ព័ត៌មាន​

ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​កោះ​ប្រើស​ សម្រេច​បាន​ជាង ៧០ ​ភាគរយ

ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ដែល​មាន​តម្លៃ​សរុប​ជិត ៣០ ​លាន​ដុល្លារ​នៅ​កោះ​ប្រើស​ក្នុង​ខេត្ត​ព្រះសីហនុ សម្រេច​បាន​ប្រមាណ ៧០ ​ភាគរយ ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​វិនិយោគ​លើ​កោះ​នេះ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​។ លោក ហេង ធូ អ្នកគ្រប់គ្រង​ការដ្ឋាន​សាងសង់​នៃ​ក្រុមហ៊ុន Angela Real Estate Co., Ltd បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ថា ដំណើរការ​សាងសង់​សម្រេចបាន ៧០ ​ភាគរយ​ហើយ​ផ្នែក ...

ធូ វិរៈ
https://bit.ly/3iGQ8sS

ក្រសួង​ប្រាប់ ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការដុត​ភ្លើង​យក​ឃ្មុំ ឬ ​ចាប់​សត្វ​ ដែល​អាច​បង្ក​វិនាសកម្ម

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ឱ្យមាន​ការទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ក្នុង​ការយក​ឃ្មុំ ដុត​ចាប់​សត្វ ដុត​វាលស្មៅ​យក​ល្បាស់​ខ្ចី​ជាដើម ដែល​នាំឱ្យ​ឆេះ​ព្រៃ រាលដាល​ឆេះ​ស្រូវ និង​ភូមិ​ប្រជាពលរដ្ឋ ជាហេតុ​នាំឱ្យ​មាន​វិនាសកម្ម​ផ្សេងៗ​កើតឡើង​នៅ​រដូវប្រាំង​។ សេចក្តី​ណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​របស់​ក្រសួងកសិកម្ម​ចេញ​ថ្ងៃទី​ ២០ ខែមករា បានឱ្យដឹងថា កត្តា​ចម្បង ...

អោម ប៊ុនធឿន
https://bit.ly/3iKKSo0

នាយករដ្ឋមន្ត្រី​ឆ្លើយតប​ចំពោះ​ការរិះគន់​ពី​ការលុប​បឹង​ក្នុង​រាជធានី​ ដើម្បី​ធ្វើការ​អភិវឌ្ឍ

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ពី​ការបន្ត​លុប​ផ្ទៃ​បឹង​មួយចំនួន​ទៀត​នៅក្នុង​មូលដ្ឋាន​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទៅជា​ទីក្រុង​ និង​សំណង់​ផ្សេងៗ ប៉ុន្តែ​លោក​មិន​យល់ស្រប​ឱ្យមាន​ការ​លុប​បំបិទ​មុខ​ចរន្ត​ទឹក​ហូរ​នោះទេ​។ ការលុប​បឹង​នៅ​ភ្នំពេញ​ជា​បន្តបន្ទាប់​កន្លងមក​ត្រូវ​បាន ...

នៅ ស៊ីវុត្ថា
https://bit.ly/3iInk38

អនុស្សា​រណៈ​យោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​ដើម្បី​អនុវត្ត​បច្ចេកវិទ្យា​ចុង​ក្រោយ​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​

​ក្រសួងការពារជាតិ​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ឌី​ណូ​រ៉ូ​ខេ​ម​បូ​ឌា​តិច​ណូ​ឡូ​ជី​ (Sensoro​ Cambodia​ Technology​ Co.,​ Ltd)​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​ ត្រួតពិនិត្យ​ និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ជា​ពិសេស​អគ្គិភ័យ​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50806652/mou-signed-to-apply-latest-technology-for-disaster-risk-management/

ក្រសួង​មហាផ្ទៃ​ និង​អង្គការ​តម្លាភាព ​ចុះហត្ថលេខា​បន្ត​កិច្ចសហ​ប្រតិបត្តិការ​រយៈពេល​ ៥ ឆ្នាំ

ក្រសួង​មហាផ្ទៃ​ និង​អង្គការ​តម្លាភាព​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​ដើម្បី​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​រយៈ​ពេល ​៥ ឆ្នាំ ​ក្នុង​ដំណាក់កាល​ទី២ ​ក្នុង​ទិសដៅ​អនុវត្ត​ «គម្រោង​សាលា​អភិបាលកិច្ច» ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ ២០២៥។ ...

ឡុង គីមម៉ារីតា
https://bit.ly/2LQCOX8

ក្រុមការងារ​បច្ចេកទេស​ ​កម្ពុជា-ហុងគ្រី ​ផ្តើម​ចរចា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម

កម្ពុជា និង​ហុងគ្រី​បាន​ព្រមព្រៀងគ្នា​ជំរុញ​សេដ្ឋកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២​ ​បន្ថែម ខណៈ​វិស័យ​ឯកជន​សម្លឹង​ឃើញថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​អាច​ចាប់​ទីផ្សារ​ហុងគ្រី​ជា​ទិសដៅ​ពង្រីក​ការនាំចេញ​ទៅកាន់​ប្រទេស​នានា​នៅ​ទ្វីបអឺរ៉ុប​។ ...

ធូ វិរៈ
https://bit.ly/2Y7dnDe

មន្ត្រី​ឧទ្យានុរក្ស​ ៦ ​រូប​ទទួលបាន​បណ្ណ​សរសើរ​ពី​ក្រសួងបរិស្ថាន​ និង​អង្គការ WWF

ក្រសួង​បរិស្ថាន និង​អង្គការ WWF ផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ដល់​មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ចំនួន​ ៦ ​នាក់​ក្នុង​ចំណោម​ ១០០ ​នាក់​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ជា​ការលើក​ទឹកចិត្ត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ក្នុងពេល​កន្លងមក​។ ...

អោម ប៊ុនធឿន
https://bit.ly/3c11WVL

សកម្មជន​បរិស្ថាន ​រៀបចំ​ពាក្យបណ្ដឹង​ទៅ​ឧទ្ធរណ៍ ​ក្រោយ​ចាញ់ក្ដី​អភិបាលស្រុក

សកម្មជន​ការពារ​​បរិស្ថាន និង​ព្រៃឈើ លោក គ្រើង តុលា គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានសម្រេច​កាល​ថ្ងៃទី​ ១៩ ខែមករា​ឆ្នាំនេះ​ឱ្យ​លោក​ផ្ដល់​សំណង​ ៤០ ​លានរៀល​ទៅ​លោក សៀក មុន្នី អភិបាល​​ស្រុក​អូររាំង​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3iBEnEe

អ្នក​អភិរក្ស​ជនជាតិ​ខ្មែរ​កំពុង​តាមដាន​អក​ត្រី​ក្បាល​ប្រផេះ​

​ក្រុម​អ្នក​អភិរក្ស​បាន​ និង​កំពុង​តាមដាន​វត្តមាន​អក​ត្រី​ក្បាល​ប្រផេះ​នៅ​តាម​ជំរក​របស់​ពួក​វា​ នេះ​បើ​យោង​តាម​កម្មវិធី​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​។​ “​អក​ត្រី​ក្បាល​ប្រផេះ​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ដោយ​ការ​បាត់​ទីជម្រក ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50806073/cambodian-conservationists-monitoring-grey-headed-fish-eagles/

ក្រសួង​ធនធានទឹកៈ អាកាសធាតុ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​ជាង​ឆ្នាំមុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា អាកាសធាតុ​ក្នុង​រដូវប្រាំង​ឆ្នាំ​ ២០២១ ​នេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​ជាង​ឆ្នាំមុន ប៉ុន្តែ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​អាច​នឹង​កើតមាន​ច្រើនជាង​ឆ្នាំមុនៗ ពិសេស​នៅក្នុង​បណ្ដា​ខេត្ត​ដែល​ស្ថិត​តាម​តំបន់​វាលទំនាប និង​មាត់សមុទ្រ​។ ...

ឃុត សុភចរិយា
https://bit.ly/3iLtEqL

ADB ​ស្នើ​កម្ពុជា​ពិចារណា​ផ្លាស់ប្ដូរ​វិស័យ​​ខ្លះ​ឱ្យ​ស្រប​នឹង​បដិវត្តន៍​​ឧស្សាហកម្ម​ទី៤

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ADB ​ស្នើឱ្យ​កម្ពុជា​ពិចារណា​លើ​ការអភិវឌ្ឍ​ផែនទី​នៃ​ការផ្លាស់ប្តូរ​ឧស្សាហកម្ម សម្រាប់​វិស័យ​សំខាន់ៗ ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ទៅរក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដោយមាន​ការវិនិយោគ​គ្រប់គ្រាន់​លើ​ការពង្រឹង​​ជំនាញ​សម្រាប់​ការងារ​ថ្មី និង​ការងារ​ដែល​ត្រូវ​ផ្លាស់ប្តូរ​។ ...

នៀម ឆេង
https://bit.ly/3paMwlj

«​ពានរង្វាន់​ដឹងគុណ​» ​នឹងត្រូវ​រៀបចំ​ជូន​អ្នកកាសែត ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​ព័ត៌មាន

ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​កម្មវិធី​ «​ពានរង្វាន់​ដឹងគុណ​» ​ដល់​អ្នកសារព័ត៌មាន ដែល​លះបង់​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ទសវត្សរ៍​មកហើយ ចាប់ពី​ទសវត្សរ៍ ឆ្នាំ​ ១៩៧០ មកដល់​បច្ចុប្បន្ន​។ ពានរង្វាន់​នេះ​បែងចែក​ជា​ ២ គឺ​ពានរង្វាន់​ជយលាភី​ចំនួន​ ៥ ​នាក់ និង​ពានរង្វាន់​កិត្តិយស​ចំនួន​ ៥ ​នាក់​។ ...

អោម ប៊ុនធឿន
https://bit.ly/3o9Zn69

ស្ថាប័ន​សមត្ថកិច្ច​ជំនាញ ​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​នឹង​ការផ្ញើ​សារ​ឈ្នះ​រង្វាន់​តាម​បណ្តាញ​សង្គម

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​ការផ្ញើ​សារ​ «​ឈ្នះ​រង្វាន់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​» បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​សង្កេតឃើញ​មាន​ការកើនឡើង​នូវ​ការទទួល​បាន​សារ​បែបនេះ​តាម​បណ្តាញ​សង្គម​ Telegram និង ...

នៅ ស៊ីវុត្ថា
https://bit.ly/2NqLaF7

វិវាទ​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ ១០ ​គ្រួសារ​​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវបាន​ដោះស្រាយ

វិវាទ​ដីធ្លី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ១០ ​គ្រួសារ​ដែល​អូសបន្លាយ​អស់​ពេល​ជាង​ ១៥ ​ឆ្នាំ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ដោះស្រាយ​បញ្ចប់​ដោយ​ភាគី​វិវាទ​បាន​ជ្រើស​យក​ការ​ចាប់ដៃគ្នា​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក និង​ផ្ដិត​មេដាយ​បញ្ចប់​វិវាទ​ចំពោះមុខ​រដ្ឋបាល​ស្រុក​កាលពី​ថ្ងៃទី​ ១៩ ខែមករា​។ ...

វ៉ន ដារ៉ា
https://bit.ly/2NjUpXB

និស្សិត​ចុះឈ្មោះ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ធ្លាក់ចុះ

 និស្សិត​ចុះឈ្មោះ​សិក្សា​នៅតាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ មាន​ការធ្លាក់​ចុះបើ​ធៀប​ទៅនឹង​ឆ្នាំសិក្សា​មុនៗ ដែល​ការធ្លាក់ចុះ​នៃ​ចំនួន​និស្សិត​ចុះឈ្មោះ​ចូលរៀន​នេះ​ត្រូវ​បាន​អ្នក​នៅក្នុង​វិស័យ​អប់រំ​បន្ទោស​ទៅលើ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ...

វ៉ន ដារ៉ា
https://bit.ly/2LWoa0p

ក្រសួង​ព័ត៌មាន​រកឃើញ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន​ ១ ៣៤៣ ​ករណី​ ក្នុង​ឆ្នាំ​ ២០២០

ក្រសួង​ព័ត៌មាន​បាន​រកឃើញ​ប្រភពព័ត៌មាន​នានា ដោយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ និង​ព្រះមហាក្សត្រ​ចំនួន ១ ៣៤៣ ករណី​ ក្នុង​ឆ្នាំ​ ២០២០ ក្នុង​នោះបាន​លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៣ ដែល​ផ្សាយ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។ នេះ​បើតាម​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​។ ...

វ៉ន ដារ៉ា
https://bit.ly/3c679eS

ក្រសួង​រៀបចំ​ដែនដី​លើកឡើង​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុង​ការវាស់វែង​ និង​ផ្តល់​សិទ្ធិ​កាន់កាប់​ដីឯកជន​របស់​រដ្ឋ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើង​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុង​ការអង្កេត​វាស់វែង​សុរិយោដី​នៃ​ក្បាលដី​ក្នុង​គោលបំណង​ផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ ខណៈ​កន្លងមក​ការផ្តល់​សិទ្ធិ​ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​រដ្ឋបាល​សុរិយោដី​។ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ ...

ឡុង គីមម៉ារីតា
https://bit.ly/3c66pq6

ចិន​ផ្តល់ជំនួយ​ជា​សម្ភារ​លើ​វិស័យ​មីន​មាន​ទឹកប្រាក់ $១ ​លាន​ ដល់​អាជ្ញាធរ​មីន

សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ផ្ដល់នូវ​សម្ភារ​ជា​ជំនួយ​មនុស្សធម៌​លើ​វិស័យ​សកម្មភាព​មីន​ដល់​អាជ្ញាធរ​មីន​ប្រមាណ​ ១ ​លានដុល្លារ​អាមេរិក ខណៈ​កម្ពុជា​បានដាក់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ គ្មានមីននៅឆ្នាំ ២០២៥​។ ...

វ៉ន ដារ៉ា
https://bit.ly/3obsUMO

លោក ស ខេង ជំរុញ​​ឱ្យ​បង្កើន​កិច្ចសហការ​​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ចសហការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​បារម្ភ​ពី​ការកើនឡើង​អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩ ប្រសិនបើ​វិធានការ​បង្ការ ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​ទៅលើ​ស្ត្រី​មាន​ការធ្លាក់ចុះ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2Migntu

មូលនិធិ​អាស៊ី​ និង​ក្រុមហ៊ុន​ស្មាត ផលិត​សៀវភៅ​ផ្តោតលើ​ការយល់ដឹង​ និង​អារម្មណ៍​ឆ្លើយតប​របស់​កុមារ

អង្គការ​មូលនិធិ​អាស៊ី​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ស្មាត​បាន​រៀបចំ​បង្កើត​សៀវភៅ​កុមារ ក្រោម​ប្រធាន​បទ​ «​តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​?» ដើម្បី​ផលិត​សៀវភៅ​កុមារ​ចំនួន​ ១០ ​ចំណងជើង​ផ្តោតលើ​ការយល់ដឹង​អំពី​អារម្មណ៍​ និង​ការឆ្លើយតប​របស់​កុមារ​នៅក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា ពិសេស​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវីដ ...

វ៉ន ដារ៉ា
https://bit.ly/3sP9FvP

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ ៣ ​ឆ្នាំ​សម្រាប់​មន្ត្រីការទូត​កម្ពុជា​អនុវត្ត​ និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ការទូត

លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន សម្ពោធ​ដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ដែល​ផ្ដោតលើ​វិស័យ​ចំនួន​ ៤ និង​សៀវភៅ​មុខម្ហូប «​រសជាតិ​នៃ​អង្គរ​» ឬ The Taste of Angkor សម្រាប់​មន្ត្រីការទូត​កម្ពុជា​អនុវត្ត​ និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ឱ្យ​លើស​ពី​ការធ្វើការ​ទូត​តាមបែប​ប្រពៃណី​។ ...

នៀម ឆេង
https://bit.ly/3c16P13

នាយករដ្ឋមន្ត្រី​ឲ្យ​អាជ្ញាធរ​មាន​ចំណាត់ការ​លើ​បុគ្គល​ណា​រំលោភបំពាន​ដី​សាធារណៈ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឱ្យ​អភិបាល​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស​ត្រូវ​មាន​ចំណាត់ការ​លើ​បុគ្គល​ណា​បាន​សាងសង់​របង​រំលោភបំពាន​លើ​ដី​សាធារណៈ​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅក្នុង​ដែនដី​របស់ខ្លួន​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/3o8nP7J

​រដ្ឋាភិបាល​៖​ បំណុល​រដ្ឋ​ស្ថិត​នៅ​ការ​គ្រប់គ្រង​បាន​

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ពិពណ៌នា​ថា​កម្រិត​បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​បាន​ និង​អនុញ្ញាត​ឱ្យ​មាន​ភាព​បត់បែន​សម្រាប់​ការ​ខ្ចីប្រាក់​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អភិវឌ្ឍន៍​របស់​ប្រទេស​។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/govt-kingdoms-sovereign-debt-manageable

ពាណិជ្ជកម្ម​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​ ៨៨៤​ លាន​ដុល្លារ​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​ ៨៨៤​ លាន​ដុល្លារ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​ ២០២០​ ធ្លាក់​ចុះ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ចំនួន​ ១៤​ ភាគរយ​។​ តួលេខ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​បាន​បង្ហាញ​ថា​ចាប់ពី​ខែមករា​ ដល់​ខែធ្នូ​ ឆ្នាំ​២០២០​ ប្រទេស ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50804885/cambodia-and-south-korea-trade-valued-at-884-million/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

R4Mh2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!