ភ្នំពេញប៉ុស្តិ៍
រោងចក្រដំឡើងត្រីចក្រយានយន្តអគ្គិសនី នឹងចាប់ផ្តើមនៅខែឧសភា
Onion Mobility Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង MVL បានបោះទុន ២០ លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីអាចនឹងបង្ហាញវត្តមានលើទីផ្សារកម្ពុជាក្នុងអំឡុងដើមខែ ...
ហ៊ឹន ពិសី
https://bit.ly/3s1KEwg
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនបានបង្ហាញពីប្រតិបត្តិការល្អប្រសើរនៅក្នុងឆ្នាំ ២០២០
ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មល្អប្រសើរកាលពីឆ្នាំមុន បើទោះបីភាពតានតឹងនៃសេដ្ឋកិច្ចដែលបានបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ ...
ម៉ៃ គុណមករា
https://bit.ly/37lUIbP
FedEx នឹងចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានាពាក់កណ្តាលឆ្នាំនេះ
FedEx ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនចម្រុះអន្តរជាតិមានមូលដ្ឋាននៅអាមេរិកមានផែនការនឹងចាប់ផ្តើមដំណើរការសេវាដឹកទំនិញតាមផ្លូវអាកាសមកកម្ពុជានៅពាក់កណ្តាលឆ្នាំ ២០២១។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ...
ធូ វិរៈ
https://bit.ly/2Nwj2Rd
រដ្ឋាភិបាលបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ នៅក្រុង-ស្រុកចំនួន ៤ នៃខេត្តព្រៃវែង
រាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍» ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតំបន់នោះមានផ្ទៃដីទំហំ ៣ ៥៥៧ ហិកតា។ ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មីនេះក្នុងគោលបំណង ដើម្បីធានាការរក្សា និងការការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ បរិស្ថាន និង ...
អោម ប៊ុនធឿន
https://bit.ly/2ZpRTSG
លោក ហ៊ុន សែន ផ្ដល់ថវិកាបន្ថែមចំនួន ១ ៥០០ លានរៀលដល់ខេត្ត ៤ ជាប់ព្រំដែនកម្ពុជា-ថៃ គាំពារការធ្វើចត្តាឡីស័ក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១ ៥០០ លានរៀល សម្រាប់ផ្គត់ផ្គង់ដល់ខេត្តចំនួន ៤ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទំនុកបម្រុងដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តទាំងនោះ។ ស្របពេលជាមួយគ្នានេះដែរយុទ្ធនាការចាក់វ៉ាក់សាំងរហូត ...
មុំ គន្ធា
https://bit.ly/3pnBk4l
ក្រសួងការងារ និងក្រុមហ៊ុន ៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន
ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន ៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន ហើយដែលឱកាសការងារនេះនឹងរៀបចំឡើងក្នុងកម្មវិធី “កិច្ចសម្ភាសន៍ប្រចាំខែ” នៅថ្ងៃទី ១៧ ខែកុម្ភៈនេះ សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3qrcnWQ
គម្រោងស្តារ និងពង្រឹងជីវភាពអ្នករងផលប៉ះពាល់ពីជំងឺកូវីដក្នុងខេត្តចំនួន ២ ត្រូវបានអនុវត្
គម្រោងស្តីពីការស្តារ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ជនបទដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ នៅកម្ពុជាដែលផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណជិត ១ ម៉ឺននាក់ ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យត្រូវបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងនេះពីម្សិលមិញរវាងក្រសួងកសិកម្ម និង ...
មុំ គន្ធា
https://bit.ly/3jVhCeS
ក្រសួងបរិស្ថានបន្តវិធានការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ បញ្ឈប់ការដុតជញ្ជ្រាំងក្នុងរដូវប្រាំងនេះ
ក្រសួងបរិស្ថានបានណែនាំជាថ្មីម្ដងទៀតទៅដល់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាននៅទូទាំងប្រទេសសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តនូវវិធានអប់រំ និងផ្សព្វផ្សាយ បញ្ឈប់សកម្មភាពដុតគល់ជញ្ជ្រាំង និងស្មៅនៅក្នុងរដូវប្រាំង ព្រោះសកម្មភាពនេះនឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានដូចជាភ្លើងព្រៃ និង ...
វ៉ន ដារ៉ា
https://bit.ly/3jWgdET
ព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន រួមគ្នាជួយពលរដ្ឋងាយរងគ្រោះតាមផ្លូវច្បាប់
គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងអនុវត្តច្បាប់ការពារសិទ្ធិ និងផលប្រយោជន៍ជូនពលរដ្ឋកម្ពុជា ជាពិសេសការពារដល់ស្រ្តីទន់ខ្សោយ ...
ឡាយ សាមាន
https://bit.ly/3prxMOr
សាលាក្រុងពិភាក្សាការរៀបចំគ្រប់គ្រងសេវាប្រមូលសំរាមតាមប្រព័ន្ធបច្ចេកវិទ្យា
សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាពីសំណើសុំធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងសំរាម និងកាកសំណល់រឹង ខណៈកិច្ចពិភាក្សានេះនឹងឈានទៅរកការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងសេវាប្រមូលសំរាមតាមប្រព័ន្ធបច្ចេកវិទ្យា (App) សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃ។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំកាលពីម្សិលមិញស្តីពីសំណើសុំធ្វើ ...
ឡុង គីមម៉ារីតា
https://bit.ly/3dlVFEO
CDC យល់ព្រមគម្រោងចំនួន ១៤៤ របស់ប្រទេសជប៉ុនដែលមានតម្លៃ ២,៧៩ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៤ គម្រោងដែលមានតម្លៃ ២,៧៩ ពាន់លានដុល្លារចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដែលមាន ៦៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ជាមួយនឹងការវិនិយោគដើមទុនចំនួន ៣៤០ លានដុល្លារ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cdc-okays-144-japan-projects-worth-279b-94-debut
MRC បារម្ភពីការស្រកចុះទាប និងការប្រែពណ៌នៃទឹកទន្លេមេគង្គ
គណៈកម្មការទន្លេមេគង្គ (MRC) បង្ហាញក្ដីបារម្ភ ចំពោះកម្រិតទឹកទន្លេមេគង្គដែលបានស្រកចុះទាបគួរឱ្យបារម្ភ និងទឹកប្រែទៅជាពណ៌បៃតងនៅតំបន់មួយ ចំនួនដែលហេតុការណ៍នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្នុងតំបន់រួមនឹងកម្ពុជាផងដែរ ទៅលើដំណាំកសិកម្ម និងប៉ះពាល់ ...
ឡាយ សាមាន
https://bit.ly/3jWLcAN
WWF រកឃើញសត្វរំពេទន្លេចំនួន ៦៨ ក្បាល គឺកើនទ្វេដងបើធៀបឆ្នាំ ២០១៦
ក្រុមអ្នកវិទ្យាសាស្ត្រតាមដានសត្វព្រៃរបស់អង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ (WWF) បានរកឃើញសត្វរំពេទន្លេសរុប ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាពីចំនួនសត្វបក្សីនៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ នៅដើមខែកុម្ភៈឆ្នាំ ២០២១ នេះ។ ...
មុំ គន្ធា
http://bit.ly/3jNipyH
និន្នាការចំណាយក្នុងពិធីសែនចិនឆ្នាំនេះថយចុះ ដោយសារធ្លាក់ចុះប្រាក់ចំណូល
ការចំណាយរបស់ប្រជាជនខ្មែរដែលជាប់សែស្រឡាយចិន និងវៀតណាមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះដោយសារទំនោរនៃការរឹតត្បិតការចំណាយដែលជះឥទ្ធិពលដោយសារការរាតត្បាតជំងឺកូវីដ-១៩ ...
ធូ វិរៈ
https://bit.ly/3amQt1e
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសមាជិកអាស៊ានបានកើនជិត ២២,៥% ដល់ជាង $១១ ពាន់លានឆ្នាំ ២០២០
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានបានកើនឡើងយ៉ាងខ្លាំងដល់ ១១,៣៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីជាការរឹតបន្តឹងជើងហោះហើរ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនក៏ដោយ។ ...
ម៉ៃ គុណមករា
https://bit.ly/3jTt4Ih
Amru Rice កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយចាប់តាំងពីរដ្ឋាភិបាលដាក់ចេញគោលនយោបាយស្រូវអង្ករនាឆ្នាំ ២០១០ ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ និងនាំចេញអង្ករ Amru Rice (Cambodia) បានក្លាយជាក្រុមហ៊ុននាំចេញឈានមុខគេមួយក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ដែល ...
ម៉ៃ គុណមករា
https://bit.ly/3qiqNJ0
ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃជាង ៦៧ លានដុល្លារ
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ក្នុងឆ្នាំ ២០២០ មានតម្លៃជាង ៦៧ លានដុល្លារកើនជាង ១៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ...
ហ៊ឹន ពិសី
https://bit.ly/3af8kHm
រដ្ឋាភិបាលនឹងអនុវត្តការបញ្ចុះអត្រាអាករពិសេស ទៅលើទំនិញរថយន្តចាប់ពីខែមីនា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំកែសម្រួលបញ្ចុះអត្រាអាករពិសេសលើការនាំចូលទំនិញរថយន្ត ដើម្បីស្តារទីផ្សារ និងគាំទ្រដល់វិស័យឡូជីស្ទិក បន្ទាប់ពីចំណូលពីការនាំចូលរថយន្តធ្លាក់ចុះ ៤០ ភាគរយក្នុងឆ្នាំ ២០២០ ...
ធូ វិរៈ
https://bit.ly/3tQPU7O
គម្រោងវិនិយោគចំនួន ២៣៨ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ ២០២០
គម្រោងចំនួន ២៣៨ ដែលមានតម្លៃវិនិយោគសរុប ៨,២ ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងឆ្នាំ ២០២០ ដោយតម្លៃទុនវិនិយោគនេះគឺធ្លាក់ចុះ ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ...
ធូ វិរៈ
https://bit.ly/3q94zJf
គណៈមេធាវីកម្ពុជា ប្តេជ្ញាពង្រីកវិសាលភាពការពារក្តីឱ្យជនក្រីក្រឥតគិតថ្លៃ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តពង្រីកវិសាលភាពនៃគោលនយោបាយស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃឱ្យកាន់តែទូលំទូលាយជាងមុន និងអំពាវនាវដល់មេធាវីទូទាំងប្រទេសចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្រ ...
ឡាយ សាមាន
https://bit.ly/3tJFFCA
ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ
ធនាគារប្រៃសណីយ៍កម្ពុជា អ.ក ទទួលជោគជ័យគួរឱ្យកត់សម្គាល់មួយទៀតកាលពីថ្ងៃចន្ទ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុមួយនេះប្រមូលពន្ធផ្សេងៗ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2Z3she8
កម្ពុជាមានជាង ១៧២ ម៉ឺនគ្រួសារ ស្មើនឹង ៥០% កាន់កាប់កសិកម្មជារបរចម្បង
យោងតាមការអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ (CIAS 2019) ចុងក្រោយបានបង្ហាញថាមានការកាន់កាប់កសិកម្មលក្ខណៈគ្រួសារសរុប ១ ៧២៦ ០០០ នៅក្នុងប្រទេសកម្ពុជា ឬស្មើនឹង ៥០ ភាគរយនៃគ្រួសារទាំងអស់នៅក្នុងប្រទេស។ ...
ម៉ៃ គុណមករា
https://bit.ly/3a7mPNI
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះតម្លៃ $៤០ លាន នៅកោះកុងត្រូវបានពន្យារពេល
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកោះកុងដែលមានទុនវិនិយោគប្រមាណ ៤០ លានដុល្លារ ត្រូវពន្យារពេលសាងសង់រហូតដល់ស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល។ នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ...
ធូ វិរៈ
https://bit.ly/3rDuedw
អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ បារម្ភកាន់តែខ្លាំងការកើនឡើងតម្លៃដឹកជញ្ជូន
អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានសម្តែងក្តីកង្វល់កាន់តែខ្លាំងពីការកើនឡើងតម្លៃដឹកជញ្ជូនតាមកប៉ាល់ ដែលនឹងជះឥទ្ធិពលដល់បរិមាណនៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ប្រសិននៅបន្តអូសបន្លាយ ...
ហ៊ឹន ពិសី
https://bit.ly/3a2HKBp