ព័ត៌មាន
ក្រុមមន្រ្តីបានរឹបអូសរថយន្តប្រណីតចំនួន៨ ដែលមិនទាន់បង់ពន្ធ
នៅក្នុងសប្តាហ៍កន្លងមកនេះ ក្រុមមន្រ្តី បានរឹបអូសរថយន្តប្រណីតចំនួន៨គ្រឿង រួមទាំង៤គ្រឿងបន្ថែមទៀតនៅចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីនាយកដ្ឋានគយ និងកងរាជអាវុធហត្ថ បានចាប់ផ្តើមធ្វើការឃាត់រថយន្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរករថយន្តនាំចូល ដោយមិនបានបង់ពន្ធលើការនាំចូល ឱ្យបានត្រឹមត្រូវ។ ...
ការបោះជំហានទៅបញ្ចប់អំពើហិង្សាក្នុងគ្រួសារ
កាលពីម្សិលមិញ ក្រុមការងារចម្រុះក្រសួងរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ បានបង្ហាញពីយុទ្ធនាការថ្មីមួយ សំដៅប្រយុទ្ធនឹងអំពើហិង្សាប្រឆាំងស្ត្រី។ ...
ស្រី គំនិត, James Reddick
http://www.khmertimeskh.com/news/17151/move-to-end-domestic-violence/
រដ្ឋមន្ត្រីឲ្យបញ្ឈប់ការលេងល្បែង និងផឹកស្រាក្នុងម៉ោងធ្វើការ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំទៅមន្ត្រីក្រោមឱវាទបុគ្គលិកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពមួយចំនួនឲ្យបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងស្រវឹង និងលេងល្បែងក្នុងពេលបំពេញការងារ ឬយាមប្រចាំការក្នុងមន្ទីរពេទ្យដែលធ្វើឲ្យប៉ះពាល់ដល់ ...
ប៉ិច សុធារី
http://bit.ly/1GClcV7
ជ្រលងភ្នំដំរីនៃប្រទេសកម្ពុជា នាំមកនូវសេចក្តីសង្ឃឹមថ្មីឲ្យព្រៃត្រូពិចដ៏មានតម្លៃមួយ
វីលៀម ឡូរ៉ែន បានឲ្យដឹងថា កិច្ចផ្តួចផ្តើមមួយសំដៅរៀបចំជម្រករស់នៅរបស់ដំរីក្នុងស្រុកដែលធ្វើការងារហួសហេតុ និងត្រូវបានរំលោភបំពាន កំពុងតែចូលរួមគាំទ្រការអភិរក្សព្រៃមួយកន្លែង ក្នុងបណ្តាព្រៃត្រូពិចចុងក្រោយ និង ...
William Laurance
http://www.theecologist.org/News/news_analysis/2985902/cambodias_elephant_valley_brings_new_hope_to_a_last_precious_rainforest.html
ក្រសួងព័ត៌មាននឹងបង្កើតប័ណ្ណសារលើអុីនធឺណេតនៅឆ្នាំក្រោយ
យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា កំពុងតែគ្រោងនឹងបង្កើតអុីប័ណ្ណសារ នៅដើមឆ្នាំ២០១៦ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រហែលជា ៥លានដុល្លារអាមេរិក។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/ministry-of-information-to-establish-e-archive-next-year-9046
នាយករដ្ឋមន្ត្រីកម្ពុជា ចង់បង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអ្នកការទូតបរទេស
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានបំណងបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលប្រទេសកម្ពុជា ជាមួយនឹងអ្នកការទូតបរទេស ប្រចាំនៅប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier-wants-to-build-closer-ties-with-foreign-diplomats-9047
ការនេសាទខុសច្បាប់កំពុងបំផ្លាញបរិស្ថានសមុទ្ររបស់ខេត្តកែប
ផែកោះទន្សាយ,ខេត្តកែប-ទូកប្រើម៉ាស៊ូតរាប់សិបគ្រឿងបើកកាត់ឈូង ...
ម៉ាតត៍ ប្លូមប៊ឺហ្គ និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/28310/
តុលាការបញ្ជាឱ្យលោកហុងសុខហួរ ប្រគល់កុំព្យូទ័រយួរដៃ
សាលាដំបូងរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យលោកហុងសុខហួរ និងមេធាវីការពារក្តី ប្រគល់កុំព្យូទ័រយួរដៃរបស់លោក ជាភស្តុតាងទៅកាន់តុលាការ នៅមុនថ្ងៃទី៣០ ខែតុលា។ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/court-demands-senators-laptop
កម្ពុជា នឹងចាកផុតពីប្រទេស LDC នៅឆ្នាំក្រោយ
អស់រយៈពេលជាពីរទសវត្សរ៍ហើយដែលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើនសកម្មភាពឧស្សាហកម្មកំពុងចាប់ផ្ដើម។ ប្រសិនបើវាបន្តលើដំណើរផ្លូវនោះ ប្រទេសកម្ពុជានឹងផ្លាស់ ...
Ananth Baliga
http://bit.ly/1LQuMRp
សាលាដំបូងនិងសហជីពយល់ព្រម គ្មានការតវ៉ា គ្មានការចាប់ខ្លួន
កាលពីថ្ងៃសុក្រ មន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺ បានចរចារដើម្បីធ្វើការដោះស្រាវជាមួយក្រុមកម្មករកាត់ដេរ ដែលបានតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំសហជីពចំនួន២រូប។ សាលាដំបូង បានយល់ព្រមមិនឱ្យមានការបញ្ជាចាប់ខ្លួនបន្ថែមទៀត នៅក្នុងករណីប្រសិនបើកម្មករ ដាក់កម្រិតការតវ៉ារបស់ពួកគេ ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/no-protests-no-arrests-court-and-union-agree-98179/
អ្នកស្រាវជ្រាវពីមេរោគអេដស៍ និងជំងឺរបេង ត្រូវបានទទួលស្គាល់នៅអន្តរជាតិ
កាលពីសប្ដាហ៍មុននេះ អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តកម្ពុជាមួយរូប ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅក្នុងសន្និសីទមួយនៅប្រទេសបារាំង លើការធ្វើបទបង្ហាញនៃការអភិវឌ្ឍក្នុងការព្យាបាលអ្នកជំងឺដែលបានឆ្លងទាំងមេរោគអេដស៍ និងជំងឺរបេងព្រមគ្នា។ ...
Janelle Retka
https://www.cambodiadaily.com/news/researcher-recognized-for-hiv-tb-contribution-98183/
វគ្គបណ្ដុះបណ្ដាលអំពីប្រជាធិបតេយ្យរបស់អង្គការក្រៅរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាត
ក្រុមសន្តិសុខមួយក្រុមដែលដឹកនាំដោយមេឃុំម្នាក់ បានចុះមកគេហដ្ឋានឯកជនមួយក្នុងខេត្តកោះកុងកាលពីព្រឹកថ្ងៃសុក្រនេះ ដើម្បីរារាំងក្រុមនិស្សិត និងសកម្មជន មិនអោយធ្វើវគ្គបណ្ដុះបណ្ដាលស្តីពីប្រជាធិបតេយ្យ។ ...
ឃួន ណារីម
https://www.cambodiadaily.com/news/ngos-democracy-training-session-shut-down-98181/
នៅខួបនៃកិច្ចព្រមព្រៀងសន្តិភាព គណបក្សសង្គ្រោះជាតិថា សល់ចំណុចច្រើនទៀតដែលត្រូវធ្វើ
រយៈពេល២៤ឆ្នាំបន្ទាប់ពីភាគីនយោបាយច្បាំងគ្នា ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/28308/
អ្នកភូមិនៅកម្ពុជាទាមទារឲ្យមានការសុើបអង្កេតលើឆ្មាំសន្តិសុខបន្ទាប់ពីការគំរាមសម្លាប់
អ្នកភូមិនៅខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា បានទាមទារឲ្យមានការសុើបអង្កេតលើឆ្មាំសន្តិសុខមួយក្រុម ដែលបានបាញ់កាំភ្លើងសំដៅទៅពួកគេ បន្ទាប់ពីពួកគេបានស្នើសំុការអនុញ្ញាតកាប់ដើមឈើ នៅក្នុងតំបន់សម្បទាន ដើម្បីប្រើ ...
ម៉ែន ចន្ធី
http://www.rfa.org/english/news/cambodia/threats-10232015153107.html
អង្គការសិទ្ធិមនុស្សស្នើប្រធានាធិបតីបារាំងដាក់សម្ពាធហ៊ុនសែន លើបញ្ហាសិទ្ធិមនុស្ស
នៅចំពេលទស្សនកិច្ចផ្លូវការដោយនាយករដ្ឋមន្ត្រីនាចុងសប្តាហ៍នេះ អង្គការសិទ្ធិមនុស្សក្នុងស្រុកនិងក្រៅស្រុក បានស្នើសុំប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ដាក់សម្ពាធនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការដោះលែងសកម្មជន២១រូប។ ...
កម្ពុជារៀបចំសប្តាហ៍វប្បធម៌នៅវៀតណាម
សប្តាហ៍វប្បធម៌កម្ពុជាឆ្នាំ២០១៥ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ និងខេត្ត សុក ត្រាំង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងរួមគ្នា ដោយក្រសួងវប្បធម៌ កីឡា និង ...
Ozgur Tore
http://ftnnews.com/mice/28866-cambodia-organizes-culture-week-in-vietnam.html
មន្ត្រីរដ្ឋាភិបាលបដិសេធការអះអាងពីការកាប់បំផ្លាញព្រៃឈើ បើទោះបីមានភស្តុតាងកាន់តែច្រើនឡើង
មន្រី្តរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានការពាររបាយការណ៍រដ្ឋាភិបាលលើវិស័យព្រៃឈើ បើទោះបីមានការបោះពុម្ពផ្សាយរបាយការណ៍សំខាន់ៗជាច្រើន ដែលចោទប្រកាន់ថា ការកាប់បំផ្លាញព្រៃឈើកំពុងតែកើនឡើង ដោយសារបរាជ័យនៃគោលនយោបាយ។ជាកិច្ចឆ្លើយតប អ៊ាង សុ ...
អាជ្ញាធរខេត្តកោះកុងហាមឃាត់វគ្គបណ្តុះបណ្តាលប្រជាធិបតេយ្យ ដោយយោងលើច្បាប់ថ្មី
អាជ្ញាធរខេត្ត នៅខេត្តកោះកុង បានហាមឃាត់និស្សិតច្បាប់មួយក្រុម មិនឲ្យធ្វើវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយយោងទៅលើច្បាប់ចម្រូងចម្រាសមួយដែលត្រូវបានអនុម័តយល់ព្រមកាលពីដើមឆ្នាំនេះ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/koh-kong-authorities-bar-democracy-training-citing-new-law/3020066.html
កម្ពុជាផ្តួចផ្តើមឲ្យមានគោលនយោបាយការងារជាលើកដំបូងមិនធ្លាប់មាន
អង្គការពលកម្មអន្តរជាតិ បានឲ្យដឹងថា គោលនយោបាយការងារនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះល្អប្រសើរសម្រាប់យុវជន។គោលនយោបាយ ដែលត្រូវបានព្រាងឡើងក្រោយជំនួយពីប្រទេសស៊ុយអែត មានគោលដៅបង្កើនឱកាសការងារ “សមរម្យ និងផលិតភាព ...
សុខ ខេមរា
http://www.voacambodia.com/content/cambodia-initiates-first-ever-employment-policy/3020097.html
ជួបទល់មុខជាមួយនឹងអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺហុីវនៅកម្ពុជា
កិច្ចខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ និងព្យាបាលជំងឺហុីវ បានបង្ហាញឲ្យឃើញនូវលទ្ធផលគួរជាទីកត់សម្គាល់ នៅក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ហើយរដ្ឋាភិបាលកំពុងតែកំណត់ថវិកាសម្រាប់វិស័យនេះ កាន់តែខ្ពស់ជាងមុន។ កាលពីខែធ្នូឆ្នាំមុន ...
Giovanni Ortolani, Paola Di Bella
http://www.scidev.net/global/hiv-aids/multimedia/cambodia-hiv-fighters-drugs.html
កិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចរាចរណ៍ មិនទាន់មិនគ្រប់គ្រាន់
ការសិក្សារស្រាវជ្រាវថ្មីមួយ បានក្រើនរម្លឹកថាការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាសកលនៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ដែលកិច្ចខិតខំប្រឹងប្រែងមិនទាន់គ្រប់គ្រាន់ កំពុងប្រព្រឹត្តទៅទាំងបរាជ័យ ជាមួយបណ្តាប្រទេសមានប្រាក់ចំណូលមធ្យម និងទាបជាង ដូចជាប្រទេសកម្ពុជា។ ...
Charles Parkinson
http://www.phnompenhpost.com/national/road-safety-efforts-insufficient
ឱកាសត្រូវប៉ាន់អចលនទ្រព្យ នៅក្នុងខេត្តកែប ដល់ពេលហើយ
នៅពេលដែលលោក Dan Kreis ដែលជាស្ថាបនិកម្ចាស់ និងប្រតិបត្តិករផ្ទះសំណាក់រមណីយដ្ឋានអេកូ ឡុត កែប (Kep Lodge Eco-Resort) បានមកដល់នៅក្នុងខេត្តកែប ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៥ លោកបានកត់សម្គាល់ ឃើញថា មានតែផ្ទះសំណាក់មួយចំនួនតូចតែប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងដោយអ្នករស់នៅទីនោះមានជនបរទេសស្នាក់នៅ តិចជាង ១០ ហើយគ្មានផ្សារទំនើប គ្មានអគ្គិសនី គ្មានបារ៍ ដែលនេះជាហេតុធ្វើឲ្យបានចំណូលតិចតួចពីភ្ញៀវ ...
James Whitehead
http://bit.ly/1RflS3x
អង្គការ ILO ស្វែងរកការបង្កើនការយកចិត្តទុកដាក់លើបញ្ហាទាសភាព
សន្ធិសញ្ញាសកលលោកថ្មីមួយ ចេញពីអង្គការពលកម្មអន្តរជាតិ (ILO) កំពុងអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានា ឱ្យបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាទាសភាពសម័យទំនើប នៅបណ្តាប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើម។ ...
Zoe Holman
http://www.phnompenhpost.com/national/ilo-seeks-raise-attention-slavery
លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ
លោក ហ៊ុន ម៉ានិត កូនប្រុសកណ្ដាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិ នេះបើយោងតាមអនុក្រឹត្យចេញដោយឪពុករបស់លោកកាលពីខែ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28291/