ព័ត៌មាន
ការធ្វើសវនកម្មគាំទ្របញ្ជីឈ្មោះបោះឆ្នោតថ្មី ប៉ុន្តែមន្ទិលនៅតែមាន
ផ្ទុយពីបញ្ជីឈ្មោះបោះឆ្នោតអាណត្តិមុនៗដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗនាំឲ្យមានការផ្ទុះកំហឹង និងភាពទោមនស្សបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះបានឆ្លងផុតការធ្វើសវនកម្មហើយដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ខណៈអ្នកធ្វើអត្ថាធិប្បាយនៅតែមានមន្ទិលថា តើប្រទេសកម្ពុជាពិតជាអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៤ខែមិថុនាបានមែនឬយ៉ាងណា។ ...
Hannah Hawkins និង វណ្ណ រើន
http://www.cambodiadailykhmer.com/37142
រដ្ឋាភិបាលចេញរបាយការណ៍ការពារខ្លួនពីការរិះគន់របស់សហគមន៍ជាតិ និងអន្តរជាតិកន្លងមក
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានចេញរបាយការណ៍ ១៧ ទំព័រដែលមានខ្លឹសាររួមការពារភាពស្របច្បាប់របស់រាជរដ្ឋាភិបាលលើបញ្ហាដែលសហគមន៍ជាតិ និងអន្តរជាតិរិះគន់មកលើកម្ពុជាជាច្រើនឆ្នាំកន្លងមកអំពីការធ្វើយុទ្ធនាការបំភ្លៃព័ត៌មានពាក់ព័ន្ធរឿងប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស គណបក្ស ...
វង្ស សុខេង និង ឆាយ ច័ន្ទនីដា
http://bit.ly/2o4AKt9
SECC: ក្រុមហ៊ុនត្រូវពង្រឹងអភិបាលកិច្ចល្អ
មន្ដ្រីមូលបត្របានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាភាគច្រើន ខ្វះអភិបាលកិច្ចក្រុមហ៊ុន និងការផ្ដល់ព័ត៌មានអាជីវកម្មមិនគ្រប់គ្រាន់ ដែលទាមទារឲ្យបង្កើនការយល់ដឹងកាន់តែច្រើន។ ...
ហ៊ គឹមសាយ
http://bit.ly/2nCMirB
EGA ខាត៦លានដុល្លារដោយសារដកប្រតិបត្តិការនៅកម្ពុជា
ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនហ្គេម Entertainment Gaming Asia (EGA) បានរាយការណ៍ការខាតបង់សុទ្ធចំនួន៦,៦លានដុល្លារនៅត្រីមាសទី៤ឆ្នាំ២០១៦ បើធៀបនឹងការខាតបង់ ២,៧លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមួយផ្នែកធំដោយសារតែការលុបចោលប្រតិបត្តិការរបស់ខ្លួន ...
Kali Kotoski
http://bit.ly/2o4LNm4
ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនដល់ ៤,៨ពាន់លានដុល្លារ
កាលពីថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយអំពី ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាបានកើនឡើងដល់៤,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ គឺកើនឡើងប្រមាណ២០០លានដុល្លារបើធៀបនិងឆ្នាំមុន ខណៈពេលដែលទីក្រុងប៉េកាំ ...
គុច ណារ៉េន និង Ben Paviour
https://www.cambodiadaily.com/news/bilateral-trade-with-china-jumps-to-4-8-billion-127916/
នាយករដ្ឋមន្ត្រីគាំទ្រតួនាទីសំខាន់របស់ចិន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យដឹង កាលពីម្សិលមិញថា ប្រទេសចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគដោយផ្ទាល់ និងជួយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។នៅក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្ម ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37454/pm-backs-china---s-key-role/
ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ បានរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍឧស្សហកម្មនេះ នៅតាមបណ្តាខេត្ត និងក្រុង ដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យនេះ និង បង្កើតផលិតផលកាន់តែច្រើនថែមទៀត សម្រាប់ភ្ញៀវទេសចរ។ យ៉ាងនេះក្តី ក្រសួងប្រាប់ឲ្យដឹងថា ប្រទេស ...
សុខ ចាន់
http://www.khmertimeskh.com/news/37450/master-plan-for-tourism-development/
MFI ព្យាករពីការធ្លាក់ចុះប្រាក់ចំណេញឆ្នាំនេះ
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់កម្ចីខ្នាតតូចបានព្យាករពីការធ្លាក់ចុះទំហំប្រាក់ចំណេញនៅឆ្នាំនេះ ខណៈការកំណត់ពិតានការប្រាក់ដោយធនាគារជាតិត្រូវបានអនុវត្ត។ការកំណត់ដាក់ពិតានអត្រាការប្រាក់មិនលើស១៨ ភាគរយ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2omgPsB
ហ៊ុន សែន ជម្រុញការវិនិយោគពីហ្វីលីពីនលើវិស័យស្រូវអង្ករដែលកំពុងមានជម្ងឺ
កាលពីថ្ងៃច័ន្ទនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោកបានជម្រុញប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឲ្យវិនិយោគបន្ថែមទៀត លើវិស័យស្រូវអង្ករកម្ពុជា ខណៈដែលទទួលស្គាល់ពីតម្រូវការបញ្ចុះតម្លៃចំណាយលើដំណើការ និងស្វែងរក ...
គុច ណារ៉េន
https://www.cambodiadaily.com/news/hun-sen-urges-philippine-investment-for-ailing-rice-sector-127867/
ការប៉ុនប៉ងយកដីធ្វើកន្លែងបាញ់ស៊ីប ត្រូវពលរដ្ឋជំទាស់
ទំនាស់ដីធ្លី ២០ ហិកតាក្នុងភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះរវាងពលរដ្ឋ ៦ គ្រួសារ និងយោធាវរសេនាធំលេខ ៤២ បាននិងកំពុងកើតឡើងជាថ្មី បន្ទាប់ពីទាហាន ១០ នាក់ដែលមានអាវុធ ១ ដើមបានដឹកគ្រឿងសំណង់ទៅចាក់ធ្វើរបងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2om3PTN
ក្រសួង៖ រោងចក្រដែលផ្ទុះឡចំហាយកម្ដៅទឹក ដំណើរការខុសច្បាប់
រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សពីរនាក់បាត់បង់ជីវិតបន្ទាប់ពីឡចំហាយកម្ដៅទឹកមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នោះ មិនបានបណ្ដុះបណ្ដាលបុគ្គលិកពីរបៀបដំណើរការឡម៉ាស៊ីននេះឲ្យបានត្រឹមត្រូវទេ ហើយក៏មិនបានចុះបញ្ជីរោងចក្រនេះដែរ ពីព្រោះអាជីវកម្មនេះជា “គម្រោងសាកល្បង” នេះបើយោងតាមសាច់ញាតិម្នាក់របស់ម្ចាស់រោងចក្របាននិយាយកាលពីម្សិលមិញ។ ...
ប៊ុត គឹមសាយ និង Hannah Hawkins
http://www.cambodiadailykhmer.com/37133
ឡានក្រុង សន្យាមិនដំឡើងថ្លៃសំបុត្រចូលឆ្នាំ
ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន ២៩ បានសន្យាជាមួយរដ្ឋាភិបាលថានឹងមិនដំឡើងថ្លៃលក់សំបុត្ររថយន្តសម្រាប់អ្នកដំណើរទាំងទៅទាំងមកនៅក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងគោលបំណងសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលតែងតែចាកចេញពីក្រុងភ្នំពេញឆ្ពោះទៅ ...
សែន ដាវីត
http://bit.ly/2oTd13o
ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍
ខណៈដែលអ្នកវិនិយោគក្នុងស្រុក ហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើផ្នែកបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួន បានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។ សហគ្រាសបង្កើតថ្មីទាំងនេះ រំពឹងថា ជាមួយទុនវិនិយោគពីខាងក្រៅ ...
សឹង សុផាត និង នៅ វណ្ណារិន
http://khmer.voanews.com/a/cambodian-investors-start-to-see-potential-in-local-startups/3799150.html
ក្រសួងព័ត៌មាន និងអ្នកកាសែតកម្ពុជាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន
មន្ត្រីក្រសួងមហាផ្ទៃ និងអ្នកកាសែតកម្ពុជាដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនឹងទទួលបានវគ្គបណ្តុះបណ្តាលពីសមភាគីចិន ហើយនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងថ្មីដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីម្សិលមិញ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយវេទិកាមួយដែលរៀបចំធ្វើឡើងកាលពីខែតុលាដោយមន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សកុម្មុយនិស្តចិន ដែលបានយកវេទិកានេះអំពាវនាវស្នើសុំឲ្យមានការបង្កើន ការសហការគ្នា និងចែករំលែកព័ត៌មានរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ...
នាយករដ្ឋមន្ត្រី៖ សង្គ្រោះព្រៃលិចទឹក
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងកសិកម្ម បង្កើនកិច្ចខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ការដណ្តើមយកដី នៅតំបន់ព្រៃលិចទឹកនៃប្រទេសកម្ពុជា។ថ្លែងនៅក្នុងពិធីបិទនៃកិច្ចប្រជំុប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37427/pm--save-our-flooded-forests/
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាក់ពីគោលនយោបាយចិនមួយ
ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ដ្រីចិន លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគាំទ្រដល់គោលនយោបាយចិនមួយរបស់ទីក្រុងប៉េកាំង។ នេះជាជំហរការទូតដែលអ្នកជំនាញម្នាក់ហៅថា “ក្រោមឱវាទ ...
Yesenia Amaro
http://www.phnompenhpost.com/national/hun-sen-endorses-one-china
ឈើប្រណីតត្រូវបានរឹបអូសពីដីរបស់ឈ្មួញឈើ
អាជ្ញាធរខេត្តរតនគិរីបានរឹបអូសឈើប្រណីតប្រហែល៧០០បំណែកតូចៗ នៅលើដីទំនេរមួយដែលជាកម្មសិទ្ធិរបស់យាយព្រលិត ដែលឈ្មួញឈើម្នាក់ដែលត្រូវបានអាជ្ញាធរសង្ស័យជាយូរមកហើយក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ នេះបើយោងតាមព្រះរាជអាជ្ញា ...
អូន ភាព
https://www.cambodiadaily.com/news/wood-confiscated-from-timber-traders-land-127795/
ការសម្លាប់ដំរី ធ្វើឲ្យមានការស្តីបន្ទោស ចំពោះការបញ្ជូនអ្នកជំនាញទៅយឺត
ការសម្លាប់សត្វដំរីចុះប្រេងដោយនគរបាលមូលដ្ឋានគូសបង្ហាញអំពីសម្ពាធទៅលើសត្វដំរី និងក៏បានធ្វើឲ្យមានការស្តីបន្ទោសចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំនាញសត្វព្រៃទៅសង្គ្រោះសត្វដំរីនោះ បន្ទាប់ពីវាបានសម្លាប់ម្ចាស់របស់វា។ ...
ឃុត សុភចរិយា និង Ananth Baliga
http://bit.ly/2oohSbz
លោក ជា សុផារ៉ា ប្រាប់ឲ្យអ្នករស់នៅអគារប៊ូឌិញបោះឆ្នោតឱ្យ
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាស់តឿនអ្នកភូមិនិងអ្នកដែលនឹងរងការបណ្ដេញចេញឆាប់ៗជាង២០០នាក់នៅអគារប៊ូឌិញ “ស” ក្នុងរាជធានីភ្នំពេញឱ្យ ”ជួយយើងវិញ” តាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ជាថ្នូរនឹងការឱ្យរដ្ឋាភិបាលចរចាប្រាក់សំណងសម្រាប់ផ្ទះរបស់ពួកគេ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37114
គ.ជ.ប បង្កើតកម្មវិធីស្វែងយល់ពីការបោះឆ្នោត តាមវិទ្យុគ្រប់ខេត្ត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឲ្យមានយុទ្ធនាការផ្សព្វផ្សាយអំពីនាទីស្វែងយល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេលពីរខែតាមរយៈវិទ្យុនៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ និងចៀសវាងការបំភាន់ព័ត៌មានលទ្ធផលបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី ៤ ខែមិថុនា ...
ទូច សុខា
http://bit.ly/2oQkkZG
ការចុះបញ្ជីម៉ូតូត្រូវបានសម្រួលកាន់តែប្រសើរឡើងនៅទូទាំងប្រទេស
ឥឡូវនេះ ការចុះបញ្ជីស្លាកលេខម៉ូតូអាចធ្វើនៅការិយាល័យច្រកចេញចូលតែមួយ ដែលមាននៅទូទាំងប្រទេស សំដៅធ្វើឲ្យការផ្តល់ សេវាសាធារណៈកាន់តែប្រសើរឡើង។សេចក្តីប្រកាសព័ត៌មាន ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃពុធ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37379/motorcycle-registrations-streamlined-countrywide/
អង្គការតម្លាភាពកម្ពុជា ទទួលយកការដាក់ពាក្យសុំចូលសមាជិក
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីក្លាយជា «ចលនាសង្គម» ទូលំទូលាយជាងមុន អង្គការតម្លាភាពកម្ពុជាឥឡូវនេះ កំពុងទទួលយកការដាក់ពាក្យសុំចូលជាសមាជិកភាពពីបុគ្គល និងស្ថាប័នផ្សេងៗដែលនឹងអាចចូលរួមបោះឆ្នោតអំពីថ្នាក់ដឹកនាំ និងទិសដៅយុទ្ធសាស្រ្តរបស់អង្គការ។ ...
Andrew Nachemson
http://bit.ly/2oUvYlN
Pestech វិនិយោគ $១០០លានលើការបញ្ជូនថាមពល
ក្រុមហ៊ុនផ្នែកថាមពល Pestech Cambodia ជាបុត្រសម្ព័ន្ធរបស់ Pestech International នៅម៉ាឡេស៊ីទទួលបានសិទ្ធិពីក្រុមហ៊ុនក្នុងស្រុក Alex Corporation ដើម្បីសាងសង់ខ្សែបណ្តាញបញ្ជូនថាមពលថ្មីមួយ ដែលនឹងបញ្ជូនអគ្គិសនីពីស្ថានីយស្ទឹងតាតៃខេត្តកោះកុង មកស្ថានីយចែកចាយនៅភ្នំពេញ។ ...
ហ៊ គឹមសាយ
http://bit.ly/2oWH7zO
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំង ត្រូវបានឃុំខ្លួននៅក្នុងជម្លោះដីធ្លី
អ្នកភូមិម្នាក់ និងសមាជិកក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងជម្លោះដីធ្លីយូរយារ នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។កាលពីថ្ងៃសុក្រនេះ នគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមួយក្រុម បានកម្ទេចផ្ទះប្រជាជន ១៧ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37378/opposition-councilor-held-in-land-dispute/