ភ្នំពេញប៉ុស្តិ៍
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស ធ្លាក់ចុះជាង ១៧%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ នេះមានតម្លៃប្រមាណ ៨១៣ លានដុល្លារ ធ្លាក់ចុះជាង ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈការធ្លាក់ចុះនេះត្រូវគេដឹងថាបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានអូសបន្លាយរយៈពេល ១ ឆ្នាំកន្លងមក ...
ហ៊ឹន ពិសី
https://bit.ly/2WCKZYM
ជប៉ុនផ្ដល់ជំនួយជិត ២៩ ម៉ឺនដុល្លារ ដល់អង្គភាពចំនួន ៣ ដើម្បីអនុវត្តគម្រាងឱ្យប្រសើរ
រាជរដ្ឋាភិបាលរបស់ជប៉ុនបានសម្រេចផ្តល់ថវិកាជិត ២៩ ម៉ឺនដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់អង្គភាពចំនួន ៣ ផ្សេងគ្នានៅកម្ពុជាសម្រាប់យកមកអនុវត្តគម្រោងនៅក្នុងអង្គភាពទាំងនោះឱ្យបានកាន់តែ ...
មុំ គន្ធា
https://bit.ly/37HcFlH
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល
ព្រឹទ្ធសភាកាលពីថ្ងៃទី ២១ ខែធ្នូបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរៀបចំមូលបត្រក្នុងទីផ្សារមូលធនដើម្បីប្រមូលមូលនិធិពីសាធារណជនសម្រាប់ការអភិវឌ្ឍប្រទេស។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-passes-draft-law-govt-securities
ពិព័រណ៍ពាណិជ្ជកម្មខេត្តបន្ទាយមានជ័យត្រូវបានពន្យារពេល
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១៨ ខែធ្នូបានប្រកាសថាខ្លួននឹងពន្យារពេលពិព័រណ៍ពាណិជ្ជកម្មមួយផ្សេងទៀតដែលស្ថិតនៅក្រោមរដូវកាលទី ៥ នៃយុទ្ធនាការ “យុទ្ធនាការទិញផលិតផលកម្ពុជា” របស់ខ្លួនដែលជាវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺ ...
ធូ វិរៈ
https://www.phnompenhpost.com/business/banteay-meanchey-trade-fair-postponed
មេធាវីបរទេស ធ្វើការនៅសាលាក្ដីខ្មែរក្រហម តម្រូវឱ្យចុះបញ្ជី ប្រកបវិជ្ជាជីវៈជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីសម្រេចតម្រូវឱ្យមេធាវីបរទេសដែលប្រកបវិជ្ជាជីវៈនៅសាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមត្រូវចុះបញ្ជីជាមុនជាមួយគណៈមេធាវីកម្ពុជា និងត្រូវមានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី ដែលចេញដោយគណៈមេធាវី។ នេះបើ ...
នៀម ឆេង
https://bit.ly/2WwuCwC
ក្រសួងកសិកម្មបង្កើត គណៈកម្មការជំរុញវារីវប្បកម្ម ដើម្បីសម្រួលការផលិត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មរបស់សមាគមវារីវប្បករ សំដៅបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ...
សុទ្ធ គឹមសឿន
https://bit.ly/3mC7Oq3
ក្រសួងសុខាភិបាល ណែនាំបន្ទាន់ឱ្យបង្កើនការត្រួតពិនិត្យអ្នកដំណើរ ខណៈផ្ទុះកូវីដជាថ្មីនៅថៃ
បន្តាប់ពីមានការផ្ទុះនូវការឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានណែនាំជាបន្ទាន់ឱ្យថ្នាក់ដឹកនាំនៅតាមខេត្តជាប់ព្រំដែនត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរ និងត្រូវ ...
មុំ គន្ធា
https://bit.ly/3h43K0y
រោងម៉ាស៊ីនកិនស្រូវសាកល្បងប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ឃ្លាំងស្តុកស្រូវ
ដំបូងគេបង្អស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរីរាង្គឈានមុខគេ AMRU Rice (ខេមបូឌា) ខូអិលធីឌី នឹងសាកល្បងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបង្កើននិរន្តរភាពថាមពលក្នុងខ្សែផលិតកម្ម ...
ធូ វិរៈ
https://www.phnompenhpost.com/business/rice-miller-pilots-solar-warehouses
CDC យល់ព្រមគម្រោងថ្មីទំំហំ ១៣ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថារដ្ឋាភិបាលបានអនុម័តគម្រោងចំនួន ៣ ដែលមានតម្លៃសរុប ១៣,៥ លានដុល្លារកាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំនួនគម្រោងសរុបក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែនេះមានចំនួន ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cdc-okays-new-13m-projects
IOM និង UNFPA: ពលករ ៣០% គ្មានប្រាក់ចំណូល
អង្គការទេសន្តរប្រវេសន៍អន្តរជាតិប្រចាំកម្ពុជា (IOM) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានចេញផ្សាយរបាយការណ៍ស្ទង់មតិមួយបង្ហាញពីការលំបាក និងភាពងាយរងគ្រោះរបស់ពលករចំណាកស្រុកដែលត្រឡប់ពីបរទេសមកកម្ពុជាវិញ បន្ទាប់ពីមានការផ្ទុះឡើង ជាសកលនៃជំងឺកូវីដ១៩។ ...
នៀម ឆេង
https://bit.ly/3mvYggg
រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំនៅក្នុងស្រុកចំនួន ២
រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំ នៅក្នុងស្រុកចំនួន ២ គឺស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2KGNoiv
IBIS និង PPCBank ព្រមព្រៀងគ្នាជួយកសិករខ្នាតតូច ១ ៥០០ គ្រួសារ និងជួយអភិរក្សសត្វព្រៃ
ក្រុមហ៊ុនអង្ករអាយប៊ិស រ៉ាយស៍ (IBIS Rice) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដើម្បីគាំទ្រកសិករខ្នាតតូចចំនួន ១ ៥០០ គ្រួសារ ឱ្យដាំស្រូវផ្កាម្លិះសរីរាង្គ ដែលជាការជួយរកចំណូលដល់កសិករឱ្យបានខ្ពស់ និងជួយអភិរក្សប្រភេទសត្វព្រៃដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។ ...
សុទ្ធ គឹមសឿន
https://bit.ly/3r7L9Fn
កម្ពុជា ស្នើកាណាដាជួយគាំទ្រគម្រោងស្រាវជ្រាវឡើងវិញពីស្ថានភាពចម្ការមីនបច្ចុប្បន្ន ដើម្បីកាត់បន្ថយការប្រើថវិកា
កម្ពុជាបានស្នើឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី នៅទូទាំងប្រទេស ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលា ក្នុងការងារបោសសម្អាតមីន។ ...
នៅ ស៊ីវុត្ថា
https://bit.ly/38uPnyH
ក្រសួងពាក់ព័ន្ធប្រជុំជាមួយអង្គការ និងប្រទេសនានា ជុំវិញការទិញវ៉ាក់សាំង
ក្រសួងពាក់ព័ន្ធកាលពីម្សិលមិញបានប្រជុំពិភាក្សាបន្ទាន់ជាមួយនឹងអង្គការធំៗ និងបណ្ដាប្រទេសមួយចំនួនជុំវិញគម្រោងលទ្ធកម្មទិញ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅកម្ពុជា ខណៈមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំឭកទៅដល់ពលរដ្ឋកម្ពុជាទាំងអស់កុំឱ្យរំពឹងតែលើវ៉ាក់សាំងការពារកូវីដ ១៩ ខ្លាំងពេក រហូតភ្លេច ...
មុំ គន្ធា
https://bit.ly/3apX2Rc
ការប្រមូលពន្ធរបស់ GDT សម្រេចបានជាង ៩៤% នៃផែនការប្រចាំឆ្នាំ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) លោក គង់ វិបុល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័ននេះប្រមូលប្រាក់ចំណូលពន្ធបានប្រហែល ២,៦៩៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឬសម្រេចបាន ៩៤,៦៣ ភាគរយនៃផែនការប្រចាំឆ្នាំ បើទោះបីជាទទួលផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ លើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក៏ដោយ។ ...
ម៉ៃ គុណមករា
https://bit.ly/2LEQRhO
ក្រសួងកសិកម្មកំពុងស្រាវជ្រាវករណីកាន់កាប់ដីជាង ៤០០ ហិកតា ក្នុងតំបន់ព្រៃលិចទឹក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំស្រាវជ្រាវករណីដែលឧញ៉ាម្នាក់មានសិទ្ធិកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាងរហូតដល់ជាង ៤០០ ហិកតា ក្នុងតំបន់សហគមន៍ជ្រលងនៅភូមិកំពង់ស្មាច់តូចឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសី ...
ឡុង គីមម៉ារីតា
https://bit.ly/3nAu4Ss
គណៈមេធាវី និង UNICEF នឹងផ្តល់មេធាវីការពារក្តីសម្រាប់អនីតិជន នៅតាមតុលាការគ្រប់រាជធានី-ខេត្ត
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (Bar Association) តាមរយៈកិច្ចសហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) នឹងផ្ដល់មេធាវីការពារក្ដីដល់កុមារ ដែលជាជនល្មើស និងកុមារជាជនរងគ្រោះ តាមសាលាដំបូងរាជធានី-ខេត្ដទូទាំងប្រទេស។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/3r88x5O
UNDP: កម្ពុជាអាចជាប្រទេសគំរូ ១ ក្នុង ការបង្ហាញពីការអភិវឌ្ឍមនុស្ស និងនិរន្តរភាពបរិស្ថាន
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី ១៦ ខែធ្នូ បានចេញផ្សាយរបាយការណ៍ ១ ស្ដីពីការអភិវឌ្ឍមនុស្ស ឆ្នាំ ២០២០ ដោយបង្ហាញថា កម្ពុជាអាចជាប្រទេសគំរូ ១ ក្នុងការបង្ហាញអំពីដំណើរស្រប គ្នារវាងការអភិវឌ្ឍមនុស្ស និងនិរន្តរភាពបរិស្ថានដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗក្នុងការលើកកម្ពស់ការវិនិយោគក្នុងសេដ្ឋកិច្ចបៃតង។ ...
វ៉ន ដារ៉ា
https://bit.ly/2K6OvrS
ក្រុមការងារពិសេសនឹងផ្សព្វផ្សាយពីបរិស្ថាន និងការយល់ដឹងអំពីសុខភាព
ក្រសួងបរិស្ថាននិងក្រសួងមហាផ្ទៃបានរួមគ្នាបង្កើតក្រុមការងារថ្មីមួយដើម្បីពិនិត្យនិងបញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងគោលនយោបាយភូមិ - ឃុំមានសុវត្ថិភាព។ រដ្ឋាភិបាលសង្ឃឹមថានឹងជំរុញឱ្យប្រជាជនដោះស្រាយបញ្ហាអនាម័យ និងការគ្រប់គ្រងសំំណល់រឹងនៅតាម ...
អ៊ុំ ប៊ុនធឿន
https://www.phnompenhpost.com/national/task-force-promulgates-eco-health-awareness
មេរៀនស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស នឹងត្រូវដាក់ចូលក្នុងកម្មវិធីសិក្សាថ្នាក់បឋម និងមធ្យមនៅឆ្នាំក្រោយ
ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃបានសហការក្នុងការដាក់បញ្ចូលនូវមេរៀនមួយចំនួន ស្តីពីការទប់ស្កាត់ការជួញដូរមនុស្សទៅក្នុងកម្មវិធីសិក្សាសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សានៅឆ្នាំក្រោយ។ ...
មុំ គន្ធា
https://bit.ly/2WuBZog
សត្វត្រដក់តូច និងពងកូនដែលនៅមានវត្តមាន កំពុងរងការគំរាមកំហែងដោយសកម្មភាពមនុស្ស
អង្គការជីវិតសត្វស្លាបអន្តរជាតិបានបង្ហាញក្ដីបារម្ភពីសត្វត្រដក់តូចដែលមានវត្តមាន និងពងកូននៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងរងការគំរាមកំហែងខ្លាំង ដោយសារការបាត់បង់ទីជម្រក និងការរំខានពីសកម្មភាពមនុស្ស។ ...
សុទ្ធ គឹមសឿន
https://bit.ly/34nHidO
មន្ត្រី និងអង្គការបារម្ភពីសំរាមប្លាស្ទិកក្នុងទន្លេ និងសមុទ្រ
ក្រសួងបរិស្ថាន និងអង្គការមិនមែនរដ្ឋាភិបាលបង្ហាញក្តីបារម្ភជុំវិញសំរាមប្លាស្ទិកដែលមានចំនួនច្រើនឡើងនៅក្នុងទន្លេ និងសមុទ្រកម្ពុជា ខណៈក្នុងអំឡុង ៥ ឆ្នាំចុងក្រោយនេះមានអ្នកនេសាទជាច្រើនត្អូញត្អែរពីការនេសាទបានសំរាមច្រើនជាងបានត្រី។ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្មីៗនេះ ...
ឡុង គីមម៉ារីតា
https://bit.ly/3r5ENq5
កម្ពុជាស្វាគមន៍ការវិនិយោគពីធនាគារអឺរ៉ុបក្នុងទឹកប្រាក់ $៩៧ លាន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍ការវិនិយោគពីធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងទឹកប្រាក់ប្រមាណ ៩៧ លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រនៅខេត្តមួយចំនួននៅកម្ពុជា។ ...
នៀម ឆេង
https://bit.ly/3rbuIIu
គោលនយោបាយសម្រាប់ផលប្រយោជន៍កសិករចិញ្ចឹមជ្រូក
វិបត្តិជំងឺកូវីដ-១៩ បានជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយថ្មីដែលនឹងពង្រឹងលើការអនុវត្តកសិកម្ម និងការចិញ្ចឹមសត្វដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/govt-covid-policy-boon-hog-farmers