ក្រុមហ៊ុនអ៊ីនធឺណិតខ្លះនឹងត្រូវបានដកហូតអាជ្ញាប័ណ្ណ
និយតករទូរគមនាគមន៍កម្ពុជានឹងដកយកអាជ្ញាប័ណ្ណប្រតិបត្តិការក្រុមហ៊ុនឯកជនជាង ៣០ ដែលទទួលបានសិទ្ធិផ្ដល់សេវាអ៊ីនធឺណិត (ISP) និងសេវាកម្ម VOIP បើក្រុមហ៊ុនទាំងនោះមិនធ្វើសកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការស្របតាមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណនោះទេ។ នេះបើតាមមន្ដ្រីទូរគមនាគមន៍កម្ពុជា។
លោក អ៊ឹម វុត្ថា នាយកផ្នែកបទប្បញ្ញត្តិ និងជម្លោះនៅនិយតករទូរគមនាគមន៍កម្ពុជា (TRC) ថ្លែងថាក្រុមហ៊ុន ៣៤ ដែលកំពុងកាន់កាប់អាជ្ញាប័ណ្ណ ISP និង VOIP សរុប ៤២ ត្រូវដាក់វិក្កយបត្រ និងព័ត៌មានលម្អិតផ្សេងទៀតរហូតដល់ចុងខែនេះដើម្បីបង្ហាញថាកំពុងផ្ដល់សេវាកម្មដល់អតិថិជនបើមិនអ៊ីចឹងទេនឹងបាត់បង់អាជ្ញាប័ណ្ណ។ …
ចេង សុខហ័ង និង Cam McGrath
http://bit.ly/1IlmFed