ព័ត៌មាន​

តារាសម្តែង​​​ហូលីវូដ អ៊ែនជែលីណា ចូលី ជួប​​​​ពិភាក្សា​​​ជាមួយ​​​លោក ហ៊ុន សែន

អ្នក​​​នាំ​​​ពាក្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​នាង​​​ អ៊ែនជែលីណា ចូលី បាន​​​ជួប​​ពិភាក្សា​​​ជាមួយ​​​លោក ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/27624/

នគរបាល​ចាប់​ខ្លួន​បុរស​បីនាក់​ដាក់ពន្ធនាគារ​ពីបទ​ឆបោក​អ្នកភូមិ​រាប់​រយ​នាក់​ក្នុង​​​ខេត្តចំនួនបួន

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​បីនាក់​​​ត្រូវ​​​បាន​​​ចោទ​ប្រកាន់​ពីបទ​​​ឆបោក​​​ក្នុង​​​ខេត្ត ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/27630/

ទឹកជន់​លិច​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​​ ខណៈ​មេឃ​កំពុង​​តែ​បន្ត​ភ្លៀង​ឥត​ឈប់

ផ្ទះ​ពលរដ្ឋ​ប្រមាណ ១៨០០​ ខ្នង​នៅ​ក្រុង​កំពត និង​ឃុំ​ចំនួន​ប្រាំ​ក្នុង​ស្រុក​ទឹកឈូ​កំពុង​រង​ការ​លិចលង់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រោះជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពី​តំបន់​ភ្នំ និង​ពី​អាង​នៃ​ទំនប់​វារីអគ្គិសនី​កំចាយ។ នេះ​បើ​យោង​តាម​លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ ...

ឃុត សុភចរិយា
http://bit.ly/1P5YmEZ

កង្វះខាត​អត្ត​សញ្ញា​ណ​ប័ណ្ណ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​គម្រោង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​​កម្ពុជា​

​មន្ត្រី​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​កម្ពុជា​ គម្រោង​សាកល្បង​សំដៅ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ ដែល​គ្រោង​នឹង​ចាប់​ដំណើរការ​នៅ​ក្នុង​ខែវិច្ឆិកា​ នឹង​ជួប​ការ​លំបាក​ ពីព្រោះ​អ្នក​ភូមិ​មួយ​ចំនួន​ពំុមាន​អត្តសញ្ញាណប័ណ្ណ​។​​ ...

នៅ វណ្ណារិន
http://www.voanews.com/content/lack-identification-could-inhibit-cambodian-voter-registration-project/2968050.html

អ្នក​ភូមិ​ក្នុង​ប្រទេស​កម្ពុជា​ទាមទារ​សំណង​មិន​ទាន់​បង់​សម្រាប់​ការ​រឹបអូស​ដី​

អ្នកស្រុក​ម្នាក់​ និង​មន្ត្រី​ម្នាក់​មក​ពី​អង្គការសិទ្ធិមនុស្ស​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មនុស្ស​ចំនួន​ ១៨​គ្រួសារ​ ដែល​ដី​របស់​ពួក​គេ​ត្រូវ​បាន​រឹបអូស​យក​សម្រាប់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ នៅ​ក្នុង​ខេត្ត​មួយ​ភាគ​ពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/villagers-ask-for-missing-compensation-for-confiscated-land-09172015152530.html

ឥណ្ឌា​ និង​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ពីរ​

កាលពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ជំនួប​ពិភាក្សា​របស់​គណៈប្រតិភូ​ អនុ​ប្រធានា ធិបតី​ឥណ្ឌា​ ​ហា​មី​ត​ អាន​សារី​ បាន​ចុះហត្ថលេខា​លើ​អនុសា​រណៈ​យោគយល់​គ្នា​ចំនួន​ពីរ​ (​ស្តី​ពី​វិស័យ​ទេសចរណ៍​ និង​ ស្តី​ពី​កិច្ច​ផ្តួចផ្តើម​សហប្រតិបត្តិការ​មេគង្គ​-​គង្គារ​)​ ជាមួយនឹង​នាយក​រដ្ឋមន្ត្រី ...

TCA Sharad Raghavan
http://www.thehindu.com/news/national/india-cambodia-sign-two-mous/article7660338.ece

សម​ រ​ង្ស៊ី​ គ្រោង​ជួប​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ នៅ​ស​ប្តា​ហ៍​ក្រោយ​

​នៅ​ស​ប្តា​ហ៍​ក្រោយ​ សម​ រ​ង្សុី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​ជាមួយ​ឧ​ប​នា​យក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស​ ខេ​ង​ ដើម្បី​ពិភាក្សា​លើ​ចំណុច​មិន​ឯកភាព​គ្នា​មួយ​ចំនួន​ ទាក់ទង​នឹង​ការ​ធ្វើ​វិសោ ធន​កម្ម​លើ​ច្បាប់​ស្តី ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/sam-rainsy-plans-to-meet-deputy-prime-minister-sar-kheng-next-week-8965

មន្ត្រីជាន់ខ្ពស់​ចិន​ និង​កម្ពុជា​ ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អា​គែន​ អុីមីុបា​គី​ អនុប្រធាន​គណៈកម្មាធិការ​អចិ​ន្ត្រៃ​នៃ​សភា​ប្រជាជន​ចិន​ (NPC)​ បាន​ជួប​ជាមួយនឹង​ប្រមុខរដ្ឋ​ស្តី​ពី​ សាយ​ ឈុំ​ និង​ប្រធាន​សភាជាតិ​ ហេង​ សំ​រិ​ន​ ដើម្បី​ពិភាក្សា​ពី​មធ្យោបាយ​ពង្រឹង​បន្ថែម​ទៀត​ នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6651064/2015/09/17/chinese-cambodian-senior-officials-vow-further-enhance-ties-cooperation

អ្នក​ថែរក្សា​ព្រៃឈើ​នៅ​កម្ពុជា​សារភាព​ពី​ការ​កាប់​ឈើ​ខុសច្បាប់​

សមាជិក​អង្គការ​ប្រចាំ​សហគមន៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ទទួល​ខុស​ត្រូវ​ការពារ​ធនធាន​ព្រៃ​ឈើនៅ​មូលដ្ឋាន​ បាន​សារភាព​ថា​បាន​កាប់​ឈើ​ដោយ​ខុសច្បាប់​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្នុងស្រុក​ ដែល​នាំ​ឲ្យ​អ្នក​ដឹក​នាំ​ក្រុម​របស់​ពួក​គេ​គម្រាម​នឹង​លារ​ឈប់ ...

រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/logging-09172015144036.html

ប្រទេសមីយ៉ាន់ម៉ានិងកម្ពុជានិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងារ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជានឹងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការដោះស្រាយវិវាទការងារក្នុងសិក្ខាសាលានៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសកំពុងមានឧស្សាហកម្មកាត់ដេររីកចម្រើន។ ...

Pav Suy
http://www.khmertimeskh.com/news/15816/myanmar-and-cambodia-to-trade-labor-arbitration-experiences/

កម្ពុជា​ចូលរួម​យ៉ាង​សកម្ម​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ

ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​​សហគមន៍​​​អន្តរជាតិ​ក្នុង​ការ​​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែ​ខ្លួន​នៅ​តែ​​​​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​​ឧស្សាហកម្ម​ជឿនលឿន​ត្រូវតែ​កំណត់​ការ​ប្តេជ្ញាចិត្ត​ដើម្បី ...

ប៉ិច សុធារី
http://bit.ly/1P1wEZT

ក្រសួង​ប្រៃសណីយ៍​ត្រួតពិនិត្យ​ការ​បាត់​ប្រាក់​ $២៣ ម៉ឺន

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចាត់​តាំង​ក្រុម​អធិការកិច្ច​ត្រួតពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​ចំណូល និង​បំណុល​​របស់​ទូរគមនាគមន៍​កម្ពុជា​រយៈពេល ១ ខែ​ដើម្បី​ដោះស្រាយ​ការ​មន្ទិល​សង្ស័យ​នៃ​ការ​ចោទប្រកាន់​របស់​អគ្គនាយកស្ថាប័ន​នេះ​ទៅលើ​បុគ្គលិក​ខ្លួន​ ២ នាក់​ថា​បាន​ធ្វើឲ្យ​បាត់បង់​ប្រាក់​រហូត ...

តាំង វីដា
http://bit.ly/1MscNWc

ឈើ​ប្រណីត​ជាង ១០០ ដុំ​ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​ផ្ទះ

ឈើ​ប្រណីត​ដែល​កាប់​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ១០០ ​ដុំ​ត្រូវ​បាន​សមត្ថកិច្ច​រកឃើញ​ និង​ធ្វើការ​រឹបអូស​ក្នុង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ខណៈ​មន្ត្រី​រដ្ឋបាល​​ព្រៃឈើ​កំពុង​វាស់វែង​ឈើ​​ដឹក​លើស​ច្បាប់​អនុញ្ញាត​តាម​រថយន្ត​ ៤ គ្រឿង​ដែល​ចាប់ពី​លើក​មុន ...

ផាក់ ស៊ាងលី
http://bit.ly/1LzvwJG

ក្រសួង​ឲ្យ​ប្រុង​ប្រយ័ត្ន​បន្ថែម ទោះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ធ្លាក់​ចុះ

មន្រ្តី​បសុព្យាបាល​បាន​ឲ្យ​ដឹង​ថា​ ស្ថាន​ភាព​រាត​ត្បាត​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ ដែល​បាន​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​និង​ងាប់​រាប់​ពាន់​ក្បាល​មក​នោះ​ បាន​ស្ងប់​ស្ងាត់​ហើយ​រហូត​មក​ទល់​ពេល​នេះ ។ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​ ក្រសួង​កសិកម្ម​នៅ​តែ​ក្រើន​រំលឹក ...

សែន ដាវីត
http://bit.ly/1OixWm6

អ្នករាយការណ៍នឹងជាប់ពន្ធាគារយៈពេល ២ ឆ្នាំពីបទគម្រាមកំហែង

កាលពីថ្ងៃពុធអ្នករាយការណ៍សម្រាប់ស្ថានីយទូរទស្សន៍បុិស្តិ៍លេខ៩ នឹង ត្រូវបានតុលាការខេត្តកំពត ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីរកឃើញថាមានជាប់ទោសពីបទប៉ុនប៉ងគម្រាមកំហែងលើអភិបាលខរងខេត្តកាលពីឆ្នាំមុន នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីតុលាការ។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/reporter-to-spend-2-years-in-prison-for-blackmail-94494/

CSX នឹង​ប្រជុំ​ពិនិត្យ​លទ្ធភាព​ចុះ​បញ្ជី PPAP

ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិនិត្យ​​​លើ​​លទ្ធភាព​ចុះ​បញ្ជី​​របស់​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មុន​នឹង​ដាក់​ទៅ​គណៈកម្មការ​មូលបត្រ​​សម្រេច​ជា​ចុងក្រោយ​។ នេះ​បើ​តាម​មន្ត្រី ​CSX។លោក ល្មុន សូឡី អនុប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផ្សារ ...

ស៊ន សារ៉ាត
http://bit.ly/1KTb7VJ

បាតុកម្ម​នៅ​រោងចក្រ Kang Da ផ្ទុះ​អំពើ​ហិង្សា

បាតុកម្ម​ដែល​ទាមទារ​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​របស់​កម្មករ​នៅ​រោងចក្រ​ Kang Da Garment ក្នុង​ខណ្ឌ​មានជ័យ​បាន​ផ្ទុះ​​អំពើ​ហិង្សា​កាលពី​ព្រឹក​ម្សិលមិញ​បន្ទាប់ពី​អ្នក​បើកបរ​រថយន្ត​ឲ្យ​​ម្ចាស់​រោងចក្រ​​បាន​ធ្វើការ​​វាយប្រហារ​ទៅលើ​កម្មករ​។ ...

មុំ គន្ធា
http://bit.ly/1KT8EdW

លោក ស​ ខេង ​ថា​សមត្ថកិច្ច​នៅ​តែ​តាម​រក​អ្នក​គំរាម​សម្លាប់​លោក កឹម ​សុខា

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​សមត្ថកិច្ច​ជំនាញ​នៅ​តែ​បន្ត​ស្វែងរក​អ្នក​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ហ្វេសប៊ុក​ខណៈ​ដែល​អ្នក​គំរាម​សម្លាប់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា និង​អ្នក​ប្រកាស​បដិវត្ត​ពណ៌​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដូច​គ្នា​ត្រូវ​បាន​ចាប់ ...

តាំង វីដា
http://bit.ly/1QHOqCA

សហជីពបរាជ័យក្នុងការមូលមតិគ្នាលើបញ្ហាប្រាក់ឈ្នួលកម្មករជាលើដំបូង

កាលពីថ្ងៃពុធ មេដឹកនាំសហជីពដែលជាតំណាងឱ្យកម្មករកាត់ដេរចំនួន​៧០០ ​០០០​នាក់​ក្នុងប្រទេស បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ជាលើកដំបូងរបស់ពួកគេ ក្នុងការចរចានាពេលខាងមុខទៅលើការស្នើសុំតំឡើងប្រាក់ឈ្នួលកម្មករបន្ថែមលើប្រាក់ឈ្នួលអប្បបរមា បច្ចុប្បន្នចំនួន១២៨ដុល្លារ ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/consensus-on-wage-eludes-unions-on-first-try-94487/

គណបក្សសង្គ្រោះជាតិបានផ្តោតសំខាន់លើវិន័យរបស់បក្សនៅក្នុងកិច្ចប្រជុំ

សិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិនៅចុងខែស្តីអំពី “ភិនភាគនយោបាយ” របស់ខ្លួននឹងផ្តោតលើការបញ្ចុះបញ្ចូលតំណាងរាស្ត្រ និងសមាជិកឱ្យរួបរួមលើព័ត៌មានតែមួយក៏ដូចជា ធ្វើការជជែកពិភាក្សាគ្នាតែនៅក្នុងគណបក្សប៉ុណ្ណោះ នេះបើយោងតាមពាក្យសម្តីរបស់ប្រធាន គណបក្សប្រឆាំង លោកសមរង្ស៊ីបានថ្លែងកាលពីថ្ងៃពុធ។ ...

Alex Willemyns
https://www.cambodiadaily.com/news/cnrp-focuses-on-party-discipline-at-meeting-94485/

រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងចម្បងលើបញ្ហាបរិស្ថាន

កាលពីម្សិលមិញ មេដឹកនាំបរិស្ថានកម្ពុជាបានជួបគ្នាដើម្បីពិភាក្សាអំពីការចូលរួមចំណែករបស់កម្ពុជា ទៅលើសន្និសីទអាកាសធាតុទីក្រុងប៉ារីសនៅខែធ្នូនាពេលខាងមុខនេះ។ ...

Va Sonyka
http://www.khmertimeskh.com/news/15818/gov---t-gets-tough-on-environment/

នគរបាលបានបិទក្បួនតវ៉ានៅតាមផ្លូវទៅកាន់កន្លែងជំនុំជម្រះដីធ្លី

ក្រុមអ្នកភូមិមកពីខេត្តស្វាយរៀងដែលបានជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាជម្លោះដីធ្លីជាមួយរដ្ឋបាលព្រៃឈើបានឱ្យដឹងថា មន្ត្រីនគរបាលបានព្យាយាម រារាំងពួកគេពីការធ្វើដំណើរ ទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសមេដឹកនាំសហគមន៍ទាំងបី។ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/police-block-protest-convoy-on-way-to-land-trial-94496/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6ANVA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!