ព័ត៌មាន
រដ្ឋាភិបាលបានផ្អាកការសាងសង់នៅកំពង់ផែកោះរ៉ុង
ក្រុមការងារតំបន់ឆ្នេរប្រចាំខេត្តព្រះសីហនុបានចេញបញ្ជាឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា គិតម៉េង ឱ្យបញ្ឈប់ការសាងសង់នៅកំពង់ផែមួយនៅកោះរ៉ុង ដោយនិយាយថាការសាងសង់នោះគឺខុសច្បាប់។ ...
មុិច ដារ៉ា
http://www.phnompenhpost.com/national/govt-halts-building-koh-rong-island-port
ប្រាក់បៀរវត្តន៍សម្រាប់មន្ត្រីរាជការនឹងកើនឡើងបន្ទាប់ពីមានកាត់បន្ថយខ្ទង់ចំណាយ
កាលពីថ្ងៃអង្គារ រដ្ឋាលេខាធិការក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការកាត់បន្ថយខ្ទង់ចំណាយមិនចាំបាច់តាមក្រសួងនានានឹងអនុញាតិឱ្យរដ្ឋាភិបាលធានាឱ្យបាននូវប្រាក់បៀរវត្តន៍អប្បបរិមាចំនួន២៥០ដុល្លារសម្រាប់មន្ត្រីស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ ...
ខេង សុធា
http://www.cambodiadaily.com/news/government-wage-hikes-depend-on-cost-cutting-114142/
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើរឹបអូសខុសច្បាប់
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើខុសច្បាប់ចំនួន ៧១,០០០ ម៉ែត្រគូប ដែលត្រូវបានរឹបអូសដោយអាជ្ញាធរនៅឆ្នាំនេះ ជាការអនុវត្តដែលមានសញ្ញាណពុករលួយកាលពីពេលមុន។ ...
គ្រាប់កាំភ្លើងតូចធំជិត ៦០០ គ្រាប់ត្រូវបានប្រទះឃើញនៅកន្លែងផ្សេងគ្នា
គ្រាប់កាំភ្លើង B-40.1/2,ប្រភេទ M-97 និង B-62 ព្រមទាំង AK-47 ជិត ៦០០ គ្រាប់ត្រូវបានពលរដ្ឋក្នុងខេត្តចំនួនបីប្រទះឃើញកប់ក្នុងដីស្រែ និងលើរថយន្តដឹកដី និងបានប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការប្រាប់ពីមន្ត្រីមូលដ្ឋានកាលពីព្រឹកម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1rp04ed
អ្នកភូមិអំពាវនាវសុំជំនួយពីរដ្ឋមន្ត្រី
អ្នកភូមិរាប់សិបនាក់មកពីខេត្តក្រចេះ ស្រុកឆ្លូងបានប្រមូលផ្តុំគ្នានៅមុនក្រសួងរៀបចំដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិ អំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ពីលោករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងជម្លោះដីធ្លីមួយ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26119/villagers-ask-minister-for-help/
មជ្ឈមណ្ឌលទូទាត់ពន្ធថ្មី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាដែគូជាមួយធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយកាលពីម្សិលមិញ ដើម្បីចាត់តាំងធនាគារនេះជាស្ថាប័នចម្បងមួយនៃក្រសួងដើម្បីប្រមូលពន្ធនៅទូទាំងប្រទេស។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26108/new-tax-payment-center/
ក្រុមហ៊ុន JOGMEC នឹងរុករកមាសក្នុងខេត្តរតនគិរី
ក្រុមហ៊ុនរុករករ៉ែមកពីប្រទេសកាណាដា Angkor Gold បានចុះកិច្ចព្រមព្រៀងស្វែងរុករករួមមួយជាមួួយក្រុមហ៊ុន Japan Oil, Gas and Metals National Corp (JOGMEC) ដើម្បីធ្វើការរុករកតាមអាជ្ញាប័ណ្ណនៅតំបន់អូរយ៉ាដាវខាងត្បូងក្នុងខេត្តរតនគិរី។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/jogmec-explore-gold-ratanakkiri
តំបន់សេដ្ឋកិច្ចពិសេសជម្រុញតម្លៃផ្សារមូលបត្រកម្ពុជា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន JWD Infologistics Plc ដែលមានមូលដ្ឋាននៅប្រទេសថៃបានទិញហ៊ុនរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ៥.២% ហើយគេបានរំពឹងថា ការទិញនេះនឹងជួយជម្រុញតម្លៃជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកនៅលើផ្សារមូលបត្រកម្ពុជា (CSX)។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26106/economic-zone-gets-csx-boost/
ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងកម្ពុជា-វៀតណាម រំពឹងថា នឹងកាន់តែរឹងមាំ
តំណាងពាណិជ្ជករនិងវិនិយោគិនវៀតណាមនៅក្នុងប្រទេសកម្ពុជាពាណិជ្ជករក្នុងស្រុកនិងអ្នកជំនាញបានអះអាងថាដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារយៈពេលពីរថ្ងៃរបស់លោកប្រធានាធិបតីវៀតណាម ទើបតែងតាំងថ្មីគឺលោក Tran Dai Quang ចាប់ផ្តើមនៅថ្ងៃនេះ និងថ្ងៃស្អែក គឺជាព្រឹត្តិការណ៍ថ្មីមួយនៃទំនាក់ទំនងទ្វេភាគីក្នុងការ ជំរុញការវិនិយោគ និងលំហូរពាណិជ្ជកម្មរវាងប្រទេសដែលមានភូមិផងរបងជាមួយគ្នានេះ។ ...
ម៉ៃ គុណមករា
http://bit.ly/1XouA5J
នគរបាលនិយាយថាស្នាមេដៃពីគណបក្សសង្គ្រោះជាតិមានសភាពមិនប្រក្រតី
ស្នងការនគរបាលជាតិលោក ខាង សុខខនបានឱ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរនិយាយថាពួកគេបានរកឃើញភាពមិនប្រក្រតីក្នុងចំំណោមស្នាមមេដៃទាំង ១៧០,០០០ដែលគណបក្សសង្គ្រោះជាតិបានដាក់ភ្ជាប់មកជាមួួយញាត្តិ ក្នុងគោលបំណងស្នើរសុំការអន្តរាគមពីព្រះមហាក្សត្រព្រះបាទសីហមុនីក្នុងវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/police-claim-to-have-found-cnrp-petition-irregularities-114124/
របាយការណ៍របស់សហព័ន្ធសហជីពអន្តរជាតិដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់ទាបជាងគេទាំងដប់
ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសទាំងដប់ដែលមានស្ថានភាពលំបាកសម្រាប់បញ្ហាសិទ្ធិពលករ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយសហព័ន្ធសហជីពអន្តរជាតិ (ITUC)។ ...
ប៊ុន សេងគង់ និងIgor Kossov
http://www.phnompenhpost.com/national/intl-union-report-ranks-kingdom-bottom-ten
អ្នកអភិរក្សបរិស្ថានបានព្រមានថាវិថីថ្មីអាចមានផលប៉ះពាល់ដល់សត្វស្លាប
អ្នកអភិរក្សបរិស្ថានបានព្រមានថាគម្រោងវិថីថ្មីមួយដែលឆ្លងកាត់តំបន់អភិរក្សអាចមានផលប៉ះពាល់ដល់សត្វស្លាបជិតផុតពូជនៅតំបន់អភិរក្សសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង។ ...
គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/conservationists-caution-road-through-sanctury-may-harm-birds
រោងចក្រថាមពលធ្យូងថ្មនឹងបញ្ចប់ចុងឆ្នាំ
ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm
ចចាមអារ៉ាមមិនយកដុល្លារធ្វើឲ្យប៉ះពាល់ទីផ្សាររូបិយប័ណ្ណ
ខណៈមានពាក្យចចាមអារ៉ាមពីការមិនទទួលយកប្រាក់ដុល្លារដែលមានស្នាមប្រឡាក់ ឬមានត្រាពីស្ថាប័នហិរញ្ញវត្ថុឯកជនប៉ុន្មានថ្ងៃមកនេះអ្នកសេដ្ឋកិច្ចលើកឡើងថាអាជ្ញាធរគួរតែចេញបំភ្លឺដើម្បីបំបាត់ការសង្ស័យពីសាធារណជន។ ...
ហ៊ គឹមសាយ
http://bit.ly/1VYDBkK
ជប៉ុនផ្តល់ជំនួយស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត
ពិធីបើកការដ្ឋានសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកនៅខេត្តកំពត ត្រូវបានប្រារព្ធឡើងកាលពីម្សិលមិញ ដែលក្នុងនោះមានវត្តមាននៃ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ប្រទេសកម្ពុជា លោក Yuji Kumamaru ព្រមទាំង លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26116/japan-helps-with-kampot---s-water-supply/
KB Financial Group របស់កូរ៉េណែនាំសេវា Global Digital Banking ដល់កម្ពុជា
សេវាធនាគារ KB Global Digital គឺជាសេវាធនាគារតាមកាបូបលុយតាមទូរស័ព្ទចល័ត ដែលរួមបញ្ចូលគ្នានូវទាំងការផ្តល់សេវាហិរញ្ញវត្ថុ ដូចជា គណនី, ផ្ទេរប្រាក់ , ផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ P2P, និងសេវាមិនមែនហិរញ្ញវត្ថុ ដូចជាការ ផ្ញើសារ។ ...
ជនជាតិចិននិងចិនតៃវ៉ាន់ត្រូវបានចាប់ខ្លួនពីបទឆកបោកតាមប្រព័ន្ធអុីនធឺណិត
កាលពីថ្ងៃចន្ទ ជនជាតិចិននិងចិនតៃវ៉ាន់ចំនួន២៧នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការវាយឆ្មក់មួយនៅនៅផ្ទះវីឡាក្នុងខណ្ឌចំការមនក្រុងភ្នំពេញ ពីបទចោទប្រកាន់ក្នុងការប្រពឹ្រត្តបទល្មើសឆកបោកតាមប្រព័ន្ធទូរស័ព្ទតាមបណ្តាញអុីនធឺណិត។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/chinese-taiwanese-arrested-in-internet-phone-fraud-case-114080/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តតាំងជាមួយសហភាពអឺរ៉ុបក្នុងការគំរាមកាត់ជំនួយ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការគំរាមកាលពីពេលថ្មីៗពីសភាអឺរ៉ុបដើម្បីកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសកម្ពុជាដោយសារការរំលោភបំពានសិទ្ធិមនុស្ស។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/32155
នាយករដ្ឋមន្ត្រី៖ អង្គការ NGOនានានឹងស្លាប់មុនគេបង្អស់ប្រសិនបើជំនួយត្រូវបានផ្តាច់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញបានរិះគន់ការហៅទូរស័ព្ទថ្មីៗនេះ សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសកម្ពុជាលើអ្វីដែលអ្នកគាំទ្រនៃវិធានការនេះនិយាយថា រដ្ឋាភិបាលមិនគោរពលទិ្ធប្រជាធិបតេយ្យ ដោយលោកអះអាងថា អ្នកដែលរងគ្រោះនៃការដាក់ទណ្ឌកម្មនេះមុនគេបង្អស់នោះគឺ អង្គការក្រៅរដ្ឋាភិបាល។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26080/ngos-die-first-if-aid-cut--pm/
Gmoney និង វីង ផ្តល់សេវាផ្ទេរពីកូរ៉េមកកម្ពុជា
ក្រុមហ៊ុន GmoneyTrans ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសរបស់កូរ៉េខាងត្បូងនឹងបើកដំណើរការសេវាផ្ទេរប្រាក់តាមទូរស័ព្ទពីកូរ៉េមកកម្ពុជានៅខែក្រោយដោយធ្វើដៃគូជាមួយវីង។ ...
ហ៊ គឹមសាយ
http://bit.ly/1XTQ4bp
ឧត្តមសេនីយ៍ធ្លាក់ស័ក្តិចាញ់ក្តីនៅតុលាការកំពូល
កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់សាលដីកាជាប់ទោសនិងកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំសម្រាប់អតីតឧត្តមសេនីយ៍មួយរូបនិងអ្នកសមគំនិតមួយរូបពីបទជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៣។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/32158
មិនមានការអនុញ្ញាតិឱ្យនៅក្រៅឃុំសម្រាប់បុគ្គលិកអង្គការអាដហុកនិងមន្ត្រីគជបនោះទេ
កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សទាំងបួន និងមន្ត្រីគជបមួយរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ដែលនេះជាកិច្ចគាំទ្រលើសេចក្តីសម្រេចរបស់សាលាក្រុងភ្នំពេញកាលពីខែមុន។ ...
ឃួន ណារិម និងប៉ែនសុហ៊ាន
https://www.cambodiadaily.com/news/no-bail-for-adhoc-staffers-114055/
ចំការម្រេចកំពុងគម្រាមកំហែងដល់ព្រៃឈើរបស់កម្ពុជា
ខណៈជំនួញឈើប្រណិតកំពុងបន្តបៀតបៀនព្រៃឈើនៃប្រទេសកម្ពុជា មានវិស័យមួយផ្សេងទៀតដែលកំពុងគម្រាមកំហែងកាន់តែខ្លាំងទៅកាន់ព្រៃឈើរបស់ប្រទេសនេះ៖ ចំការម្រេច។ ...
មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/pepper-business-adds-kingdoms-deforestation-woes
អគារខុនដូតម្លៃ១៦លានដុល្លារចាប់ផ្តើមសាងសង់នៅតំបន់បឹងកេងកង១
សំណង់អគារខុនដូវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមសាងសង់នៅក្នុងតំបន់បឹងកេងកង១១ជាទីតាំងតំបន់ដែលមានតម្លៃដីថ្លៃបំផុតក្នុងរាជធានីភ្នំពេញស្របពេលដែលវិស័យសំណង់កំពុងកើនឡើងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/1WM8KJs