិញ្ចឹមត្រី
បណ្ឌិត Laining បាននិយាយថា “យើងបានរៀន និងយល់ពីរបៀបបង្កើតម៉ូឌុល របៀបរៀបចំរចនាសម្ព័ន្ធម៉ូឌុល និងរបៀបថាតើម៉ូឌុលសំខាន់ប៉ុណ្ណាក្នុងការបង្ហាញផ្លូវក្នុងការរៀន” ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qcpRqA
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបញ្ចេញប្រាក់កម្ចីចំនួន ៤៤.៩ ពាន់លានដុល្លារ ដែលកើនឡើង ២៣%
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីសរុបចំនួន១៨៥.១ ពាន់ពាន់លានរៀល ឬប្រហែល ៤៤.៩ ពាន់លានដុល្លារដល់វិស័យកសិកម្ម សំណង់ ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្មលក់ដុំ និងរាយ និងអង្គភាពគ្រួសារ។ នេះមានការកើនឡើង ២៣ %ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/32iBR1w
វៀតណាម-កម្ពុជាជំរុញភាពជាដៃគូសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែធ្នូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/32iAUpY
ទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនៅកម្ពុជាដើម្បីជំរុញទំនាក់ទំនងទ្វេភាគី
ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម មកកាន់កម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃពុធ ផ្តល់ឱកាសឱ្យភាគីទាំងពីរពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ebnrTK
កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់អូស្ត្រាលីនៅចុងសប្តាហ៍នេះ
កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ Pfizer ប្រមាណ ២,៣ លានដូស ដែលជាជំនួយរបស់អូស្ត្រាលីនៅចុងសប្តាហ៍នេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3peciaT
រដ្ឋាភិបាលផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មី ដើម្បីសន្សំថវិកាជាតិសម្រាប់មេរោគកូវីដ-១៩
រដ្ឋាភិបាលបានសម្រេចផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មីនៅឆ្នាំ២០២២ ដើម្បីសន្សំថវិកាជាតិ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាក្នុងបញ្ហាសុខភាព និងសង្គម ខណៈកំពុងដោះស្រាយវិបត្តិកូវីដ-១៩។ ...
អ្នកស្រាវជ្រាវចក្រភពអង់គ្លេសនិយាយថា ដូសទី ៣ មានប្រសិទ្ធភាព ៨៥% ប្រឆាំងនឹង Omicron ប៉ុន្តែការចាក់ដូសជំរុញនៅកម្ពុជានៅតែមានកម្រិតទាបនៅឡើយ
ខណៈប្រទេសកម្ពុជាកត់ត្រាករណីទី 2 នៃប្រភេទមេរោគ Omicron របាយការណ៍របស់អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Imperial College London និយាយថា ការចាក់ដូសជំរុញលើកទី 3 អាចផ្តល់ការការពារប្រហែល 85% ប្រឆាំងនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃប្រភេទមេរោគ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50990843/uk-researchers-say-3rd-booster-dose-85-effective-against-omicron-but-3rd-booster-take-up-in-cambodia-remains-critically-low/
ផែនការប្រាំមួយឆ្នាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជនបទ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ១៥ បន្ថែមទៀត និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៤៨ ក្នុងរយៈពេល ៦ ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ ខែធ្នូ ឆ្នាំ ២០២៦។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50991334/six-year-plan-for-rural-infrastructure/
កម្ពុជា បារាំង ពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភា
ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារាំងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភារបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3mlSu3o
កម្ពុជា ចិន ជំរុញការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
កម្ពុជា និងចិនបានបង្កើតក្រុមការងារលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានភារកិច្ចជាចម្បងក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3E5W5J6
គម្រោងបោសសម្អាតមីនឆ្នាំ២០២២ ពិភាក្សាយ៉ាងល្អិតល្អន់គោលដៅឆ្នាំ២០២៥ ដើម្បីកម្ពុជាគ្មានមីន
ប្រទេសកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងប្រទេសនូវែលហ្សេឡង់ បានពិភាក្សាគ្នាអំពីផែនការសកម្មភាពបោសសម្អាតមីនសម្រាប់លទ្ធផលដំណាក់កាលទី៤ (CfRIV)-គម្រោងសកម្មភាពមីនសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឆ្នាំ ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3eociPz
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាបន្តផ្តល់ជំនួយដល់កម្ពុជា
រដ្ឋាភិបាលនៃប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសន្យាបន្តផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងដែលបានគៀងគរពីសហភាពអឺរ៉ុប និងដៃគូផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ និងការស្តារសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3J3XKCt
លោក ហ៊ុន សែន ប្រកាសជំហរជាថ្មី ដោយខិតខំសម្រេចឱ្យបាននូវក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំហរសារជាថ្មីថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) ឱ្យបាន នៅពេលដែលលោកធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ និងជំរុញឱ្យប្រទេសដែលពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងធ្វើការចរចាគ្នា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-19-1721-228551.html
បង្គោលជាង ៨២ ភាគរយនៅជុំវិញបឹងទន្លេសាបក្នុងខេត្តទាំង ៦ ត្រូវបានពិនិត្យ ខណៈដែលដើមឈើកំពុងតែត្រូវបន្តដាំឡើងវិញ
សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាបបានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់៣បានចំនួន៦៥៩បង្គោល លើបង្គោលសរុបចំនួន៨០២ដែលស្មើនឹង៨២,២ភាគរយគិតមកដល់ត្រឹមល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1608-228529.html
រូបភាពសត្វឈ្លូសយក្សត្រូវបានថតឃើញជាលើកដំបូង នៅឧទ្យានជាតិវីរៈជ័យ
រូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា ត្រូវបានក្រសួងបរិស្ថានបង្ហាញដល់សាធារណជនតាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសៅរ៍ទី១៨ខែធ្នូនេះ ក្រោយពីត្រូវបានថតកាលពីខែមីនាកន្លងមកនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1507-228526.html