ព័ត៌មាន​

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប

តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្ន​ទាំង​​ប្រាំរូប​របស់​សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំង​ស្រុង​លើ​ដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមាន​ភស្តុតាងគ្រប់គ្រាន់ដើម្បី​គាំ​ទ្រ​ការចោទប្រកាន់នេះ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/supreme-court-upholds-2018-adhoc-5-bribery-convictions/

តុលាការ​កោះហៅ​ស្ថាបនិក​បក្ស​បេះដូង​ជាតិ និង​មេធាវី​ករណី​ប្ដឹង​ក្រសួង​មហាផ្ទៃ

តុលាការ​កំពូល​កម្ពុជា​​បាន​កោះហៅ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យចូលរួម​ក្នុង​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ដោះស្រាយ​បណ្តឹង​ដែល​សុំឱ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជូន​គណបក្ស​បេះដូង​ជាតិ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-09-0901-228049.html

មន្ត្រី៖ អាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា បាន​ប៉ុន្តែ​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​កម្ពុជា ឬ​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ទេ​។ ការលើក​ឡើង​បែបនេះ​ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Michael R. Pompeo ដែល​បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា អាមេរិក ...

នៀម ឆេង
https://bit.ly/2YIBcAw

អតីត​សមាជិក​បក្សប្រឆាំង​ដែល​ត្រូវកោះហៅ​ដោយ​តុលាការ​និង​ប៉ូលិស​ឡើង​ដល់​១៤០​នាក់

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រហូតមក​ទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤០​នាក់​ហើយត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​និង​ដោយ​ប៉ូលិស។​ លោក ​អំ សំអាត ...

ហ៊ុល រស្មី
https://khmer.voanews.com/a/number-of-opposition-members-subpoenaed-and-called-by-police-rose-to-140/4929720.html

កំពូល​ជម្រះក្ដី​អតីត​មន្ត្រី​ទូត ​នៅ​កូរ៉េ​ខាង​ត្បូង

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស៊ុត ឌីណា ពាក់ព័ន្ធ​បទ​ចោទ​ទទួល​សំណូក​ក្នុង​អំឡុង​កាន់​តួនាទី ជា​សំណុំ​រឿង​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​។ ...

គឹម សារុំ
http://bit.ly/2HitvqW

អ្នក​ភូមិ​ក្រុង​ប៉ោយ​ប៉ែត ​សុំឲ្យ​ក្រុង​ជួយ​រក​ដំ​ណោះ​ស្រាយ​ពី​ជម្លោះ​ដីធ្លី

​ពល​រដ្ឋ​ ៣០ ​គ្រួសារ​ នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ថ្ងៃទី២​ ខែមករា​កន្លង​មក​នេះ ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​សាលា​ក្រុង​ ប៉ោយ​ប៉ែត​ ដើម្បី​ទាមទារ​កិច្ច​អន្តរាគមន៍​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ ជា​មួយ​បុគ្គល​ម្នាក់ ...

ឃុត សុភចរិយា
http://bit.ly/2EHqu2X

មេធាវី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ​ប្ដឹង​សារទុក្ខ​ទៅ​កាន់​កំពូល

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ ២ ​រូប​នឹង​ដាក់​បណ្តឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​ចូល​តុលាការ​កំពូល​​នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បដិសេធ​កាលពី​ថ្ងៃ​ទី​ ២៦ ​​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។ ...

គឹម សារុំ
http://bit.ly/2CCjmEc

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កំពុង​តតាំង​ជាមួយ​អា​មេ​រិ​ក​ដើម្បី​កាត់​បន្ថយ​ជំនួយ​ទាំងអស់​មក​កាន់​កម្ពុជា​

​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ វា​គឺជា​ពេលវេលា​ត្រូវ​បញ្ចប់​ការ​ផ្តល់​ជំនួយ​មូលនិធិ​សម្រាប់​ការ​បោះ​ឆ្នោត​ និង​បាន​សន្យា​ថា​ នឹង​មាន​ចំណាត់ការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ តាម​សំណើ​របស់​រដ្ឋាភិបាល ...

ABC News staff
http://www.abc.net.au/news/2017-11-19/cambodia-tells-us-to-cut-all-aid/9166672

​តុលាការ​សម្រេច​រំលាយ​ CNRP​ និង​ហាម​មនុស្ស​១១៨​រូប​មិន​ឱ្យធ្វើ​នយោបាយ​

​បន្ទាប់​ពី​សវនាការ​បាន​អូស​បន្លាយ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ហាម​ធ្វើ​សកម្មភាព​៥​ឆ្នាំ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ខណៈ​ដែល​កងកម្លាំងប្រដាប់អាវុធ​រាយ​រនាំង​ដែក​បិទ​ជិតឈឹង​ជុំវិញ​បរិវេណ​តុលាការ ...

បែន សុខហ៊ាន ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2AVobqX

តុលាការ​កំពូល សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និងហាមសមាជិក ១១៨នាក់ ធ្វើ​នយោបាយ

បន្ទាប់​ពី​សវ​នាការ​អូស​បន្លាយ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ នៅថ្ងៃ​​ព្រហស្បតិ៍​នេះ​ តុលាការ​កំ​ពូល​​បាន​សម្រេច​រំ​លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង ​ហាម​សកម្មភាព​នយោបាយ​ ៥ ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ចំនួន​ ១១៨ នាក់។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2iZmJM1

មន្ត្រី CNRP ត្រូវ​ហាម​មិន​ឲ្យ​មក​ភ្នំពេញ

មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​បាន​បន្ត​បង្ខិតបង្ខំ និង​បញ្ចុះបញ្ចូល​មន្ត្រី​របស់​ខ្លួន​ឲ្យ​ចុះ​ចូល​នៅ​ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ​គឺ​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ទៅ​តាម​ការ​កំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង ...

នៀម ឆេង
http://bit.ly/2ilKrCJ

មេដឹកនាំគណបក្សសង្គ្រោះជាតិប្រឈមនឹងការបាត់បង់ប្រាក់ខែ

សមាជិកសភាគណបក្សសង្គ្រោះជាតិចំនួន ៥៤ រូបនឹងបាត់បង់ប្រាក់ខែរបស់ពួកគេភ្លាមៗ ប្រសិនបើគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូលនៅថ្ងៃស្អែក។ តំណាងឃុំ/សង្កាត់គណបក្សសង្គ្រោះជាតិក៏នឹងត្រូវកាត់ចេញ ប្រសិនបើគណបក្សនេះត្រូវបានរំលាយ។ ...

មុំ​ សោភ័ណ
http://www.khmertimeskh.com/5090547/cnrp-leaders-face-loss-salary/

​ក្រសួង​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រៀមកម្លាំង​មុន​សវនាការ​រំលាយ​ CNRP

​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​ រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន​ និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បាន​អធិប្បាយ​ថា​ជា​ “​ឧបាយកល​ផ្តួលរំលំ​រដ្ឋាភិបាល​”​ ខណៈ​ពេល​ដែល​តុលាការ​កំពូល​ កំពុង​ត្រៀម​បើក​សវនាការ​លើ ...

ម៉ិច ដារ៉ា
http://bit.ly/2ADgHrX

ក្រសួងមហាផ្ទៃព្រមានចាប់អ្នកតវ៉ាប្រឆាំងតុលាការរំលាយបក្សប្រឆាំង

ខណៈគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងការរំលាយនាពេលខាងមុខ ក្រសួងមហាផ្ទៃបានប្រកាសថា ការតវ៉ាណាមួយគាំទ្រគណបក្សប្រឆាំងនឹងត្រូវហាមឃាត់ បើទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាធានាអំពីសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ។ ...

គង់ មេត្តា និង Andrew Nachemson
http://bit.ly/2mlWCDZ

តុលាការ​កំពូល​សម្រេច​តម្កល់​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា

បើ​ទោះបី​ជា​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ធ្វើការ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​ថា​ «​ជា​រឿង​អយុត្តិធម៌ រំលោភ​នីតិវិធី​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ បកស្រាយ​ច្បាប់​ដោយ​លម្អៀង មិន​ស្រប​នឹង​បទល្មើស និង​ជា​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ​» ...

បែន សុខហ៊ាន
http://bit.ly/2lCX93Y

ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ធ្វើ​តាម​សេណារីយោ ដែល​បាន​គ្រោង​ទុក

មួយ​ថ្ងៃ​ មុន​ក្រសួង​មហាផ្ទៃ ​បាន​ណែ​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​រាយ​ការណ៍​ព្រឹត្តិការ​ណ៍​ប្រចាំ​ថ្ងៃ ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល និង​ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ គឺជា​អ្វី​ដែល​បាន ...

Erin Handley និង ម៉ិច ដារ៉ា
http://bit.ly/2kwO6kS

អតីត​ប្រធាន​អង្គរក្ស​សព​លោក​ ជា ស៊ីម ត្រូវ​បាន​តុលាការ​លើក​មក​ជម្រះ

អតីត​ផ្កាយ​ ៣ ​លោក​ ឈឿន ចាន់ថន ​ប្រធាន​កង​អង្គរក្ស​ និង​ក៏​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​សព​លោក​ ជាស៊ីម ​អតីត​ប្រធាន​ព្រឹទ្ធសភា​ត្រូវ​បាន​តុលាការ​កំពូល​ពី​ម្សិលមិញ​កោះ​ហៅ​មក​ជំនុំជម្រះ​ជា​លើក​ទី​ ២ ​ពាក់ព័ន្ធ​បទ​ចោទ​ ៧ ​ករណី​បន្ទាប់ពី​ត្រូវ ...

គឹម សារុំ
http://bit.ly/2fLJt4D

ហេង ពៅ ​ថា​គង់​​តែ​អយុត្តិធម៌​សុំ​ជម្រះ​ក្ដី​ឲ្យ​ឆាប់

ដោយ​នៅ​តែ​គិត​ថា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ខ្លួន​បាន អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ហេង ពៅ បាន​ទទូច​ឲ្យ​តុលាការ​កំពូល​លើក​សំណុំ​រឿង​លោក​មក​ជំនុំជម្រះ​ឲ្យ​ឆាប់​ចប់ ខណៈ​សំណុំ​រឿង​មួយ​ក្នុង​ ២ ​ករណី​ត្រូវ​លើក​ពេល​សវនាការ ...

គឹម សារុំ
http://bit.ly/2x63U27

បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​បដិសេធ

តុលាការ​កំពូល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ច្រានចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ចៅ ​វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ២៨ ​សីហា ពាក់ព័ន្ធ​បទ​ចោទ​ចូលរួម​បាតុកម្ម​របស់​ក្រុម​​កម្មករ​អូស​រទេះ​នៅ​ក្រុង ...

គឹម សារុំ
http://bit.ly/2eFmLuC

គណបក្សនយោបាយចំនួន៩កំពុងប្រឈមនឹងការបិទ

ក្រសួងមហាផ្ទៃ​​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​ស្នើ​សុំ​ឲ្យតុលាការរំលាយ​គណបក្ស​នយោបាយ​ចំនួន៩​ ដោយ​ចោទ​ពីបទ​បំពាន​កាតព្វកិច្ច​របស់​ពួក​គេ​ដែលមានក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5080574/nine-parties-face-closure/

តុលាការ​កំពូល​បដិសេធ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​​ លោក គឹម សុខ

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​ដោយ​បដិសេធ​សំណុំ​រឿង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ និង​ការ​ស្នើ​ឲ្យ​មាន​ដើម​បណ្តឹង​តទល់​គ្នា​របស់​ជន​ជាប់ចោទ​លោក​ គឹម សុខ​។ យោងតាម​សេចក្ដី​ប្រកាស​របស់​លោកស្រី​ចៅក្រម គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៅ​ក្នុង ...

គឹម សារុំ
http://bit.ly/2tjqe6C

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38091

តុលាការកំពូល​ច្រាន​ចោល​​​​​​​សំណើ​​​​​​សុំ​នៅ​ក្រៅឃុំ​​របស់​មន្ត្រី​​​​​​​​​​​​​​​​​​អាដហុក​

មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកនឹងនៅតែជាប់ពន្ធនាគារដដែល  បន្ទាប់ពីតុលាការកំពូលកាលពីម្សិលមិញ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនពួកគាត់ ខណៈរង់ចាំសវនាការនៅឡើយ  ប៉ុន្តែមិនបានប្រាប់ហេតុផលនៃការសម្រេចនេះទេ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36826

ព្រះរាជអាជ្ញា​ការពារ​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស

មន្ត្រីតុលាការកំពូលមួយរូបបានលើកឡើងកាលពីម្សិលមិញអំឡុងពេលបើកសវនាការលើបណ្តឹងសាទុក្ខថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តឃុំឃាំងមន្ត្រីបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក ខណៈតុលាការកំពុងស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគាត់នោះ គឺជារឿងត្រឹមត្រូវ “ទៅតាមច្បាប់”។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36759

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4rCf7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!