ខេមបូឌា ដេលី

អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល

ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38141

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី

ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38145

ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134

ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួង​ការងារ ​ឯកឧត្តម ​អ៊ិ​ត ​សំ​ហេង ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​ព្រមព្រៀង​បង្កើត​ស្ថានីយ៍​នៅ​ទូ​ទាំង​ប្រទេស​​ ដែលអនុញ្ញាតឲ្យពលករ​ខ្មែរ​ខុសច្បាប់​​ចុះបញ្ជី​ឯកសារ ដើម្បី​ឲ្យ​ពួក​គេអាច​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ​។​​ ...

ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រិះគន់​អង្គការ​សង្គម​ស៊ី​វិល​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​ព្រមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ឱ្យ​គោរព​តាម​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​តាម​ផ្លូវច្បាប់​ នៅ​ពេល​តែ​មួយ​ដែល​ក្រសួង​នេះ​បាន​បញ្ជា ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38091

ការ​យល់ច្រឡំ​ធ្វើ​ឱ្យ​ពល​ករ​​​​ចំណាក​​​​ស្រុក​ទាំង​ស្របច្បាប់ និង​​​​ខុស​ច្បាប់​​​ភៀស​ខ្លួន​​ចេញពី​​ថៃ

ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38064

នគរបាល​ស្នើសុំប្រាក់ជាងកន្លះលានដុល្លារ​​សម្រាប់​ផ្តល់​រង្វាន់ដល់​មន្ត្រី​បង្ក្រាបគ្រឿងញៀន

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38061

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38047

ប្រទេស​អូស្ត្រាលី​នឹង​លុប​បំបាត់​ដំណើរ​ទេសចរណ៍​នៅ​មណ្ឌលកុមារ​កំព្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ការ​រៀបចំ​ដំណើរ​ទេសចរណ៍​ ​និង​កម្មវិធី​ស្ម័គ្រចិត្ត​នានា​របស់​អូស្ត្រាលី​នៅ​មណ្ឌលកុមារ​កំព្រា​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដូច​ជា​ ប្រទេស​កម្ពុជា​ជាដើម​ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ បើសិនជា​ការ​ស៊ើបអង្កេត​នា​ពេល​ថ្មីៗ​នេះ​នៅ​អូស្ត្រាលី​ចេញ​លទ្ធផល​ទៅ ...

Hannah Hawkins
https://www.cambodiadaily.com/news/australia-looks-to-outlaw-tours-to-orphanages-in-cambodia-132047/

បន្ទាប់​ពី​តក់ស្លុត​ដោយសារ​​ការ​​​ជាប់​ពន្ធនាគារ​​​ មន្ត្រី​អាដហុក​ទាំង​ប្រាំប្ដេជ្ញា​​បន្ត​ការ​ងារ​របស់​ខ្លួន

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38034

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38008

នគរ​បាលរារាំង​អ្នកហែ​ក្បួន​ស្នើ​​សុំ​ឱ្យ​​ដាក់​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​​​ខ្មែរ​​ក្រោម​ជា​ថ្ងៃ​បុណ្យ​ជាតិ

នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយនៅចំណុចជិតវត្តចាស់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីរារាំងមនុស្សប្រមាណ៣០នាក់ពីការហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំឱ្យដាក់បញ្ចូលថ្ងៃដែលបារាំង បានប្រគល់អតីតខេត្តកម្ពុជាក្រោមឱ្យទៅវៀតណាមជាផ្លូវការ ជាថ្ងៃបុណ្យជាតិ ...

អូន ភាព
http://www.cambodiadailykhmer.com/37970

​ការ​តវ៉ាតាម​ផ្លូវ​ទៅ​អង្គរវត្ត​​ប្រឆាំង​នឹង​គំរោង​រុះរើ​ផ្ទះ​នៅ​ក្នុង​ឧទ្យាន​

ប្រជាពលរដ្ឋ​នៅ​សៀមរាប​ប្រមាណ​ជា​បី​បួន​រយ​នាក់​បាន​បិទផ្លូវ​ពី​អង្គរវត្ត​ទៅ​ដល់​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​រយៈពេល​បី​បួន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​តវ៉ា​នឹង​អាជ្ញាធរ​អប្សរា​ដែល​រុះរើ​ផ្ទះ​ពួក​គាត់​ដែល​បាន​សាងសង់​នៅ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ ...

អូន ភាព
https://www.cambodiadaily.com/news/planned-demolition-sparks-protest-along-road-to-angkor-wat-131753/

គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​​​ផ្លូវ​ការ​នៃ​​ការ​បោះឆ្នោត​​​​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ថ្ងៃទី៤ មិថុនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនា តាមកាលកំណត់កាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៥៦ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៤៦ ហើយគណបក្សនេះក៏ឈ្នះបានក្រុមប្រឹក្សាចំនួន៦.៥០៣អាសនៈដែរក្នុងចំណោមក្រុមប្រឹក្សាសរុបចំនួន១១.៥៧២អាសនៈ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37964

រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945

បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បាន​ចុះ​ឈ្មោះ​​​បោះឆ្នោត

ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។​ ...

បែន​ សុខហ៊ាន និង Ben Sokhean
http://www.cambodiadailykhmer.com/37933

លោក កឹម សុខា ​សន្យា​បញ្ចប់​ការ​យាយី​ផ្នែក​នយោបាយ​លើ​​​​ខ្មែរអិុស្លាម

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37924

ការ​ស៊ើបអង្កេត​​ក្នុង​សំណុំរឿង​​មន្ត្រី​អាដហុក​ទាំង​ប្រាំ​​បិទ​បញ្ចប់​​​ ​​រង់ចាំ​សវនាការ​ជំនុំជម្រះ​ទោស​

អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា “មន្ត្រីអាដហុកទាំងប្រាំ” បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37931

បុត្រ​សម្ព័ន្ធ​របស់​ធនាគារពិភពលោក​នឹង​បណ្តុះ​បណ្តា​កសិករ​ចុះ​កិច្ចសន្យា​ចំនួន​ ២០០០​ នាក់​

​បុត្រ​សម្ព័ន្ធ​របស់​ធនាគារពិភពលោក​ដែល​នឹង​ចាប់ផ្តើម​បណ្តុះ​បណ្តា​កសិករ​ចុះ​កិច្ចសន្យា​ ២០០០​នាក់​ ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា​ឈានមុខ​គេ​មួយ​ ពី​របៀប​ធ្វើ​កសិកម្ម​ដើម្បី​បំពេញ​តាម​ស្ដង់ដារ​អន្ដរជាតិ​។​ ​ ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/news/world-bank-subsidiary-to-train-2000-contract-rice-farmers-131561/

ទាហាន​ និង​នគរ​បាល​​​​​មណ្ឌលគិរី​​ស្ថិត​​ក្រោម​ការ​​​ស៊ើបពាក់ព័ន្ធ​រត់ពន្ធឈើ

មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។​​ ...

អូន ភាព
http://www.cambodiadailykhmer.com/37912

គ.ជ.ប​​​ ដោះស្រាយបណ្តឹង​បោះឆ្នោត​​​ឃុំ​​​សង្កាត់​​​ចប់អស់​​​ហើយ​​​ ហើយ​​​ត្រៀម​​​ចុះឈ្មោះ​​​បោះឆ្នោត​​​បន្ត​​​ទៀត

លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។ លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37917

គ​​.ជ.ប មិនទាន់​ចាត់​វិធានការ​​ភ្លាម​លើ​​​​​​​អ្នករិះគន់​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ខ្លួននឹងមិនចាត់វិធានការភ្លាមៗលើម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួនដែលខ្លួនចោទថាបានផ្សព្វផ្សាយព័ត៌មាន “មានចរិតញុះញង់” អំពីការងាររបស់ខ្លួនទេ ប៉ុន្តែនឹងចាត់វិធានការដែលមិនបញ្ជាក់ឱ្យដឹងប្រសិនបើនៅតែបន្តការចោទប្រកាន់មិនពិតទៀតនោះ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37897

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jCzBT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!