គ្រូពេទ្យ​ ជ្រិន ​បដិសេធ​ចំពោះ​បទ​ចោទ​ចម្លង​​អេដស៍​ដល់​អ្នក​ភូមិ​ជាង​ ២០០ នាក់

សំឡេង​ទ្រហោ​យំ​ពី​សំណាក់​ក្រុម​គ្រួសារ​បាន​​ឮ​ឡើង​នៅពេល​ដែល​រថយន្ត​ដឹក​ជន​ជាប់​សង្ស័យ​ជា​គ្រូពេទ្យ​អត់​អាជ្ញាប័ណ្ណ​ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ២០០ នាក់​នៅក្នុង​ភូមិ​រកា ស្រុក​សង្កែ ឆ្លង​មេរោគ​អេដស៍​ស្រប​ពេល​ដែល​ជន​សង្ស័យ​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្នុង​សវនាការ​លើក​ដំបូង​កាលពី​ម្សិលមិញ​។ …

លោក​ យ៉ែម ជ្រិន ដែល​ជា​ជន​ជាប់​សង្ស័យ​បាន​ថ្លែង​នៅក្នុង​អង្គ​សវនាការ​បន្ទាប់ពី​ចៅក្រម​បាន​អាន​ចប់​បទ​ចោទ​មក​លើ​រូប​គាត់​ទាំង​បី​ចំណុច​ថា​លោក​សុំ​បដិសេធ​បទ​ចោទ​ទាំង​បី​មក​លើ​រូប​លោក​ពីព្រោះ​លោក​មិន​បាន​ដឹង​រឿង​នោះ​ទេ​លោក​គ្រាន់តែ​ជា​គ្រូពេទ្យ​ម្នាក់​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ជា​តែ​ប៉ុណ្ណោះ​។ …

លោក យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ៣ បទ​ល្មើស​គឺ​ទី​ ១ ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​តាម​មាត្រា​ ១៨, ៥០ នៃ​ច្បាប់​ស្តីពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍/ជំងឺ​អេដស៍​,ទី​ ២ ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា​ ២០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ទី ៣ បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1MSSfWm