ព័ត៌មាន
សហគមន៍នៅតាមតំបន់ឆ្នេរសម្របខ្លួនសម្រាប់ការផ្លាស់ប្តូរអាកាសធាតុ
ដោយទទួលបានមូលនិធិពីមូលនិធិអភិវឌ្ឍន៍ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុតរបស់ពិភពលោក (LDCF) គម្រោងនេះនឹងជួយសហគមន៍នេសាទនៅតាមតំបន់ឆ្នេរ និងតំបន់ការពារក្នុងខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ របស់កម្ពុជាគឺ កំពត កែប កោះកុង និងព្រះសីហនុ ...
Jason Boken
https://www.khmertimeskh.com/50807075/coastal-communities-to-adapt-for-climate-change/
ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ បន្តផ្តល់អាហារតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍បានដាក់ទិសដៅបន្តអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដល់សិស្សក្នុងខេត្ដគោលដៅ ដើម្បីបង្កើនអត្រាចូលរៀន អត្រាឡើងថ្នាក់ កាត់បន្ថយការបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សា។ ...
វ៉ន ដារ៉ា
https://bit.ly/3ohSjV3
អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពស៊ើបអង្កេតរបស់សមត្ថកិច្ច
ចាប់ពីពេលនេះទៅ អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពទាក់ទងនឹងរឿងក្ដីព្រហ្មទណ្ឌដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចឡើយ។ សេចក្តីណែនាំនេះត្រូវបានចេញនៅថ្ងៃសុក្រដោយអគ្គស្នងការនគរបាលជាតិ ដល់ស្នងការនគរបាលរាជធានី-ខេត្តថាអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតការស៊ើបអង្កេតរបស់សមត្ថកិច្ចលើសកម្មភាពបទឧក្រិដ្ឋដូចជាការឃ្លាំមើល ការតាមដាន និងកំណត់អត្តសញ្ញាណជនសង្ស័យទីតាំងរបស់ពួកគេ ឬក្នុងពេលមានឧក្រិដ្ឋកម្មនៅក្នុងប្រទេសឡើយ។ ...
ប៊ុត រស្មីគង្គា
https://bit.ly/2MtxYPv
ការធ្វើអធិការកិច្ចការនាំចូលត្រីហាមឃាត់គួរឱ្យភ្ញាក់ផ្អើលនឹងចាប់ផ្តើម
ក្រសួងកសិកម្មបានបង្ហាញផែនការដើម្បីធ្វើឱ្យមានការបង្ក្រាបគួរឱ្យភ្ញាក់ផ្អើលចំពោះការនាំចូលពូជត្រីខុសច្បាប់ដែលត្រូវបានចុះបញ្ជីជាបណ្តោះអាសន្នដើម្បីការពារឧស្សាហកម្មត្រីក្នុងស្រុក។ ប្រភេទនេះរួមមានត្រីប្រា ត្រីឆ្តោរ និងត្រីដទៃទៀតដែល ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50806570/surprise-inspections-on-banned-fish-imports-to-start/
កម្ពុជារំពឹងថានឹងដាក់ដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារនៅចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ កាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីសម្រេចចំនួន ២ ដាច់ដោយឡែកពីគ្នាស្ដីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងដែលរំពឹងថា នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះជាអ្វីដែលសង្គមស៊ីវិលថា ជាការល្អ ប៉ុន្តែ ...
នៀម ឆេង
https://bit.ly/3qPApuA
ក្រុមហ៊ុនលីលី បង្កើនកែច្នៃប្រភេទបន្លែជាអាហារក្រៀម
ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ខូ អិលធីឌី (LYLY Food Industry Co., Ltd) ដែលជាក្រុមហ៊ុនផលិតនំស្រួយសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយផ្សារកសិផល និងចំណីអាហារ (Food and Agriculture Market) សម្រាប់ប្រមូលទិញផលិតផលកសិកម្មមួយចំនួនសម្រាប់សកម្មភាពកែច្នៃ ផលិតផលម្ហូបអាហារ ខណៈក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្តួចផ្តើមនេះ។ ...
ធូ វិរៈ
https://bit.ly/3pjyG0i
គម្រោងថាមពលអគ្គិសនីពីខ្យល់តម្លៃ $២០០ លាន អាចលេចរូបរាងឆាប់ៗ
គម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ ដែលមានតម្លៃវិនិយោគ ២០០ លានដុល្លាររបស់ក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី (Xinglan Maritime Energy Co., Ltd) នៅខេត្តមណ្ឌលគិរីអាចនឹងមានវត្តមានក្នុងពេលឆាប់ៗ ខណៈការសិក្សាពីបច្ចេកទេស និងហិរញ្ញវត្ថុបានចប់រួចរាល់ហើយ។ ...
ហ៊ឹន ពិសី
https://bit.ly/3qGocIy
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍កោះប្រើស សម្រេចបានជាង ៧០ ភាគរយ
ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលមានតម្លៃសរុបជិត ៣០ លានដុល្លារនៅកោះប្រើសក្នុងខេត្តព្រះសីហនុ សម្រេចបានប្រមាណ ៧០ ភាគរយ ហើយបន្ទាប់ពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើកោះនេះអស់រយៈពេលជាង ១០ ឆ្នាំ។ លោក ហេង ធូ អ្នកគ្រប់គ្រងការដ្ឋានសាងសង់នៃក្រុមហ៊ុន Angela Real Estate Co., Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ដំណើរការសាងសង់សម្រេចបាន ៧០ ភាគរយហើយផ្នែក ...
ធូ វិរៈ
https://bit.ly/3iGQ8sS
ក្រសួងប្រាប់ ស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការដុតភ្លើងយកឃ្មុំ ឬ ចាប់សត្វ ដែលអាចបង្កវិនាសកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឱ្យមានការទប់ស្កាត់ការប្រើប្រាស់ភ្លើងក្នុងការយកឃ្មុំ ដុតចាប់សត្វ ដុតវាលស្មៅយកល្បាស់ខ្ចីជាដើម ដែលនាំឱ្យឆេះព្រៃ រាលដាលឆេះស្រូវ និងភូមិប្រជាពលរដ្ឋ ជាហេតុនាំឱ្យមានវិនាសកម្មផ្សេងៗកើតឡើងនៅរដូវប្រាំង។ សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃរបស់ក្រសួងកសិកម្មចេញថ្ងៃទី ២០ ខែមករា បានឱ្យដឹងថា កត្តាចម្បង ...
អោម ប៊ុនធឿន
https://bit.ly/3iKKSo0
នាយករដ្ឋមន្ត្រីឆ្លើយតបចំពោះការរិះគន់ពីការលុបបឹងក្នុងរាជធានី ដើម្បីធ្វើការអភិវឌ្ឍ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការបន្តលុបផ្ទៃបឹងមួយចំនួនទៀតនៅក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍទៅជាទីក្រុង និងសំណង់ផ្សេងៗ ប៉ុន្តែលោកមិនយល់ស្របឱ្យមានការលុបបំបិទមុខចរន្តទឹកហូរនោះទេ។ ការលុបបឹងនៅភ្នំពេញជាបន្តបន្ទាប់កន្លងមកត្រូវបាន ...
នៅ ស៊ីវុត្ថា
https://bit.ly/3iInk38
អនុស្សារណៈយោគយល់គ្នាត្រូវបានចុះហត្ថលេខាដើម្បីអនុវត្តបច្ចេកវិទ្យាចុងក្រោយសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
ក្រសួងការពារជាតិបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឌីណូរ៉ូខេមបូឌាតិចណូឡូជី (Sensoro Cambodia Technology Co., Ltd) ដើម្បីប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ត្រួតពិនិត្យ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាពិសេសអគ្គិភ័យ។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50806652/mou-signed-to-apply-latest-technology-for-disaster-risk-management/
ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាព ចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ
ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ ក្នុងដំណាក់កាលទី២ ក្នុងទិសដៅអនុវត្ត «គម្រោងសាលាអភិបាលកិច្ច» ដែលចាប់ផ្តើមពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ...
ឡុង គីមម៉ារីតា
https://bit.ly/2LQCOX8
ក្រុមការងារបច្ចេកទេស កម្ពុជា-ហុងគ្រី ផ្តើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្ម
កម្ពុជា និងហុងគ្រីបានព្រមព្រៀងគ្នាជំរុញសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំង ២ បន្ថែម ខណៈវិស័យឯកជនសម្លឹងឃើញថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចចាប់ទីផ្សារហុងគ្រីជាទិសដៅពង្រីកការនាំចេញទៅកាន់ប្រទេសនានានៅទ្វីបអឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2Y7dnDe
មន្ត្រីឧទ្យានុរក្ស ៦ រូបទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន និងអង្គការ WWF
ក្រសួងបរិស្ថាន និងអង្គការ WWF ផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៦ នាក់ក្នុងចំណោម ១០០ នាក់ក្នុងខេត្តមណ្ឌលគិរី ដើម្បីជាការលើកទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវក្នុងពេលកន្លងមក។ ...
អោម ប៊ុនធឿន
https://bit.ly/3c11WVL
សកម្មជនបរិស្ថាន រៀបចំពាក្យបណ្ដឹងទៅឧទ្ធរណ៍ ក្រោយចាញ់ក្ដីអភិបាលស្រុក
សកម្មជនការពារបរិស្ថាន និងព្រៃឈើ លោក គ្រើង តុលា គ្រោងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចកាលថ្ងៃទី ១៩ ខែមករាឆ្នាំនេះឱ្យលោកផ្ដល់សំណង ៤០ លានរៀលទៅលោក សៀក មុន្នី អភិបាលស្រុកអូររាំងពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3iBEnEe
អ្នកអភិរក្សជនជាតិខ្មែរកំពុងតាមដានអកត្រីក្បាលប្រផេះ
ក្រុមអ្នកអភិរក្សបាន និងកំពុងតាមដានវត្តមានអកត្រីក្បាលប្រផេះនៅតាមជំរករបស់ពួកវា នេះបើយោងតាមកម្មវិធីរបស់អង្គការជីវិតសត្វស្លាបអន្ដរជាតិ។ “អកត្រីក្បាលប្រផេះកំពុងទទួលរងការគំរាមកំហែងដោយការបាត់ទីជម្រក ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50806073/cambodian-conservationists-monitoring-grey-headed-fish-eagles/
ក្រសួងធនធានទឹកៈ អាកាសធាតុក្នុងរដូវប្រាំងឆ្នាំនេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំមុន
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា អាកាសធាតុក្នុងរដូវប្រាំងឆ្នាំ ២០២១ នេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំមុន ប៉ុន្តែបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់អាចនឹងកើតមានច្រើនជាងឆ្នាំមុនៗ ពិសេសនៅក្នុងបណ្ដាខេត្តដែលស្ថិតតាមតំបន់វាលទំនាប និងមាត់សមុទ្រ។ ...
ឃុត សុភចរិយា
https://bit.ly/3iLtEqL
ADB ស្នើកម្ពុជាពិចារណាផ្លាស់ប្ដូរវិស័យខ្លះឱ្យស្របនឹងបដិវត្តន៍ឧស្សាហកម្មទី៤
របាយការណ៍ស្រាវជ្រាវមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្នើឱ្យកម្ពុជាពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ ដោយមានការវិនិយោគគ្រប់គ្រាន់លើការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ ...
នៀម ឆេង
https://bit.ly/3paMwlj
«ពានរង្វាន់ដឹងគុណ» នឹងត្រូវរៀបចំជូនអ្នកកាសែត ដែលបានចូលរួមលើកកម្ពស់វិស័យព័ត៌មាន
ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធី «ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មាន ដែលលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជារយៈពេល ៥ ទសវត្សរ៍មកហើយ ចាប់ពីទសវត្សរ៍ ឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន។ ពានរង្វាន់នេះបែងចែកជា ២ គឺពានរង្វាន់ជយលាភីចំនួន ៥ នាក់ និងពានរង្វាន់កិត្តិយសចំនួន ៥ នាក់។ ...
អោម ប៊ុនធឿន
https://bit.ly/3o9Zn69
ស្ថាប័នសមត្ថកិច្ចជំនាញ ប្រាប់ពលរដ្ឋឱ្យប្រយ័ត្ននឹងការផ្ញើសារឈ្នះរង្វាន់តាមបណ្តាញសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឱ្យពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមមានការប្រុងប្រយ័ត្នជាមួយនឹងការផ្ញើសារ «ឈ្នះរង្វាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គម» បន្ទាប់ពីស្ថាប័ននេះបានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារបែបនេះតាមបណ្តាញសង្គម Telegram និង ...
នៅ ស៊ីវុត្ថា
https://bit.ly/2NqLaF7
វិវាទដីធ្លីក្នុងចំណោមពលរដ្ឋ ១០ គ្រួសារក្នុងរយៈពេលជាង ១៥ ឆ្នាំត្រូវបានដោះស្រាយ
វិវាទដីធ្លីក្នុងចំណោមប្រជាពលរដ្ឋ ១០ គ្រួសារដែលអូសបន្លាយអស់ពេលជាង ១៥ ឆ្នាំត្រូវបានរដ្ឋបាលស្រុកបន្ទាយស្រីដោះស្រាយបញ្ចប់ដោយភាគីវិវាទបានជ្រើសយកការចាប់ដៃគ្នាសម្បទានឱ្យគ្នាទៅវិញទៅមក និងផ្ដិតមេដាយបញ្ចប់វិវាទចំពោះមុខរដ្ឋបាលស្រុកកាលពីថ្ងៃទី ១៩ ខែមករា។ ...
វ៉ន ដារ៉ា
https://bit.ly/2NjUpXB
និស្សិតចុះឈ្មោះសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងឆ្នាំថ្មីនេះធ្លាក់ចុះ
និស្សិតចុះឈ្មោះសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាក្នុងឆ្នាំសិក្សាថ្មីនេះ មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំសិក្សាមុនៗ ដែលការធ្លាក់ចុះនៃចំនួននិស្សិតចុះឈ្មោះចូលរៀននេះត្រូវបានអ្នកនៅក្នុងវិស័យអប់រំបន្ទោសទៅលើការរីករាលដាលនៃជំងឺកូវីដ ១៩។ ...
វ៉ន ដារ៉ា
https://bit.ly/2LWoa0p
ក្រសួងព័ត៌មានរកឃើញការផ្សាយព័ត៌មានក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន ១ ៣៤៣ ករណី ក្នុងឆ្នាំ ២០២០
ក្រសួងព័ត៌មានបានរកឃើញប្រភពព័ត៌មាននានា ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១ ៣៤៣ ករណី ក្នុងឆ្នាំ ២០២០ ក្នុងនោះបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៣ ដែលផ្សាយបំពានច្បាប់ធ្ងន់ធ្ងរ។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ ...
វ៉ន ដារ៉ា
https://bit.ly/3c679eS
ក្រសួងរៀបចំដែនដីលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការវាស់វែង និងផ្តល់សិទ្ធិកាន់កាប់ដីឯកជនរបស់រដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីក្នុងគោលបំណងផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ខណៈកន្លងមកការផ្តល់សិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ គឺត្រូវបានធ្វើឡើងដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ...
ឡុង គីមម៉ារីតា
https://bit.ly/3c66pq6