ខ្មែរថាមស៍
ក្រសួងនឹងអង្កេតលើករណីវៀតណាមចុះឈ្មោះបោះឆ្នោត
សមត្ថកិច្ចក្រសួងមហាផ្ទៃនឹងចុះទៅទីតាំងមូលដ្ឋានផ្ទាល់ដើម្បីស្រាវជ្រាវលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ជនមួយចំនួនដែលភ្នាក់ងារគណបក្សសង្គ្រោះជាតិបានប្តឹងជំទាស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យលុបឈ្មោះចេញបញ្ជីបោះឆ្នោតដំបូង សង្ស័យថា ជាជនជាតិវៀតណាម បន្ទាប់ពីរកឃើញថា ខ្វះខាតទិន្នន័យបញ្ជាក់។ ...
តាំង វីដា
http://bit.ly/2jOKQPM
មន្ត្រីរាជរដ្ឋាភិបាល ថា អង្គការ Global Witness ជាអង្គការ បិសាចអន្តរជាតិ
មន្ត្រីរដ្ឋាភិបាល ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់អង្គការ Global Witness ដែលអំពាវនាវឲ្យប្រទេសស្វីស ជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិបិទទ្វារនិងបណ្តេញកុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចូលរួមនោះថាជាអង្គការប្រតិកិរិយា បិសាចអន្តរជាតិ គ្មានអ្វីក្រៅពីការប្រឆាំង។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2juDQ8r
រាជរដ្ឋាភិបាលស្នើឲ្យប្រទេសស៊ុយអែត នាំចេញអង្ករ និងជំរុញវិនិយោគមកកម្ពុជា
រដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងពង្រីកទីផ្សារថ្មីបន្ថែមទៀតសម្រាប់នាំចេញអង្ករ ទៅក្នុងប្រទេសស៊ុយអែត និងជំរុញឲ្យវិនិយោគពីប្រទេសអឺរ៉ុបនេះចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ការស្នើនេះធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីនៅតិចនៅឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2iRyhPl
គ.ជ.ប. បើកសវនាការអសាធារណៈព្រោះពាក្យបណ្តឹងច្រើន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានសម្រេចប្តូរនីតិវិធីដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំលុបឈ្មោះអ្នកបោះឆ្នោតដែលសង្ស័យថាជាជនជាតិវៀតណាមតាមរយៈសវនាការសង្ខេបជាអសាធារណៈវិញដើម្បីពន្លឿនការដោះស្រាយ បន្ទាប់ពីការបើកសវនាការជាសាធារណៈបីថ្ងៃមកនេះ ចំណាយពេលយូរ តែមានលទ្ធផលតិច ...
តាំង វីដា
http://bit.ly/2jFG4Uu
អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះថយចុះ ២៥ភាគរយ
មន្ត្រីអាជ្ញាធរមីន បានឲ្យដឹងថា អត្រាជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមបានធ្លាក់ចុះនៅក្រោម ១០០នាក់ក្នុងឆ្នាំ២០១៦ដែលតួលេខនេះមានការថយចុះចំនួន ២៥ភាគរយបើធៀបនឹងឆ្នាំ ...
មុំ គន្ធា
http://bit.ly/2jvFeaY
កម្ពុជា នាំចេញកៅស៊ូប្រហាក់ប្រហែលនឹងឆ្នាំមុន ខណៈដែលតម្លៃកើនឡើង
ស្របពេលដែលតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិងើបឡើងវិញនៅប៉ុន្មានខែចុងក្រោយឆ្នាំ២០១៦ការនាំចេញកៅស៊ូរបស់កម្ពុជាមានបរិមាណប្រហាក់ប្រហែលនឹងការនាំចេញសរុបកាលពីឆ្នាំ២០១៥ បើទោះបីជាផ្ទៃដីចម្ការកៅស៊ូកើនខ្លាំងក្នុងឆ្នាំ២០១៦ នេះ ...
ជា វណ្ណៈ
http://bit.ly/2jpKEEj
ក្រសួងដែនដី គ្រោងជួបក្រុមហ៊ុន ដើម្បីដោះស្រាយវិវាទដីធ្លី
ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនាចុងសបា្តហ៍នេះគ្រោងនឹងជួបជាមួយក្រុមហ៊ុនកោះកុងផ្លេនថេសិន ក្រុមហ៊ុនកោះកុងស៊ូហ្គ័រអ៊ីនដាស្ទ្រី និងក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជិត ២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទុមសាគរខេត្តកោះកុងដើម្បីសម្របសម្រួលរកដំណោះស្រាយលើវិវាទដែលអូសបន្លាយ ...
ប៉ិច សុធារី
http://bit.ly/2iLsxGT
កម្ពុជា នឹងចាប់ផ្តើមខ្ចីប្រាក់ពីធនាគារ AIIB ចាប់ពីឆ្នាំក្រោយទៅ
ប្រទេសកម្ពុជានឹងពិនិត្យមើលលើទំហំបំណុលរបស់ខ្លួនក្នុងការរៀបចំសម្រាប់ស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ និងវិនិយោគអាស៊ី ហៅកាត់ថា AIIB ចាប់ពីឆ្នាំក្រោយទៅ ដើម្បីបំពេញតម្រូវការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនាឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://bit.ly/2iTB5it
អាជ្ញាធរគ្រោងជួលដីតាមព្រំដែនវៀតណាម ឲ្យក្រុមហ៊ុនចិន
រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តតាកែវមានគម្រោងជួលដីនៅតាមបណ្តោយព្រំដែនកម្ពុជាជាប់នឹងប្រទេសវៀតណាម ទៅឲ្យក្រុមហ៊ុនចិន ចំនួន២ វិនិយោគផ្នែកកសិកម្ម ដើម្បីជួយបង្កើនការងារជូនប្រជាពលរដ្ឋ និងការពារទឹកដីកម្ពុជា នៅតំបន់ព្រំដែន។ ...
ប៉ិច សុធារី
http://bit.ly/2jyZKtw
ស្ត្រីខ្មែរ ៧នាក់ ត្រូវជួយសង្គ្រោះពីការជួញដូរផ្លូវភេទនៅជប៉ុន ត្រឡប់មកកម្ពុជាវិញ
ក្រសួងការបរទេសកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសជប៉ុន បានជួយសង្គ្រោះស្ត្រីខ្មែរ ចំនួន ៧នាក់ ដែលរងគ្រោះដោយការជួញដូរផ្លូវភេទឲ្យបានត្រឡប់មកកម្ពុជាវិញក្រោយពីពួកគេបានចាញ់បោកមេខ្យល់នាំទៅធ្វើការក្នុងភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុន។ ...
ប៉ិច សុធារី
http://bit.ly/2juWgs1
ការដឹកជញ្ជូនតាមរថភ្លើងពីកម្ពុជា ទៅថៃ ត្រូវបានពន្យារពេល
សេវាដឹកជញ្ជូនតាមរថភ្លើងរវាងកម្ពុជានិងថៃបន្ទាប់ពីប្រទេសទាំងពីរភ្ជាប់ផ្លូវរថភ្លើងរួចរាល់ទំនងជាត្រូវលើករង់ចាំបន្តទៀត ដោយសារកម្ពុជានៅមិនទាន់បញ្ចប់គម្រោងសាងសង់ផ្លូវរថភ្លើង នៅសល់ប្រវែង ១គីឡូម៉ែត្រ នៅទីក្រុងប៉ោយប៉ែត។ ...
ជា វណ្ណៈ
http://bit.ly/2jv0tMF
ក្រុមហ៊ុន Uber នឹងបើកអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកUberដែលជាក្រុមហ៊ុនបង្កើតកម្មវិធីដឹកជញ្ជូនសាធារណៈលើប្រព័ន្ធអុីនធឺណិតនឹងសិក្សាអំពីទីផ្សារដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា មុនពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅទីនេះ។ តំណាងរបស់ក្រុមហ៊ុន Uber សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយលោក Chan Park និងលោក Brian Shroder បាន ...
ម៉ៃ គុណមករា
http://bit.ly/2jixmtc
រោងចក្រស្ករអំពៅនឹងដំណើរការវិញខែកុម្ភៈ
រោងចក្រស្ករអំពៅវិនិយោគអស់ទឹកប្រាក់ ៣៦០លានដុល្លារនឹងបន្តសង្វាក់ផលិតកម្មផលិតស្ករអំពៅឡើងវិញនៅខែកុម្ភៈខាងមុខបន្ទាប់ពីផ្អាកសង្វាក់ផលិតកម្មកាលពីពាក់កណ្តាលឆ្នាំ២០១៦ ដោយសារមិនមានវត្ថុធាតុដើម (អំពៅ)គ្រប់គ្រាន់។ ...
ជា វណ្ណៈ
http://bit.ly/2jDUan9
គ.ជ.ប ច្រានចោលបណ្តឹងបក្សសង្គ្រោះជាតិចំនួន៧
បន្ទាប់ពីបើកសវនាការពេញមួយថ្ងៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចច្រានចោលបណ្តឹងចំនួន៧របស់ភ្នាក់ងារគណបក្សសង្គ្រោះជាតិ ដែលប្តឹងចោទថា ជនជាតិវៀតណាម ជាង ១៨០ នាក់ ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី។ ...
តាំង វីដា
http://bit.ly/2iFSwmu
កម្ពុជា ស្នើឲ្យប្រទេសជប៉ុន ធ្វើការវិនិយោគលើឧស្សាហកម្មធុនស្រាល
ប្រទេសកម្ពុជាចង់ឃើញវិនិយោគជប៉ុនលើវិស័យឧស្សាហកម្មធុនស្រាលដែលអាចជួយបង្កើតឲ្យមានកម្លាំងពលកម្មជំនាញនៅកម្ពុជា កាន់តែច្រើន ស្របពេលដែលវិនិយោគជប៉ុន ធំជាងគេវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅក្នុងជំនួបជាមួយអគ្គរាជទូត ...
ជា វណ្ណៈ
http://bit.ly/2jqdRl9
ប្រទេសអ៊ីតាលីនឹងបង្កើតសភាពាណិជ្ជកម្ម
ប្រទេសអ៊ីតាលី នឹងបង្កើតសភាពាណិជ្ជកម្មមួយនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ ជាមួយនឹងគោលបំណងនៃការលើកកម្ពស់ និងពង្រឹងពាណិជ្ជកម្ម និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/34290/italy-to-set-up-chamber-of-commerce/
សិស្ស ៥០% នៅបាត់ដំបង មានប៉ារ៉ាស៊ីត
ពាក់កណ្តាលនៃសិស្សនៅតាមសាលាក្នុងខេត្តបាត់ដំបងត្រូវបានរកឃើញថាមានប៉ារ៉ាស៊ីតក្នុងពោះវៀនដែលអាចប៉ះពាល់ដល់សុខភាព និងការអប់រំរបស់ពួកគេ។ នេះបើតាមការសិក្សាថ្មីមួយ។ ក្នុងចំណោមសិស្ស ៣០៨ នាក់ដែលត្រូវ ...
Erin Handley
http://bit.ly/2jfhpUO
លោក ហ៊ុន សែន៖ អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយនូវការពិត និងទាន់ហេតុការណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យស្ថាប័នសារព័ត៌មានទាំងអស់ក្នុងកម្ពុជា ផ្សព្វផ្សាយព័ត៌មានពិត ចៀសវាងទង្វើដែលប្រាសចាកវិជ្ជាជីវៈនិងការអត្ថាធិប្បាយក្នុងនាមជាអ្នកការពារក្តីឬចៅក្រមកាត់ក្តីដែលជះឥទ្ធិពលទៅដល់ស្ថាប័នតុលាការ។ ...
តាំង វីដា
http://bit.ly/2irXPrj
ពលរដ្ឋមានជម្លោះដីធ្លីនៅជ្រោយចង្វាររកដំណោះស្រាយ
សហគមន៍រងគ្រោះរឿងដីធ្លីចំនួន៥នៅសង្កាត់ចំនួន៣ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពាវនាវជាថ្មីដល់អាជ្ញាធរនិងក្រុមហ៊ុនOCICដែលជាភាគីទំនាស់រកដំណោះស្រាយលើបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យមានតម្លាភាពនិងស្មើមុខគ្នាចំពោះមុខច្បាប់ នៅមុនការបោះឆ្នោតដែលជិតឈានមកដល់។ ...
ប៉ិច សុធារី
http://bit.ly/2jeQSa7
ក្រសួងអំពាវនាវមានការប្រុងប្រយ័ត្នឆ្លងជំងឺផ្តាសាយបក្សី
សត្វមាន់រស់និងងាប់ជិត២០០០ក្បាលដែលឈ្មួញដឹកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្ត្រីជំនាញខេត្តពោធិ៍សាត់ចាប់ឃាត់ទុកកាលពីថ្ងៃល្ងាចថ្ងៃទី១៤ ខែមករា នៅចំណុចស្រុកបាកានខេត្តពោធិ៍សាត់ស្របពេលដែលក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ...
ប៉ិច សុធារី
http://bit.ly/2jmOBfl
សេចក្តីព្រាងច្បាប់ការពារអ្នកប្រើប្រាស់ គ្រោងឆ្លងគណៈរដ្ឋមន្ត្រីពេលខាងមុខ
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ការងារតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងគ្រោងដាក់ឆ្លងនៅគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។ សេចក្តីព្រាងច្បាប់នេះ រំពឹងថា នឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៧ នេះ។ ...
ជា វណ្ណៈ
http://bit.ly/2jpwC5o
វៀតណាម បន្តឹងការរត់ពន្ធខុសច្បាប់តាមខេត្តជាប់ព្រំដែនកម្ពុជា
រដ្ឋាភិបាលនៃប្រទេសវៀតណាមបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការលួចបន្លំពាណិជ្ជកម្មការរត់ពន្ធនិងទំនិញក្លែងក្លាយគ្រប់ខេត្តជាប់ព្រំដែនកម្ពុជាក្នុងគោលបំណងដើម្បីពង្រឹងនិងជំរុញពាណិជ្ជកម្មរវាងប្រទេសជិតខាងរបស់ខ្លួនឲ្យរឹងមាំ។ ...
ម៉ៃ គុណមករា
http://bit.ly/2jdllaA
រាជរដ្ឋាភិបាល សម្រេចបញ្ឈប់ការយកកម្រៃសេវាលក់លិខិតចេញចូលព្រំដែនផ្សាររុងក្លឿ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្រេចបញ្ឈប់ការយកកម្រៃសេវាលក់លិខិតអនុញ្ញាតបណ្ដោះអាសន្នចេញចូលព្រំដែនផ្សាររុងក្លឿ ប្រទេសថៃ ពីប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីការបន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/2jKbqu2
ផលិតផលកសិកម្មអាចដឹកឆ្លងកាត់ថៃ នៅពាក់កណ្ដាល២០១៧
អនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងការប្រើប្រាស់កំពង់ផែឡាំចាបាំង(Laem Chabang) របស់ថៃដើម្បីដឹកជញ្ជូនផលិតផលកសិផលរបស់កម្ពុជា ឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ទំនងជានឹងលេចរូបរាងឡើងនៅពាក់កណ្តាលឆ្នាំនេះបន្ទាប់ពីកម្ពុជាបានបញ្ជូនលិខិតពាក់ព័ន្ធកិច្ច ...
សុខ ចាន់
http://bit.ly/2iw1BuF