ព័ត៌មាន
KOICA កំពុងសិក្សាប្រើប្រាស់លុយ ១០ លានដុល្លារ សម្រាប់ដោះមីននៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បាននិងកំពុងសិក្សាពីលទ្ធភាពសម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាសរុបប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តផែនការរយៈពេល ៦០ ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ យោងតាមគេហទំព័រផ្លូវការរបស់ KOICA-កយកា បានឲ្យដឹងពីម្សិលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/35xnhQc
មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ
ការបោះជំហានដំបូងក្នុងចរចាស្ថាបនាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិនមិនមានការពាក់ព័ន្ធនឹងស្ថានភាពមិនច្បាស់លាស់នៃគម្រោងពាណិជ្ជកម្មសម្បទានជាមួយសហភាពអឺរ៉ុប (EBA) ឡើយ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ...
អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html
សហគមន៍ជនជាតិដើមភាគតិចចង់បានតម្លាភាពបន្ថែមទៀតជុំវិញគម្រោងរុករករ៉ែ
តំណាងសហគមន៍ជនជាតិដើមភាគតិចបានប្រាប់វេទិកាស្តីពីឧស្សាហកម្មនិស្សារណកម្មកាលពីថ្ងៃសុក្រថាពួកគេមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃគម្រោងរុករករ៉ែនៅក្នុងតំបន់របស់ពួកគេដែលអាចប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់ពួកគេហើយបានស្នើឱ្យពួកគេត្រូវបាន ...
ហ៊ុន សិរីវឌ្ឍន៍
https://vodenglish.news/indigenous-communities-want-more-transparency-around-mining-projects/
ក្រុមហ៊ុនថៃ វិនិយោគថាមពលសូឡានៅកម្ពុជា
ក្រុមហ៊ុនថៃ B. Grimm Power ទទួលបានការយល់ព្រមលើគម្រោងវិនិយោគថាមពលសូឡាទំហំ ៣០ មេហ្គាវ៉ាត់នៅកម្ពុជា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៅក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គម្រោងថាមពលសូឡា ៣០ មេហ្គាវ៉ាត់ នឹងសាងសង់ជើងទម្រនៅលើផ្ទៃដីប្រហែល ៤០ ហិកតា នៅ ...
ធូ វិរៈ
https://bit.ly/2KGSd8F
JICA បញ្ចប់ការសិក្សាលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ
ទីភ្នាក់ងារទទួលបន្ទុកគម្រោងបានបង្ហើបឱ្យដឹងថា ការសិក្សាលទ្ធភាពសម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ ដែលគាំទ្រថវិកាដោយប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ហើយការសាងសង់នឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ...
https://www.khmertimeskh.com/50662436/jica-concludes-study-on-takhmao-city-water-plant/
លោក ស ខេង៖ កម្ពុជាកំពុងដោះស្រាយការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុបអំពីបញ្ហាទំនាស់ដីធ្លី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើឱ្យមានវឌ្ឍនភាពរួចហើយលើចំណុចមួយដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពី ការព្យួរបណ្ដោះអាសន្ននៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ...
របាយការណ៍៖ ការកាប់ឈើខុសច្បាប់នៅតែកើតមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់របស់ប្រទេសកម្ពុជា
យោងតាមរបាយការណ៍ថ្មីមួយរបស់បណ្តាញយុវជនកម្ពុជា (CYN) បានបង្ហាញឱ្យឃើញថា សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តមាននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់នៅប្រទេសកម្ពុជា។ ព្រៃឡង់មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជាជាប់នឹង ...
Shreya Dasgupta
https://news.mongabay.com/2019/11/illegal-logging-persists-in-cambodias-prey-lang-wildlife-sanctuary-report/
មន្ត្រីឧទ្យានុរក្ស និងអង្គការការពារសត្វព្រៃ បង្ក្រាបការដាក់មងចាប់សត្វស្លាប
មងចាប់សត្វស្លាបប្រវែង ៣ ២០០ ម៉ែត្របន្ថែមទៀត ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់ រួមសហការជាមួយក្រុមឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តការពារសត្វព្រៃ (Wildlife Alliance) រុះរើ និងដកហូតនៅក្នុងពេលដែលពួកគេបានរួមគ្នាចុះល្បាត ហើយប្រទះឃើញគេដាក់ពង្រាយនៅលើវាលស្មៅនៃតំបន់ព្រៃកោងកាងដែលស្ថិតនៅ ...
ឃុត សុភចរិយា
https://bit.ly/2O5n7t7
ច្បាប់ថ្មី ផ្ដល់ប្រយោជន៍ដល់អ្នកធ្វើការនៅក្នុងវិស័យឯកជន
ច្បាប់ថ្មីដែលទើបប្រកាសឲ្យប្រើនឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតក្នុងវិស័យឯកជនឲ្យទទួលបានប្រាក់សោធនដូចកម្មករនិយោជិតក្នុងវិស័យសាធារណៈ ខណៈអត្ថប្រយោជន៍ផ្សេងៗទៀតក៏នឹងទទួលបានដូចគ្នា នៅពេលពួកគេបានបង់វិភាគទាន និងបំពេញតាមលក្ខខណ្ឌនៃច្បាប់។ អត្ថប្រយោជន៍ទាំងនេះ ត្រូវ ...
ឡុង គីមម៉ារីតា
https://bit.ly/348rXLM
លោក ស ខេង៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិល ...
ម៉ិច ដារ៉ា
https://bit.ly/332CdUB
ទេសចរចិនបន្តកើនឡើងនៅកម្ពុជា ខណៈទេសចរអឺរ៉ុបធ្លាក់ចុះ
ចំនួនអ្នកទេសចរអន្តរជាតិដែលមកកាន់កម្ពុជាគិតត្រឹមខែកញ្ញាឆ្នាំនេះបន្តកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយចំនួនអ្នកទេសចរចិនស្ថិតនៅក្នុងចំណាត់ថ្នាក់ទីមួយ ខណៈចំនួនភ្ញៀវទេសចរពីបស្ចិមប្រទេសធ្លាក់ចុះ។ នេះបើ ...
ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html
NCDM និង WFP បន្តសហការគ្រប់គ្រងវិបត្តិពីគ្រោះមហន្តរាយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជារយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) បន្តទៀត បន្ទាប់ពីបានសហការគ្នាកន្លងមក។ ...
វ៉ន ដារ៉ា
https://bit.ly/2OAiR3W
សាលាក្រុងកំពុងសិក្សាគម្រោងផ្លូវថ្មើរជើងតាមដងវិថី និងស្ពានអាកាសថ្មើរជើង
សាលារាជធានីភ្នំពេញបានកំពុងសិក្សាគម្រោងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់។ នេះបើតាមហ្វេសប៊ុកសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ ...
រី សុចាន់
https://bit.ly/2KFl4tS
ពលរដ្ឋ ៣១ គ្រួសារ សុំនាយករដ្ឋមន្ត្រីជួយឆ្វៀលដីចេញពីដែនជម្រកសត្
ពលរដ្ឋចំនួន ៣១ គ្រួសាររស់នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើអន្ដរាគមន៍ជួយកាត់ឆ្វៀលដីដែលពួកគេកំពុងរស់នៅចេញពីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីប្រគល់ជូនពួកគេ ខណៈអាជ្ញាធរព្រមានបណ្ដេញចេញពីទីតាំងនោះ ដោយអះអាងថាពួកគេបានមកតាំងលំនៅខុសច្បាប់។ តាមលិខិតស្នើសុំអន្តរាគមន៍ ...
សុទ្ធ គឹមសឿន
https://bit.ly/2s4sMY3
ក្រសួង និងសហភាពអឺរ៉ុបពិភាក្សាអំពីការគ្រប់គ្រងសារធាតុគីមីនិងកាកសំណល់ពាក់ព័ន្ធ
អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) នៃក្រសួងការពារជាតិ និងសហភាពអឺរ៉ុបបានសហការរៀបចំសិក្ខាសាលារយៈពេល ១២ ថ្ងៃសម្រាប់សិក្ខាកាម ២០៥ នាក់មកពី ២៩ ស្ថាប័ន។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលអ្នកចូលរួមពី ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ ...
ខន សាវិ
https://www.phnompenhpost.com/national/ministry-eu-discuss-management-chemical-and-associated-wastes
ការនាំចេញវាយនភណ្ឌ សម្លៀកបំពាក់កើនដល់ជិត $៨ ពាន់លាន
ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2QvMOF7
មន្ត្រីកម្ពុជា អំពាវនាវឲ្យបង្កើនកិច្ចសហការសេដ្ឋកិច្ចជាមួយចិន
មន្ដ្រីជាន់ខ្ពស់កម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។ ការអំពាវនាវ ...
ម៉ៃ គុណមករា
https://bit.ly/37mn18b
ចំណូលបានពីការប្រមូលពន្ធដាររយៈពេល ១០ ខែកើនឡើង ២៨ ភាគរយ
រដ្ឋាភិបាលប្រមូលចំណូលពន្ធអាករបានជាង ២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ កើនឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ ...
ហ៊ឹន ពិសី
https://bit.ly/2KCvxWK
វេទិកាច្នៃប្រឌិតពិភពលោកត្រូវបានរៀបចំការប្រជុំលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅរាត្រីថ្ងៃច័ន្ទនេះ គឺជាលើកដំបូងដែលបានលេចចេញនូវវត្តមានមូលនិធិវេទិកាច្នៃប្រឌិតពិភពលោកនៅទីក្រុងភ្នំពេញ ដោយប្រមូលផ្តុំក្រុមសហគ្រិនក្នុងស្រុក និងអន្ដរជាតិ ដែលជាផ្នែកមួយនៃកម្មវិធី Seeding Innovation 2020 ដែលជាការប្រកួតប្រជែងដើម្បីផ្លាស់ប្តូររបៀបអភិវឌ្ឍន៍ ...
Gerald Flynn
https://www.khmertimeskh.com/50661465/world-innovations-forum-holds-first-meet-up-in-the-kingdom/
អង្គការក្រៅរដ្ឋាភិបាលកត់សម្គាល់សមិទ្ធិផលនៃសិទ្ធិកុមារ
Joining Force Alliance ដែលជាសម្ព័ន្ធភាពនៃអង្គការចម្រុះចំនួន ៦ ដែលផ្តោតលើសិទ្ធិកុមារបានចេញរបាយការណ៍កាលពីម្សិលមិញ សរសើរដល់សមិទ្ធិផលរបស់ប្រទេសកម្ពុជាក្នុងការការពារសិទ្ធិកុមារក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ ...
សែន ដាវិដ
https://www.khmertimeskh.com/50661318/ngos-note-childrens-rights-achievements/
កិច្ចផ្តួចផ្តើមរួមគ្នាដើម្បីកែលម្អអនាម័យ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), Stone Family Foundation និង iDE Cambodia ដែលគាំទ្រដោយហិរញ្ញវត្ថុសង្គម កាលពីម្សិលមិញបានចាប់ផ្តើមគំនិតផ្តួចផ្តើម ១០ លានដុល្លារ ដើម្បីអភិវឌ្ឍដំណោះស្រាយផ្អែកលើទីផ្សារសម្រាប់អនាម័យនៅខេត្តចំនួន ៦។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50661317/groups-launch-initiative-to-improve-sanitation/
មេឃុំបិតត្រាំងចង់ឲ្យពលរដ្ឋ និងឧកញ៉ា ចរចាដោះស្រាយបញ្ចប់វិវាទដីធ្លី
មេឃុំបិតត្រាំង លោក មាចចាន់ កាលពីថ្ងៃចន្ទបានស្នើឲ្យភាគីវិវាទដីធ្លី ចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយឈ្នះទាំងសងខាងក្រោយទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋចំនួន ៧៧ គ្រួសារឲ្យជួយអន្តរាគមន៍ដោះស្រាយលើករណីវិវាទដីធ្លី ជាមួយឧកញ៉ាម្នាក់ និងឈ្មួញគួកជេដីនៅភូមិពូធឿង។ ...
វ៉ន ដារ៉ា
https://bit.ly/2QKo4sX
ក្រសួង៖ការរុករករ៉ែមាសនឹងចាប់ផ្តើមនៅឆ្នាំក្រោយ
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមទាញយករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីរបស់ប្រទេសកម្ពុជា ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50661319/gold-mining-to-begin-next-year-ministry/
របាយការណ៍ធនាគារពិភពលោកព្រមានពីតម្រូវការសម្រាប់ការធ្វើពិពិធកម្មនិងការអភិវឌ្ឍជំនាញ
កាលពីម្សិលមិញធនាគារពិភពលោកបានសម្ពោធរបាយការណ៍ថ្មីមួយរបស់ខ្លួន ដែលបង្ហាញពីជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានចេញនូវអនុសាសន៍កំណែទម្រង់គោលនយោបាយគ្រប់ជ្រុងជ្រោយដើម្បីទ្រទ្រង់កំណើននេះ។ ...
Gerald Flynn
https://www.khmertimeskh.com/50661464/world-bank-report-warns-of-need-for-diversification-and-skills-development/