ព័ត៌មាន
ក្រសួងសាធារណការចុះបញ្ជីប្រព័ន្ធផ្លូវទូទាំងប្រទេស
ក្រសួងសាធារណការបានចាប់ផ្តើមចុះបញ្ជីប្រព័ន្ធផ្លូវទូទាំងប្រទេសដើម្បីធានាការគ្រប់គ្រងការងារជួសជុល និងថែទាំប្រកបដោយប្រសិទ្ធភាព។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50964643/ministry-of-public-works-registers-road-systems-nationwide/
កម្ពុជាធ្វើម្ចាស់ផ្ទះថ្នាក់ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ៥២
ប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃថ្នាក់ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធនៅថ្ងៃទី ២-៣ ខែវិច្ឆិកាតាមរយៈប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964545/cambodia-hosts-52nd-asean-stom/
ក្រសួងអប់រំពន្យារការប្រឡងថ្នាក់ទី១២ទៅដើមឆ្នាំក្រោយ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់មិញបានមានប្រសាសន៍ថា ការប្រឡងថ្នាក់ទី១២ ត្រូវបានពន្យារពេលពីដើមខែធ្នូ ដល់ដើមឆ្នាំក្រោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3nUyKnE
ព្រឹទ្ធសភាអនុម័តទាំងស្រុងសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ
កិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ របស់ព្រឹទ្ធសភា នៅថ្ងៃទី ២ វិច្ឆិកា បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ដោយសំឡេងគាំទ្រ ៥៧ លើ ៦២ សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល ចំពោះវិសោធនកម្មនៃច្បាប់ធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ច្បាប់ទាក់ទងសាលាក្តីខ្មែរក្រហម និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-03-0937-226140.html
លោក លី ធុជ អំពាវនាវឱ្យអាជ្ញាធរបន្តផ្សព្វផ្សាយការយល់ដឹងពីមីន
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអំពាវនាវឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានទូលាយនៅគ្រប់ពិធីសំណេះសំណាល និងគ្រប់វេទិកាជាមួយប្រជាពលរដ្ឋ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-03-0948-226144.html
សហគមន៍នេសាទ បារម្ភពីការបាត់បង់ព្រៃកោងកាងតាមតំបន់ឆ្នេរ
សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល សម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបន្តបាត់បង់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរដែលកំពុងទទួលរងការកាប់បំផ្លាញទន្ទ្រានកាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន និងកំពុងរងផលប៉ះពាល់ ដោយសារតែគម្រោងអភិវឌ្ឍន៍នៅតាមឆ្នេរសមុទ្រដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1027-226151.html
នាយករដ្ឋមន្ត្រី ស្នើក្រសួងអប់រំ និងរាជធានី-ខេត្តឱ្យសិស្សប្រើកាតចាក់វ៉ាក់សាំងកូវីដថតចម្លងជំនួសកាតដើម ចៀសវាងការខូច ឬបាត់កាតដើម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា អភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីអប់រំ អនុញ្ញាតឱ្យសិស្សានុសិស្ស និងកុមារប្រើប្រាស់កាត ឬបណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទថតចម្លង ដោយជំនួសនូវការប្រើប្រាស់កាតដើម សម្រាប់ការបង្ហាញនៅតាមសាលារៀន គ្រឹះស្ថានសិក្សានានា ដើម្បីចៀសវាងនូវការខូច ឬបាត់បណ្ណចាក់វ៉ាក់សាំងដើម។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-11-03-1007-226148.html
ក្រសួងអប់រំ ផ្តោតសំខាន់លើគោលនយោបាយពង្រឹងសមត្ថភាពយុវជន
ព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកយុវជនគឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាពទាំងបច្ចុប្បន្ន រួមទាំងអនាគត។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-03-1119-226158.html
ការបន្តកើនឡើងនៃតម្លៃប្រេងឥន្ធនៈលក់រាយ កំពុងរំខានដល់ជីវភាពប្រជាពលរដ្ឋកាន់តែខ្លាំង
តម្លៃលក់រាយប្រេងឥន្ធនៈដែលកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-03-1104-226157.html
ការបើកប្រទេសឡើងវិញ 'មិនទាន់អំណោយផល' សម្រាប់វិនិយោគិនក្នុងការត្រឡប់មកវិញ
សហគមន៍ធុរកិច្ចបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការលើកលែងការដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគារ និងជម្រើសក្នុងការនៅដាច់ដោយឡែកនៅផ្ទះ។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/opening-not-ideal-investors-return
មន្ទីរពេទ្យបង្អែកនឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ដោយគ្មានដែនកំណត់
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ណែនាំដល់អភិបាលរាជធានី-ខេត្ត បន្តចាក់វ៉ាក់សាំងដល់កុមារ និងប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលបានកំណត់ បើទោះជាយុទ្ធនាការចាក់វ៉ាក់សាំងផ្លូវការជុំទី១បានបញ្ចប់នៅថ្ងៃទី១ ខែវិច្ឆិកាក៏ដោយ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/referral-hospitals-give-free-covid-jabs-indefinitely
សេវាកម្មដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញចាប់ដំណើរការឡើងវិញ
ការដឹកជញ្ជូនរថយន្តក្រុងស្វយ័តភ្នំពេញ (PPABT) បានចាប់ផ្តើមដំណើរការឡើងវិញនូវសេវារថយន្តក្រុងសាធារណៈ និងទូកកាលពីម្សិលមិញ។ ...
សែន ដាវិត
https://www.khmertimeskh.com/50963738/pp-public-transport-services-resume/
អ្នកកាសែតនៅកម្ពុជាមានភាពប្រសើរឡើងក្នុងការផ្សាយការពិតនិងភាពត្រឹមត្រូវ
ដោយអ្នកសារព័ត៌មាននៅកម្ពុជា ប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៃវិជ្ជាជីវៈរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងទំនួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនក្នុងការធានានូវភាពត្រឹមត្រូវក្នុងការងារ នោះគ្មាននិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងពួកគេឡើយ។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50963742/journalists-in-cambodia-have-improved-in-truth-and-accuracy/
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងវិសោធនកម្មសញ្ជាតិតែមួយជាឯកច្ឆ័ន្ទ
កាលពីម្សិលមិញ ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសញ្ជាតិតែមួយ ដោយលើកឡើងថាដើម្បីធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50963684/senate-passes-single-nationality-draft-amendment-unanimously/
រោងចក្រថាមពលពន្លឺព្រះអាទិត្យថ្មី 495 មេហ្កាវ៉ាត់ នឹងដាក់ដំណើរការនៅឆ្នាំ 2023
រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួនប្រាំពីរដែលមានទំហំ 495 មេហ្គាវ៉ាត់នឹងដាក់ដំណើរការក្នុងឆ្នាំ 2023 ដោយជំរុញការផ្គត់ផ្គង់ប្រភពនេះឱ្យស្មើនឹង 20 ភាគរយនៃសមត្ថភាពថាមពលដែលបានដំឡើងសរុប។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964110/new-solar-power-plants-of-495-mw-to-come-online-in-2023/
អាជ្ញាធរជាតិអប្សរាបានដាំដើមឈើជាង ២លានដើម
អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីព្រះសង្ឃ និងវិស័យឯកជន នៅថ្ងៃចន្ទនេះ បានដាំកូនឈើចំនួន ២.៥០០ដើម នៅតំបន់ប្រាសាទព្រះវិហារ ព្រំ ពីល្វែង នៃឧទ្យានអង្គរ ដើម្បីបំពេញបន្ថែមនូវសោភ័ណភាព និងបរិស្ថាននៃប្រាសាទអង្គរវត្ត។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50963801/apsara-authority-records-more-than-2-million-trees-planted/
អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យមានវិធានការតឹងរ៉ឹង ដើម្បីធានាឲ្យអាជីវកម្មដែលមានហានិភ័យខ្ពស់នៅតែបិទ
ចំពេលមានសកម្មភាពលួចលាក់ដោយក្លឹបកម្សាន្ត ខារ៉ាអូខេ និងម្ចាស់អាជីវកម្មដែលមានហានិភ័យខ្ពស់នោះ អភិបាលរាជធានីភ្នំពេញបានចេញបទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង ១៤ នៃរាជធានី ឱ្យអនុវត្តការបង្ក្រាបយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលបំពានវិធានការរដ្ឋបាល។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964252/phnom-penhs-governor-calls-for-stricter-measures-to-ensure-high-risk-businesses-remain-close/
ប្រាសាទអង្គរជាប់ជាកន្លែងល្អបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រាសាទអង្គរក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី 1 ក្នុងចំណោម 29 កន្លែងល្អបំផុតសម្រាប់ទស្សនានៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមការស្ទង់មតិរបស់ Touropia Travel Guides ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964217/angkor-crowned-as-best-place-to-visit-in-southeast-asia/
ជប៉ុនផ្តល់យានជំនិះ និងសម្ភារៈការិយាល័យដល់កម្ពុជា
ប្រទេសជប៉ុនបានផ្តល់ជំនួយដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (MFAIC) នូវយានជំនិះ និងសម្ភារៈការិយាល័យស្មើនឹង ៣០០ លានយ៉េន (ប្រហែល ២,៧៨០,០០០ដុល្លារ) សម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50963288/japan-donates-vehicles-and-office-equipment-to-cambodia/
កូវ៉ាក់ផ្តល់ទូរត្រជាក់រក្សាវ៉ាក់សាំងដល់កម្ពុជាតម្លៃជិត៦ម៉ឺនដុល្លារ
កូវ៉ាក់ផ្តល់បរិក្ខារប្រព័ន្ធត្រជាក់ខ្លាំងដល់កម្ពុជាដើម្បីជួយពង្រីកសមត្ថភាពកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CCEGb7
កម្ពុជានាំចេញអង្ករបានជាង ៤៦ម៉ឺនតោនក្នុងរយៈពេល ១០ខែ
យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៤៦០,១៦៩ តោនក្នុងខែមករាដល់ខែតុលាឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៣៩៣ លានដុល្លារ។ ការនាំចេញអង្ករសរុបបានធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
មីឆែល ហ្វឹន
https://bit.ly/3GKfz8L
ការនាំចេញកសិផលរបស់កម្ពុជាកើនជាង ៤៧ ភាគរយក្នុងរយៈពេល ១០ ខែដំបូង
ផលិតផលកសិកម្មប្រមាណ ៤,២២១,១៥៣ តោនក្រៅពីអង្ករ និងស្រូវត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងអំឡុងពេល ១០ ខែដំបូងនៃឆ្នាំនេះបើទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50963305/cambodias-agricultural-exports-up-over-47-percent-in-first-10-months/
រដ្ឋាភិបាលកម្ពុជាបន្តចេញវិធានការជុំទី១០ ដើម្បីជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩
រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការជុំទី១០ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-01-1045-226023.html
កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
កម្ពុជា-វៀតណាមបានវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខជាមួយគ្នា ខណៈភាគីទាំង ២ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំង ២ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-01-0958-226010.html