ព័ត៌មាន​

លោក​ ហ៊ុន សែន​ ណែនាំ​ឲ្យ​កងទ័ព​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានធ្វើ​ការ​ណែនាំ​ដល់​កងទ័ព​ឲ្យ​ចូលរួម​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ហើយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ឬ​ការពារ​ឈ្មួញ​ឈើ​នោះ​ទេ។ លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ...

វ៉ន ដារ៉ា
https://bit.ly/2HyDzRA

Mesco នឹង​ចាប់​ផ្តើម​ចម្រាញ់​រ៉ែ​​​មាស​ នៅ​កម្ពុជា​នា​ចុង​ឆ្នាំ​នេះ

​ក្រុមហ៊ុន​រ៉ែ​មាស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ឥណ្ឌា ​Mes​co Gold ដែល​ទទួល​បាន​​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែមាស​នៅ​កម្ពុជា​ រំពឹង​ថា​នឹង​អាច​ធ្វើ​ការ​ចម្រាញ់​រ៉ែ​​មាស​នៅ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ ​ខណៈ​ក្រុមហ៊ុន​កំពុង​ដំឡើង​ផលិតកម្ម​ចម្រាញ់ ...

ហ៊ គឹមសាយ
https://bit.ly/2WoRtcu

អង្គការ​វេទិកា​ស្រូវ​អង្ករ​ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ

អង្គការ​វេទិកា​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព ​(SRP​)​ ​អំពាវនាវ​ឲ្យ​មាន​ភាព​ជា​​​ដៃ​គូ​ឯកជន​សាធារណៈ​ដើម្បី​​ធានា​ការ​ផ្គត់ផ្គង់​អង្ករ​ពិភព​លោក​​ប្រកប​ដោយ​ស្ថិរភាព ​ខណៈ​វិស័យ​​នេះ​កំពុង​​ប្រឈម​​ផល​ប៉ះពាល់​​ជា ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2WdUj3O

ដីព្រៃ​លិច​ទឹក​ជាង ១០០ ហិកតា​ ត្រូវ​គេ​លួច​កាប់​រាន

ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ២ និង​តំបន់ ៣ ប្រមាណ​ជាង ១០០ ហិកតា ស្ថិត​នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ដោយ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ។ នេះ​បើ​តាម ក្រុម​សហគមន៍​ប្រជា​នេសាទ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជល​ផល កាល​ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2Tal7Qw

ក្រសួងបរិស្ថាន​ស្នើ​ឲ្យ​រួមគ្នា​ផ្សព្វផ្សាយ​ ពី​ការ​អភិរក្ស​ធនធាន​សមុទ្រ

ក្រសួងបរិស្ថាន​បាន​ជំរុញដល់​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​វិស័យ​ឯកជន​ឲ្យ​រួមគ្នា​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​ជីវ​ចម្រុះ​សមុទ្រ​និងតំបន់​ឆ្នេរ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ចីរភាព​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ខណៈ​តំបន់​ឆ្នេរ​កំពុង​ប្រឈម ...

វ៉ន ដារ៉ា
https://bit.ly/2S1kj3h

អាជ្ញាធរ​ បង្គាប់​ឲ្យ​បញ្ឈប់​ការ​កាន់​កាប់​ដី​ខុស​ច្បាប់​ និង​ព្រៃ​លិច​ទឹក

 រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​បញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុង​ស្រុក​ព្រៃនប់។ សេចក្ដីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញ​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា ហើយ ...

វ៉ន ដារ៉ា
https://bit.ly/2CMQmtR

ជប៉ុន​ផ្តល់​ថវិកា $២ លាន​ដល់​គម្រោង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ

រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​សហ​ប្រជា​ជាតិ​ដើម្បី​កុមារ (Unicef) បាន​ប្រកាស​ផ្សព្វផ្សាយ​គម្រោង​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​ កម្ពុជា ក្នុង​ការ​ពន្លឿន​ចំណាត់​ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់ នៃ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​កាល​ពី​ម្សិលមិញ។ ...

វ៉ន ដារ៉ា
https://bit.ly/2CNh8CK

CMAC ដោះ​គ្រាប់បែក​ចង្កោម​បាន ១៣២ គ្រាប់

ក្រុម​អង្គភាព​កំចាត់មីន នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ប្រចាំ​ទិស​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២១ ខែ​មករា បាន​ចុះ​អន្តរា​គមន៍​ដោះ​គ្រាប់​បែក BLU-24 ដែល​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​ចំនួន​មួយ​សាង​ស្មើ​នឹង ១៣២ គ្រាប់ នៅ​ចំណុច​ភូមិ​សម្រង ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ នេះ​បើ​តាម​លោក កែវ សារ៉ាត់ ប្រធាន​អង្គភាព​កម្ចាត់​មីន​ទី ៥ ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2FZqKxq

រដ្ឋាភិបាល​ បង្កើត​ស្រុក​ថ្មី​មួយ​ក្នុង​ខេត្ត​កំពង់ធំ

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​ថ្មី​មួយ​ក្នុង​ខេត្ត​កំពង់ធំ​ដែល​មាន​ឈ្មោះ​ថា «ស្រុក​តាំង​គោក» ដោយ​កាត់​យក​ឃុំ​ចំនួន ៨ ចេញ​ពី​ស្រុក​បារាយណ៍​ជា​អ្វី​ដែល​មន្ត្រី​អះអាង​ថា ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល ប៉ុន្ដែ​សង្គម​ស៊ីវិល​យល់​ថា គួរ​ពង្រឹង​ការ​ផ្ដល់​សេវា​សាធា​រណៈ ...

សុទ្ធ គឹមសឿន
https://bit.ly/2FQpFI5

វិស័យ​ឯកជន​នៅ​កម្ពុជា ​បារម្ភ​ពី​ការ​ដក​ EBA

វិស័យ​ឯកជន​កម្ពុជា​​បាន​សម្តែង​​នូវ​ក្តី​បារម្ភ​​​របស់​ខ្លួន​​​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​គម្រោង ដែល​សហភាព​ អឺរ៉ុប​​​​ ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ (EBA) ពី​កម្ពុជា ដោយ​ពួក​គេ​គិត​ថា ...

ហ៊ឹន ពិសី
https://bit.ly/2T8sEiW

ចិន​ បន្ថែម​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ ១០ ​ម៉ឺន​តោន​ទៀត

៤ ​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ដែល​នឹង​អាច​ធ្វើ​ឲ្យ​បរិមាណ​នាំចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ ​ប្រទេស​ ចិន ​បាន​យល់​ព្រម​បង្កើន​កូតា​​​នាំចូល​អង្ករ​​ពី​កម្ពុជា​ចំនួន ១០ ម៉ឺន​តោន​បន្ថែម​ទៀត ​ក្នុង ...

ហ៊ គឹមសាយ
https://bit.ly/2T9gF4C

លោក ​ស៊ី ជីន​ភីង៖ កម្ពុជា​នឹង​ទទួល​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ខាង​មុខ

ជាមួយនឹង​ការ​ផ្តល់ជំនួយ ៦០០ លាន​ដុល្លារ​អាមេរិក លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីន​ភីង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ពី​ម្សិលមិញ ចាត់​ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​កាន់​ប្រទេស​ចិន​នា​ពេល​នេះ គឺ​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ កាន់​តែ​ខ្ពស់​ត្រដែត​ថែម​ទៀត ហើយ​ថា កម្ពុជា ...

ម៉ិច ដារ៉ា
https://bit.ly/2B0JxoD

ឈ្មួញ​នាំ​ធ្យូង​ទៅ​ថៃ​ ត្អូញត្អែរ​ពី​ការ​រក​ស៊ី​មិន​ចំណេញ

ក្រុម​ឈ្មួញ​នាំ​ធ្យូង​ទៅ​លក់​នៅ​ថៃ​តាម​ច្រក​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​លើ​​សេវា​ផ្សេងៗ​ច្រើន​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណេញ​ហើយ​អ្នក​ខ្លះ​បញ្ឈប់​ការ​រកស៊ី​របរ​នេះ ខណៈ​មាន​បម្រាម​និង​រឹត​បន្តឹង​ពី​មន្ត្រី ...

ឃុត សុភចរិយា
https://bit.ly/2R5RIoY

ក្រសួង ២ សហការ​ជាមួយ​អង្គការ​បង្កើត​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​ជួយ​ដល់​សិស្ស​បោះបង់​ការ​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​យូណេស្កូ បាន​សហការ​គ្នា បង្កើត​គម្រោង​កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន Basic Education Equivalency Program (BEEP) ដើម្បី​ពង្រីក​សេវា​ការ​អប់រំ មូលដ្ឋាន​សម្រាប់​យុវជន​កម្ពុជា និង​ដោះ​ស្រាយ​បញ្ហា​បោះបង់​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា និង​បឋម​សិក្សា។ ...

វ៉ន ដារ៉ា
https://bit.ly/2RXmbtR

​យុទ្ធសាស្ត្រ​គ្រាប់ពូជ​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​

យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​សម្រាប់​លើកកម្ពស់​គុណភាព​ និង​ផលិត​ពូជ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាលពី​ស​ប្ដា​ហ៍​មុន​។​ ផែនការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួងកសិកម្ម​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ​ (IRRI)​ និង​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួចផ្តើម​នានា​ ដើម្បី​កែ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50570964/seed-strategy-to-boost-agriculture/

សមត្ថ​កិច្ច​ រឹប​អូស​ឈើ​ ៣០​ កំណាត់​​ពីក្នុងព្រៃ​​

ឈើ​ប្រភេទ​លេខ ១ និងលេខ ២ សរុប​ចំនួន ៣០ កំណាត់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី​ សហកា​រ​ជាមួយ​កម្លាំង​​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេ​ស រឹបអូស​ពីក្នុង​ព្រៃមួយ​កន្លែង​ នៅ​ក្នុង​ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ​កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ហើ​យ​បាន​ប្រគល់​ឲ្យ​មន្ត្រី​​ជំនា​ញ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ...

ឃុត សុភចរិយា
https://bit.ly/2Hp1ra9

កម្ពស់​ទឹក​កើនឡើង​នៅ​ក្នុង​ខេត្តក្រចេះ​

កាលពី​ម្សិលមិញ​សាលាខេត្ត​ក្រចេះ​បាន​និយាយ​ថា​ កម្រិត​ទឹកទន្លេ​មេគង្គ​បាន​កើនឡើង​ បន្ទាប់​ពី​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ជិតខាង​បាន​បើក​ទំនប់​វា​រី​អគ្គី​ស​នី​។​ លោក​ ប៉ែន​ ​លី​ណាត​អភិបាលរង​ខេត្ត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ យោង​តាម​នាយកដ្ឋាន​ធនធានទឹក​ ទ្វារ ...

ឃួន ណារីម
https://www.khmertimeskh.com/50571026/river-level-rises-in-kratie-province/

​ការ​ព្រួយបារម្ភ​ពី​វិសមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​

​ស្ត្រី​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ថា​ ស្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ នៅ​តែ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​វិសមភាព​យេ​ន​ឌ័​រ​ ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​នូវ​សេវាកម្ម​ចាំបាច់​ ដើម្បី​បញ្ចប់​និន្នាការ​កើនឡើង​នេះ ...

សែន ដាវីត
https://www.khmertimeskh.com/50571052/concern-over-gender-inequality-in-informal-work-sector/

សាលា​រាជធានី​គ្រោង​លែង​ឲ្យ​មាន​រោងចក្រ និង​ឃ្លាំង​ទំនិញ​ក្នុង​ក្រុង

ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​រថយន្ត​ធំៗ​បើកបរ​ចូល​ក្នុង​ក្រុង បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គម្រោង​ឱ្យ​ឃ្លាំង​ផ្ទុក​ទំនិញ និង​រោងចក្រ​វាយន​ភណ្ឌ​ទាំង​អស់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ វិញ បន្ទាប់​ពី ...

ខន សាវិ
https://bit.ly/2T9jmmI

ក្រុមហ៊ុន​នាំចេញ​អង្ករ​ថា​ កម្ពុជា​នៅ​តែ​អាច​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ដោយ​រួច​​ពន្ធ

​ក្រុមហ៊ុន​នាំចេញ​អង្ករ​កម្ពុជា​អាច​​បន្ត​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​​អឺរ៉ុប​ដោយ​រួច​ពន្ធ​​បន្ត​ទៀត​ តាម​រយៈ​​ការ​លក់​អង្ករ​ពាក់​កណ្តាល​សម្រេច​ទៅ​ឲ្យ​ក្រុមហ៊ុន​​រោង​ម៉ា​ស៊ីន​នៅ​​អឺ​រ៉ុប​ជំនួស​​វិញ ...

ហ៊ គឹមសាយ
https://bit.ly/2T8awWp

ពលរដ្ឋ​ជាង ១០០ គ្រួសារ​កំពុង​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ទន្លេ​មេគង្គ

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ប្រមាណ ៦៥ គ្រួសារ​និង​អាជីវករ​ប្រមាណ ៥០ តូប​ក្នុង​តំបន់​រមណីយដ្ឋាន​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ដែល​ធ្លាក់​មក​ពី​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ​នៃ​ខេត្ត​ស្ទឹងត្រែង ដែល​កំពុង​បន្តឡើង​ក្នុង​រយៈពេល​ប្រមាណ ១ សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ​មិន​ទាន់​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត និង ...

សុទ្ធ គឹមសឿន
https://bit.ly/2RGxjfc

ក្រសួងបរិស្ថាន ជូនដំណឹង​ឲ្យ​ចូលរួម​ការ​ពារ និង​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូន​ដំណឹង ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ខណៈ​ដែល​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​បាតុភូត​អែល​នីណូ ដែល​អាកាស​ធាតុ​នឹង​ឡើង​កម្តៅ​ខ្លាំង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។ ...

វ៉ន ដារ៉ា
https://bit.ly/2R6M3Pp

Scott Ryan៖ អូស្ត្រាលី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​អូស្ត្រាលី លោក Scott Ryan កាល​ពី​​ថ្ងៃ​សៅរ៍ ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ២ ហើយ​ប្រធាន​ព្រឹទ្ធសភារូបនេះ អះអាងថា អូស្ត្រាលី នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រឹងមាំ​និង​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​កម្ពុជា។ ...

នៀម ឆេង
https://bit.ly/2RXaNOB

រោងចក្រ ៨១ ភាគរយ​កំពុង​អនុវត្ត​បើក​ប្រាក់​ឈ្នួល ២ ដង​ក្នុង ១ ខែ

រោងចក្រ សហគ្រាស​ចំនួន ៨១ ភាគរយ​ហើយ ដែល​កំពុង​អនុវត្ត​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២ លើក​ក្នុង ១ ខែ ទៅ​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ ទី ១៦ ខែ​មករា​ឆ្នាំ ២០១៩។ ...

វ៉ន ដារ៉ា
https://bit.ly/2HsyBFM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tbCr6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!