ភ្នំពេញប៉ុស្តិ៍
NGO អំពាវនាវឲ្យមានការឆ្លើយតបការប្រែប្រួលអាកាសធាតុ
ដោយលើកពីភាពងាយរងគ្រោះនូវការប្រែប្រួលអាកាសធាតុក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យមានការឆ្លើយតបទៅនឹងបញ្ហានេះ ខណៈដែលអង្គការសហប្រជាជាតិត្រៀមរៀបចំអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុប្រចាំឆ្នាំនៅ Lima ប្រទេសប៉េរូ។ ...
Shane Worrell
http://bit.ly/1xPf3KP
ទាហាន ១០០ នាក់គំរាមលាលែងព្រោះទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ទ្រី ភាព
ទាហានបម្រើការឲ្យវរសេនាតូចការពារព្រំដែនលេខ ១៤៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ ១៤ ជាង ១០០ នាក់ស្ថិតក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co, Ltd. របស់លោកឧកញ៉ា ទ្រី ភាព បានគំរាមលាលែងពីមុខតំណែង ប្រសិនបើពុំអាចរកដំណោះស្រាយក្នុងជម្លោះដីធ្លីនេះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1vQJjJr
កម្មករនិងថៅកែជាសះគ្នាបន្ទាប់ពីមានការវាយអ្នកតវ៉ា
កម្មករប្រាំនាក់បានរងរបួសស្រាលដោយសារតែក្រុមជនទំនើងបានវាយពួកគេនៅពេលពួកគេកំពុងតវ៉ានៅមុខរោងចក្រ Indochine Apparel (Cambodia) Ltd ក្នុង ស្រុកខ្សាច់កណ្តាល កាលព្រឹកថ្ងៃអង្គារ ខណៈកូដកម្មនេះបានធ្វើឡើងអស់រយៈពេលប្រហែលមួយសប្តាហ៍ហើយភាគីទាំង ...
មុំ គន្ធា
http://bit.ly/1HHDPEF
កម្ពុជាកាត់បន្ថយចំនួនអនុសាសន៍របស់ UN
កម្ពុជាបានកាត់បន្ថយចំនួនអនុសាសន៍ស្តីពីសិទិ្ធមនុស្ស ដែលកម្ពុជានឹងអនុវត្តជាផ្នែកមួយនៃ Universal Periodic Review របស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា អនុសាសន៍ទាំងនោះមានលក្ខណៈដដែលៗ។ កាលពី ខែមករា ឆ្នាំនេះកម្ពុជា ទទួលបានអនុសាសន៍ស្តីពីសិទិ្ធមនុស្សចំនួន ២០៥ ពីការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ដែល ...
Charles Rollet
http://bit.ly/1ye8QdT
កម្ពុជាមានហានិភ័យទាបចំពោះជំងឺអេបូឡា
មន្រ្តីមកពីនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទមួយកាលពីម្សិលមិញថា ហានិភ័យនៃជំងឺអេបូឡាចូលមកក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាមានក្តីភ័យខ្លាចនាពេលថ្មីៗនេះនៅ ប្រទេស ...
Charles Rollet
http://bit.ly/1CdBRLQ
អ្នកនៅតំបន់ជ្រោយចង្វារគ្រោងដាក់ញត្តិតវ៉ាពីការផ្តល់តម្លៃដីថ្មី
ប្រជាពលរដ្ឋនៅជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ នឹងដាក់ញត្តិទៅសាលារាជធានីភ្នំពេញថ្ងៃនេះ បន្ទាប់ពីពួកគាត់បានបដិសេធលើការផ្តល់សំណងថ្មីពីអាជ្ញាធរកាលសប្តាហ៍មុន។ ...
ឃុត សុភចរិយា និង Daniel Pye
http://bit.ly/1xD0VUI
ការលក់ឥណទានកាបូននៅកម្ពុជាជាការលំបាក
ទោះបីមានរឿងជោគជ័យមួយក្នុងពាណិជ្ជកម្មឥណទានកាបូនរបស់កម្ពុជាក៏ដោយ ក៏ទំនុកចិត្តនៅក្នុងផែនការពាណិជ្ជកម្មពាក់ព័ន្ធបរិស្ថាននៅតែពុំមានភាពច្បាស់លាស់។ ការធានារកអ្នកទិញឥណទានកាបូនសម្រាប់គម្រោងកម្ពុជាគឺជាការពិបាកមួយ ...
Eddie Morton
http://bit.ly/1Ft0dPS
និស្សិតវេជ្ជបណ្ឌិតឯកទេសប្រតិកម្មនឹងការដំឡើងថ្លៃសិក្សាខ្ពស់
បួនថ្ងៃក្រោយការជូនដំណឹងពីការដំឡើងថ្លៃសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និស្សិតនៅសាលាពេទ្យមួយនេះ បានប្រតិកម្មនឹងតម្លៃសិក្សាដែលឡើងទ្វេដង សម្រាប់ ឆ្នាំ២០១៤-២០១៥ ដែលនឹងត្រូវប្រឡងចូលនៅពាក់កណ្តាល ខែធ្នូ ខាងមុខនេះ ដោយសារតែពុំ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1uVffLc
ពុំមានសំណងសម្រាប់អាជីវករឆេះតូបនៅផ្សារចាស់ទេ
គណៈកម្មាការគ្រប់គ្រងផ្សារចាស់ ដែលត្រូវភ្លើងឆាបឆេះអស់ ៣០០ តូបកាលពីថ្ងៃច័ន្ទប្រាប់អាជីវកររងគ្រោះថា ពួកគេមិនទទួលបានសំណងអ្វីឡើយ ហើយត្រូវសាងសង់តូបលក់ដូរ ដោយខ្លួនឯងឡើងវិញ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអាជីវកររងគ្រោះកាលពី ...
សែន ដាវីត
http://bit.ly/11VPAHn
អង្គការមួយប្តឹងមេបញ្ជាការយោធាពីបទគំរាមសម្លាប់
អង្គការសង្គមស៊ីវិល បានស្នើរដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យចាត់វិធានការតាមច្បាប់ចំពោះមេបញ្ជាការយោធាក្នុង ខេត្តក្រចេះ ចំនួនពីរនាក់ ព្រមទាំងកូនចៅដោយចោទប្រកាន់ថា ពួកគេបាននិងកំពុងឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ និងចាប់ឃាត់ខ្លួនភ្នាក់ងារអង្គការ និង ...
ផាក់ ស៊ាងលី
http://bit.ly/1ALZdXr
តុលាការបញ្ចប់សវនាការព្រះសង្ឃលួន សុវ៉ាត ដោយសារកំហុសបច្ចេកទេស
នៅក្នុងសនាវនាការដ៏ច្របូកច្របល់ និងធ្វើឲ្យមានភាពស្រឡាំងកាំងនោះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ចប់សវនាការ ព្រះតេជគុណ លួន សុវ៉ាត ដែលជាប់ទាក់ទិនទៅនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងក្បត់ជាតិ ដោយសារ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1r8rxQN
ចំណូល GTI ធ្លាក់ចុះដោយសារកូដកម្ម
ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Grand Twins International (GTI) ដែលចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា (CSX) បានស្តីបន្ទោសថា ការខាតបង់ប្រាក់ចំណូលនៅត្រីមាសទីបីរបស់ខ្លួនដោយសារតែការធ្វើបាតុកម្មរបស់កម្មករកាលពី ខែធ្នូ និង ខែមករា។ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា GTI បង្ហាញថា ប្រាក់ចំណូលបាន ...
Eddie Morton
http://bit.ly/1yatCft
បុរាណវិទូស្នើរដ្ឋាភិបាលបញ្ឈប់ឡឥដ្ឋបំផ្លាញទីតាំងប្រវត្តិសាស្រ្ត
ក្រុមអ្នកបុរាណវិទូ និងស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជា បានស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលឲ្យជួយបញ្ឈប់សិប្បកម្មឡឥដ្ឋ កុំឲ្យបន្តសកម្មភាពជីកបំផ្លាញកំពង់ផែព្រែកជីកបុរាណ ដែលដូនតាខ្មែរប្រើដឹកជញ្ជូនថ្មយកទៅសាងសង់ប្រាសាទអង្គរវត្ត តទៅទៀត។ បុរាណវិទូ លោក ធុយ ចាន់ធួន អនុប្រធានសមាគមអ្នក ...
ផាក់ ស៊ាងលី
http://bit.ly/1C8HfzP
លោក ប៉ាវ ស៊ីណា អះអាងថា មិនខ្លាចចំពោះការគំរាមចាប់ខ្លួន
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា មិនបារម្ភអ្វីឡើយចំពោះការគំរាមរបស់សមត្ថកិច្ច បើទោះជាសមត្ថកិច្ច សង្កាត់ចោមចៅ បានគំរាមធ្វើការឃាត់ខ្លួនប្រសិនបើលោកនៅតែបន្តចូលរួមធ្វើការតវ៉ាជាមួយកម្មករទៀត។ លោក ស៊ីណា ដែលត្រូវបានកម្មករ និងមហាជនភាគច្រើនស្គាល់ ...
មុំ គន្ធា
http://bit.ly/1r7zhm8
ERA ចង់ឲ្យចុះឈ្មោះអ្នកបោះឆ្នោតតាមបែបទំនើប
បន្ទាប់ពីរកឃើញថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតបច្ចុប្បន្ន នៅមានកំហុសនៃការបញ្ចូលទិន្នន័យឈ្មោះអ្នកបោះឆ្នោត និងមានឈ្មោះស្ទួនច្រើននោះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) កាលពីថ្ងៃម្សិលមិញ បានពិភាក្សាលើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី តាមបែបទំនើបកម្ម និង ...
Kevin Ponniah
http://bit.ly/1HtSvXI
ប្រទេសក្នុងតំបន់កំពុងរកមធ្យោបាយរក្សាតម្លៃកៅស៊ូ
ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) និងបណ្ដាប្រទេសផលិតកៅស៊ូឈានមុខគេមានថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងតែស្វះស្វែងរកវិធីសាស្ត្ររក្សាតម្លៃកៅស៊ូដែលកំពុងតែធ្លាក់ចុះ។ កិច្ចប្រជុំគណៈកម្មាធិការថ្នាក់រដ្ឋមន្ដ្រីរបស់ក្រុមហ៊ុនប្រឹក្សាកៅស៊ូអន្តរជាតិ (ITRC) លើកទី១២ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយស្ដីពីរបៀបនៃការ ...
ម៉ៃ គុណមករា
http://bit.ly/1vI7Tw2
ក្រសួងអប់រំបង្កើតគណៈកម្មការទទួលពាក្យបណ្តឹងភាពមិនប្រក្រតី
ក្រសួងអប់រំ យុវជននិងកីឡា បង្កើតគណៈកម្មការទទួលពាក្យបណ្តឹងមិនប្រក្រតីពីគ្រូបង្រៀន និងបុគ្គលិកអប់រំ ដែលមានសមាសភាព ១១ រូបដឹកនាំផ្ទាល់ដោយរដ្ឋមន្ត្រី លោក ហង់ ជួនណារ៉ុន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ មានរដ្ឋមន្ត្រីជាប្រធាន អនុរដ្ឋលេខាធិការពីររូបជាអនុប្រធាន និងសមាជិកមានឋានៈជា ...
ឆាយ ច័ន្ទនីដា
http://bit.ly/1tn0Kue
GMAC ថាឆ្នាំថ្មីកម្មករអាចរកចំណូលសរុបរហូត $២៥០
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនាសប្តាហ៍នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈប្រាក់ឈ្នួលអប្បបរមាថ្មី កម្មករម្នាក់អាចរកចំណូលបានរហូតដល់ ២៥០ ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកខ្លះថា តួលេខប៉ាន់ប្រមាណនេះគឺជាការបំប៉ោងយ៉ាងខ្លាំង។ ក្រសួងការងារកាល ...
មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz
អ្នកការទូតអឺរ៉ុបមានកង្វល់ចំពោះការចាប់ឃុំខ្លួនសកម្មជនថ្មីៗនេះ
អ្នកការទូតអឺរ៉ុបបានជួបលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីម្សិលមិញដើម្បីសម្តែងពីក្តីកង្វល់របស់ខ្លួនអំពីការចាប់ខ្លួនសកម្មជននាពេលថ្មីៗនេះ ដោយគេបានរាយការណ៍ថា លោករដ្ឋមន្រ្តីថ្លែងថា ទោស ១ ឆ្នាំដែលសម្រេចយ៉ាងឆាប់រហ័សមកលើអ្នក ...
Kevin Ponniah
http://bit.ly/11EyihK
ក្រសួងការបរទេសប្រតិកម្មការរិះគន់របស់លោក ស៊ូប៊ែរឌី
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រតិកម្មនឹងការរិះគន់របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលថា តុលាការកម្ពុជាមិនឯករាជ្យ ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់តុលាការដើម្បីប្រយោជន៍ ...
តាំង វីដា
http://bit.ly/1p1TlVJ
លោក មាជ សុវណ្ណារ៉ា មិនត្រូវបានដោះលែងទេ
បើទោះជាគណបក្សប្រឆាំងសង្ឃឹមផ្ទុយក៏ដោយ ក៏ប៉ុន្តែ កាលពីម្សិលមិញ ក្រសួងយុតិ្តធម៌បានច្រានចោលគំនិតដែលថា ក្រសួងអាចធ្វើអន្តរាគមន៍ក្នុងប្រព័ន្ធតុលាការដើម្បីដោះលែងលោក មាជ សុវណ្ណារ៉ា មន្ដ្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំឃាំងកាលពីសប្តាហ៍មុន។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ...
មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto
កម្ពុជាជាប់ជាប្រទេសមានទាសករលំដាប់ ទី១៤ ក្នុងប្រទេស ១៦៧
មនុស្សប្រមាណជាង ១៥៥ ០០០ នាក់ក្នុង ប្រទេសកម្ពុជា កំពុងរស់នៅដូចទាសករ។ នេះបើតាមសន្ទស្សន៍សកលចេញនៅសប្តាហ៍នេះ។ សន្ទស្សន៍ទាសករសកល ឆ្នាំ២០១៤ ចេញពីថ្ងៃចន្ទដោយមូលនិធិ Walk Free Foundation ជាអង្គការមានមូលដ្ឋានក្នុង ប្រទេសអូស្ត្រាលី បានដាក់ចំណាត់ថ្នាក់កម្ពុជា ទី១៤ ក្នុងចំណោមប្រទេស ១៦៧ ទូទាំងពិភពលោក ចំពោះការមានភាពជាទាសករច្រើនដែលក្នុង ...
Alice Cuddy
http://bit.ly/14JnBfc
ពលរដ្ឋកោះកុងរងការបណ្តេញចេញនឹងប្តឹងមកនាយករដ្ឋមន្ត្រី
អតីតប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ២ នៃ ខេត្តកោះកុង ដែលត្រូវបានរុះរើបំផ្លាញផ្ទះសម្បែងដោយសន្តិសុខក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) កាលសប្តាហ៍មុន កំពុងរៀបចំដាក់ពាក្យបណ្តឹងមកកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំជួយអន្តរាគមន៍។ ផ្ទះអ្នកភូមិចំនួន ១៤ ខ្នង ត្រូវបានបំផ្លាញដោយកម្លាំងសន្តិសុខក្រុមហ៊ុន ...
តាំង វីដា
http://bit.ly/1oXBcbE
ប្រជាពលរដ្ឋមានជម្លោះដីធ្លីចាប់ធ្វើពិធីសាសនារាល់ថ្ងៃអាទិត្យ ដើម្បីឲ្យអាជ្ញាធរដោះលែងតំណាងពីពន្ធនាគារ
ក្រុមសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសហគមន៍មួយចំនួនទៀត នៅទូទាំងរាជធានីភ្នំពេញ រួមទាំងព្រះសង្ឃ ប្រមាណ ៣០០ អង្គ/នាក់ កាលពីម្សិលមិញ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស (ម១ និងម២) ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេ រួមទាំងអតីត ...
ឃុត សុភចរិយា
http://bit.ly/1qOj1Rc