ភ្នំពេញប៉ុស្តិ៍

ក្រសួង​អប់រំ​សម្ពោធ​បើក​ទារកដ្ឋាន​ប្រចាំ​សហគមន៍​ចំនួន​ ៤ ​សម្រាប់​កូន​កម្មករ​-​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ២៧ តុលា បាន​សម្ពោធ​បើក​ជា​ផ្លូវការ​ទារកដ្ឋាន​ប្រចាំ​សហគមន៍​ចំនួន​ ៤ ​សម្រាប់​កូន​កម្មករ​-​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលជា​មណ្ឌល​មើលថែទាំ​កុមារ​តូច​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ដំបូង​គេ​នៅ​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1034-242870.html

GMAC សន្យា​កៀរគរ​ឱ្យមាន​ការគាំទ្រ​ថវិកា​ពី​ក្រុមហ៊ុន​ប្រមាណ ៧០០ សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា​

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សន្យា​នឹង​កៀរគរ​ឱ្យមាន​ការចូល​រួមការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​បណ្តា​ក្រុមហ៊ុន​ប្រមាណ ៧០០ ដែលជា​សមាជិក​របស់​ខ្លួន​សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា ខណៈ​កម្មវិធី​ប្រមូល​ថវិកា​សប្បុរស​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ​វិច្ឆិកា ខាងមុខ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1000-242864.html

ក្រសួង​មហាផ្ទៃ​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ

ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​នានា​ជូន​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ផុត​សុពលភាព សូម​ទៅ​បំពេញ​បែបបទ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-10-28-0956-242861.html

គម្រោង​ស្រះ​ទឹក​សហគមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វព្រៃ​ ផ្ដល់​អត្ថប្រយោជន៍​ទាំង​មនុស្ស​ និង​សត្វព្រៃ​

អង្គការ​សន្សំ​ម្លប់​ព្រៃ ​(SMP) បាន​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​បង្ហាញ​លទ្ធផល​គម្រោង​សាក​ល្បង​ស្រះ​ទឹក​សហ​គមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វ​ព្រៃ​ដែន​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​គូលែន​ព្រហ្ម​ទេព​ ដែល​មាន​ប្រជា​កសិករ​រស់​នៅ​ភាគច្រើន​ប្រកប​របរ ...

ហុង រស្មី
https://www.postkhmer.com/national/2022-10-26-1616-242764.html

កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ជាមួយ​រដ្ឋាភិបាល​ចិន​នៅ​ដើមខែ​វិច្ឆិកា​នៅក្នុង​ការទទួល​ហិរញ្ញប្បទាន​សម្បទាន​ សម្រាប់​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ ភ្នំពេញ​-​បាវិត​នៃ​ខេត្តស្វាយរៀង ដែល​វិស័យ​ឯកជន​យល់ឃើញ​ថា​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការដោះដូរ​ទំនិញ​ទ្វេភាគី ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-28-0945-242857.html

​វេទិកា​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ផ្តល់​ឱ្យ​យុវជន​នូវ​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​

​ការ​បង្កើត​បណ្តាញ​ព័ត៌មាន​ និង​អក្ខរកម្ម​ព័ត៌មាន​កម្ពុជា​ (MIL-KH)​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ផ្តល់​នូវ​ជំនាញ​ដោះស្រាយ​បញ្ហា​ និង​ការ​គិត​ប្រកបដោយ​ការ​រិះគន់​ដល់​យុវជន​កម្ពុជា​ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ប្រើប្រាស់​ទំនាក់ទំនង​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/online-media-literacy-forum-gives-youths-digital-savvy

UNESCO​ ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គាំទ្រ​គម្រោង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​នគរបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ឌី​ជី​ថ​ល​

​តំណាង​ UNESCO​ ប្រចាំ​នៅ​កម្ពុជា​ បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ លើ​គម្រោង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​នគរបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​បណ្ដាញ​សង្គម​។​ ...

វណ្ណ ស័ក្ដិ
https://www.postkhmer.com/national/2022-10-26-1851-242778.html

អភិបាល​ខេត្ត​បាត់ដំបង៖​ បទល្មើស​ធនធាន​ធម្មជាតិ និង​បញ្ហា​ទំនាស់​ដីធ្លី មាន​ការថយចុះ​ជាបន្ត​បន្ទាប់​

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ​តុលា​ថា ការងារ​បង្ក្រាប​បទល្មើស​នានា​នៅក្នុង​ខេត្ត រួមមាន​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ គឺ​មាន​ការ​ថយចុះ​ជា​បន្តបន្ទាប់។ ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html

យុទ្ធនាការ​អន្ទាក់​សូន្យ​កំពុង​ដំណើរការ​នៅ​មណ្ឌលគិរី​

​ខេត្ត​ដំបូង​គេ​ដែល​ឃើញ​យុទ្ធនាការ​ “​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ​”​ ដែល​ជា​ការ​បន្ត​នៃ​យុទ្ធនាការ​គ្មាន​អន្ទាក់​ជោគជ័យ​ ចុង​ក្រោយបង្អស់​គឺ​ខេត្តមណ្ឌលគិរី​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ និង​សត្វព្រៃ​នៅ​ក្នុង ...

ឡាយ សាមាន
https://www.phnompenhpost.com/national/zero-snaring-campaign-underway-mkiri

លោក​ ហ៊ុន សែន ចែក​ស្រូវពូជ​ដល់​អ្នក​រងគ្រោះ​ទឹកជំនន់ និង​ឱ្យ​មន្ត្រី​ណែនាំ​បច្ចេកទេស​ដាំដុះ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​ស្រូវពូជ​ជាង​ ៥០០ ​តោន​ដល់​ប្រជាកសិករ​ជាង​ ៥ ​ពាន់​គ្រួសារ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ទន្ទឹមគ្នា​នោះដែរ​លោក ក៏​បាន​ជំរុញ​ឱ្យ​មាន​មន្ត្រី​បច្ចេកទេស​កសិកម្ម​ធ្វើការ​ស្រាវជ្រាវ និង​ណែនាំ​បច្ចេកទេស​ដាំដុះ​ ដើម្បី​ឱ្យ​ទទួល ...

រី សុចាន់
https://www.postkhmer.com/national/2022-10-24-0958-242647.html

​អង្គការ​អុក​ស្វាមជំរុញ​ឱ្យ​អាស៊ាន ពង្រឹង​កាតព្វ​កិច្ច​ផ្នែក​គោល​នយោបាយ​ហិរញ្ញវត្ថុ​ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី

អង្គការ​អុក​ស្វាម (OXFAM) បាន​ចេញ​ផ្សាយ​គោល​នយោបាយ​សង្ខេប​មួយ​ស្តីពី​ការ «ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើកាតព្វ​កិច្ច​ផ្នែក​គោល​នយោ​បាយ​ឱ្យ​កាន់​តែខ្លាំង​ចំពោះវិ​ស័យ​ហិរញ្ញវត្ថុ​របស់​អាស៊ាន» ដោយ​ជំរុញ​ឱ្យ​ពង្រឹង​កាតព្វ​កិច្ច​ផ្នែក​គោល​នយោបាយ​ហិរញ្ញវត្ថុ​ ដើម្បី​ការពារ​សិទ្ធិ​ស្ត្រីនៅ​ក្នុង​តំបន់​អាស៊ាន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-24-1904-242689.html

Six Senses នឹង​បើក​ដំណើរការ​ឡើងវិញ​ ក្នុង​ខែធ្នូ​ខាងមុខ

រមណីយដ្ឋាន​ប្រណីត Six Senses កោះក្របី គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ខែធ្នូ ខាងមុខ​នេះហើយ បន្ទាប់ពី​បាន​បញ្ឈប់​ប្រតិបត្តិការ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ទទួលរង​-​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាង​ ២​ ឆ្នាំ​មកនេះ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html

កម្ពុជា​​បាន​នាំចូល​អំបិល​​ ១,៥ ​ម៉ឺន​​​​តោន​ពីប្រទេស​ឥណ្ឌា​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​

អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ ១,៥ ​ម៉ឺន​​​តោន​ត្រូវ​បាន​នាំ​ចូល​មកដល់​​ប្រទេស​កម្ពុជា​រួច​រាល់​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ខណៈ​​​កត្តា​អាកាសធាតុបាន​ធ្វើឱ្យ​ការ​ផលិត​អំបិល​ក្នុង​ឆ្នាំ​នេះ​សម្រេច​​បាន​ក្នុង​រង្វង់​ក្រោម ៤ ម៉ឺន​តោន ប៉ុន្តែ​តម្រូវការ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-20-1443-242518.html

កម្ពុជា​នាំចេញ​ជ័រ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល ៩ ខែ មាន​ទឹកប្រាក់​ជាង ៣៤៨ លានដុល្លារ​

កម្ពុជា​រកចំណូលបាន​ជាង ៣៤៨ លាន​ដុល្លារ​ពី​ការ​បញ្ចេញ​លក់​ជ័រ និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ ២០២២ ដែល​ចំណូល​នេះ​បាន​ធ្លាក់​ចុះ ៩ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ទីផ្សារ​ពិភពលោក ពិសេស​ទីផ្សារ​ចិន និង​អឺរ៉ុប​ដែល​កំពុង​ញាំញី​ដោយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-1020-242559.html

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​រកឃើញ​ឈើ​ជាង ២០ ​ដើម ដែល​ឈ្មួញ​កាប់បំផ្លាញ​នៅ​ភ្នំ​ប្រាសាទ

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​រកឃើញ​ឈើ​ជាង ២០ ​ដើម ដែល​ឈ្មួញ​កាប់បំផ្លាញ​នៅ​ភ្នំ​ប្រាសាទ ខណៈ​ចុះ​ល្បាត​ព្រៃ​សហគមន៍​ត្រង់ចំណុច​វាល​អន្ទែង (​ពើង​លោក​) ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មាំង និង​ចំណុច​ភ្នំ​ប្រាសាទ​ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​តុលា​នេះ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1514-242604.html

នគរបាល​ចាប់ផ្តើម​ឃាត់ខ្លួន​អ្នកបើកបរ​មិន​គោរព​ច្បាប់​លើផ្លូវ ​ល្បឿន​លឿនមក​ណែនាំមុន​វិធានការផាកពិន័យ​ចាប់ផ្តើម​

ក្រុម​ការងារ​នគរ​បាល​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​បាន​ឃាត់​ខ្លួន​អ្នក​បើកប​រដែល​មិន​គោរព​តាម​លក្ខ​ខណ្ឌ​សេចក្តី​ណែនាំ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ចរាចរ​ណ៍មក​ធ្វើ​ការ​ណែ​នាំ​និង​ចុះកិច្ច​សន្យា​យ៉ាង​តឹងរ៉ឹង​នៅ​ទីស្នាក់​ការ​ស្ថា​នីយ​ផ្លូវ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-23-1505-242623.html

​កម្មវិធី «​រត់​ជាមួយ​សាយ​ ៤ សែន​ជំហាន​» ចាប់ផ្ដើម​ជា​ផ្លូវ​ការ ដើម្បី​រៃអង្គាស​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​

កម្មវិធី «​រត់​ជា​មួយ​សាយ ​៤ សែន​ជំហាន​» ​របស់​តារា​ចម្រៀង​ លោក អ៊ួន ​បឋម ហៅ​ សាយ​បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​ កាល​ពីថ្ងៃ​ទី​ ២២ ​ខែ​តុលា ឆ្នាំ​ ២០២២ ​។ ជា​កម្ម​វិធី​ដែល​លោក​ អ៊ួ​ន បឋម ​រត់​ពី​រាជ​ធានី​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​ខេត្ត​សៀម​រាប​ក្នុង​ចម្ងាយ ...

កែវ កិរិយា
https://www.phnompenhpost.com/national/run-sai-aims-raise-400k-fight-cancer

គ​.​ជ​.​បៈ រយៈពេល​ ២​ ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង ៣ ​ម៉ឺន​នាក់​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា រយៈពេល ២ ​ថ្ងៃ គឺ​ថ្ងៃទី ២០ និង ២១ ខែ​តុលា​នេះ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ជាង ៣​ ម៉ឺន​នាក់ ចំណែក​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ជិត ៦​ ពាន់​នាក់ រីឯ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1636-242609.html

លោក ​ជា សុផារ៉ា​៖ ពលរដ្ឋ​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​អង្គរ​កើន​ដល់​ចំនួន ៩ ០៦៥ គ្រួសារ​ហើយ​

ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ ទៅ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង មាន​ចំនួន​សរុប ៩ ០៦៥ គ្រួសារ​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​១៨ ខែសីហា រហូតមកដល់​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1441-242595.html

ក្រសួងបរិស្ថាន និង​អង្គការ WWF សហការ​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី​

ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​សហការ​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង ការពារ​ធនធាន​សត្វ​ព្រៃ​កម្ពុជា​ឱ្យបាន​គង់វង្ស និង​រួមចំណែក​ដល់​កិច្ច​គាំពារ​សុខភាព​សាធារណៈ ខណៈ​អ្នកជំនាញ​ថា​ការបរិភោគ​សត្វព្រៃ​មានឱកាស​ឆ្លង​មេរោគ​ផ្សេងៗ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-10-22-1439-242594.html

មន្ត្រី​ជំនាញ​កសិកម្ម​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​សត្វ​គោក្របី​បាន​ចំនួន ១៤៩៦ ក្បាល នៅ​ខេត្ត​បន្ទាយមានជ័យ​

ក្រុមមន្ត្រី​ជំនាញ​កសិកម្ម​នៅ​ថ្ងៃទី​ ២១ ខែ​តុលា​បាន​បើក​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​សត្វ​គោក្របី​បាន​ចំនួន ១៤៩៦ ក្បាល នៅ​ភូមិ​ចំនួន​ ៣ ក្នុង​ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1438-242593.html

ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​ចូលរួម​គាំទ្រ​ក្រុមការងារ​អន្តរក្រសួង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២១ ខែ​តុលា បាន​ប្រកាស​អំពាវនាវ​ដល់​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ជំរុញ​អនុវត្ត​ការងារ អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​កម្ពុជា ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1434-242591.html

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឧបត្ថម្ភ​ការព្យាបាល​ដល់​កុមារី​កើត​ជំងឺ​អូទីហ្សឹម​កម្រិត​ធ្ងន់ធ្ងរ​ម្នាក់​នៅ​ខេត្តសៀមរាប​

បន្ទាប់ពី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣២០០ ​គ្រួសារ នៅ​តំបន់​ពាក់ស្នែង​ព្រឹកមិញ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ការព្យាបាល​ដល់​កុមារី កើត​ជំងឺ​អូទីហ្សឹម​កម្រិត​ធ្ងន់ធ្ងរ​ម្នាក់ នៅ​ខេត្តសៀមរាប​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​តំបន់​ពាក់​ស្នែង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1430-242590.html

អង្គការ​យូណេស្កូ​នឹង​ពង្រីក​ដំណើរ​ការ​កម្ម​​វិធី​សម​មូល​ការ​អប់​រំ​កម្រិត​មូលដ្ឋាន​ តាម​អ៊ីនធឺណិត (BEEP) នៅ​ក្នុង​ខេត្ត​ចំនួន ​១៤

អង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (UNESCO) នឹង​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​សមមូល​ការ​អប់​រំ​កម្រិត​មូ​លដ្ឋាន​តាម​អ៊ីនធឺណិត (BEEP) នៅ​ក្នុង​ខេត្ត​ចំនួន ១៤ ដើម្បី​ផ្ដល់​ការ​អប់​រំ​ដល់​យុវជន​ក្រៅ​សាលា។ ...

ជា សុខនី
https://www.postkhmer.com/national/2022-10-19-1946-242483.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pnDBH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!