ព័ត៌មាន
CAMFEBAធ្វើពិធីសម្ភោធ និងផ្សព្វផ្សាយសៀវភៅមគ្គុទេសក៍ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់អាជីវកម្មនៅកម្ពុជា
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) កាលពីម្សិលមិញបានធ្វើពិធីសម្ភោធ និងផ្សព្វផ្សាយសៀវភៅមគ្គុទេសក៍ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់អាជីវកម្មនៅកម្ពុជា ក្នុងគោលបំណងដើម្បីផ្តល់ឱ្យនិយោជិកទាំងឡាយជាមួយនឹងអនុសាសន៍ជាក់ស្តែង ដើម្បីជួយដល់ពាណិជ្ជកម្មក្នុងស្រុកយល់ដឹងប្រសើរជាងមុន អំពីបរិបទនៃការផ្លាស់ប្តូរស្ថានភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/camfeba-launches-asean-guidebook
ដោយមានសៀវភៅថ្មី ការស្វែងរករូបចម្លាក់បាត់ដំបងដែលគេលួចទៅបាត់គឺចាប់ផ្តើមហើយ
ក្រសួងវប្បធម៌បានចេញសៀវភៅមួយកាលពីថ្ងៃច័ន្ទអំពីរូបចម្លាក់ខ្មែរ៦៨រូបដែលត្រូវបានចោរលួចពីសារមន្ទីរនានាក្នុងក្រុងបាត់ដំបង ក្នុងអំឡុងពេលសង្គ្រាមនិងជម្លោះរាប់ទសវត្សរ៍កន្លងមកនេះ ហើយមានបំណងប្រើការចេញផ្សាយនេះក្នុងការស្វែងរកជាសាកល ដើម្បីរកមកវិញនូវវត្ថុបុរាណទាំងនោះ។ ...
មីសែល វ៉ាសង
http://www.cambodiadailykhmer.com/31991
ទីភ្នាក់ងារនុយក្លេអែររុស្ស៊ីមានសុទិដ្ឋិនិយមលើទស្សនវិស័យអាស៊ាន
Rosatom ដែលជាទីភ្នាក់ងារថាមពលនុយក្លេអែររបស់រដ្ឋាភិបាលរុស្ស៊ី គឺកំពុងតែមានសុទិដ្ឋិនិយមលើទស្សនវិស័យអាជីវកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ បន្ទាប់មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងក្នុងប្រទេសវៀតណាម និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយប្រទេសនានាក្នុងតំបន់ លើកលែងតែប្រទេសសិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។ ...
Achara Deboonme
http://www.nationmultimedia.com/business/Russian-nuclear-agency-bullish-on-Asean-outlook-30287441.html
កម្ពុជា៖ ប្រមុខនៃមន្ទីរបញ្ចកោណអះអាងថាចិន "ស្វ័យឯកា" គឺមិនត្រឹមត្រូវ
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា ទៀ បាញ់ បាននិយាយកាលពីម្សិលមិញថា ការអះអាងរបស់ប្រមុខនៃមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកថា ចិន “ស្វ័យឯកា” គឺមិនត្រឹមត្រូវ។ ...
Tian Shaohui
http://news.xinhuanet.com/english/2016-06/04/c_135412903.htm
ពលរដ្ឋជាង ៤០០នាក់នៅខេត្តព្រៃវែង បានធ្លាក់ខ្លួនឈឺ
ប្រជាពលរដ្ឋជាងបួនរយនាក់រស់នៅក្នុងភូមិខ្លាញ់ឃុំបាបោងស្រុកពាមរក៍ខេត្តព្រៃវែងបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអ្នកលឿងនៅថ្ងៃសៅរ៍កន្លងមកដោយសារតែជំងឺគ្រុនឈាម និងផ្ដាសាយ។ ...
ប៉ាវ ស៊ុយ
http://bit.ly/22HPFI9
ACU ប្រជុំពីរឿងចោទមន្ត្រី គ.ជ.ប ពុករលួយថ្ងៃនេះ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃចន្ទនេះនឹងចាប់ផ្តើមបើកអង្គប្រជុំទាក់ទងនឹងបណ្តឹងរបស់ប្រធានសមាគមមួយដែលបានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក និងមន្ត្រីជាន់ខ្ពស់បីរូបទៀតដោយចោទថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នឯករាជ្យមួយនេះ។ ...
ឡាយ សាមាន
http://bit.ly/1TVNIaM
កម្ពុជាស្នើម៉ាឡេស៊ីទទួលយកពលករកម្ពុជាឲ្យច្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមភាគីម៉ាឡេស៊ីបើកទទួលយកពលករពីកម្ពុជាឲ្យបានច្រើនថែមទៀតខណៈដែលប្រទេសកាន់សាសនាអ៊ិស្លាមមួយនេះត្រូវបានគេដឹងឮថាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើពលករកម្ពុជារហូតដល់ពលករខ្លះត្រូវគេរំលោភបំពានរហូតដល់ពិការ និងបាត់បង់សតិក៏មាន។ ...
សែន ដាវីត
http://bit.ly/1PyMVdK
អង្ករកម្ពុជាអាចប្រឈមបញ្ហាបើ EU កម្រិតទំហំនៃការនាំចូល
មន្ត្រីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនអ្នកនាំចេញអង្ករដាក់ការព្រួយបារម្ភទៅលើវិស័យស្រូវអង្ករកម្ពុជាដែលអាចនឹងប្រឈមនឹងបញ្ហាធំបើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់ប្រទេសអុីតាលីលើការកម្រិត ទំហំនៃការនាំចូលអង្ករពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅតំបន់អាស៊ាន។ ...
សុខ ចាន់
http://bit.ly/1t07yFu
CMAC បោសសម្អាតគ្រាប់បែកចង្កោមមិនទាន់ផ្ទុះជាង ១០០គ្រាប់នៅមុខកំពូល
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ថា ក្រុមមន្ត្រីជំនាញកំពុងធ្វើការបន្សាបគ្រាប់បែកចង្កោមប្រភេទ CBU-25B/A និង BLU-24/B ចំនួន ១៣២ គ្រាប់ បន្ទាប់ពីពួកគេបានបោសសម្អាតគ្រាប់បែកទាំងនោះចេញពីក្នុងដីស្រែរបស់ប្រជាកសិករម្នាក់ ស្ថិតនៅក្នុងភូមិ-ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានដោយជោគជ័យ។ ...
ឃុត សុភចរិយា
http://bit.ly/25GvxIa
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការងារអភិរក្សបានស្តីបន្ទោសលើការបាត់បង់ជីវិតរបស់សត្វក្រពើរដែលជិតផុតពូជ
ក្រុមការពារបរិស្ថានមួយបានចោទប្រកាន់ពីការធ្លាក់ចុះនៃសត្វក្រពើទឹកសាបខ្នាតតូចដែលកំពុងតែជិតផុតពូជនៅក្នុងជ្រលងអារ៉ែង ខេត្តកោះកុង ដែលមូលហេតុចម្បងនោះមកពីអន្ទាក់ដែលគេជឿថាបានសម្លាប់ក្រពើញីមួយដែលកំពុងពេញវ័យបន្តពូជនៅក្នុងតំបន់នេះ។ ...
Janelle Retka
https://www.cambodiadaily.com/news/conservation-ngo-blamed-for-death-of-endangered-crocodile-113521/
ACU៖ សេចក្តីព្រាាងនៃច្បាប់ស្តីពីអ្នកទម្លាយការសម្ងាត់នឹងប្រព្រឹត្តិទៅនៅខែកក្កដា
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្ហាញសេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារអ្នកទម្លាយការសម្ងាត់ដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយនោះនៅខែក្រោយ នេះបើយោងតាមកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃទី ៣០ ខែឧសភា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានចេញផ្សាយលើគេហទំព័រនៃអង្គភាពនេះ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍មិនរំពឹងថាវានឹងកើតឡើងបានក្នុងពេលឆាប់នេះៗនោះទេ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/draft-whistleblower-law-due-july-acu
វិនិយោគិនម៉ាឡេស៊ីត្រូវបានជម្រុញឱ្យមកវិនិយោគនៅកម្ពុជា
ប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា ដែលជាអង្គភាពមួយដែលដឹកនាំដោយវិស័យឯកជន បានជម្រុញដល់អ្នកវិនិយោគ និងពាណិជ្ជករម៉ាឡេស៊ីនានាមកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជាក្នុងគោលបំណងដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសអាស៊ានទាំងពីរឱ្យកាន់តែរឹងមាំ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25770/malaysian-businessmen-urged-to-invest-in-cambodia/
CSOs ក្នុងតំបន់ពិភាក្សាគ្នាអំពីបញ្ហា ELCs និងការខូតខាតបរិស្ថានជាមួយចិន
ជាង ២០អង្គការ NGOsនៅកម្ពុជា មន្ត្រីរដ្ឋាភិបាលចិន សាធារណៈជននិងក្រុមហ៊ុនឯកជនចិននានា រួមទាំងអង្គការ NGOsមកពីប្រទេសចិន បានប្រារព្ធការពិភាក្សាតុមូលមួយកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ និយាយអំពីការវិនិយោគរបស់ចិននៅកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25748/local-csos-discuss-elcs--environmental-damage-with-china/
តម្លៃប្រេងសាំងកើនឡើងសន្សឹមៗ
ប្រហែលជា៤ខែមកហើយបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានអនុវត្តលើយន្តការកំណត់តម្លៃប្រេងដែលបានទម្លាក់តម្លៃប្រេងនៅតាមស្ថានីយ៍ទៅតាមការធ្លាក់ចុះនៅក្នុងទីផ្សារសាកលលោកកាលពីចុងខែមីនា តម្លៃប្រេងបានកើនមកតម្លៃពីមុនពេលអន្តរាគមន៍។ ...
Hor Kimsay
http://www.phnompenhpost.com/business/fuel-prices-steadily-increase
លោក ជា សុផារ៉ា បង្កើតក្រុមការងារដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស
លោក ជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំនួន ២៧ក្រុម ចុះដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស បន្ទាប់ពីលោក បានប្រកាសប្រឆាំងដាច់ខាតនឹងអ្នកមានអំណាច និងមន្ត្រីដែលឃុបឃិតរំលោភដីយកប្រជាពលរដ្ឋ។ ...
តាំង វីដា
http://bit.ly/1O9GBsR
ការិយាល័យគយជួយសង្គ្រោះដល់សត្វអណ្តើក ពស់ ប្រមាណ ៧០០គីឡូក្រាមនៅក្បែរព្រំប្រទល់
មានការដឹកជញ្ជូនធំមួយដែលរួមមានអណ្តើក និងពស់ដែលត្រូវបានរកឃើញដាក់ចោលកាលពីព្រឹកថ្ងៃសៅរ៍នៅច្រាំងទន្លេតូចមួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសវៀតណាម នេះបើយោងតាមមន្ត្រីគយ។ ...
លោក សាយ សំអាល់ ថា កម្ពុជាបិទទាំងស្រុងចំពោះការដឹកឈើទៅលក់នៅប្រទេសវៀតណាម
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានឲ្យដឹងថាកម្ពុជាបានបិទទាំងស្រុងក្នុងការនាំឈើចេញតាមច្រកកម្ពុជាវៀតណាមដើម្បីបញ្ចប់ការលួចកាប់ឈើទ្រង់ទ្រាយធំព្រមទាំងស្នើទៅរដ្ឋាភិបាលឲ្យលុបចោលព្រៃសម្បទានទាំងអស់ដែលបានលុបចោលតាំងពីឆ្នាំ១៩៩៨ ដែលមិនទាន់បានអនុវត្តន៍។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/211Qf1V
កម្ពុជាគាំទ្រការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាគាំទ្រដល់ប្រទេសទីម័រខាងកើតក្នុងការក្លាយទៅជាសមាជិកលេខរៀងទី១១នៅក្នុងអាស៊ាន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25747/cambodia-backs-timor-leste-asean-membership/
វីរជនបរិស្ថានអំពាវនាវឲ្យផ្តន្ទាទោសឧកញ៉ាឈើ
សកម្មជន និងវីរជនបរិស្ថានអន្តរជាតិមើលឃើញថាអាជ្ញាធរ និងរដ្ឋាភិបាលមានភាពអសកម្មក្នុងការការពារព្រៃឈើហើយបានអំពាវនាវឲ្យរដ្ឋាភិបាលចាប់ខ្លួនក្រុមឈ្មួញឈើក្រាក់ៗយកទៅផ្តន្ទាទោស និងរឹបអូសយកទ្រព្យសម្បត្តិមហាសាលរបស់ពួកគេដែលបានមកពីការកាប់បំផ្លាញព្រៃឈើយកមកអភិវឌ្ឍប្រទេសជាតិ។ ...
ផាក់ ស៊ាងលី
http://bit.ly/1PdVUf4
ICT ជាក្តីសង្ឃឹមសម្រាប់ជួយដោះស្រាយបញ្ហាកម្រិតសហគមន៍ក្នុងប្រទេសកម្ពុជា
ប្រហែលជា ១០ឆ្នាំមុន ប្រជាជនកម្ពុជាពឹងផ្អែកលើសេវាអ៊ិនធឺណែតតាមហាងតូចៗប្រសិនបើពួកគេត្រូវការទទួលបានបណ្តាញ។ ម៉ាស៊ីនកុំព្យូទ័រចាស់ៗ អគ្គិសនីឧស្សាហ៍ដាច់ ហើយកង្ហារត្រូវបានដាក់សម្រាប់ធ្វើឱ្យត្រជាក់ដល់អតិថិជន ព្រោះពួកគេបានចំណាយប្រាក់ក្នុងមួយនាទីៗ ដើម្បីភ្ជាប់អ៊ីនធឺណែត ឬគ្រាន់តែផ្ញើរ និងទទួលសារអេឡិចត្រូនិច។ ...
វៀតណាម កម្ពុជា គាំទ្រការស្នើរបស់ឥណ្ឌូនេស៊ីសម្រាប់ស្តង់ដាប្រាក់ឈ្នួលអប្បបរមាអាស៊ាន
ប្រទេសវៀតណាម និងកម្ពុជាគាំទ្រការស្នើររបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ប្រាក់ឈ្នួលអប្បបរមាស្តង់ដាដែលនឹងអាចអនុវត្តបានសម្រាប់ប្រទេសនានាដែលជាសមាជិកអាស៊ាន លោកប្រធានាធិបតីរងឥណ្ឌូនេស៊ី Jusuf Kallaបានមានប្រសាសន៍។ ...
ម៉ាឡេស៊ី-កម្ពុជានឹងធ្វើការជាមួយគ្នាលើការបង្ក្រាបការជួញដូរមនុស្ស
ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាកំពុងធ្វើការជាមួយគ្នាដើម្បីបញ្ជូលកិច្ចចរចាមួយសម្រាប់កិច្ចព្រមព្រៀងមួយលើការបង្ក្រាបការជួញដូរមនុស្ស។ ...
Mazwin Nik Anis
http://www.thestar.com.my/news/nation/2016/06/03/malaysia-cambodia-working-together-on-tackling-human-trafficking/
ការទាមទារសមភាពកើតឡើងបន្ទាប់ពីជម្លោះដីធ្លី
កាលពីសប្តាហ៍មុន ក្រុមគ្រួសារប្រហែល ២០០នៅក្នុងភូមិមួយនៅក្នុងខេត្តកោះកុង ស្រុកគីរីសាគរ បានស្នើរសុំទាមទារសំណងសម្រាប់ការចាកចេញពីដីរបស់ពួកគេកាលពីឆ្នាំ ២០១១ សម្រាប់គម្រោងមួយរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលមានម្ចាស់ជាជនជាតិចិន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25729/equality-sought-after-land-dispute/
ក្រុមអន្ធពាលលួចយកសំលៀកបំពាក់ពីរោងចក្រចំនួន ៣,០០០អាវ
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...
ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/