ព័ត៌មាន
បទល្មើសព្រហ្មទណ្ឌ នៅខេត្តព្រះសីហនុមានការកើនឡើង
បទល្មើសព្រហ្មទណ្ឌនៅខេត្តព្រះសីហនុមានការកើនឡើងប្រមាណ ២៥ ភាគរយឬស្មើនឹងចំនួន ២១ លើកក្នុងឆ្នាំ ២០១៨ ខណៈបទល្មើសនេះកើតមានចំនួន ១០៥ លើក បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានត្រឹមតែ ៨៤ លើក។ នេះបើតាមរបាយការណ៍ ...
ឡុង គីមម៉ារីតា
https://bit.ly/2Fd2czZ
ព្រៃឈើរាប់រយហិកតា នៅខេត្ត ២ ត្រូវបានភ្លើងឆេះ
ភ្លើងឆេះព្រៃនាប៉ុន្មានថ្ងៃនេះបានបង្កការខូចខាតដល់ព្រៃឈើដែលដាំថ្មីនិងព្រៃធម្មជាតិរបស់រដ្ឋអស់រាប់រយហិកតាបន្ថែមទៀតនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំខណៈមូលហេតុអាចដោយសារកត្តាមនុស្សដែលធ្វេសប្រហែស ...
ឃុត សុភចរិយា
https://bit.ly/2F0Bjhs
នាយករដ្ឋមន្ត្រីបញ្ជាឱ្យជីកអណ្តូងដើម្បីដោះស្រាយកង្វះទឹក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តជីកអណ្តូងសម្រាប់ប្រជាជនដែលកំពុងប្រឈមមុខនឹងការខ្វះទឹកក្នុងរដូវប្រាំង។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសុន្ទរកថានៅចំពោះមុខនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកាលពីថ្ងៃចន្ទ ...
មុំ គន្ធា
https://www.khmertimeskh.com/50586168/pm-orders-digging-of-wells-to-address-water-shortages/
លំហាត់សមយុទ្ធយោធារួមគ្នាជាមួយប្រទេសចិនចាប់ផ្តើមនៅថ្ងៃនេះ
នៅថ្ងៃនេះ កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតមួយ ដែលត្រូវបានគេដាក់ឈ្មោះថា “លំហាត់នាគមាស”។ មន្ត្រីយោធាជាន់ខ្ពស់បាននិយាយថា ការធ្វើសមយុទ្ធតំណាងឱ្យទំនាក់ទំនងចិន - កម្ពុជា នា ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50586172/golden-dragon-joint-military-exercises-with-china-begin-today/
ការសិក្សាបានបង្ហាញថា ប្រទេសកម្ពុជាមានសក្តានុពលថាមពលខ្យល់
ក្រុមហ៊ុន Blue Circle ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងការផលិតអគ្គិសនីដើរដោយខ្យល់នៅក្នុងប្រទេសកម្ពុជា ដោយលទ្ធផលបង្ហាញថា ការវិនិយោគគួរបន្ត។ លទ្ធផលនៃការសិក្សានេះ ត្រូវបានបង្ហាញក្នុង ...
ជា វណ្ណៈ
https://www.khmertimeskh.com/50585976/cambodia-has-wind-energy-potential-study/
វិស័យឯកជនស្វាគមន៍ ការបន្ថយថ្ងៃឈប់សម្រាក
ខណៈកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេលើពិភពលោក ផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្ងៃឈប់សម្រាករហូតដល់ ៧ ថ្ងៃ ត្រូវបានស្វាគមន៍ដោយវិស័យឯកជន។ កម្ពុជាទើបតែ ...
ចេង សុខហ័ង
https://bit.ly/2TPplk2
ប្រតិភូអឺរ៉ុប នឹងមកកម្ពុជានៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាពី EBA
ប្រតិភូសហភាពអឺរ៉ុបនឹងមកកម្ពុជានៅសប្ដាហ៍ក្រោយជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃដើម្បីពិភាក្សាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយកម្ពុជា ខណៈអ្នកវិភាគយល់ថា សហភាពអឺរ៉ុបគួរតែមើលឃើញចំណុចវិជ្ជមានដែលកម្ពុជាបានធ្វើ។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងតាមសារអេឡិចត្រូនិក ...
នៀម ឆេង
https://bit.ly/2u3dK2i
ពលរដ្ឋរាប់រយនាក់ ផ្អើលទៅបោះបង្គោលវាតយកដីឯកជននិងដីរដ្ឋនៅខេត្តព្រះសីហនុ «តាមការញុះញង់របស់មេខ្យល់»
ជាង ១ សប្តាហ៍មកហើយ មានប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលទៅបោះបង្គោលព្រំដី វាស់ចែកគ្នា បែបអនាធិបតេយ្យ នៅលើដីកម្មសិទ្ធិឯកជន ដែលពុំមានម្ចាស់រស់នៅ និងដីរដ្ឋ រាប់ពាន់ហិកតា នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុធ្វើឲ្យអាជ្ញាធរខេត្ត បានកោះប្រជុំបន្ទាន់មួយ ...
វ៉ន ដារ៉ា
https://bit.ly/2Htg6Q9
មន្ត្រីនិង NGOs ជំរុញសេវាសាធារណៈឲ្យខិតជិតពលរដ្ឋតាមការប្រើស្មាតហ្វូន
មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលប្រមាណ ៥០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញបានឲ្យដឹងថា បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសេវាសាធារណៈជូនប្រជា ...
ឡុង គីមម៉ារីតា
https://bit.ly/2O1qVtK
រដ្ឋមន្ត្រី៖ កម្ពុជាត្រូវការពេល ១០ ឆ្នាំ ដើម្បីអនុវត្តគំរូសេដ្ឋកិច្ចឌីជីថល
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេស កម្ពុជាអះអាងថា កម្ពុជាអាចត្រូវការរយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំ ដើម្បីអាចប្រែក្លាយកំណើនសេដ្ឋកិច្ចកម្ពុជាដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ ...
ហ៊ គីមសាយ
https://bit.ly/2Fbyn2Q
មានគណបក្សចំនួន ៧ ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី ៣
ខណៈកាលបរិចេ្ឆទបានបិទបញ្ចប់ មានគណបក្សចំនួន ៧ បានចុះបញ្ជី និងចុះឈ្មោះបេក្ខជនទាំងពេញសិទ្ធិនិងបម្រុងដែលមានសរុបចំនួន ២០ ៦៦៨ នាក់ ដើម្បីចូលរួមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុងស្រុក-ខណ្ឌ អាណត្តិទី ៣។នេះបើតាមមន្ត្រីគណៈ ...
លោក ផៃ ស៊ីផាន៖ ខេត្តព្រះសីហនុ នឹងក្លាយជាសាំងហ្គាពួទី ២
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន កាលពីម្សិលមិញបានថ្លែងថា ខេត្តព្រះសីហនុនឹងក្លាយជាសាំងហ្គាពួ [សិង្ហបុរី] ទី២ បើទោះណា ជាខេត្តជាប់មាត់សមុទ្រមួយនេះរងការរិះគន់ពីការអភិវឌ្ឍដោយជនជាតិចិនដែលអ្នកខ្លះថា កំពុងធ្វើឲ្យពលរដ្ឋកម្ពុជាប្រឈម ...
សុទ្ធ គឹមសឿន
https://bit.ly/2TM0ZaU
ពលរដ្ឋខ្មែររងគ្រោះក្នុងវិវាទដីធ្លី ប្តឹងសមាគមមួយទៅរដ្ឋាភិបាលអង់គ្លេស
ជនរងគ្រោះដោយសារបញ្ហាវិវាទដីធ្លី នៅក្នុងខេត្តឧត្តរមានជ័យ បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលអង់គ្លេស ប្រឆាំងនឹងសមាគម Bonsucro ដែលជាស្ថាប័នបញ្ជាក់និរន្តរភាពរបស់ឧស្សាហកម្មស្ករ ដោយចោទប្រកាន់ពួក ...
នៀម ឆេង
https://bit.ly/2Ux1jaF
បណ្តាញទីក្រុងឆ្លាតវៃ អាស៊ានជប៉ុននៅកម្ពុជានឹងកើតឆាប់ៗ
ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន ជប៉ុន និងការបង្កើតវេទិកាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន នៅកម្ពុជាអាចនឹងលេចរូបរាងឆាប់ៗ បន្ទាប់ពីសំណើនេះទទួលបានការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ...
ហ៊ឹន ពិសី
https://bit.ly/2T1cBCw
លោក ប្រាក់ សុខុន ពន្យល់គោលនយោបាយស្នូលការបរទេសដល់និស្សិត
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកាលពីថ្ងៃចន្ទថា កម្ពុជានឹងផ្តោតទៅលើតម្លៃស្នូល ៤ ទាក់ទងនឹងគោលនយោបាយការបរទេសនៅក្នុងបរិបទ ...
នៀម ឆេង
https://bit.ly/2HpxsgC
រដ្ឋាភិបាល ជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ពិសេស
រដ្ឋាភិបាលបានជំរុញឲ្យមានការអភិវឌ្ឍ និងវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍ ពិសេសដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលស្តីពី «តំបន់ទេសចរណ៍ពិសិដ្ឋ»។ អ្នកក្នុងវិស័យនេះបានស្វាគមន៍អនុក្រឹត្យនេះដោយបានអះអាងថា នឹងជួយធ្វើឲ្យ ...
ហ៊ឹន ពិសី
https://bit.ly/2J5t3lJ
លោកនាយករដ្ឋមន្ត្រីពិចារណាឲ្យមានទោសប្រហារជីវិត ចំពោះករណីរំលោភផ្លូវភេទលើសាច់ញាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញបើកផ្លូវឲ្យមានទោសប្រហារជីវិតឡើងវិញសម្រាប់ការរំលោភផ្លូវភេទប្រព្រឹត្តដោយជីតា ឪពុក ឪពុកមា បងប្រុសលើកូន ចៅ ក្មួយ និងប្អូនស្រី។ ប៉ុន្តែលោកថា វិសោធនកម្មច្បាប់នេះ ត្រូវធ្វើឡើងតាមការធ្វើប្រជាមតិជាអ្វីដែល ...
នៀម ឆេង
https://bit.ly/2VR7F5c
ក្រសួងបង្កើតក្រុមការងារចំពោះកិច្ច ស្រាវជ្រាវវិវាទដីធ្លី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លី ស្ថិតនៅក្នុងតំបន់ពយម៉ាចូវ និងតំបន់ព្រែកទឹកសាបក្បាលឆាយ ក្នុងខេត្ដព្រះសីហនុ។ ...
វ៉ន ដារ៉ា
https://bit.ly/2XIwBNQ
អាជ្ញាធរលើកហេតុផលពីការស្ទះចរាចរណ៍ ទើបដាក់កម្លាំងរារាំងមិនឲ្យហែក្បួនក្នុងថ្ងៃសិទ្ធិនារី
ដោយលើកហេតុផលពីការកកស្ទះចរាចរណ៍ អាជ្ញាធររាជធានីភ្នំពេញ បានចេញមុខទៅទទួលយកញត្តិពីក្រុមស្រ្ដីដែលមានគ្នាប្រមាណ ៤០០ នាក់មកពីសមាគម និងអង្គការសង្គមស៊ីវិលនានា ដើម្បីបញ្ជូនបន្តទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅពេលដែលកងកម្លាំងរបស់សាលារាជធានី ...
ខន សាវិ
https://bit.ly/2He7pcY
រោងចក្រ W&D ខាតជាង $ ១ លានចាប់តាំងពីកម្មករធ្វើបាតុកម្ម
ម្ចាស់ក្រុមហ៊ុន W&D ថា ខ្លួនខាតបង់ប្រាក់ជាង ១ លានដុល្លារ និងបាត់បង់អ្នកបញ្ជាទិញធំៗដល់ទៅ ៣ ក្នុងចំណោមអ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១០ ចាប់តាំងពីកម្មករ កម្មការិនីជាង ១ ០០០ នាក់ បានបន្តធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ។ លោក Jimmy នាយកគ្រប់គ្រង ...
ឡុង គីមម៉ារីតា
https://bit.ly/2tXJs10
ក្រសួងផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែថ្ម និងខ្សាច់ ៩០ នៅខេត្តកំពង់ស្ពឺ
ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែចំនួន ៩០ នៅទូទាំងខេត្តកំពង់ស្ពឺ មិនឲ្យធ្វើសកម្មភាពរយៈពេល ១ សបា្តហ៍ គិតចាប់ពីថ្ងៃទី ៧ ខែ មីនា ដើម្បីស្រោចទឹកតាមផ្លូវ ត្រូវជួសជុលផ្លូវ បាញ់ទឹកនៅការដ្ឋានកិនថ្មកុំឲ្យហុយ និងកែតម្រូវបច្ចេកទេសនានាជាមួយ ...
សុទ្ធ គឹមសឿន
https://bit.ly/2EWryke
ក្រុមហ៊ុនវាយនភ័ណ្ឌឈានមុខគេរបស់ចិនបានចាប់ផ្តើមសាងសង់រោងចក្រដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃពុធ ក្រុមហ៊ុន Shenzhou International Group Holdings ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់នាំមុខគេនៅប្រទេសចិន បានបើកការដ្ឋានសាងសង់រោងចក្រកាត់ដេរថ្មីតម្លៃ ១៥០ លានដុល្លារនៅប្រទេសកម្ពុជា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៤ ឆ្នាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ ...
Xinhua
http://www.xinhuanet.com/english/2019-03/06/c_137873415.htm
ក្រសួងបានគូសបញ្ជាក់ពីការធ្លាក់ចុះនៃកូដកម្ម និងបាតុកម្ម
ក្រសួងការងារបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនកូដកម្ម និងបាតុកម្មពាក់ព័ន្ធនឹងកម្មករកាត់ដេរកាលពីឆ្នាំមុន។ ក្រសួងបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ និងបានថ្លែងថា កម្មករកាត់ដេរបានធ្វើកូដកម្មចំនួន ៤៧ លើក ...
សែន ដាវីត
https://www.khmertimeskh.com/50584631/ministry-highlights-drop-in-strikes-and-demonstrations/
ក្រុមការងារស្វែងរកការពិតរបស់ EBA នឹងមកដល់សប្តាហ៍ខាងមុខនេះ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក ចច អេដហ្កា (George Edgar) បានប្រកាសនៅសប្តាហ៍នេះថា បេសកកម្មស្វែងរកការពិតដែលបានបញ្ជូនដោយសហភាពអឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះ ឬដើមខែមេសា។ នៅ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50584565/eba-fact-finding-team-to-arrive-in-upcoming-weeks-eu-ambassador/