ភ្នំពេញប៉ុស្តិ៍
មន្ត្រីស្នើឲ្យក្រសួងបង្កើតមុខវិជ្ជាស្ពានចម្លង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំ សហការជាមួយក្រសួងការងារ បង្កើតមុខវិជ្ជាស្ពានចម្លងសម្រាប់សិស្សផ្នែកអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈដែលគ្មានលទ្ធភាពសិក្សាដល់ថ្នាក់ទី ៩ អាចបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបាន។ ...
ប៉ិច សុធារី
http://bit.ly/1xfWMvX
ប៉ូលិសសេដ្ឋកិច្ចបង្ក្រាបទីតាំងផលិតភេសជ្ជៈរំលោភកម្មសិទ្ធិបញ្ញា
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះឆែកឆេរសិប្បកម្មផលិតភេសជ្ជៈ មួយកន្លែងនៅសង្កាត់បឹងទំពុន ដែលប្រើប្រាស់តែមខារ៉ាប៉ាវ ក្លែងក្លាយនិងរឹបអូសវត្ថុតាងមួយចំនួន តាមដីកាបង្គាប់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីទាក់ ...
តាំង វីដា
http://bit.ly/1C9MZH0
GTI ទទួលបានចំណូលជាង $១៣ លាននៅត្រីមាសទី ៤
ក្រុមហ៊ុនកាត់ដេរ ហ្គ្រេនធ្វីនអ៊ីនធើណាសិនណល ( GTI) ដែលជាក្រុមហ៊ុនទីពីរចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានទទួល ចំណូលសរុប១៣,២៧ លានដុល្លារក្នុងត្រីមាសទីបួនឆ្នាំ២០១៤ គឺមានការថយចុះពី១៨,៥៨ លានដុល្លារកាលពីត្រីមាសដូចគ្នាពីឆ្នាំ២០១៣។ នេះបើតាមរបាយការណ៍ ...
ហ៊ គឹមសាយ
http://bit.ly/1DXSAmW
អាជីវកម្មដំឡូងមីបំពុលទឹកអូរនៅប៉ៃលិន
ស្តង់ដំឡូងមី និងសំរាមផ្សារ ១០ កន្លែងបាននិងកំពុងបំពុលទឹកអូរធម្មជាតិជាង ៣ គីឡូម៉ែត្រក្នុងក្រុងប៉ៃលិន និងខេត្តបាត់ដំបងដោយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ និងធ្វើឲ្យត្រីក្នុងអូរពុលងាប់។ ទឹកស្អុយបានហូរចេញពី ...
ផាក់ ស៊ាងលី
http://bit.ly/1Ou5kVu
បុគ្គលិកនៅក្នុងសេវាកម្មម៉ាស្សា-ស្ប៉ាត្រូវទទួលការបណ្តុះបណ្តាល
ដើម្បីផ្ដល់អាជីពដល់ឧស្សាហកម្មម៉ាស្សារបស់កម្ពុជា មជ្ឈមណ្ឌលម៉ាស្សា និងស្ប៉ានឹងតម្រូវឲ្យបុគ្គលិកយ៉ាងហោចណាស់ ៣០ ភាគរយមានការបណ្ដុះបណ្ដាល និងមានការបញ្ជាក់។ នេះតាមសារាចរថ្មីចេញពីក្រសួងទេសចរណ៍។ នេះជាផ្នែកមួយនៃវិធានការក្នុងការកែលម្អការយល់ដឹងរបស់ ...
Charles Rollet
http://bit.ly/1xe5wms
សណ្ឋាគារលំដាប់ខ្ពស់ត្រើយខាងកើតបើកដំណើរការ
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញដែលមានកម្ពស់ ១៨ ជាន់មានទីតាំងនៅទល់មុខព្រះបរមរាជវាំង ស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខ ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញបន្ទាប់ពីចំណាយពេលសាងសង់អស់ជាង៦ឆ្នាំ និងចំណាយថវិកាសរុប១២០ លានដុល្លារ។ នេះជាសណ្ឋាគារ ...
ហ៊ គឹមសាយ
http://bit.ly/19gzbzO
ក្រសួងតម្រូវឲ្យម្ចាស់ប្រេងឥន្ធនៈបញ្ជាក់ពីលក្ខណៈសុវត្ថិភាព
ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យម្ចាស់ក្រុមហ៊ុន និងស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលមានផ្ទុកបរិមាណប្រេងឥន្ធនៈចាប់ពី ២០០ លីត្រឡើងទៅ ត្រូវទៅសុំលិខិតបញ្ជាក់លក្ខណៈបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការពីក្រសួង ដើម្បីបញ្ចៀស ...
ប៉ិច សុធារី
http://bit.ly/1InODqA
អ.ស.ប ស្នើបើកការិយាល័យ UNOPS នៅកម្ពុជា
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានស្នើកិច្ចសហការពីកម្ពុជា បើកការិយាល័យផ្លូវការមួយទៀតក្នុងរាជធានីភ្នំពេញ ដែលហៅកាត់ថា UNOPS (United Nations Office for Project Services) ដើម្បីបន្តពិនិត្យ និងលើកស្ទួយវិស័យរចនាសម្ព័ន្ធ សុខាភិបាល និងបរិស្ថានក្នុងប្រទេសកម្ពុជា។ ...
តាំង វីដា
http://bit.ly/1Ga0U2y
ទណ្ឌិតជាង ៨០០ នាក់ត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងរដូវចូលឆ្នាំ
បញ្ជីឈ្មោះនឹងត្រូវលើកលែងទោស និងបន្ធូរបន្ថយទោសសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាខែមេសាខាងមុខនេះ ត្រូវបានក្រសួងយុត្តិធម៌សម្រេចហើយថាមានចំនួន ៨១២ នាក់ ដែលមានអ្នកទោសខ្លះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំទាក់ទិននឹងបទឃាតកម្ម ...
ឆាយ ច័ន្ទនីដា
http://bit.ly/1Ou51Km
អ្នកភូមិ និងក្រុមហ៊ុនរុករករ៉ែ ដោះស្រាយវិវាទដីធ្លី
អ្នកភូមិនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានទទួលយកសំណងពីក្រុមហ៊ុនឥណ្ឌាមួយ ដែលកំពុងស្វែងរកអាជ្ញាប័ណ្ណអណ្តូងរ៉ែមាសនៅក្នុងតំបន់នេះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/villagers-mining-firm-settle-land-dispute
តុលាការកាត់ទោសស្ត្រីរុស្ស៊ីពីបទជួញកូកាអ៊ីនជិត ៥ គីឡូ
ស្ត្រីជាប់ចោទជាតិ រុស្ស៊ីម្នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសកាលពីព្រឹកថ្ងៃទី ២០ មីនា ពីបទដឹកជញ្ជូនសារធាតុគ្រឿងញៀនកូកាអ៊ីនទម្ងន់ជិត ៥ គីឡូក្រាម ដែលសមត្ថកិច្ចឆែករកឃើញនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០១៤។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1xcyyTv
សមាជិកទី៩ គ.ជ.ប ថ្លឹងថ្លែងបេក្ខភាពរបស់ខ្លួន
ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលធ្លាប់បានក្លាយជាជម្រើសសម្រាប់សមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ នឹងប្រកាសក្នុងពេលឆាប់ៗនេះ ថាតើនាងនឹងដកជាផ្លូវការបេក្ខភាពរបស់នាងដែរឬទេ។ ...
មាស សុខជា
http://www.phnompenhpost.com/one-time-nec-fave-weighs-call
ស្ត្រីសន្តិសុខដែលត្រូវគេជះទឹកអាស៊ីតបានទទួលមរណភាព
បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ អស់រយៈពេល ២ សប្តាហ៍ ជនរងគ្រោះក្នុងករណីជះទឹកអាស៊ីត កញ្ញា មាស វណ្ណី ដែលបម្រើការងារជាសន្តិសុខនៅរោងចក្រហូស៊ិនតាយ បានទទួលមរណភាព កាលពីរសៀលថ្ងៃសៅរ៍ ។ នេះបើតាមការប្រាប់ឲ្យដឹង ...
ឃុត សុភចរិយា
http://bit.ly/1N4kD3U
ព្រះសង្ឃវត្តសាមគ្គីរង្សីបង្វិលដីកាកោះទៅវិញ
ព្រះសង្ឃនៅគង់នៅវត្តសាមគ្គីរង្សី បានបង្វិលដីកាកោះទៅសាលាដំបូងរាជធានីភ្នំពេញវិញដោយសំអាងថា ពុំមានលក្ខណៈគ្រប់គ្រាន់បន្ទាប់ពីសាលាដំបូង បានចេញដីកាកោះឲ្យព្រះចៅអធិការវត្តព្រះនាម ថាច់ ហាសំអាង និងព្រះអង្គ ៤ អង្គទៀតឲ្យនិមន្ត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1G2iN3t
ក្រុងកំពង់ចាមនៅជាប់ទន្លេមេគង្គកំពុងខ្វះទឹកប្រើប្រាស់
ពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងក្រុងកំពង់ចាម កំពុងតែខ្វះខាតទឹកប្រើប្រាស់ ដែលមិនធ្លាប់កើតមានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បើទោះបីជាក្រុងមួយនេះ ស្ថិតនៅជាប់នឹងទន្លេមេគង្គ ដែលជាប្រភពទឹកក្តី។ ការខ្វះខាតទឹកប្រើ ...
ផាក់ ស៊ាងលី
http://bit.ly/1Bnh9mq
ក្រុមហ៊ុនជប៉ុន ៨០% នៅកម្ពុជានឹងពង្រីកអាជីវកម្ម
ការអង្កេតថ្មីមួយបង្ហាញថា ជិត ៨០ ភាគរយនៃក្រុមហ៊ុនជប៉ុនធំៗដែលកំពុងមានវត្តមាននៅកម្ពុជាគ្រោងវិនិយោគបន្ថែមនៅឆ្នាំនេះ និងពីរទៅបីឆ្នាំបន្ទាប់។ ការសិក្សាប្រចាំឆ្នាំរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេស ជប៉ុន (JETRO) បានធ្វើការសាកសួរក្រុមហ៊ុនជប៉ុន ...
ហ៊ គឹមសាយ
http://bit.ly/1xTwjzx
អ្នកឆ្លងអេដស៍នៅភូមិរកាស្លាប់ជាបន្តបន្ទាប់
អ្នកឆ្លងមេរោគអេដស៍នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ កំពុងតែសោកសៅ កាន់តែខ្លាំងនៅក្នុងរយៈពេល ៣ ខែចុងក្រោយមកនេះ ដោយសារតែមនុស្សវ័យចំណាស់ ចាប់ផ្តើមស្លាប់ជាបន្តបន្ទាប់និងមួយចំនួនកំពុងតែធ្លាក់ខ្លួនឈឺ។ កាលពី ថ្ងៃទី៩ មករា កន្លងមកក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និង ...
ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1FMsaUn
អឺរ៉ុបយកក្តីបារម្ភកសិករអ៊ីតាលីប្រាប់កម្ពុជា
គណៈប្រតិភូសហភាពអឺរ៉ុបកាលពីម្សិលមិញបានលើកឡើងពីក្តីបារម្ភរបស់កសិករប្រទេសអ៊ីតាលី ដែលថា ប្រព័ន្ធអនុគ្រោះពន្ធដែល EU ផ្តល់ឲ្យកម្ពុជាអាចប៉ះពាល់ដល់ផលិតកម្មអង្កររបស់ពួកគេ។ ការលើកឡើងនេះបានធ្វើឡើងពីម្សិលមិញក្នុងជំនួបមួយនៅ ...
ហ៊ គឹមសាយ
http://bit.ly/1I3Knw4
ប៉ូលិសរឹបអូសសត្វព្រៃជាង ៥០ គីឡូនិងឈ្មួញពីរនាក់ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ
មន្ដ្រីនគរបាលបានឲ្យដឹងថា ម្ចាស់សត្វអណ្ដើកចំនួន ២៨ ក្បាលមានទម្ងន់ ៤១ គីឡូក្រាម និងពស់សង់សឿ ចំនួន ៨ ក្បាល ទម្ងន់ ២០ គីឡូក្រាមនិងអ្នកបើកបរដឹកសត្វទាំងនេះត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្ទាក់ចាប់បានកាលពី ថ្ងៃទី១៨ ខែមីនា នៅ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានប្រគល់ឲ្យទៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកស្ទោង ចាត់ការបន្តតាមច្បាប់។ ...
គឹម សារុំ
http://bit.ly/1bjxTWw
ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះនឹងកើនខណៈតម្លៃឡើងខ្ពស់
ខណៈដែលតម្លៃកើនឡើង តំណាងកសិករស្វាយចន្ទី ខេត្តកំពង់ធំ បានជំរុញឲ្យរដ្ឋាភិបាលគាំទ្រដល់គោលនយោបាយដើម្បីបង្កើនការផលិត ដោយលើកឡើងថា សក្ដានុពលដ៏ធំមិនត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល និងកសិករ។ ផលិតផលស្វាយចន្ទីសរុបនៅឆ្នាំនេះត្រូវបានគេរំពឹង ...
ចាន់ មុយហុង
http://bit.ly/1AMzTfR
ដីកាចាប់ខ្លួនភរិយារបស់លោកអភិបាលក្រុងតាខ្មៅ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រីថូយ គឹមស៊ាន ភរិយារបស់លោកអភិបាលក្រុងតាខ្មៅ អៀម សម័យ លើការចោទប្រកាន់ចេញសែកក្លែងក្លាយ ដែលមានទឹកប្រាក់ ១៨៥,០០០ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៣។ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/arrest-warrant-issued-takhmao-governors-wife
លោក ហ៊ុន សែន កោតសរសើរស្ត្រីមានស្នាដៃឆ្នើម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានកោតសរសើរចំពោះវីរនារីបីរូបរបស់កម្ពុជា ដែលបានបង្កើតស្នាដៃលេចធ្លោ ក្នុងឆាកអន្តរជាតិ ក្នុងផ្នែកអប់រំ និងកីឡា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្របពេលដែលក្រសួងអប់រំ គ្រោងនឹងប្រកាសនូវចំណាត់ថ្នាក់នាយកសាលាឆ្នើមនិងគ្រូបង្រៀនឆ្នើម ...
តាំង វីដា
http://bit.ly/198sgsy
ពលរដ្ឋតវ៉ាប្រឆាំងនឹងការអនុញ្ញាតឲ្យឈ្មួញកាប់ឈើ
ពលរដ្ឋជាង ១០០ នាក់បានធ្វើការតវ៉ា និងដាក់ញតិ្តទៅរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ដើម្បីទាមទារឲ្យបញ្ឈប់សិប្បកម្មឈើ ដែលកំពុងទិញ និងជួលកម្មករឲ្យកាប់ឈើខុសច្បាប់ក្នុងព្រៃព្រះរកា ប្រមាណជា ៥ឆ្នាំ មកហើយ។ ប្រជាពលរដ្ឋទាំងនេះមកពី ភូមិពោធិ៍ទាប ១៤២ គ្រួសារ ក្នុង ឃុំម្លូព្រៃ ១ ស្រុកឆែប បាននាំគ្នាជិះគោយន្ត ...
ផាក់ ស៊ាងលី
http://bit.ly/1ExceBh
កម្ពុជាយល់ព្រមលើច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាកម្ពុជា បានអនុម័តច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់ចំនួន២ ដែលទទួលបានការថ្កោលទោសភ្លាមៗពីក្រុមសិទ្ធិមនុស្ស ថាមិនមានលក្ខណៈប្រជាធិបតេយ្យសម្រាប់បទប្បញ្ញត្តិរឹតត្បិតពួកគេ រាប់បញ្ចូលទាំងការហាមឃាត់អង្គការក្រៅរដ្ឋាភិបាលលើការរិះគន់គណបក្សនយោបាយ ...
បុគ្គលិកសារព័ត៌មាន Aljazeera America
http://america.aljazeera.com/articles/2015/3/19/cambodia-approves-controversial-election-laws.html